no-alternative title

ក្រុមហ៊ុន Samsung បង្ហាញនូវម៉ូនីទ័រជាច្រើនស៊េរី ដែលសុទ្ធសឹងតែមានការទ្រទ្រង់នូវកម្រិតភាពច្បាស់ខ្ពស់ទាំងអស់

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការនូវម៉ូនីទ័រជាច្រើនដែលមានកម្រិតភាពច្បាស់ខ្ពស់ដែលមានគោលដៅសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ជាច្រើន។ សម្រាប់ម៉ូនីទ័រថ្មីនេះគឺមានចំនួន 12 ម៉ូឌែលផ្សេងគ្នា ហើយនៅក្នុងពេលនេះ ក្រុមហ៊ុន Samsung ក៏បានដាក់អោយមានការទ្រទ្រង់ទៅលើមុខងារ HDR សម្រាប់គ្រប់ម៉ូឌែលទាំងអស់ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូឌែល Samsung S8 Flagship ដែលមានទំហំ 27 អ៊ីង ចំនួន 2 ដែលមានលេខម៉ូឌែល S80A និង S80UA។ ក្នុងនោះក៏មានម៉ូឌែលទំហំ 32 អ៊ីង ដែលមានលេខម៉ូឌែល S80A ផងដែរ។ អេក្រង់នេះ ក៏មានការទ្រទ្រង់នូវកម្រិតពណ៌ 1 ពាន់លានពណ៌ (10-bit) IPS panels និងកម្រិតភាពច្បាស់ 4K Ultra HD 3840x2160 pixels។ 

ក្រុមហ៊ុន Samsung បានអះអាងថា អេក្រង់នេះ គឺមានការទ្រទ្រង់ទៅលើ HDR10 ថែមទៀតផង។ អេក្រង់នេះ គឺមានកម្រិតពន្លឺដល់ទៅ 300 nits នៅក្នុងវិញ្ញាបនបត្រ VESA។ បន្ថែមពីនេះទៀតនោះ ម៉ូនីទ័រ Samsung S8 នេះ គឺមានការទ្រទ្រង់ទៅលើគែម Bezels ស្តើងនិងការទ្រទ្រង់នូវ 10Gbps តាមរយៈ USB-C ជាមួយនឹង USB Hub។ សម្រាប់ម៉ូឌែល 27 អ៊ីង S80UA នេះ មានការទ្រទ្រង់នូវ 90W charging ផងដែរ។ បន្ថែមពីនេះ ម៉ូនីទ័រ S8 គឺមានការទ្រទ្រង់ទៅលើ HDMI 2.0, DisplayPort 1.2 input និងមានកម្រិត response time ដល់ទៅ 5 មីលីវិនាទី។

ខុសប្លែកពីម៉ូនីទ័រ S8 នេះ ម៉ូនីទ័រ  S7 series នេះគឺមាន 2 ម៉ូឌែលនោះគឺ 27 អ៊ីង S70A និង 34 អ៊ីង S70A។ ម៉ូឌែលទាំង 2 នេះគឺមានអេក្រង់កម្រិត 4K ហើយវាមានការទ្រទ្រង់ទៅលើ HDR10 និងកម្រិតពណ៌ 1.07 ពាន់លានពណ៌។ អេក្រង់នេះមានគែម Bezels ស្តើងមែនទែន។ កុំព្យូទ័រ S6 គឺមាន 6 ម៉ូឌែលដែលមានទំហំចាប់ពី 24 អ៊ីង ទៅ 34 អ៊ីង។ អេក្រង់របស់ម៉ូនីទ័រចំនួន 5 គឺមានកម្រិតភាពច្បាស់ QHD 2560x1440 pixels។ សម្រាប់ម៉ូឌែល S65UA គឺមានទំហំអេក្រង់កោង 34-inch ដែលមានកម្រិតភាពច្បាស់ UWQHD 3440x1440 pixels។ សម្រាប់ម៉ូឌែល S6 គឺមានការទ្រទ្រង់នូវ  HDR10 ជាមួយនឹងកម្រិតពណ៌ 1.07 ពាន់លានពណ៌ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន