no-alternative title

OPPO ត្រៀមបង្ហាញកាសឥតខ្សែ Enco X ដើម្បីនាំអ្នកទៅស្វែងរកពិភពសម្លេងដ៏អស្ចារ្យលើសពីការរំពឹងទុក

ថ្មីៗនេះក្រុមហ៊ុន OPPO បានបញ្ចេញនូវកាសឥតខ្សែស៊េរីថ្មី Enco X ប្រភេទ Flagship ដែលមានគុណភាពកម្រិតច្បាស់ ទោះបីជាលោកអ្នកស្ថិតក្នុងបរិយាកាសដែលមានសម្លេងរំខានខ្លាំងក៏ដោយ។ សម្រាប់កាសឥតខ្សែ Enco X មានអត្ថប្រយោជន៍ជាច្រើនក្នុងការថែទាំសុខភាពត្រចៀកលោកអ្នកដោយមិនចាំបាច់បើកសម្លេងខ្លាំងក៏នៅតែស្តាប់តន្រ្តីបានច្បាស់។ ហើយកាសឥតខ្សែមួយនេះក៏បង្កើនសុវត្ថិភាព កាត់បន្ថយសម្លេងរំខានជុំវិញខ្លួនលោកអ្នកផងដែរ។ មិនតែប៉ុណ្ណោះ វាអាចនាំអ្នកទាំងអស់គ្នាទៅស្វែងរកពិភពនៃសម្លេង បង្ហាញពីគុណភាពសម្លេងកម្រិតខ្ពស់ សម្លេងបាសកាន់តែធ្ងន់ និងពីរោះរណ្តំជាងមុន គួបផ្សំជាមួយនឹងកាសររចនាម៉ូដ និងឌីហ្សាញយ៉ាងស្រស់ស្អាតល្អឥតខ្ចោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះបច្ចេកទេសសម្លេងរបស់កាសឥតខ្សែ Enco X ត្រូវបានក្រុមបច្ចេកទេស Blu-ray របស់ OPPO ដែលមានបទពិសោធន៍លើបច្ចេកវិទ្យាសម្លេងអស់រយៈពេលជាង 10 ឆ្នាំ សហការក្នុងការបង្កើតរួមគ្នាជាមួយក្រុមហ៊ុន Dynaudio ដែលជាប៊្រេនដ៏ល្បីល្បាញលំដាប់អន្តរជាតិដែលជំនាញខាងប្រព័ន្ធសម្លេង និងជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាសម្លេងឲ្យទៅស្ថានីយ៍ទូរទស្សន៍ល្បីៗចំនួន 4 ក៏ដូចជាបំពាក់លើរថយន្តម៉ាកទំនើប Buggati Veyron ផងដែរ។

រីឯលក្ខណៈពិសេសរបស់កាសឥតខ្សែប្រភេទ Flagship មួយនេះបានបំពាក់ Mic ស្រូបសម្លេងទាំងអស់ចំនួន 3 គ្រាប់ក្នុងការទប់ស្កាត់សម្លេងរំខាន ដែលក្នុងនោះ Mic ផ្នែកខាងក្រៅ (ខាងខ្នង) មានចំនួន 2 គ្រាប់ជួយឲ្យប្រេកង់នៃសម្លេងរំខានកាន់តែទាប រាល់ពេលប្រើប្រាស់ក្នុងការស្តាប់តន្រ្តី និងការប្រើប្រាស់ទូទៅដោយរួមមានដូចជា ការទប់ស្កាត់ការរំខានពីសម្លេងខ្យល់ សម្លេងរំខានពីរថយន្ត ឬយន្តហោះជាដើម ពិសេសគឺអាចកម្ចាត់នូវសម្លេងរំខានក្នុងពេលនិយាយទូរស័ព្ទផ្ទាល់តែម្តង។ រីឯ Mic ផ្នែកខាងក្នុងមានចំនួន 1 គ្រាប់សម្រាប់ប្រមូលយកការហៀរចូលនៃសម្លេងទៅក្នុងត្រចៀក ដើម្បីកាត់បន្ថយការរំខានកាន់តែប្រសើរ។ លើសពីនេះកាសឥតខ្សែ Enco X ក៏បានបំពាក់នូវបច្ចេកវិទ្យាការពារទឹក មុខងារតភ្ជាប់រហ័ស និង Bluetooth ជំនាន់ 5.2 ដែលអាចតភ្ជាប់បានច្រើនឧបករណ៍។

អ្វីដែលពិសេសអស្ចារ្យ និងទាក់ទាញនោះគឺគុណភាពថ្មរបស់កាសឥតខ្សែដ៏ទំនើប Enco X អាចប្រើប្រាស់បានរហូតដល់ 25 ម៉ោងឯណ្ណោះ (កាស + ប្រអប់) ជាមួយនឹងការស្តាប់តន្រ្តី ដោយបិទមុខងារទប់សម្លេងរំខាន។ 20 ម៉ោង (កាស + ប្រអប់) ស្តាប់តន្រ្តី ជាមួយនឹងមុខងារទប់សម្លេងរំខាន និង 5.5 ម៉ោង (កាស) ស្តាប់តន្រ្តី ជាមួយនឹងមុខងារទប់សម្លេងរំខាន។ 

គួរបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ OPPO បានអភិវឌ្ឍន៍លើផលិតផល IOT ជាច្រើនដែលក្នុងនោះមានកាសឥតខ្សែជាច្រើនប្រភេទដូចជា Enco Free, Enco W11, Enco W51 និងចុងក្រោយនេះគឺកាសឥតខ្សែប្រភេទ Flagship ម៉ូដែល Enco X នេះផ្ទាល់តែម្តងដែលតំណាងឲ្យការធ្វើដំណើរឆ្ពោះកាន់អនាគតនៃវិស័យ IOT។ ដូច្នេះ ដើម្បីជ្រាបច្បាស់ពីលក្ខណៈពិសេសៗរបស់កាសឥតខ្សែ Enco X សូមចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ទាំងអស់គ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន