no-alternative title

TUF Dash គឺជាឡេបថប Gaming ស៊េរី 2021 របស់ក្រុមហ៊ុន ASUS ដែលមានរូបរាងតូច និងមានកម្រ៉ាស់ស្តើង ប៉ុន្តែសមត្ថភាពពិតជាខ្លាំងមិនធម្មតានោះទេ

កុំព្យូទ័រយួរដៃ Gaming ក្នុងត្រកូល TUF Gaming Series របស់ ASUS គឺ TUF DASH F15 2021 បានបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជាហើយ ដោយវាមានបំពាក់អេក្រង់ទំហំ 15.6 អ៊ីញ កម្រិត 144Hz/3ms កម្រាស់ស្ដើងជាងមុនត្រឹម 19.9mm ជាមួយទម្ងន់ 2KG តែនៅតែមានលក្ខណៈសម្បត្តិកំពូលដដែល។ តោះ! មកដឹងពីចំណុចពិសេសៗរបស់ឡេបថបនេះបន្ថែមទៀត

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Slim and stylish

TUF DASH F15 ស៊េរីថ្មីនេះគឺស្រាលនិងស្តើងជាងឡេបថប TUF Gaming មុនៗ ដោយវាមានកម្រាស់ត្រឹមតែ19.9 mm និងទម្ងន់ 2Kg តែប៉ុណ្ណោះ។ វាត្រូវបានរចនាឡើងជាមួយរូបរាងនិងឡូហ្គូថ្មីដ៏ទាក់ទាញ ព្រមទាំងផ្តល់នូវជម្រើសពណ៌ពីរគឺ Moonlight White និង Eclipse Gray ព្រមទាំងរំលេចនូវពន្លឺពណ៌ផ្ទៃមេឃនៅលើក្តារចុចបង្កប់នូវភាពប្រណិតនិងទាក់ភ្នែកមិនអាចប្រកែកបាន។

Fastest 11th Gen Intel Core laptop

TUF Dash ដែលមានវត្តមានលើទីផ្សារប្រទេសកម្ពុជានេះ អាចប្រើប្រាស់វាបានលើសពីគ្រាន់តែលេងហ្គេមព្រោះជាមួយនឹងកម្លាំងដំណើរការដ៏ខ្លាំងរបស់ស៊ីភីយូរ Intel Core i7 ជំនាន់ទី 11 ចុងក្រោយ ជាមួយល្បឿនប្រឹងដល់កម្រិត 5GHz ធ្វើអោយអនុភាពរបស់វាស្ទើរតែស្មើនឹងកម្លាំង CPU របស់ Desktop ដ៏លឿនជាងគេក្នុងពេលបច្ចុប្បន្នទៅហើយ ដែលអនុញ្ញាតិអោយយើងអាចប្រតិបត្តិការងារផ្សេងៗដូចជាការលេងហ្គេម និងការងារធ្ងន់ៗដូចជាការចងក្រងកូដបានយ៉ាងរលូន។ លើសពីនេះវាក៏មាននូវ RAM ទំហំ 16GB ព្រមទាំង SSD 512GB ដែលសាកសមឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តធ្វើការបែប Content creation អ្វីដែលសំខាន់វាក៏មានបន្ថែមនូវ SSD slot ដែលងាយស្រួលក្នុងការដែលអ្នកប្រើប្រាស់អាចបន្ថែមទំហំផ្ទុកថែមទៀតតាមតម្រូវការ។

Powered by Ampere

ជាមួយនឹងក្រាហ្វិកកាត GeForce RTX™ 3060 វាផ្តល់នូវភាពច្បាស់ត្រជាក់ភ្នែកទៅលើពន្លឺភ្លើង និង effect របស់រូបភាពនៅពេលលេងហ្គេម មិនតែប៉ុណ្ណោះវាក៏ផ្តល់នូវដំណើរការដ៏រលូនសម្រាប់ការប្រើប្រាស់បែបស៊ីជម្រៅជាមួយ AI ដែលជាកម្មវិធីត្រូវការកម្លាំងម៉ាស៊ីនកុំព្យូទ័រខ្លាំងដោយគ្មានភាពរអាក់រអួលសូម្បីបន្តិច។ Dash F15 បំពាក់នូវអេក្រង់កម្រិត 144 Hz display ដែលធានាទៅលើល្បឿនក្នុងការលេងហ្គេម ហើយមិនថាយើងមើលអេក្រង់នេះពីជ្រុងណានោះទេក៏យើងនៅតែអាចឃើុំកម្រិតទឹកពណ៌ដែលជះសាចលើអេក្រង់អោយនៅតែភ្លឺច្បាស់ល្អដដែល Adaptive-Sync របស់ឡេបថបនេះបានធ្វើការភ្ជាប់ Refres Rate ជាមួយនឹង Frame Rate របស់ GPU ដើម្បីផ្តល់ភាពរលូនគ្មានពីរនៅពេលដែលលេងហ្គេម ព្រមទាំងកាត់បន្ថយនៅភាពរអាក់រអួលផ្សេងៗ និងបំបាត់បញ្ហារូបភាពទាក់ៗផងដែរ។ 

Portable power

កម្លាំងថ្មរបស់ TUF DASH F15 អាចប្រើប្រាស់បានដល់ទៅ 16.6 ម៉ោងឯណោះ ហើយអាចសាកថ្មពីចំនួន 0% ទៅ 50% ក្នុងរយៈពេលតិចជាង 30 នាទី អ្វីដែលកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់គឺពួកគេក៏អាចសាកថ្មជាមួយនឹង Type C កម្លាំង 100W បានដែរ ដូច្នេះវាគ្មានការពិបាកទាល់តែសោះក្នុងការដាក់ឡេបថបនេះតាមខ្លួន។ ឡេបថបនេះបានផ្ដល់ជូននូវ បច្ចេកវិទ្យា Thunderbolt 4/DisplayPort 1.4/Power Delivery កម្លាំងសាកថ្ម 100W តាមរយៈរន្ធ USB Type-C ចំនួន 1 ដែលអាចតទៅម៉ូនីទ័រ 8K បាន 1 គ្រឿង ឬម៉ូនីទ័រ 4K បាន 2 គ្រឿង, រន្ធ USB Type-A 3.2 ចំនួន 3, រន្ធ HDMI 2.0b, រន្ធ Ethernet និងរន្ធដោតកាស។ លើសពីនេះគឺ TUF DASH បានបំពាក់នូវ Wi-Fi 6 ដែលផ្តល់នូវល្បឿនដ៏លឿនក្នុងការប្រើប្រាស់អ៊ីនធឺណែត។

Comprehensive cooling

បើទោះបីជាមានរាងស្តើងតែ TUF DASH F15 តែវាមាននូវបំពង់ចែកចាយកំដៅចំនួន 5 ដែលទាញយកកម្តៅពី CPU GPU VRAM និង VRM ទៅកាន់បំពង់បម្លែងកម្តៅទាំង 4 ដែលមានសន្ទះស្តើងៗក្នុងការខណ្ឌអោយមានប្រលោះធំសមល្មម ស្របពេលដែលស្លាបកង្ហារប្រព័ន្ធត្រជាក់គឺមានដល់ទៅ 83ស្លាបក្នុងកង្ហារនីមួយៗ ធ្វើអោយវាអាចបង្កើតលំហូរខ្យល់លឿន ទើបមិនថាប្រើប្រាស់លើការងារធ្ងន់ៗបែបណាក៏ម៉ាស៊ីនមិនក្តៅ និងមិនសូវមានសម្លេងរំខានឡើយ។ 

Premium sound

TUF DASH F15 ក៏មានបំពាក់នូវភាពបច្ចេកវិទ្យាទំនើបក្នុងការកាត់បន្ថយសម្លេងរំខាននៅក្នុងសម្លេង ទាំងសម្លេងដែលស្រូបចូលនិងសម្លេងដែលបញ្ចេញផងដែរ។ ចំណែកឯក្តារចុចរបស់ឡេបថបនេះក៏មាន Hotkey ៤ ដែលប្រើសម្រាប់ការបញ្ជារទៅលើ volume, mic mute, និង Armoury Crate។ អ្នកប្រើប្រាស់ក៏អាចទទួលបាននូវអារម្មណ៍ដ៏អស្ចារ្យជាមួយនឹងការបំពាក់នូវឧបករណ៍បំពងសម្លេងបច្ចេកវិទ្យា DTS:X Ultra ដែលផ្តល់នូវប្រព័ន្ធសម្លេង surround sound 7.1-channel អាចតម្លើងបែបផែនសម្លេងផ្សេងជាច្រើនបែបស្របតាមកាលៈទេសៈដូចជាសម្រាប់ពេលលេងហ្គេម មើលរឿងនិងមើលកីឡាជាដើមបានផងដែរ។

អាចស្វែងរកទិញបានក្នុងបញ្ជីនេះ 

- ភ្នំពេញ: https://bit.ly/2Ys1vtS 

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO 

- បាត់តំបង (Battambong): https://bit.ly/2FGi120 

- ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន