no-alternative title

ZenBook Flip S ឡេបថបស៊េរីថ្មី មានសមត្ថភាពខ្ពស់ និងអាចបត់បាន 360 ដឺក្រេជាមួយរូបរាងស្តើងបំផុត

ឥឡូវនេះ ក្រុមហ៊ុន ASUS បានណែនាំឡេបថបមួយដែលជាឡេបថប់មានកម្រាស់ស្ដើង 13.9mm និងមានទម្ងន់ 1.2kg តែប៉ុណ្ណោះដែលនេះពិតជាឡេបថប ដែលស្រាលនិងស្ដើងជាងគេ បើប្រៀបនឹងឡេបថប់ទាំងអស់ដែលមាននៅក្នុងប្រទេសកម្ពុជា។ ចំណែកឯអេក្រង់របស់ឡេបថប់នេះវិញគឺជាប្រភេទ OLED ដែលអាចផ្ដល់កម្រិតពណ៌បានត្រឹមត្រូវនិងច្បាស់ល្អ។ ចង់ដឹងថាតើឡេបថប់នេះមានសម្ថភាពយ៉ាងណានោះ តោះទៅយល់ដឹងពីវាទាំងអស់គ្នា!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

World's thinnest OLED convertible laptop:

ZenBook Flip S មានងារជា World’s thinnest OLED convertible laptop ដោយសារតែទម្ងន់ និងកម្រាស់របស់ឡេបថប់នេះគឺពិតជាស្ដើង និង ស្រាលស្ទើរតែមិនគួរឲ្យជឿ។ រីឯអេក្រង់របស់វាវិញជាប្រភេទ Touchscreen 4K UHD OLED NanoEdge អាចផ្ដល់ជូននូវរូបភាពបានច្បាស់ល្អ ដូចជារូបភាពពិតៗ។ បច្ចេកវិទ្យាអេក្រង់ OLED ដ៏អស្ចារ្យផ្តល់នូវពណ៌ភ្លឺឌិតច្បាស់ល្អដែលមានសមមាត្រចំនួន 1,000,000:1 contrast ratio ដែលបានបញ្ជាក់ដោយវិញ្ញាបនប័ត្រ DisplayHDR True Black 500 និងមានកម្រិតពណ៌ 100% DCI-P3 ធ្វើឲ្យឡេបថប់នេះក្លាយទៅជាជម្រើសដ៏ល្អសម្រាប់ Content Creator។ ភាពត្រឹមត្រូវនៃពណ៌ជាធម្មតាត្រូវបានតំណាងដោយ 2D color-gamut diagram ដែលបង្ហាញពីរបៀបដែលពណ៌ត្រូវបានបង្កើតឡើងវិញ ប៉ុន្តែមានតែក្នុងកម្រិតពន្លឺជាក់លាក់ណាមួយតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថភាពក្នុងការបង្កើតពណ៌ឱ្យបានត្រឹមត្រូវតាមកម្រិតពន្លឺខុសគ្នាគឺសំខាន់ណាស់ ដូច្នេះហើយ  ASUS OLED ត្រូវបានក្រិតក្រមតាមខ្នាតដើម្បីបង្កើតពណ៌ឱ្យបានត្រឹមត្រូវនៅក្នុងបរិមាណពណ៌ 3D - បង្ហាញពីអ្វីដែលបន្ទះនេះអាចផលិតបាននៅកម្រិត 100% DCI-P3។ នេះធានាថាគ្រប់រូបភាពទាំងអស់ត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវនិងតាមការចង់បានរបស់អ្នកប្រើប្រាស់។

លើសពីនេះទៅទៀតអេក្រង់របស់ ZenBook Flip S OLED ក៏អាចគ្រប់គ្រងសមមាត្រពន្លឺពណ៌ខៀវដើម្បីកាត់បន្ថយការផលអាក្រក់សម្រាប់ភ្នែក ដោយមានវិញ្ញាបនប័ត្រពី TUV Rheinland សម្រាប់ពន្លឺពណ៌ខៀវទាបនិងមិនមានពន្លឺភ្លឺខ្លាំង ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះភ្នែកអ្នកប្រើប្រាស់ បន្ទាប់ពីបានប្រើអស់ជាច្រើនម៉ោង។ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងចំពោះប៊ិច ASUS Pen Stylus ដែលមានសម្ពាធកម្រិត 4096។  ZenBook Flip S គឺជាកុំព្យូទ័រយួរដៃដែលអាចយកបានគ្រប់ទីកន្លែងសម្រាប់ការធ្វើការងារ។ អ្វីដែលកាន់តែពិសេសទៀតនោះ ឡេបថប់នេះអាចបត់អេក្រង់បានរហូតដល់ទៅ 360 ដឺក្រេគឺមានន័យថាឡេបថប់នេះក៏អាចដើរតួជា Tablet បានផងដែរ ពិតជាមានភាពងាយស្រួលខ្លាំងសម្រាប់អ្នកដែលចូលចិត្តប្រើ Photoshop ឬកម្មវិធីឌីហ្សាញផ្សេងៗ។ សមត្ថភាពខ្ពស់នៅក្នុង ZenBook Flip S រួមបញ្ចូលទាំងប្រព័ន្ធដំណើរការ Intel Core i7 ជំនាន់ទី ១១ ចុងក្រោយបំផុត ក្រាហ្វិច Intel Iris Xe និងមាន RAM រហូតដល់ 16GB និងឧបករណ៍ផ្ទុកទិន្នន័យមានរហូតដល់ទៅ 1TB SSD ដើម្បីធ្វើឲ្យការងារកាន់តែរលូន។ 

ប្រសិនបើយើងក្រឡេកមកមើលថ្មរបស់ឡេបថប់នេះវិញគឺមានសមត្ថភាពខ្ពស់ដែលអាចប្រើប្រាស់បានរហូតដល់ទៅ ១៥ ម៉ោងដ៏គួរឱ្យភ្ញាក់ផ្អើល ហើយនេះគឺគ្រប់គ្រាន់សម្រាប់ការធ្វើការយូរពេញមួយថ្ងៃ។ បច្ចេកវិទ្យាសាកថ្មលឿនអាចបញ្ចូលថ្មបាន 60% ក្នុងរយៈពេល 49 នាទី។ រីឯ ASUS USB-C Easy Charge អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសាកថ្មជាមួយនឹង Power Bank បាន មិនថាអ្នកនៅទីណានោះឡើយ។ សម្រាប់អ្នកចូលចិត្តធ្វើដំណើរគឺលែងបារម្ភទៀតហើយជាមួយនឹង ZenBook Flip S ដែលអនុញ្ញាតឲ្យអ្នកមានភាពងាយស្រួលក្នុងការតភ្ជាប់ឡេបថប់របស់អ្នកជាមួយនឹង I/O Ports ដែលមានដូចជា រន្ធ HDMI, រន្ធ Thunderbolt™ 4 USB-C, និង USB 3.2 Gen 1 Type-A។ WiFi 6 (802.11ax) ដែលមាននៅក្នុង ZenBook Flip S អាចឲ្យអ្នកប្រើប្រាស់រីករាយជាមួយនឹងការផ្ទេរទិន្នន័យក្នុងល្បឿនលឿនរបស់អ៊ីនធើណែតរហូតដល់ទៅ 2.4 Gbps។ ដំណើរការប្រព័ន្ធ WiFi ត្រូវបានធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតជាមួយនឹងបច្ចេកវិទ្យា ASUS WiFi Master និងរួមបញ្ចូលទាំង ASUS WiFi Stabilizer និង ASUS WiFi SmartConnect។ 

សូមទស្សនាវីដេអូរបស់ ZenBook Flip S ខាងក្រោមនេះ៖

សម្រាប់ឡេបថបរបស់ក្រុមហ៊ុន ASUS ទាំងអស់អាចរកជាវបានតាមរយៈហាងដែលជាតំណាងចែកចាយខាងក្រោម៖

- ភ្នំពេញ: https://bit.ly/2Ys1vtS  

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO  

- បាត់តំបង (Battambong): https://bit.ly/2FGi120  

- ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG  

ឬអាចធ្វើការសាកសួរពីគេហទំព័រហ្វេសបុករបស់ ASUS បានតាមរយៈ៖ https://www.facebook.com/ASUS855  

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន