no-alternative title

MSI Summit E13 Flip Evo ម៉ាស៊ីនកុំព្យូទ័រយួរដៃជំនាន់ថ្មី រាងតូចស្លីមស្អាត មានសមត្ថភាពខ្លាំង ជម្រើសដ៏ល្អបំផុតនៅក្នុងប្រើប្រាស់

យើងដឹងហើយថា MSI បច្ចុប្បន្នគឺជាម៉ាកនៃម៉ាស៊ីនកុំព្យូទ័រយួរដៃដែលកំពុងមានទីផ្សារល្អក្នុងចំនោមម៉ាកកុំព្យូទ័រយួរដៃល្បីៗក្នុងពិភពលោក។ ក្រុមហ៊ុនផលិតម៉ាស៊ីនកុំព្យូទ័រយួរដៃដែលមាននិមិត្តសញ្ញានាគរាជជាសំគាល់របស់តៃវ៉ាន់មួយនេះ គឺតែងតែបង្ហាញនូវភាពរីកចម្រើនជាមួយសក្តានុពលរបស់ខ្លួនឈានឡើងទៅមុខជានិច្ច។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញនៅពេលនេះគេហទំព័រទស្សនាវដ្តី ពិភពអេឡិចត្រូនិក ក៏មានម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីមួយម៉ូដែលរបស់ MSI មកបង្ហាញជូនប្រិយមិត្តអ្នកអានផងដែរ ដែលកុំព្យូទ័រយួរដៃស៊េរីថ្មីនោះមានឈ្មោះថា MSI Summit E13 Flip Evo-A11MT។

និយាយដោយស្មោះទៅ MSI Summit E13 Flip Evo គឺជាម៉ាស៊ីនកុំព្យូទ័រយួរដៃដែលផលិតឡើងយ៉ាងពិសេសសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការងារការិយាល័យ ការងារជំនួញជួះដូរ ឬការងារសិក្សាស្រាវជា្រវសម្រាប់សិស្សនិសិត្សជាដើម។

ម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីនេះមានការឌីស្សាញឡើងប្រកបដោយភាពប្រណិត ទំហំតូចស្លីម កម្រាស់ស្តើង និងទំងន់ស្រាល និងបំពាក់នូវកំលាំងម៉ាស៊ីនខ្លាំងផុតលេខ។ តួរនៃម៉ាស៊ីនកុំព្យូទ័រយួរដៃមួយនេះត្រូវបានស្រោបឡើងពីលោហៈធាតុពេញតែម្តងដែលផ្តល់នូវភាពរឹងមាំបែប Premium និងមានរំលេចសោភ័ណ្ឌភាពជាមួយវ័ណ្ឌជុំវិញតួរជាមួយនឹងពណ៌ទឹកមាសដែលរឹតតែបន្ថែមនូវសោភ័ណ្ឌស្រស់ស្អាតទាន់សម័យមួយកម្រិតទៀត។ 

ទោះជាយ៉ាងណាប្រសិនបើលោកអ្នកស្រឡាញ់ការឌីស្សាញបែបសាមញ្ញៗមិនសូវឡូយឆាយប៉ុន្មាន MSI ក៏ផ្តល់នូវជម្រើសពណ៌សមួយស៊េរីទៀតផងដែរ។ MSI Summit E13 Flip Evo មានកម្រាស់សរុប 14.9mm និងទំងន់ 1.35 គីឡូក្រាម។ ម៉ាស៊ីនកុំព្យូទ័រយួរដៃតូចច្រឡឹងមួយនេះមានអេក្រង់ទំហំ 13.4 អ៊ីញ ជាប្រភេទបន្ទះបង្ហាញ IPS Level ខ្នាត aspect ratio 16:10 ទ្រទ្រង់កម្រិតបង្ហាញចេញ Full-HD+ ក្នុងទំហំរីសូលូហ្ស៊ិន 1920x1200px។

ជាពិសេសអេក្រង់របស់ MSI Summit E13 Flip Evo គឺជាប្រភេទអេក្រង់កាត់ចំណាំងពន្លឺ Anti-glare ដែលទស្សនាបានច្បាស់ទោះស្ថិតនៅក្រោមពន្លឺខ្លាំងក៏ដោយ ហើយក៏ជាងបន្ទះអេក្រង់ថាច់ស្រ្គីនផងដែរ និងទ្រទ្រង់ការចុចបញ្ជាជាមួយប៊ិក MSI Pen ថែមទៀតផង។

សម្រាប់រន្ធ I/O សម្រាប់តភ្ជាប់ជាមួយនឹងឧបករណ៍ខាងក្រៅនៅលើកុំព្យូទ័រយួរដៃស្តើងស្លីមមួយនេះវិញគឺមានដូចជារន្ធដោត UBS-C4.0/Thunderbolt 4 ចំនួនពីរ ឬប្រើជា PD Charging សម្រាប់សាកថ្មផង និងចម្លងទិន្នន័យចេញចូលផងដែលស្ថិតនៅលើគែមខាងឆ្វេងជាមួយរន្ធ USB-A3.2 រីនៅលើគែមខាងស្តាំមានរន្ធ USB-C3.2 មួយទៀត, រន្ធដោតកាស 3.5mm Audio Combo Jack, រន្ធដោត microSD ដែលមានសន្ទះបិទពីលើ រួមនឹងមានប៊ូតុងសម្រាប់បិទបើកកាមេរ៉ាវ៉ិបខេមផងដែរ។ ចំពោះកាមេរ៉ាវ៉ិបខេមរបស់ MSI Summit E13 Flip Evo គឺជាប្រភេទ IR HD Webcam កម្រិត 720px@30fps។

បើទោះបីជា MSI Summit E13 Flip Evo មានរូបរាងតូចច្រឡឹង និងកម្រាស់ស្តើងក៏ពិតមែន ប៉ុន្តែកំលាំងរបស់កុំព្យូទ័រយួរដៃនេះ គឺមិនតូចដូចរូបរាងរបស់វានោះទេ…កុំយល់ច្រឡំអោយសោះ… ដោយសារតែកំលាំងម៉ាស៊ីនរបស់កុំព្យូទ័រយួរដៃដ៏ស្លីមស្អាតមួយនេះបានបំពាក់នូវអង្គ CPU ខ្លាំងផុតលេខជំនាន់ចុងក្រោយរបស់ Intel គឺស៊េរី EVO-11thGen-Core i7 ដែលមានភ្ជាប់នូវមុខងារ Dual-Core Turbo ដែលអាច Boost ល្បឿនឡើងខ្ពស់បំផុតដល់ 4.8GHz។ អង្គ CPU ខ្លាំងជំនាន់ចុងក្រោយនេះមានភ្ជាប់ជាមួយអង្គ GPU ជំនាន់ថ្មីចុងក្រោយផងដែរគឺ Intel-Iris Xe ជាមួយរ៉េមប្រភេទ LPDRR4X ដែលអាចដាក់បន្ថែមរ៉េមធំបំផុតដល់ 32GB និងមានថាសរឹងផ្ទុកទិន្នន័យជាប្រភេទ  M.2 SDD ប្រើនូវប្រព័ន្ធរក្សាទិន្នន័យស៊េរី NVMe PCle Gen 4.0 ដែលមានបច្ចេកវិទ្យា TPM2.0 (Trusted Platform Module Technology)ដើម្បីរក្សាសុវត្ថិភាពទិន្នន័យថែមទៀតផង។ 

MSI Summit E13 Flip Evo មានថ្មទំហំ 70Whr និងទ្រទ្រង់ការសាកថ្មល្បឿនលឿនតាមរយះឆ្នាំងសាកកំលាំង 65W។ បន្ថែមពីនេះ MSI Summit E13 Flip Evo មានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាចាប់សេវាជំនាន់ថ្មីចុងក្រោយគឺ Wi-Fi 6E និង Bluetooth 5.2 សម្រាប់ផ្ទេរទិន្នន័យចេញចូលដោយមិនចាំបាច់ប្រើខ្សែចម្លង។ ទៅលើប្រព័ន្ធសុវត្ថិភាពវិញ MSI Summit E13 Flip Evo ប្រើនូវបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃ និង 3D Face Recognition ដែលគាំទ្រដោយមុខងារ Microsoft Hello របស់ប្រព័ន្ធប្រតិបត្តិការ Microsoft Windows 10-Home/Pro 64bit ដែលបានដំឡើងមកស្រាប់។

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិ និងតម្លៃរបស់ MSI Summit E13 Flip Evo នៅកម្ពុជា៖

សរុបមក…MIS Summit E13 Flip Evo គឺជាម៉ាស៊ីនកុំព្យូទ័រយួរដៃដែលផលិតឡើងយ៉ាងពិសេសជាមួយនឹងរូបរាងប្រណិតបែប Premium ជាមួយកំលាំងម៉ាស៊ីនខ្លាំងស្របតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ MIS Summit E13 Flip Evo ម៉ាស៊ីនកុំព្យូទ័រយួរដៃផ្ទាល់ខ្លួនស៊េរីថ្មី ជម្រើសថ្មី ស័ក្តិសមបំផុត សម្រាប់អ្នកធ្វើការងារក្នុងការិយាល័យ ការងារជំនួញ ការសិក្សារបស់សិស្សនិសិត្ស និងការកម្សាន្តប្រចាំថ្ងៃ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន