no-alternative title

Samsung បាននាំមកនូវទូរទស្សន៍ 8K QLED TV របស់ខ្លួន ដែលមានអេក្រង់កម្រិតដល់ទៅ 99% ធៀបនឹងតួខ្លួន និយាយរួមស្ទើរតែគ្មានគែមហ្មង!

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Samsung បានធ្វើសន្និសីទកាសែតមួយក្នុងការបង្ហាញនូវផលិតផលថ្មីមួយរបស់ខ្លួន ដោយនៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានប្រកាសចេញនូវទូរទស្សន៍ Flagship QLED 8K TV 2020 របស់ខ្លួនផងដែរ។ ទូរទស្សន៍នេះ គឺមានលេខម៉ូឌែល Q950TS ហើយវាគឺជាទូរទស្សន៍ TV កម្រិតខ្ពស់។ ទូរទស្សន៍នេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2020 នេះ ហើយអាចធ្វើការ Pre-orders បានចាប់ពីពេលនេះទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទូរទស្សន៍ Samsung QLED 8K TV Q950TS នេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាពង្រឹងទៅលើរូបភាពជាច្រើន និងមានភ្ជាប់ជាមួយនឹងអេក្រង់កម្រិតខ្ពស់ដែលហៅថា Full Array Elite ដែលមានបច្ចេកវិទ្យា  color gamut color rendering technology ជំនួយថែមទៀតផង។ អេក្រង់នេះ គឺមានកម្រិតដល់ទៅ 33 លានភិចសែលដោយសារតែវាមានកម្រិតអេក្រង់ UHD និងមានបន្ទះឈីប Samsung Quantum Dot 8K AI processor។

បន្ទះឈីប processor នេះគឺជា upgrade version របស់បច្ចេកវិទ្យា AI Upscaling technology ដែលវាអាចមើលមាតិកាដល់ទៅកម្រិត 8K។ ទូរទស្សន៍ Samsung QLED 8K TV Q950TS នេះមានភ្ជាប់ជាមួយនឹង  artificial neural network និងបច្ចេកវិទ្យា  deep learning ដែលផ្អែកនៅលើ algorithm ជាមួយនឹងបច្ចេកវិទ្យាadaptive picture technology ថែមទៀត។  សម្រាប់ប្រព័ន្ធសំឡេងវិញ ទូរទស្សន៍ 8K QLED Q950TS នេះ គឺមាន Speakers ចំនួន 2។ 

សម្រាប់ Speakers នេះគឺមានការបែងចែកនៅក្នុងប្រព័ន្ធ  audio system ជាមួយនឹង 6 sub speakers ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន Samsung ក៏មានទូរទស្សន៍ដែលមានបច្ចេកវិទ្យា OTS+ technology ឬ Object Tracking Sound ជាមួយនឹង Active Voice Amplifier (AVA)។ ទូរទស្សន៍នេះប្រើប្រាស់នូវកម្មវិធី AI software និងបច្ចេកវិទ្យា OTS+ technology ជាមួយនឹងសំឡេង 5.1 surround sound។

ទូរទស្សន៍ 8K QLED TV នេះគឺមានតម្លៃ 49,999 Yuan (7,063 US) សម្រាប់ម៉ូឌែល  65 inch ខណៈពេលដែលទំហំ 75 inch និង  85 inch version ដែលមានតម្លៃ 69,999 និង 99,999 Yuan(9,848 ដុល្លារ និង 14,068 ដុល្លារ)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន