no-alternative title

ប្រាក់ចំនូល MSI សម្រាប់ត្រីមាសទី 1 ឆ្នាំ 2020 នេះនៅតែខ្លាំង ស្របពេលគូរប្រជែងជាច្រើនទៀតរងការប៉ះពាល់ដោយសារតែមេរោគរាតត្បាត COVID-19

តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ Digitimes កាលពីពេលថ្មីនេះ បានអោយដឹងថា ការលក់ Hardware របស់កុំព្យូទ័រគឺមានការកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងអំឡុងពេលនៃការរាតត្បាតនៃមេរោគ COVID-19 នេះ ប៉ុន្តែក្រុមហ៊ុនផលិតកុំព្យូទ័រជាច្រើន ប្រហែលជាមានការប៉ះពាល់យ៉ាងខ្លាំងនៅក្នុងស្ថានភាពនេះ ហើយក៏មានខ្លះស្ថិតនៅក្នុងក្តីបារម្ភផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កុំព្យូទ័រលេងហ្គេម បានក្លាយជាករណីលើកលែងដោយសារតែវាមានការកើនឡើងខ្លាំងពីអ្នកប្រើប្រាស់។ ក្រុមហ៊ុន MSI បានក្លាយជាក្រុមហ៊ុនដែលនាំមុខគេនៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងពេលដែលមេរោគរាតត្បាត COVID-19 នេះបាននាំមកនូវការផ្លាស់ប្តូរជាច្រើនដែលនឹកស្មានមិនដល់នោះ ការផ្ទុះឡើងនៃវីរុសនេះបានធ្វើអោយស្ថាប័ន និងក្រុមហ៊ុនផ្នែកផលិតជាច្រើនត្រូវបានបិទទ្វារផងដែរ។ ខណៈពេលដែលមនុស្សជាច្រើនត្រូវបានបង្ខំអោយធ្វើការនៅផ្ទះពីចម្ងាយនោះដើម្បីគ្រប់គ្រងទៅលើការផ្ទុះឡើងនៃមេរោគនេះ ឧស្សាហ កម្មនៃកុំព្យូទ័រនេះ គឺមានការកើនឡើងខ្លាំងដែលផ្ទុយពីឧស្សាហកម្មជាច្រើនទៀតដែលមានការប៉ះពាល់ខ្លាំងធ្ងន់ធ្ងរនោះ នេះបើតាមការរាយការណ៍ពី Digitimes។ នៅក្នុងអំឡុងពេលនេះ គោលការណ៍នៃការធ្វើការងារពីផ្ទះត្រូវបានអនុវត្តដោយស្ថាប័នជាច្រើន ក្រុមហ៊ុនលក់កុំព្យូទ័រ ថេប្លេត និងឧបករណ៍លេងហ្គេមជាច្រើនទៀតដែលមានការកើនឡើងខ្លាំងនៅលើទីផ្សារ។ សម្រាប់ក្រុមហ៊ុនផលិតជាច្រើននោះគឺមិនទាន់ច្បាស់នោះទេថា តើតម្រូវការនេះគឺគ្រាន់តែជាលក្ខណៈបណ្តោះអាសន្ន ឬវាមានតម្រូវការក្នុងការផ្គត់ផ្គង់គ្រប់គ្រាន់ដែរឬទេ។ 

 

តាមការបញ្ជាក់របស់ Digitimes នោះ ក្រុមហ៊ុនផលិតកុំព្យូទ័រជាច្រើន បានគិតថា ការកើនឡើងនៅក្នុងតម្រូវការនេះ គឺប្រហែលជាមានការប្រែប្រួលនៅពេលដែលមេរោគនេះមានការថមថយចុះ។ សម្រាប់ក្រាហ្វិកកាត GPUs  ថ្មីរបស់ក្រុមហ៊ុន NVIDIA និង AMD ក៏បានបង្ហាញនូវក្រាហ្វិកកាតថ្មីរបស់ខ្លួនផងដែរនោះគឺ RTX Super Mobile cards និង Radeon RX 5600M ផងដែរ។ សម្រាប់ក្រាហ្វិកកាត GPUs នេះ គឺសក្តិសមល្អឥតខ្ចោះសម្រាប់ហ្គេម eSports  ដែលធ្វើអោយកុំព្យូទ័រលេងហ្គេមជាច្រើនដែលភ្ជាប់ជាមួយនឹងក្រាហ្វិកកាត GPUs ថ្មីនេះគឺមានការពេញនិយមខ្លាំងមែនទែន។

នៅក្នុងចំណោមក្រុមហ៊ុនធំៗជាច្រើននៅក្នុងឧស្សាហកម្មនេះ Digitimes បានរាយការណ៍ថា ក្រុមហ៊ុន MSI គឺអាចទប់ទល់ទៅនឹងស្ថានភាពនេះបានល្អជាងក្រុមហ៊ុនគូប្រកួតប្រជែងជាច្រើនទៀត។ នៅក្នុងការធ្លាក់ចុះទៅលើប្រាក់ចំណេញចំនួន 3.3% នៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ ក្រុមហ៊ុន MSI គឺមានការកើនឡើងចំនួន 24.2% នៅក្នុងប្រាក់ចំណូលសម្រាប់ខែមេសានេះ ដែលមានប្រាក់ចំណូលចំនួន NT$10.6 ពាន់លាន (US$351.6 លានដុល្លារអាមេរិក) ដោយសារតែការកើនឡើងខ្លាំងនៃតម្រូវការទៅលើកុំព្យូទ័រ Notebooks នេះ។ សម្រាប់ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុន MSI សម្រាប់ត្រីមាសទី 2 ឆ្នាំ 2020 នេះអាចនឹងមានការកើនឡើងជាបន្តបន្ទាប់ផងដែរ។

 

ក្រុមហ៊ុន MSI បាននិយាយថា នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្រុមហ៊ុននេះ គឺមានការកើនឡើងទៅលើតម្រូវការរបស់ខ្លួន ហើយវាមានការព្យាករណ៍ថាតម្រូវការនេះនឹងមានការកើនឡើងជាច្រើនទៀតសម្រាប់ត្រីមាសទី 3 ឆ្នាំ 2020 នេះ។ជាមួយនឹងការឌីស្សាញយ៉ាងប្រណិតនោះ និងដំណើរការនូវផលិតកម្មរបស់ខ្លួនបានយ៉ាងល្អនោះ ក្រុមហ៊ុន MSI មិនត្រឹមតែអាចធ្វើការផ្គត់ផ្គង់តាមតម្រូវការរបស់អ្នកប្រើប្រាស់គ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន MSI ក៏ប្រកាសបង្ហាញនូវកុំព្យូទ័រស៊េរីថ្មីជាច្រើនទៀតដែលប្រើប្រាស់នូវបន្ទះឈីបជំនាន់ទី ១០ Intel processors និងក្រាហ្វិកកាត NVIDIA RTX Super Mobile GPUs សម្រាប់អ្នកលេងហ្គេម និង Content Creators ថែមទៀត។ អ្វីដែលគួរអោយកត់សម្គាល់នោះ ថ្មីៗនេះក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវម៉ូឌែល MSI GE66 Raider, GS66 Stealth និង Prestige 14 នៅលើទីផ្សារផងដែរ។

ទោះជាយ៉ាងណាក៏ដោយនោះ នៅតែមានហេតុផលមួយចំនួនដែលមានការព្រួយបារម្ភផងដែរ។ ក្រុមហ៊ុនផលិតជាច្រើន គឺមានការកើនឡើងទៅលើតម្រូវការ ហើយក៏មិនមានស្តុកសម្រាប់ការគ្រប់គ្រាន់នោះទេ។ តំបន់ជាច្រើនដែលមានការប៉ះពាល់ដោយសារតែមេរោគ COVID-19 ក៏ចាប់ផ្តើមវិលត្រឡប់មកស្ថានភាពដដែលវិញផងដែរ។ មនុស្សចាប់ផ្តើមធ្វើការកម្មង់ទិញនូវ Hardware ថ្មីផងដែរ ប៉ុន្តែក្រោយមកទៀតវាក៏អាចនឹងមានការលាងឃ្លាំងផងដែរ។  នៅក្នុងការកើនឡើងនូវកីឡា eSportsនេះ ជាមួយនឹងកា្រហ្វិកកាតថ្មី GPU របស់ក្រុមហ៊ុន NVIDIA និង AMD នោះ កុំព្យូទ័រលេងហ្គេមនឹងមានតម្រូវការកើនឡើងខ្លាំងបន្ទាប់ពីខែមិថុនានេះ។ សម្រាប់ពេលនេះ ក្រុមហ៊ុន MSI គឺមានលទ្ធផលល្អជាងក្រុមហ៊ុនប្រកួតប្រជែងជាច្រើនទៀត ទោះបីជាមានការប៉ះពាល់ដោយសារមេរោគរាតត្បាតក៏ដោយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន