no-alternative title

ឡេបថប់ហ្គេមស៊េរីថ្មីឆ្នាំ 2021 របស់ក្រុមហ៊ុន ROG គឺបានមកដល់ទីផ្សារនៃប្រទេសកម្ពុជាយើងហើយ

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងរួចមកហើយអំពីឡេបថប់ហ្គេមថ្មីៗប្រចាំឆ្នាំ២០២១ដែលក្រុមហ៊ុន ASUS បានដាក់បង្ហាញនៅក្នុងកម្មវិធីសម្ភោធ CES 2021 កាលពីប៉ុន្មានខែកន្លងទៅនេះ។ ពេលនេះការទន្ទឹមរងចាំរបស់អ្នកទាំងអស់គ្នាបានមកដល់ហើយ គឺម៉ូឌែលថ្មីៗទាំងនោះបានមកដល់ប្រទេសកម្ពុជាហើយ។ ម៉ូឌែលទាំងនោះរួមមាន៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ROG Flow X13:

ROG Flow X13 គឺជាឡេបថប់ហ្គេមដែលបំពាក់ដោយ GeForce GTX1650។ កុំព្យូទ័រយួរដៃនេះបានប្រើប្រាស់ Processor របស់ AMD រហូតដល់ 8 core Ryzen 9 5980HS។ ឡេបថប់នេះមានកម្រាស់ 15.8mm និងទម្ងន់ស្រាលត្រឹមតែ 1.3Kg។ ប្រព័ន្ធត្រជាក់របស់ឡេបថប់នេះមានប្រសិទ្ធិភាពអនុញ្ញាតឱ្យ GTX1650 អាចបង្កើនល្បឿនរហូតដល់ 1135MHz នៅល្បឿន 35W ជាមួយ ROG Boost និង 5W ជាមួយនឹង Dynamic Boost។  ឡេបថប់នេះអាចបត់អេក្រង់បានរហូតដល់ទៅ 360 ដឺក្រេ ដែលអាចដើរតួរជាឡេបថប់ផង និង Tablet ផង។ ជម្រើសបង្ហាញ 16:10 ចំនួនពីរផ្តល់នូវជម្រើសរវាងបន្ទះ 120Hz ដែលធ្វើឱ្យការលេងហ្គេមកាន់តែរលូនជាមួយប្រភេទអេក្រង់ HD 4K ដែលច្បាស់ល្អ។ អ្វីដែលកាន់តែពិសេសទៀតនោះ ឡេបថប់ម៉ូឌែលនេះក៏បានភ្ជាប់មកជាមួយនឹង ROG XG Mobile eGPU ធ្វើឲ្យការដំណើរការរបស់ Flow X13 កាន់តែខ្លាំងជាមុនទៅទៀត។ eGPU នេះគឺមានបំពាក់នូវ GeForce RTX ™ 3080 ដែលដំណើរការនៅរហូតដល់ទៅ 150W ។ ចំណុចប្រទាក់ PCIe 3.0 x8 ផ្ទាល់ខ្លួនភ្ជាប់ XG Mobile ដោយផ្ទាល់ទៅស៊ីភីយូក្នុងល្បឿនដែល Thunderbolt មិនអាចផ្គូរផ្គងបាន។  ជាមួយនឹងភាពបត់បែនពិសេសភាពងាយស្រួលនៃការចល័តនិងថាមពលថ្មពេញមួយថ្ងៃ ROG Flow X13 ត្រៀមខ្លួនសម្រាប់អ្វីគ្រប់យ៉ាង។

ROG Zephyrus Duo 15 SE

Zephyrus Duo 15 SE មានមុខងារពិសេសគឺ ROG ScreenPad Plus ប្រកបដោយភាពច្នៃប្រឌិតដើម្បីផ្តល់ជូនអ្នកលេងហ្គេមនូវគុណប្រយោជន៍នៃអេក្រង់ទី២ដែលអាចប្រើបានសម្រាប់ការងារហ្គេមនិងផលិតភាព។ ScreenPad Plus អាចហើបឡើងពី២ទៅ៣ដឺក្រេនៅពេលដែលអេក្រង់កុំព្យូទ័រយួរដៃត្រូវបានបើកដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពងាយស្រួលក្នុងការការប្រើប្រាស់។ ROG Zephyrus Duo 15 SE ត្រូវបានបំពាក់ដោយ CPU របស់ AMD Ryzen 9 5900HX និង ក្រាហ្វីកកាត NVIDIA GeForce RTX 3080។ វាភ្ជាប់មកជាមួយអេក្រង់ 120Hz 4K  ជាមួយនឹងកម្រិតទឹកពណ៌ Adobe RGB 100% និងអេក្រង់ 300Hz FHD ដែលមានពេលវេលាឆ្លើយតប 3ms និងកម្រិតទឹកពណ៌ 100% sRGB។ សម្រាប់អ្នកដែលចូលចិត្តលេងហ្គេម គឺអាចប្រើអេក្រង់ទី២សម្រាប់ឆែកអ៊ីនធឺណិត អានអ៊ីមែល ជជែកតាមកម្មវិធីផ្ញើសារភ្លាមៗឬថតហ្គេមបានយ៉ាងងាយស្រួល។

ROG Strix Scar 17:

ROG Strix SCAR 17 គឺជាឡេបថប់ហ្គេមដែលបំពាក់ ជាមួយក្រាហ្វិក GeForce RTX 3070 និង CPU របស់ AMD Ryzen 9 5900H ។ វាមានមេម៉ូរី DDR-3200 MHz រហូតដល់ 64GB និងមានបំពាក់នូវប្រព័ន្ធកង្ហារថ្មី និង Liquid Metal cooling សម្រាប់ជាការជំនួយដល់ការកាត់បន្ថយកម្ដៅម៉ាស៊ីន។ Strix Scar 17 ផ្តល់ជូននូវរូបភាពយ៉ាងច្បាស់នៅលើអេក្រង់កុំព្យូទ័រយួរដៃដែលលឿនជាងគេបំផុតនៅលើពិភពលោកដែលមានទំហំ 300 Hz FHD ជាមួយនឹងពេលវេលាឆ្លើយតប 3ms។ 

ROG Zephyrus G15:

Zephyrus G15 គឺមានលក្ខណៈស្រដៀងគ្នាទៅនឹង Zephyrus G14 ដែរ ដោយស្ថិតនៅទំហំអេក្រង់ធំជាងមុនវិញម្ដង។ លើម៉ូឌែលថ្មីនេះ វាបំពាក់បន្ទះអេក្រង់ WQHD ជាមួយអត្រា Refresh Rate 165Hz/3ms និងកម្រិត DCI-P3 ធ្វើឲ្យបង្ហាញពណ៌បានស្រស់ស្អាត ហើយត្រឹមត្រូវតាមស្ដង់ដាបំផុត។Zephyrus G15 ក៏ប្រើប្រាស់ CPU AMD Ryzen™ 9 5900HX និងជម្រើសក្រាហ្វិកកាត GeForce RTX™ 3060។ ការអាប់ដេតលើផ្នែកម៉ាស៊ីនថ្មីៗទៀត យើងឃើញមានដូចជា ផ្ទៃ Touchpad ទទួលបានទំហំធំជាងមុន 20% ហើយឆ្លើយតបបានលឿនជាងមុន 40%, ក្ដារចុចប្រភេទ Low Profile អាចរក្សាសំឡេងបានស្ងាត់ នៅពេលវាយអក្សរបានដដែល និងផ្ទុកនូវថាមពលថ្មទំហំ 90Wh គាំទ្របច្ចេកវិទ្យាសាកថ្មលឿន តាមរយៈដុំសាកថ្មរន្ធ USB Type-C ជាដើម។ 

ROG Strix G15 និង G17:

តួខ្លួនរបស់ម៉ូឌែល ROG Strix G15 និង G17 មានជម្រើសពណ៌ខ្មៅ Original Black និងពណ៌ប្រផេះ Eclipse Gray ជាមួយការឌីហ្សាញម៉ូត Dot-Matrix លើផ្ទៃក្ដារចុច និងគម្របអាលុយមីញ៉ូមរបស់វា និងជម្រើសពណ៌ផ្កាឈូក Electro Punk ធ្វើឲ្យមើលឃើញកាន់តែលេចធ្លោ។  មានបំពាក់ក្រាហ្វិកកាត GeForce RTX™ 3060 ព្រមទាំងប្រើប្រាស់ CPU AMD® Ryzen™ 9 5800H ដូច្នេះអ្នកលេងហ្គេមនឹងទទួលបាន FPS ខ្ពស់ ជាមួយអេក្រង់គាំទ្រ Adaptive-Sync ដល់ជម្រើស Refresh Rate 300Hz ថែមទៀតផង។ 

 

TUF Dash F15:

សម្រាប់ស៊េរីឆ្នាំ 2021 នោះ  ម៉ូឌែល TUF Dash F15 ត្រូវបានកែច្នៃឲ្យកាន់តែស្ដើង និងស្រាល សម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់ ដើម្បីឲ្យងាយស្រួលចល័ត ពីមួយកន្លែងទៅមួយកន្លែងទៀត។វាប្រើប្រាស់ CPU Intel® Core™ i7-11370H ជំនាន់ទី 11 និង GeForce RTX™ 3060។ TUF Dash F15 មានឧបករណ៍បញ្ចោញកំដៅដ៏សំខាន់មួយនិងបំពង់ស្រូបយកកំដៅស្ពាន់ចំនួន ៥ ដែលអាចបញ្ចោញកំដៅបានលឿននិងមានសំលេងតិចជាងឡេបថប់ទូទៅ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន