no-alternative title

MSI សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាមួយនឹងការលក់ម៉ូនីទ័រលេងហ្គេមបានរហូតដល់ទៅ 3 លានគ្រឿងក្នុងរយៈពេល 3ឆ្នាំប៉ុណ្ណោះ

MSI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោកទៅលើផ្នែក Hardware នៃការលេងហ្គេមនោះបានសម្រេចនូវលទ្ធផលនៃការលក់នូវម៉ូនីទ័រលេងហ្គេមបានចំនួនដល់ទៅ ៣ លានគ្រឿង។ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានចាប់ផ្តើមផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកលេងហ្គេមជាច្រើននៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះជាមួយនឹង PC Hardware ដែលគួរអោយជឿជាក់ខ្លាំងមែនទែន។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុននេះក៏បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកដែលប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេម (Gaming Monitor) ដំបូងបំផុតនៅក្នុងឆ្នាំ ២០១៦ នេះ។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបច្ចេកវិទ្យា MSI បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនទៅលើគុណភាព និងការគុណតម្លៃសម្រាប់អ្នកលេងហ្គេមជាច្រើននៅជុំវិញពិភពលោកសារជាថ្មីម្តងទៀត។ នៅក្នុងរយៈពេលជាច្រើនឆ្នាំនេះ ក្រុមហ៊ុននេះបានរៀនសូត្របានយ៉ាងច្រើនអំពីអ្វីដែលអ្នកលេងហ្គេមចូលចិត្តចង់បាន និងផ្តោតទៅលើការឌីស្សាញដ៏អស្ចារ្យបំផុតទៅលើផលិតផលជាច្រើននៅលើទីផ្សារ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅថ្ងៃនេះ មានការបង្ហាញថា ការប្តេជ្ញាចិត្តនេះ ពិតជាទទួលបាននូវសមិទ្ធិផលយ៉ាងល្អមែនទែន! ក្រុមហ៊ុន Trendforceបញ្ជាក់ថា “កំនើនប្រចាំឆ្នាំរបស់ក្រុមហ៊ុន MSI បើធៀបទៅនឹងឆ្នាំមុននេះគឺមានចំនួន 114% ដែលខ្ពស់បំផុតនៅក្នុងចំនោមក្រុមហ៊ុនផលិតម៉ូនីទ័រលេងហ្គេមធំបំផុតទាំង ៥ របស់ពិភពលោក។” 

 

ក្រុមហ៊ុន MSI គឺមានមោទនភាពខ្លាំងមែនទែនក្នុងការប្រកាសបង្ហាញអំពីសមិទ្ធិផលរបស់ម៉ូនីទ័រលេងហ្គេមដែលលក់បានចំនួន ៣ លានគ្រឿងនៅក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ។ បើនិយាយអំពីបច្ចេកវិទ្យាថ្មីនេះចុងក្រោយបំផុតនោះ នេះគឺជាកិត្តិយសខ្លាំងក្លាមែនទែនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានេះដែលបានចំណាយពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីស្វែងយល់អំពីអ្វីដែលជាការចង់បានរបស់អ្នកលេងហ្គេមទៅលើម៉ូនីទ័រលេងហ្គេមនេះ។

 

គោលដៅក្នុងការស្វែងរកនូវភាពល្អឥតខ្ចោះ

នៅក្នុងគោលដៅដែលផ្តោតទៅលើការផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុតគឺជាអ្វីដែលក្រុមហ៊ុន MSI ចង់បានបំផុត។ នេះគឺជាការស្វែងរកនូវភាពល្អឥតខ្ចោះរបស់ក្រុមហ៊ុននេះ។ យ៉ាងណាមិញ ការចាប់ផ្តើមរបស់ក្រុមហ៊ុននេះចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ ២០១៦ នេះជាមួយនឹងការប្រកាសបង្ហាញនូវម៉ូនីទ័រ MSI Optix G27C Gaming Monitor ផងដែរ។

 

ជម្រើសរបស់អ្នកលេងហ្គេម៖ ម៉ូនីទ័រដែលមានការពេញនិយមខ្លាំងបំផុតរបស់ក្រុមហ៊ុន MSI

ម៉ូនីទ័រ ដែលមានការពេញចិត្តខ្លាំងបំផុតគ្រប់ពេលវេលា(រហូតដល់ឆ្នាំ ២០២០)៖ ទោះបីជាអ្នកលេងហ្គេមជាច្រើនចូលចិត្តនូវម៉ូនីទ័រលេងហ្គេមរបស់ក្រុមហ៊ុន MSI នោះ ម៉ូនីទ័រលេងហ្គេមជាច្រើនគឺមានការពេញនិយមខ្លាំងជាងម៉ូនីទ័រជាច្រើនទៀត។ សម្រាប់ម៉ូនីទ័រ MSI ទាំង ៣ នេះទទួលបាននូវការចាប់អារម្មណ៍ពីអ្នកលេងហ្គេមជាច្រើននៅជុំវិញពិភពលោក ហើយវាក៏ក្លាយជាម៉ូឌែលដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងម៉ូនីទ័ររបស់ក្រុមហ៊ុន MSI នៅក្នុងរយៈពេលជាច្រើនឆ្នាំនេះ។

oOptix G271

oOptix G24C4

oOptix G241

oOptix G27CQ4

oOptix G32C4

ម៉ូឌែលពេញនិយមចុងក្រោយបំផុត៖ ខណៈពេលនេះម៉ូឌែលថ្មីៗជាច្រើនរបស់ក្រុមហ៊ុន MSI គឺមានការពេញនិយមខ្លាំងមែនទែន។ ម៉ូនីទ័រទាំងនេះមានការលក់បានយ៉ាងច្រើន ហើយវាមានការបេញនិយមនៅលើទីផ្សារខ្លាំងថែមទៀតនៅក្នុងឆ្នាំ ២០២១ នេះ។

oOptix MAG242C

oOculux NXG253R

oOptix MAG274QRF-QD

oMPG ARTYMIS 343CQR

oOptix G273QF

ម៉ូឌែលឈ្នះរង្វាន់កិត្តិយស៖ ម៉ូនីទ័រ MSI ជាច្រើនមិនត្រឹមតែមានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងហ្គេមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទទួលបាននូវការអបអរសាទរជាមួយនឹងពានរង្វាន់កិត្តិយសជាច្រើនទៀតផងដែរ។ ម៉ូនីទ័រដែលឈ្នះនូវពានរង្វាន់មានជាច្រើនម៉ូឌែលដូចជា៖

oOptix MAG274R

oOptix MAG274QRF-QD

oOptix MPG341CQR

oOptix MAG322CQR

oOptix MAG272CQR

oOptix MAG251RX

oOculux NXG252R

ការរីកលូតលាស់ទៅលើមុខជាមួយគ្នាជាមួយនឹងបច្ចេកវិទ្យាអេក្រង់កម្រិតខ្ពស់

ដៃគូរជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា MSI បានយកឱកាសនេះនៅក្នុងការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ពួកគេនៅក្នុងការធ្វើការជាមួយគ្នា និងការបន្តនូវការផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យបំផុតនៅក្នុងការលេងហ្គេម។ ក្រុមហ៊ុន Microsoft ក៏ជាដៃគូស្នូលរបស់ក្រុមហ៊ុន MSI ផងដែរ។ វាពិតជាអស្ចារ្យណាស់ក្នុងការប្រើប្រាស់ម៉ូនីទ័រលេងហ្គេមរបស់ក្រុមហ៊ុន MSI ជាមួយនឹង Microsoft Windows ។

លោក Cary Chen ប្រធានផ្នែកហ្គេមរបស់ក្រុមហ៊ុន Microsoft និយាយថា “សូមអបរអរសាទរដល់ក្រុមហ៊ុន MSI ក្នុងការលក់បាននូវម៉ូនីទ័រលេងហ្គេមបានចំនួន ៣ លានគ្រឿង។ ក្រុមហ៊ុន Microsoft ពិតជារំភើបខ្លាំងណាស់ដែលបានឃើញនូវសមិទ្ធិផលរបស់ក្រុមហ៊ុននេះ។ យើងជូនពរអោយក្រុមហ៊ុន MSI ទទួលបាននូវជោគជ័យកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងពេលអនាគត និងការនាំយកនូវអេក្រង់កម្រិតខ្ពស់ជាច្រើនថែមទៀតសម្រាប់អ្នកលេងហ្គេមជាច្រើននៅជុំវិញពិភពលោកផងដែរ។”

 

ក្រុមហ៊ុន Samsung និង MSI ក៏បានធ្វើការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំផងដែរ ហើយក្រុមហ៊ុនទាំងពីរនេះក៏សង្ឃឹមក្នុងការរីកចម្រើនទាំងអស់គ្នា និងជម្រុញទំនាក់ទំនងនេះកាន់តែល្អទៅមុខបន្ថែមទៀត។ អាជីវកម្ម Large Display Business Unit របស់ក្រុមហ៊ុន Samsung នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យរបស់ក្រុមហ៊ុន MSI ។

 

លោក Ho Sun ដែលជាប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Large Display Business Unit នៃក្រុមហ៊ុន Samsung Display និយាយថា “សូមអបអរសាទរដល់ក្រុមការងាររបស់ក្រុមហ៊ុនMSI ដែលលក់បានម៉ូនីទ័រចំនួន ៣ លានគ្រឿង។ វាគឺជាកំណត់ត្រាដ៏អស្ចារ្យរបស់ក្រុមហ៊ុន MSI នៅក្នុងឧស្សាហកម្មម៉ូនីទ័រនេះ។ ខ្ញុំជឿជាក់ថា ក្រុមហ៊ុន MSI និងក្រុមហ៊ុន Samsung Display នឹងទទួលបាននូវជោគជ័យជាច្រើននៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ សូមអបអរសាទរ!”

 

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន AMD ទៅលើបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យសម្រាប់អ្នកលេងហ្គេមជាច្រើននោះគឺមិនមានអ្វីដែលជាអាថ៌កំបាំងនោះទេ។ វាគឺជាការរួមបញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុន MSI ក្នុងការផ្តល់នូវម៉ូនីទ័រលេងហ្គេមដែលមានគុណភាពល្អបំផុតហើយវាមានកម្រិត framerates និង refresh rate ដែលខ្ពស់បំផុត និងបច្ចេកវិទ្យាជាច្រើនដូចជា AMD FreeSync™   ដែលជាបច្ចេកវិទ្យាដ៏ល្អបំផុតសម្រាប់អ្នកលេងហ្គេម។

 

លោក Neil Spicer អនុប្រធានរបស់ក្រុមហ៊ុន Global Component Channel នៃក្រុមហ៊ុន AMDនិយាយថា”សូមធ្វើការអបអរសាទរទៅកាន់ក្រុមហ៊ុន MSI ក្នុងការសម្រេចបានបាននូវជោគជ័យដ៏ខ្លាំងក្លានេះ។ ក្រុមហ៊ុនទាំងពីរនេះមានគោលដៅដូចគ្នាក្នុងការផ្តល់នូវលទ្ធផលដ៏អស្ចារ្យបំផុតនៅក្នុងការលេងហ្គេមថែមទៀត។ យើងមានក្តីសង្ឃឹមក្នុងការបន្តការងារជាមួយគ្នាដើម្បីនាំយកនូវអេក្រង់កម្រិត ultra-high framerate ដ៏អស្ចារ្យបំផុត និងបច្ចេកវិទ្យាជាច្រើនដូចជា AMD FreeSync ទៅកាន់អ្នកលេងហ្គេមជាច្រើននៅជុំវិញពិភពលោកថែមទៀត។”

 

ជាចុងក្រោយ ក្រុមហ៊ុន NVIDIA សូមធ្វើការអបអរសាទរសម្រាប់ក្រុមហ៊ុន MSI នៅក្នុងការសម្រេចបាននូវសមិទ្ធផលនេះ។ ក្រុមហ៊ុនទាំងពីរនេះបានធ្វើការជាមួយគ្នានៅក្នុងការផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យសម្រាប់អ្នកលេងហ្គេមជាច្រើននៅជុំវិញពិភពលោក។  ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យានេះកំពុងតែនាំយកនូវបច្ចេកវិទ្យា G-Sync technology នៅក្នុងការគ្រប់គ្រង ឬការចែកចាយនូវអេក្រង់ IPS ដ៏អស្ចារ្យបំផុត។ លោក Kastubh Sanghani អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន NVIDIA GeForce OEM និយាយថា “សូមធ្វើការអបអរសាទរដល់ក្រុមហ៊ុន MSI ដែលសម្រេចបាននូវសមិទ្ធិផលនៃការលក់បានចំនួនច្រើនជាង ៣ លានគ្រឿង!ក្រុមហ៊ុន MSI នៅតែជាដៃគូដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន GeForce ហើយយើងនឹងសម្លឹងមើលនូវសមិទ្ធិផលដ៏អស្ចារ្យជាច្រើនទៀតនៅពេលខាងមុខនេះ។”

សមិទ្ធិផលដ៏អស្ចារ្យ Limited Edition MSI Optix Monitor

នៅក្នុងឱកាសជាប្រវត្តិសាស្រ្តនេះ ក្រុមហ៊ុន MSI សូមអរគុណដល់ក្រុមវិស្វករ និងបុគ្គលិក ដៃគូសហរការ និងអ្នកលេងហ្គេមជាច្រើននៅជុំវិញពិភពលោកដែលសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យនេះ។ ដើម្បីអបរអរសាទរទៅនឹងលទ្ធផលនេះ យើងក៏នឹងបញ្ចេញនូវម៉ូឌែលពិសេស special edition MSI Optix MAG274QRF-QD Gaming Monitor ដែលនឹងក្លាយជាម៉ូនីទ័រទី #3,000,001 ដល់ទៅ 3,000,015។ សម្រាប់ម៉ូនីទ័រលេងហ្គេម Limited Edition Optix MAG274QRF-QD Gaming Monitor នេះគឺនឹងក្លាយជាម៉ូនីទ័រដ៏អស្ចារ្យបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមជាក់ជាមិនខាន។ ការសម្រេចបាននូវសមិទ្ធិផល ៣ លានគ្រឿងនេះក៏ជាជោគជ័យដ៏សំខាន់ខ្លាំងបំផុតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន