no-alternative title

MSI GF65 Thin គឺជាកុំព្យូទ័រយួដៃជំនាន់ថ្មី មានរាងស្អាត កម្រ៉ាស់ស្តើង លេងហ្គេមបានម៉ាអេម តម្លៃវិញរឹតតែមហាអេម!

បើនិយាយអំពីកុំព្យូទ័រលេងហ្គេមនោះ ក្រុមហ៊ុន MSI គឺមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។ ថ្មីៗនេះ ក្រុមហ៊ុននេះទើបតែបង្ហាញនូវកុំព្យូទ័រ GF65 THIN ជំនាន់ថ្មីរបស់ខ្លួនដែលប្រើប្រាស់នូវបន្ទះឈីប  Intel® Core™ i7 ជំនាន់ទី 10 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro ។ កាន់តែពិសេសជាងនេះទៀតនោះ ដំណើរការនូវក្រាហ្វិកកាត GeForce RTX™ 2060 graphics ចុងក្រោយបំផុតដែលមានល្បឿនលឿនក្នុងការប្រើប្រាស់ ដំណើរការហ្គេមដែលមានក្រាហ្វិកខ្ពស់ៗបានដោយគ្មានបញ្ហាអ្វីនោះទេ។ កុំព្យូទ័រនេះមានអេក្រង់ទំហំ 15.6 អ៊ីង   Full HD (1920x1080), 120Hz IPS-level ជាមួយនឹងគែម Bezel ស្តើងទាក់ទាញគួរអោយចង់ប្រើប្រាស់មែនទែន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលកាន់តែទាក់ទាញជាងនេះទៀតនោះ វាមានបច្ចេកវិទ្យា Cooler Boost 5 Technology ផ្តាច់មុខដែលធ្វើអោយម៉ាស៊ីនលេងហ្គេមមួយនេះត្រជាក់ក្នុងការប្រើប្រាស់។ វាក៏មានភ្ជាប់ជាមួយនឹង Dragon Center ជាមួយនឹង Gaming Mode 2.0 ផ្តាច់មុខផងដែរ។ កម្មវិធី MSI App Player ក៏ផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យនៅលើបទពិសោធន៍នៃការប្រើប្រាស់រវាងស្មាតហ្វូន និងកុំព្យូទ័រនេះថែមទៀត។ វាក៏មានប្រព័ន្ធសំលេង High-Resolution Audio និងថាមពលថ្មខ្លាំងអាចប្រើប្រាស់បានដល់ទៅ ៧ ម៉ោងថែមទៀត។ វាពិតជាអស្ចារ្យមែនទែន។

បន្ទះឈីបជំនាន់ទី 10  និងក្រាហ្វិកកាតចុងក្រោយ NVIDIA GEFORCE RTX™ 20 SERIES ល្បឿនលឿនក្នុងការលេងហ្គេម

GF65 THIN គឺជាកុំព្យូទ័រម៉ូឌែលចុងក្រោយបំផុតនៅក្នុងត្រកូល MSI Gaming Laptops ដែលបំពាក់នូវបន្ទះឈីប Intel® Core™ i7 processors (Comet Lake H) ជំនាន់ទី 10 និងក្រាហ្វិកកាតចុងក្រោយបំផុត GeForce® RTX graphics ។ បន្ទះឈីបនេះមានអង្គគណនា 6 Cores ដែលមានល្បឿនលឿនជាងមុនដល់ទៅ 15% ដែលផ្តលនូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។ NVIDIA GeForce RTX™ ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យដែលគ្មានគូប្រៀបនោះទេ។ វាប្រប្រាស់នូវស្ថាបត្យកម្ម NVIDIA Turing GPU និង TX platform ដែលធ្វើអោយអ្នកទទួលបាននូវល្បឿនលឿនអស្ចារ្យដែលនឹកស្មានមិនដល់។

អេក្រង់ល្បឿនកម្រិតច្បាស់ក្នុងការទស្សនា និងការឌីស្សាញប្រកបដោយភាពទាក់ទាញបំផុត

សម្រាប់គម្របខាងលើរបស់កុំព្យូទ័រនេះគឺមានការឌីស្សាញយ៉ាងល្អឥតខ្ចោះក្នុងការប្រើប្រាស់។ ថាមពលថ្មរបស់កុំព្យូទ័រនេះគឺប្រើប្រាស់បានរយៈពេល 7 ម៉ោងសម្រាប់ការកម្សាន្ត និងការងារជាច្រើនទៀតប្រចាំថ្ងៃរបស់អ្នក។ 

ភាពត្រជាក់ជានិច្ចនៅក្នុងការលេងហ្គេម និងប្រព័ន្ធសំឡេងដ៏ល្អឥតខ្ចោះ

GF65 THIN ផ្តល់នូវដំណោះស្រាយសម្រាប់ការកាត់បន្ថយកំដៅទៅលើ CPU និង GPU ជាមួយនឹងរន្ធបំភាយកំដៅចំនួន 6ដែលអាចធ្វើការកាត់បន្ថយនូវកំដៅបានយ៉ាងល្អបំផុត។ វាមានដំណោះស្រាយទៅលើលំហូរខ្យល់បានយ៉ាងមានប្រសិទ្ធិភាពនៅក្នុងការលេងហ្គេមរបស់អ្នក។ បើនិយាយអំពីប្រព័ន្ធសំឡេងវិញនោះគឺពិតជានៅក្នុងលំដាប់ Premium Sound ជាមួយនឹងបច្ចេកវិទ្យា Hi-Resolution Audio ដែលផ្តល់នូវសំឡេងដ៏ពិរោះល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹង 3D surround sound នៅក្នុងការលេងហ្គេមរបស់អ្នកដែលពិតជាអស្ចារ្យគ្មានគូប្រៀបនោះទេ។ NAHIMIC 3 ក៏អាចធ្វើការគ្រប់គ្រងបានយ៉ាងងាយស្រួលទៅលើតន្រ្តី ខ្សែភាពយន្ត និងការខលនៅក្នុងសន្និសីទបានថែមទៀត។

កាន់តែអស្ចារ្យជាមួយនឹងកម្មវិធី MSI APP PLAYER

នៅក្នុងការអភិវឌ្ឍនៅក្នុងការសហការផ្តាច់មុខជាមួយនឹងក្រុមហ៊ុន BlueStacks នោះ កម្មវិធី MSI APP Player នាំយកនូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យរវាងស្មាតហ្វូន និងកុំព្យូទ័ររបស់អ្នក។ វាក៏មានភ្ជាប់ជាមួយនឹង keyboard lighting និងក្រាហ្វិកដែលកាន់តែប្រសើរជាងមុននៅក្នុងការដំណើរការការងារ Multi-task ថែមទៀត។ សរុបមក GF65 THIN គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់៕

MSI GF65 Thin អនុភាពខ្លាំងក្លា អាចជួយអ្នកអោយជំនះគ្រប់ឧបសគ្គនៅក្នុងការលេងហ្គេម!!! https://www.msi.com/service/wheretobuy/#105,3 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន