no-alternative title

ក្រុមហ៊ុន Samsung បានបង្ហាញចេញជាផ្លូវការនូវ Odyssey G9 ម៉ូនីទ័រលេងហ្គេមជំនាន់ថ្មីរបស់ខ្លួន មានតម្លៃ 1600 ដុល្លារអាមេរិក

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញញនូវផលិតផល Odyssey របស់ខ្លួន ដែលជាម៉ូនីទ័រលេងហ្គេមនៅក្នុងព្រឹត្តិការណ៍ CES 2020 នេះ។ ខណៈពេលដែលការ Pre-order ទៅលើម៉ូនីទ័រ Odyssey G7 និងម៉ូនីទ័រ Odyssey G9 បានចាប់ផ្តើមហើយនៅក្នុងសហរដ្ឋអាមេរិក គឺមានតែម៉ូនីទ័រ G7 ប៉ុណ្ណោះដែលបង្ហាញខ្លួននៅលើបញ្ជីរបស់ប្រទេសកូរ៉េខាងត្បូងនេះ។ នៅពេលនេះ ក្រុមហ៊ុននេះ បានដាក់លក់ជាផ្លូវការនូវម៉ូនីទ័រ  Odyssey G9 សម្រាប់ទីផ្សារសកលហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូនីទ័រ Samsung Odyssey G9 នេះគឺមានតម្លៃប្រហែលជា 1600 ដុល្លារអាមេរិក។ នេះគឺជាម៉ូនីទ័រដំបូងបំផុតរបស់ពិភពលោកដែលទ្រទ្រង់នូវកម្រិតភាពច្បាស់ Dual-QHD និងបច្ចេកវិទ្យា NVIDIA G-Sync ហើយនិងមានកម្រិតកោងដល់ទៅ 1000R ។ ម៉ូនីទ័រលេងហ្គេមថ្មីនេះគឺជាម៉ូនីទ័រដំបូងបំផុតរបស់ពិភពលោកដែលមានការទ្រទ្រង់ទៅលើ HDR10+ នេះគឺដោយសារតែអេក្រង់ QLED របស់វាជាមួយនឹងវិញ្ញាបនបត្រ DisplayHDR 1000 ។

ម៉ូនីទ័រលេងហ្គេមកម្រិតខ្ពស់នេះក៏ឈ្នះនូវពានរង្វាន់ CES 2020 Innovation Award នៅក្នុងក្រុម Computer Peripherals and Accessories category ដោយសារតែការឌីស្សាញអេក្រង់គែមកោងរបស់វាផងដែរ។ សម្រាប់អ្នកដែលចូលចិត្តលេងហ្គេមនោះគឺពិតជាប្លែកភ្នែកជាមួយនឹងម៉ូនីទ័រលេងហ្គេមនេះ។ សម្រាប់ម៉ូនីទ័រលេងហ្គេម Samsung Odyssey G9 នេះគឺមានអេក្រង់កោង 49 inch curve QLED ជាមួយនឹងកម្រិតភាពច្បាស់ដល់ទៅ  5120×1440 និង  aspect ratio32:9 ផងដែរ។

បន្ថែមពីនេះទៀតនោះ ម៉ូនីទ័រនេះ មានកម្រិត refresh rate240Hz ជាមួយនឹងកម្រិតនៃការឆ្លើយតប  1ms response time និងកម្រិតពន្លឺដល់ទៅ 1000 nits ។ ម៉ូនីទ័រនេះគឺមានកម្រិតពណ៌ 95% DCI-P3 color gamut និងអាចប្រើប្រាស់បានជាមួយនឹងបច្ចេកវិទ្យា NVIDIA G-Sync និង AMD FreeSync Premium Pro ផងដែរ។ ម៉ូនីទ័រនេះអាចធ្វើការបង្វិលបានទោតាមតម្រូវការរបស់អ្នកផងដែរ។

 

បើនិយាយអំពីផតរបស់វានោះ ម៉ូនីទ័រលេងហ្គេម  Odyssey G9 នេះមានរន្ធ 2x  DisplayPort 1.4 ports, 1x HDMI 2.0 port, 3x USB 3.0 ports និង 1x headphone jack ។ ម៉ូនីទ័រនេះក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា  Black Equalizer និង Virtual Aim Point ផងដែរ។ វាមានវិញ្ញាបនបត្រពី TÜV Rheinland សម្រាប់កម្រិតកោង  1000R Curved Display និង Eye Comfort ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន