no-alternative title

Huawei MateBook D 14 គឺជាកុំព្យូទ័រយួរដៃស៊េរីថ្មី ដែលមានអនុសភាព និងភាពច្នៃប្រឌិតដ៏អស្ចារ្យគ្មានគូប្រៀប

ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបានបង្ហាញនូវវត្តមានកុំព្យូទ័រស៊េរីថ្មីរបស់ខ្លួន ម៉ូដែល  Huawei MateBook D 14 ដែលមានអេក្រង់បង្ហាញនូវកម្រិតភាពច្បាស់ខ្ពស់បានដល់ទៅ 1920x1080 IPS និងមានគែម Bezels ស្តើងត្រឹមតែ  4.8mm ប៉ុណ្ណោះ ដែលបានធ្វើអោយអេក្រង់ទំហំ 14-inch FullView មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញបំផុត។ អេក្រង់នេះគឺមានកម្រិតមុំដល់ទៅ 178° ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាដូចនៅក្នុងរោងកុន ហើយការទស្សនារបស់អ្នកពិតជាច្បាស់ និងអស្ចារ្យគ្មានគូប្រៀបនោះទេ។ ខាងក្រោមនេះ គឺជាលក្ខណសម្បត្តិទាំងស្រុងនៃម៉ូដែលថ្មីនេះ៖ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

-ទម្ងន់ស្រាល រូបរាងស្លីម និងស្ទាយ៍ដ៏ទាក់ទាញ

កុំព្យូទ័រស៊េរីថ្មីនេះ គឺមានទម្ងន់ស្រាលត្រឹមតែ 1.38kg និងមានកម្រ៉ាស់ត្រឹមតែ 15.9mm ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ អ្នកអាចបត់នូវត្រចៀករបស់វាបាននៅក្នុងកម្រិត 180° ថែមទៀតផង។ កុំព្យូទ័រ Huawei MateBook D 14 នេះគឺប្រើប្រាស់នូវបន្ទះឈីប AMD Ryzen 7 3700U Processor ដែលមានការពង្រឹងទៅលើល្បឿនដំណើរការរបស់វា កាន់តែខ្លាំងក្លា។ ជាមួយនឹងការបំពាក់នូវស្ថាបត្យកម្ម 16GB Dual-channel architecture DDR4 RAM នោះ ល្បឿននៃការ Read និង Write ពិតជាលឿនមែនទែន។ កាន់តែពិសេសជាងនេះទៀតនោះ នៅលើម៉ាស៊ីននេះ គឺមានភ្ជាប់ជាមួយនឹងក្រាហ្វិកកាត Radeon™ RX Vega 10 Graphics ថែមទៀតដែលផ្តល់អោយអ្នករីករាយបានពេញមួយថ្ងៃជាមួយនឹងកុំព្យូទ័រនេះ។

-ម៉ាស៊ីនកាន់តែត្រជាក់ និងស្ងាត់ក្នុងការប្រើប្រាស់

កុំព្យូទ័រយួរដៃ Huawei MateBook D 14 នេះ មានភ្ជាប់ជាមួយនឹងការឌីស្សាញកង្ហារ Shark Fin 2.0 ដែលអាចធ្វើការពង្រឹងទៅលើប្រព័ន្ធត្រជាក់បានយ៉ាងល្អបំផុត ហើយវាស្ងាត់ក្នុងការប្រើប្រាស់។ ជាមួយនឹងបច្ចេកវិទ្យានេះ គឺមិនថា លោកអ្នកធ្វើការគ្រប់គ្រងទៅលើការងារអ្វីក៏ដោយនោះទេ គឺម៉ាស៊ីននេះ មានសម្លេងស្ងាត់ និងមិនមានសំឡេងរំខាននោះទេ។ កុំព្យូទ័រ Huawei MateBook D 14 នេះ គឺមានថាមពលថ្មទំហំ 56Wh ដូចនេះអ្នកអាចបំពេញនូវការងារប្រជុំរបស់អ្នកបានពេញមួយថ្ងៃនៅក្នុងការបញ្ចូលថាមពលថ្មតែម្តងប៉ុណ្ណោះ។ សម្រាប់ការចាក់វីដេអូកម្រិត 1080P គឺប្រើប្រាស់បានរយៈពេល 9.5 ម៉ោងថែមទៀត។

-កាន់តែងាយស្រួលជាមួយនឹងបច្ចេកវិទ្យា Huawei Share

ជាមួយនឹងការចុច Tap យ៉ាងងាយស្រួល ស្មាតហ្វូនរបស់អ្នក និងកុំព្យូទ័រ Huawei MateBook នេះ នឹងអាចធ្វើការប្រែក្លាយទៅជាឧបករណ៍តែមួយ ដោយមិនចាំបាច់ប្រើប្រាស់នូវអ៊ីនធឺរណិតនោះទេ។ អេក្រង់របស់ស្មាតហ្វូនរបស់អ្នកអាចបង្ហាញនៅលើកុំព្យូទ័រនេះដែលអនុញ្ញាតអោយអ្នកអាចធ្វើការទាញ និងទម្លាក់នូវ files បានយ៉ាងងាយស្រួល ហើយអ្នកអាចធ្វើការកែប្រែទៅលើ Files នៅលើកុំព្យូទ័ររបស់អ្នកនៅក្នុងពេលផ្ញើសារជាមួយនឹងមិត្តរួមការងារបស់អ្នកថែមទៀតជាមួយនឹងការប្រើប្រាស់នូវ Keyboard និង Mouse បានយ៉ាងងាយស្រួល។ វានឹងធ្វើអោយជីវិតរបស់អ្នកកាន់តែងាយស្រួលជាងមុនមួយកម្រិត។

-ថាមពលដ៏ខ្លាំងក្លានៅក្នុងហោប៉ាវរបស់អ្នក 

កុំព្យូទ័រ Huawei MateBook D 14 នេះ ភ្ជាប់ជាមួយនឹងឆ្នាំងសាក 65W USB-C charger ដែលតូចងាយស្រួលដាក់តាមខ្លួន ដូចនេះអ្នកអាចធ្វើការបញ្ចូលថាមពលថ្មបានយ៉ាងងាយស្រួល។ នៅក្នុងការបញ្ចូលថាមពលថ្មរយៈពេល 30 នាទីគឺបានដល់ទៅ 46%។ វាក៏មានបច្ចេកវិទ្យា fast charging និងការបញ្ចូនទិន្នន័យនៅលើស្មាតហ្វូនរបស់អ្នកបានយ៉ាងទំនើបទាន់សម័យបំផុត។

-ការកាត់បន្ថយពន្លឺពណ៌ខៀវបណ្តាលអោយប៉ះពាល់ភ្នែក និងកាមេរ៉ានៅលើ Keyboard

កុំព្យូទ័រ Huawei MateBook D 14 នេះគឺមានការទទួលបាននូវវិញ្ញាបនបត្រ TÜV Rheinland ដែលកាត់បន្ថយទៅលើពន្លឺពណ៌ខៀវដែលជះឥទ្ធិពលដល់ភ្នែក ហើយវាធ្វើការធានាថាភ្នែករបស់អ្នករីករាយក្នុងការទស្សនា និងអាចមើលបានយូរថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ នៅលើប៊ូតុង Power នេះ កុំព្យូទ័រ Huawei MateBook D 14 នេះគឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃដែលអ្នកអាចធ្វើការបើកកុំព្យូទ័រ និង Login ចូលទៅក្នុងកុំព្យូទ័រនេះបានយ៉ាងងាយស្រួលបំផុត។ លក្ខណៈពិសេសមួយទៀតនោះ កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងកាមេរ៉ានៅលើ Keyboard ។ នៅពេលដែលអ្នកចុចនៅលើ Keyboard នេះ វានឹងមានការបង្ហាញនូវកាមេរ៉ាតាមដែលអ្នកចង់បាន៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន