no-alternative title

កុំព្យូទ័រលេងហ្គេមជំនាន់ថ្មីរបស់ ROG គឺជាកុំព្យូទ័រយួរដៃ ដែលមានល្បឿនអេក្រង់លឿនបំផុតរបស់ពិភពលោក

Strix SCAR 17 គឺជាកុំព្យូទ័រលេងហ្គេមជំនាន់ថ្មី ដែលបំពាក់នូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗជាច្រើន សក្តិសមបំផុតសម្រាប់អ្នកលេងហ្គេម eSports ដែលចង់អោយការលេងហ្គេមរបស់ពួកគេឈានដល់ចំណុចកំពូលនោះ។ កុំព្យូទ័រនេះ គឺជាប្រភេទកុំព្យូទ័រលេងហ្គេមដែលមានល្បឿនអេក្រង់លឿនបំផុតនៅក្នុងពិភពលោក ជាមួយនឹងកម្រិត 300Hz refresh rate និងល្បឿនក្នុងការឆ្លើយតប 3ms response time ហើយវាបំពាក់នូវក្រាហ្វិកកាត GeForce RTX™ 30 Series GPU និងបន្ទះឈីប Ryzen™ 5000-Series Mobile Processors ដែលធ្វើអោយម៉ាស៊ីន Hardware មានល្បឿនលឿនក្នុងការប្រើប្រាស់ ហើយវាក៏មានការឌីស្សាញ ឡើងវិញទៅលើកង្ហារ និងការ upgrades ទៅលើប្រព័ន្ធត្រជាក់ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រដែលមានអេក្រង់លឿនបំផុតរបស់ពិភពលោក

សម្រាប់អ្នកលេងហ្គេមប្រភេទ esports គឺត្រូវការនូវកម្រិត refresh rates ដើម្បីអាចដំណើរការបានយ៉ាងរលូននៅក្នុងការលេងហ្គេមរបស់ពួកគេ ហើយនេះគឺជាហេតុផលដែលក្រុមហ៊ុន ROG នៅតែបន្តក្នុងការជម្រុញទៅលើបច្ចេកវិទ្យានៃអេក្រង់សម្រាប់លេងហ្គេមនេះ។ សម្រាប់កុំព្យូទ័រ Strix SCAR 17 នេះមានបំពាក់នូវអេក្រង់ដែលមានល្បឿនលឿនបំផុតរបស់ពិភពលោកជាមួយនឹងកម្រិតអេក្រង់ 17.3” IPS ដែលមានកម្រិតភាពច្បាស់ Full HD និងកម្រិត 300Hz refresh rat និង 3ms response time ។ បន្ថែមពីនេះទៀតនោះ វាក៏មានបំពាក់នូវបច្ចេកវិទ្យា Adaptive-Sync ដែលអាចធ្វើការបង្កើនល្បឿនទៅលើ refresh rate របស់អេក្រង់ជាមួយនឹងកម្រិតframe rate ខ្ពស់នៅលើ GPU បានយ៉ាងអស្ចារ្យថែមទៀតផង។

ការបំពាក់នូវក្រាហ្វិកកាត NVIDIA និងបន្ទះឈីប AMD processors ចុងក្រោយបំផុត

សម្រាប់កុំព្យូទ័រ 2021 Strix SCAR ជាច្រើនម៉ូឌែលនៅក្នុងប្រទេសកម្ពុជានេះគឺមានការបំពាក់នូវអេក្រង់ដែលមានកម្រិត high-refresh rate ដែលមានការពង្រឹងថាមពលរបស់តាមរយៈការប្រើប្រាស់នូវក្រាហ្វិកកាតពីរជម្រើសគឺមាន GeForce RTX™ 3060 GPU និង GeForce RTX™ 3070 GPU ហើយនិងបន្ទះឈីប AMD Ryzen 9 5900H processor ព្រមទាំងមានរ៉េមទំហំ 32GB និងថាសផ្ទុកទិន្នន័យ dual 1TB storage ថែមទៀតផង។ សម្រាប់ថាសរឹង NVMe SSD នេះគឺមាន 4 lanes PCIe Express bandwidth ដែលអាចបង្កើនល្បឿន RAID 0 transfer rates បានរហូតដល់ទៅ 7000MB/s ថែមទៀត។ សម្រាប់ memory និង storage របស់វាគឺមានការ upgrade ផងដែរហើយវាក៏មានរន្ធ SO-DIMM slots ចំនួន 2 និង M.2 slots ចំនួន 2 ផងដែរ។

ក្តារចុច keyboard អុបទិកយ៉ាងអស្ចារ្យ

សម្រាប់កុំព្យូទ័រស៊េរីថ្មីនេះមានបំពាក់នូវក្តារចុចថ្មីដែលមាន hotkeys ងាយស្រួលក្នុងការគ្រប់គ្រងទៅលើម៉ាស៊ីននេះបានលឿននៅលើ Keyboard ។ ជាមួយនឹងបច្ចេកវិទ្យា CoolZone technology របស់ក្រុមហ៊ុន ROG គឺអាចផ្តល់នូវសីតុណ្ហភាពនៅលើក្តារចុចនេះទាបជាងមុនដល់ទៅ 14% ថែមទៀត។ សម្រាប់កុំព្យូទ័រលេងហ្គេម Strix laptops ស៊េរីថ្មីនេះគឺមានភ្ជាប់ជាមួយនឹង Touchpad ដែលមានផ្ទៃធំជាងមុនដល់ទៅ 85% ដែលងាយស្រួលក្នុងការប្រើប្រាស់បំផុត។ 

កាន់តែងាយស្រួលក្នុងការប្រើប្រាស់យ៉ាងសម្បូរបែប

សម្រាប់កុំព្យូទ័រលេងហ្គេម 2021 Strix SCAR នេះមានទំហំតូចជាងមុនដល់ទៅ 7% បើធៀបទៅនឹងម៉ូឌែលជាច្រើនកាលពីឆ្នាំមុននេះដែលពិតជាធ្វើអោយអ្នកប្រើប្រាស់ងាយស្រួលយកទៅតាមខ្លួនមែនទែន។ កុំព្យូទ័រនេះមានថាមពលថ្មទំហំ 90Wh ដែលអាចបើកមើលនៅលើ web browsing បានដល់ទៅ 12.2 ម៉ោងថែមទៀត។ កុំព្យូទ័រនេះមានបច្ចេកវិទ្យា fast charging ផងដែរដែលសាកថ្ម 33 នាទីបានដល់ទៅ 50% ។ បច្ចេកវិទ្យា fast charging នេះគឺមានការប្រើប្រាស់ជាមួយនឹង USB Type-C ជាមួយនឹង 100W adapters និង power banks បានផងដែរ។ ការទ្រទ្រង់ទៅលើ Type-C charging សម្រាប់កុំព្យូទ័រលេងហ្គេមស៊េរីថ្មី Strix series នៅក្នុងឆ្នាំនេះពិតជាផ្តល់អោយអ្នកប្រើប្រាស់ជាច្រើននូវការប្រើប្រាស់យ៉ាងសម្បូរបែបបំផុត។

ការឌីស្សាញរូបរាងយ៉ាងប្រណិតបំផុតក្នុងការប្រើប្រាស់ 

កុំព្យូទ័រនេះមានកម្រាស់ស្តើងត្រឹមតែ 4.5mm ជាមួយនឹង Frame ដ៏ស្តើងរបស់វាដែលធ្វើអោយ screen-to-body ratio របស់វាមានកម្រិតដល់ទៅ 85% បើធៀបទៅនឹងតួខ្លួនរបស់វាថែមទៀត។ បន្ថែមពីនេះទៀតនោះ keyboard របស់វាគឺជាប្រភេទ per-key control ដែលអនុញ្ញាតអោយអ្នកលេងហ្គេមជាច្រើនអាចធ្វើការគ្រប់គ្រងហ្គេមបានតាមចិត្តរបស់ពួកគេថែមទៀត។ វាក៏បំពាក់នូវបច្ចេកវិទ្យា RGB និង Aura Sync ដែលងាយស្រួលក្នុងការ synchronize ទៅលើពណ៌ និង effects បានថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រនេះក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Keystone II technology ផងដែរ។

បច្ចេកវិទ្យាត្រជាក់ Cooling ល្អបំផុតក្នុងការប្រើប្រាស់

ប្រព័ន្ធត្រជាក់ cooling system ក៏ផ្តល់នូវភាពអស្ចារ្យក្នុងការប្រើប្រាស់ផងដែរនៅលើម៉ាស៊ីនរបស់កុំព្យូទ័រ Strix SCAR ថ្មីនេះ ហើយវាកាត់បន្ថយនូវសំឡេងរំខានបានច្រើនថែមទៀតបើធៀបជាមួយនឹងម៉ូឌែលជាច្រើនដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ វាក៏មានការ upgrades ទៅលើប្រព័ន្ធ liquid metal នៅលើកុំព្យូទ័រ AMD laptop processors នេះថែមទៀតផង។ សម្រាប់ Liquid metal នេះអាចបំភាយកំដៅបានយ៉ាងល្អចេញពី CPU យ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុត។ សម្រាប់ឆ្នាំ 2021 នេះប្រព័ន្ធត្រជាក់របស់ម៉ាស៊ីននេះដំនើរការបានយ៉ាងល្អជាមួយនឹង Turbo modes និង Silent mode ដែលធ្វើអោយម៉ាស៊ីនស្ងាត់ល្អក្នុងការប្រើប្រាស់។ វាក៏មានបច្ចេកវិទ្យា 0dB Technology ដែលអាចបិទទៅលើកង្ហារដោយស្វ័យប្រវត្តិនៅពេលដែលសីតុណ្ហភាពក្រោម 60°C ដែលធ្វើអោយម៉ាស៊ីនស្ងាត់ល្អក្នុងការប្រើប្រាស់ជាទីបំផុត។ សម្រាប់ Scenario Profiles ក៏អាចធ្វើការកំណត់នៅក្នុង system settings ដូចជាការបិទទៅលើ Windows key និងការផ្លាស់ប្តូរទៅកាន់ RGB lighting effects ផងដែរ។ អ្នកប្រើប្រាស់ក៏អាចចូលទៅក្នុង operating modes តាមរយៈការប្រើប្រាស់នូវ keyboard shortcut ផងដែរ។

ប្រព័ន្ធសំឡេង Audio លឺខ្លាំងអស្ចារ្យក្នុងការប្រើប្រាស់

កុំព្យូទ័រស៊េរីថ្មី Strix SCAR series នេះបំពាក់នូវសំឡេងប្រភេទ quad-speaker ដែលមានន័យថាវាមាន speakers ចំនួន 4 គ្រាប់ដែលលឺសំឡេងខ្លាំងជាងមុន 2.8 ដង សំឡេងបាសខ្លាំងជាងមុន 3 ដង និង dynamic range ល្អជាងមុនដល់ទៅ 3 ដងថែមទៀត។ សម្រាប់សំឡេងរបស់វាគឺជាប្រភេទ Dolby Atmos technology ដែលផ្តល់នូវសំឡេងលឺច្បាស់ល្អកម្រិត stereo ថែមទៀត។ ដើម្បីអោយការសន្ទនាកាន់តែអស្ចារ្យបំផុតនោះ វាក៏មានបំពាក់នូវបច្ចេកវិទ្យា Two-Way AI Noise Cancelation នៅលើម៉ូឌែលប្រភេទ Strix SCAR និង Strix G series ដែលអាចកាត់បន្ថយនូវសំឡេង Background Noise បានដល់ទៅ 95% ថែមទៀតទាំង input និង output audio។

អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:

- ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh 

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO 

- បាត់ដំបង (Battambong): https://bit.ly/2FGi120 

- ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន