no-alternative title

MSI Prestige 15 កុំព្យូទ័រស៊េរីថ្មី មានទម្ងន់កាន់តែស្រាល កម្រ៉ាស់កាន់តែស្តើង និងមានសមត្ថភាពកាន់តែខ្លាំងអស្ចារ្យគ្មានគូប្រៀប

មកដល់ពេលនេះ ក្រុមហ៊ុន MSI បានយកចិត្តទុកដាក់ និងផ្តោតខ្លាំងទៅលើការឌីស្សាញរូបរាងយ៉ាងល្អឥតខ្ចោះសម្រាប់កុំព្យូទ័រយួរដៃស៊េរីថ្មីត្រកូល Prestige Series របស់ខ្លួន។ ដើម្បីធ្វើអោយការងារនេះ កាន់តែមានប្រសិទ្ធិភាពនោះ ម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីនេះ មិនត្រឹមតែបង្ហាញអំពីការឌីស្សាញរូបរាងប្លែក និងអស្ចារ្យបំផុតនោះទេ ប៉ុន្តែវាបង្ហាញអំពីអំណាចដ៏ខ្លាំងក្លា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រស៊េរីថ្មី MSI Prestige 15 នេះ មានទម្ងន់ស្រាលនិងរូបរាងស្តើង និងស្រស់ស្អាតទាក់ទាញខ្លាំងបំផុតគ្មានគូប្រៀបនោះទេ។ ជាមួយនឹង MSI Prestige 15 អ្នកអាចយកវាបានតាមខ្លួនគ្រប់ទីកន្លែងដែលអ្នកចង់ទៅ។

រូបភាពប្រណិតប្រកបដោយកិត្យានុភាព

MSI Prestige 15 មានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសនោះ គឺពណ៌ Urban Silver និង Carbon Gray។ កុំព្យូទ័រ MSI Prestige 15 នេះ គឺឌីស្សាញឡើងជាមួយនឹងភាពល្អឥតខ្ចោះ ប្លែក និងស្រស់ឆើតឆាយបំផុត។ កុំព្យូទ័រនេះប្រើប្រាស់នូវវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ និងប្រកបដោយកិត្យានុភាពថែមទៀតផង។ 

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាឥតគូប្រៀប

MSI Prestige 15 នៅក្នុងម៉ូឌែលស៊េរី Prestige Series នេះ ប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 processors ជំនាន់ទី 11 និងក្រាហ្វិកកាតប្រភេទ Intel® Iris® Xe ដែលធ្វើអោយម៉ាស៊ីននេះខ្លាំងក្លាក្នុងការប្រើប្រាស់។ MSI Prestige 15 មានទម្ងន់ស្រាលត្រឹមតែ 1.6Kg ដែលងាយស្រួលក្នុងការយកតាមខ្លួនបានគ្រប់ទីកន្លែងថែមទៀត។ កុំព្យូទ័រ MSI Prestige 15 នេះ ជួយអ្នកបង្កើនការងារកាន់តែមានប្រសិទ្ធិភាព និងបង្កើននូវផលិតភាពការងារបានយ៉ាងរលូន។

ល្បឿនលឿនក្នុងការប្រើប្រាស់កាត់បន្ថយការរង់ចាំ

បើនិយាយអំពី GeForce® GPUs នោះពិតជាផ្តល់នូវកម្លាំងខ្លាំងក្លាមិនធម្មតានោះទេជាពិសេសទៅលើ Apps ដែលអ្នកប្រើប្រាស់។ វាធ្វើអោយម៉ាស៊ីនកុំព្យូទ័ររបស់អ្នកមានល្បឿនលឿនក្នុងការប្រើប្រាស់។ ដូចនេះ អ្នកអាចរីករាយជាមួយនឹងម៉ាស៊ីនដ៏ខ្លាំងក្លាជាមួយនឹងក្រាហ្វិកកាត NVDIA® GeForce® GTX នេះ។ កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រនេះប្រើប្រាស់នូវ PCIe 4.0 ដែលធ្វើអោយការងាររបស់អ្នករលូន និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់បំផុត។ 

បទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យជាមួយនឹងអេក្រង់ True Pixel

MSI Prestige 15 ផ្តល់នូវអេក្រង់ភ្លឺច្បាស់ប្រភេទ True Pixel។ អេក្រង់ True Pixel នេះផ្តល់នូវកម្រិតភាពច្បាស់ដល់ទៅ 4K ដែលរូបភាពដែលអ្នកទទួលបាន គឺរស់រវើក និងស្រស់ស្អាតបំផុត។ កុំព្យូទ័រនេះមានកម្រិតពណ៌ AdobeRGB 100% color gamut, Delta-E <2, True Color Technology និង CalMan- tools ដែលជំនួយទៅលើការងាររបស់អ្នកក្នុងការឌីស្សាញ រូបភាព និងវីដេអូ។

រន្ធសម្រាប់ប្រើប្រាស់ និងការសាកថ្ម

ជាមួយនឹងការបំពាក់នូវរន្ធ Thunderbolt 4 ports នោះ កុំព្យូទ័រ Prestige Series នេះ អាចធ្វើការសាកថ្មបានលឿនទៅកាន់ឧបករណ៍របស់អ្នក ការបញ្ចូនទិន្នន័យដល់ទៅកម្រិត 40Gbps ហើយវាអាចភ្ជាប់ទៅកាន់អេក្រង់ជាច្រើនថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រ Prestige Series នេះបំពាក់នូវ UHS-III high-speed card readerចុងក្រោយបំផុតក្នុងការបញ្ចូនទិន្នន័យបានលឿនបំផុត។ សម្រាប់ការសាកថ្មពេញគឺប្រើប្រាស់បាន 16 ម៉ោង ហើយការសាកថ្មរយៈពេល 15 នាទីគឺប្រើប្រាស់បាន 2 ម៉ោងផងដែរ។

ប្រព័ន្ធសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ និងក្តារចុចងាយស្រួលក្នុងការប្រើប្រាស់

MSI Prestige 15 នេះប្រើប្រាស់នូវ Windows Hello ដែលអ្នកអាចធ្វើការ Sign-in ជាមួយនឹងផ្ទៃមុខរបស់អ្នក ឬក្រយ៉ៅដៃរបស់អ្នកបាន។ ការ Login លឿនជាងមុន និងសុវត្ថិភាពជាងមុននៅលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។ វាមានល្បឿនជាងការវាយបញ្ចូលនូវលេខសម្ងាត់ដល់ទៅ 3 ដង។ អ្នកអាចទទួលបាននូវបទពិសោធន៍ថ្មីនៃការចាក់សោរម៉ាស៊ីនកុំព្យូទ័ររបស់អ្នកជាមួយនឹងការផ្ទៀងផ្ទាត់នៃបច្ចេកវិទ្យា FIDO 2 ចុងក្រោយបំផុត។

បន្ថែមពីនេះទៀតនោះ MSI Prestige 15  មានក្តារចុចប្រភេទ Backlit Keyboard និងមានគម្លាត 1.5mm ដែលពិតជាងាយស្រួលមែនទែនក្នុងការប្រើប្រាស់។ នៅលើ Touchpad របស់វាគឺធំទូលាយក្នុងការប្រើប្រាស់ជាមួយនឹងការទ្រទ្រង់ទៅលើ Multi-Finger Gestures បានលឿនជាងមុនដល់ទៅ 30% ផងដែរ។ លើសពីនេះទៀតនោះ វាក៏មានប្រើប្រាស់នូវបច្ចេកវិទ្យា Cooler Boost 3 Technology ដែលធ្វើអោយម៉ាស៊ីននេះត្រជាក់ក្នុងការប្រើប្រាស់រយៈពេលយូរផងដែរ៕ 

MSI Prestige 15 កុំព្យូទ័រស៊េរីថ្មី មានទម្ងន់កាន់តែស្រាល កម្រ៉ាស់កាន់តែស្តើង និងមានសមត្ថភាពកាន់តែខ្លាំងអស្ចារ្យគ្មានគូប្រៀប 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន