no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

MSI Prestige 15 គឺជាកុំព្យូទ័រយួរដៃ ដែលសមត្ថភាពខ្លាំងអាចជួយអោយអ្នកបង្កើតនូវភាពច្នៃប្រឌិតថ្មីកាន់តែអស្ចារ្យបំផុត

ក្រុមហ៊ុន MSI នឹងបោះជំហានទៅមុខជាបន្តទៀតទៅលើភាពច្នៃប្រឌិតខ្ពស់ និងរបកគំហើញថ្មីកាន់តែអស្ចារ្យបំផុតតាមរយៈការឌីស្សាញនូវកុំព្យូទ័រយួរដៃ ដែលមានសមត្ថភាពខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់នោះគឺត្រកូល Prestige Series។ ដើម្បីរក្សានូវការជម្រុញទៅលើព្រំដែនគ្មានដែនកំណត់នោះ ក្រុមហ៊ុននេះ មិនត្រឹមតែធ្វើការឌីស្សាញរូបរាងរបស់កុំព្យូទ័រនេះ កាន់តែល្អឥតខ្ចោះនោះទេ ប៉ុន្តែបើនិយាយអំពីសមត្ថភាពរបស់វា គឺខ្លាំងក្លាបំផុតមិនធម្មតានោះទេ។ នេះគឺជាពេលវេលាដែលអាចអោយអ្នកអាចបង្កើតនូវភាពច្នៃប្រឌិត និងរបកគំហើញថ្មីផ្ទាល់ខ្លួនដែលល្អបំផុតនៅក្នុងជីវិតរបស់អ្នក។

 

no-alternative title

ការបំផុសគំនិតជាមួយនឹងសោភ័ណភាពស្រស់ស្អាត: អ្វីដែលបានចាប់ផ្តើមនៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យា MSI នេះបានក្លាយជាការពិតហើយ។ វាមានការឌីស្សាញរូបរាងយ៉ាងល្អឥតខ្ចោះជាមួយនឹងការឌីស្សាញជាមួយនឹង Texture ដែលមានគុណភាពខ្ពស់ដែលធ្វើអោយម៉ាស៊ីន Prestige Series នេះគឺមានភាពប្លែក និងស្រស់ឆើតឆាយបំផុត។ វាមានវិមាត្រត្រឹមតែ 356.8 x 233.7 x 15.9 mm ប៉ុណ្ណោះ។

សមត្ថភាពលើសពីដែនកំណត់ : កុំព្យូទ័រ  Prestige Series ថ្មីនេះ មានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel® Core™ i7 Processors (Comet Lake) ជំនាន់ទី 10 ដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងទម្ងន់ស្រាលក្នុងការប្រើប្រាស់ថែមទៀត។ អ្នកអាចយកម៉ាស៊ីននេះទៅជាមួយអ្នកបានគ្រប់ទីកន្លែងដោយគ្មានបញ្ហាអ្វីនោះទេ។ វាមានភ្ជាប់ជាមួយនឹងអង្គគណនា 6-core processor ដែលធ្វើការបង្កើនល្បឿនទៅលើការប្រើប្រាស់កម្មវិធី Software ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងលឿនជាងមុនថែមទៀតក្នុងការដំណើរការការងារជាច្រើនថែមទៀត។ សម្រាប់កម្មវិធីធំៗដូចជា Photoshop, Light room, Premiere Pro, VS Code ឬ SketchUp បានលឿន រហ័សទាន់ចិត្តថែមទៀត។

ការបង្កើនភាពច្នៃប្រឌិតខ្ពស់មិនចាំបាច់រង់ចាំ :  NVIDIA® GeForce GTX™ 1650 Max-Q with 4GB GDDR5  គឺជាក្រាហ្វិកកាតដែលនឹងប្រើប្រាស់នៅលើម៉ាស៊ីននេះហើយវានាំយកនូវកម្លាំងដ៏ខ្លាំងក្លាបំផុតនៅក្នុងការបង្កើតនូវកម្មវិធី Apps ជាច្រើនដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ វាប្រើប្រាស់នូវក្រាហ្វិកកាត GPU ដែលបង្កើនល្បឿនទៅលើ Apps នៃកម្មវិធីច្នៃប្រឌិតជាច្រើននេះដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃនោះ។ វាមានការរួមបញ្ចូលជាមួយនឹង  NVIDIA Studio Drivers ដែលល្អបំផុតនៅក្នុងការពង្រឹងទៅលើល្បឿនរបស់ម៉ាស៊ីន និងការជឿជាក់ខ្ពស់បំផុតក្នុងការបង្កើននូវរបកគំហើញរបស់អ្នកនោះ។ បច្ចេកវិទ្យាទាំងនេះនឹងធ្វើការផ្តោតទៅលើចំណង់ចំណូលចិត្តរបស់អ្នក និងភាពច្នៃប្រឌិតខ្ពស់របស់អ្នក។


ការទស្សនាដ៏អស្ចារ្យ : សម្រាប់កុំព្យូទ័រយួរដៃស៊េរីថ្មីនេះ មានភ្ជាប់ជាមួយនឹងអេក្រង់  True Pixel display ផ្តាច់មុខដែលផ្តល់នូវកម្រិតភាពច្បាស់ដល់លោកអ្នក ជាពិសេសលោកអ្នកអាចជ្រើសរើសអេក្រង់កម្រិត Full HD ឬក៏កម្រិត 4K ក៏បាន ដោយសារតែនៅក្នុងទីផ្សារកម្ពុជាមាន 2 ជម្រើសសម្រាប់យើង ដោយតម្លៃខុសគ្នា, AdobeRGB 100% color gamut, True Color Technology នឹងមានការផ្ទៀងផ្ទាត់ដោយ CalMan ដែលជា Tools សម្រាប់ធ្វើការកែប្រែទៅលើការងារច្នៃប្រឌិត ការឌីស្សាញ ការកែរូបភាព និងវីដេអូថែមទៀត

ការច្នៃប្រឌិតសម្រាប់ពេលអនាគត : កុំព្យូទ័រស៊េរីថ្មីនេះ មានភ្ជាប់ជាមួយនឹងតួខ្លួនដែលមានរូបរាងស្តើងស្រោបពីអាលុយមីញ៉ូម និងមានទម្ងន់ស្រាលក្នុងការប្រើប្រាស់ថែមទៀត។ Prestige Series មានរូបរាងតូច និងស្ទាយ៍ទាក់ទាញបំផុតក្នុងការប្រើប្រាស់។ Prestige Series នេះមានទម្ងន់ត្រឹមតែ 1.6Kg ហើយវាពិតជាមានភាពងាយស្រួលក្នុងការចែករំលែកទៅលើគំនិតជាច្រើន និងការឌីស្សាញទៅតាមចិត្តរបស់អ្នក។

ការតភ្ជាប់ ការបញ្ចូលថាមពល ប្រព័ន្ធសុវត្ថិភាព និងភាពត្រជាក់នៃម៉ាស៊ីន: កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងរន្ធផត Thunderbolt 3 ports ជាច្រើន មិនត្រឹមតែប៉ុណ្ណោះ Prestige Series នេះទ្រទ្រង់ទៅលើការបញ្ចូលថាមពលថ្មទៅលើឧបករណ៍ជាច្រើនរបស់អ្នក ការបញ្ចូនទិន្នន័យនៅក្នុងល្បឿន 40Gbps និងអាចធ្វើការតភ្ជាប់ទៅកាន់អេក្រង់ និងឧបករណ៍ជាច្រើនទៀតបានយ៉ាងងាយស្រួលបំផុត។ វាក៏មានរន្ធដោត microSD slot សម្រាប់ធ្វើការបញ្ចូនទិន្នន័យបានលឿនទៅគ្រប់ឧបករណ៍ជាច្រើនទៀតផងដែរ។  Prestige Series នេះគឺមានរូបរាងស្តើង និងទាក់ទាញស្រស់ឆើតឆាយបំផុតដែលអ្នកនឹកស្មានមិនដល់។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ Prestige15 មានភ្ជាប់ជាមួយនឹង TouchPad ដែលមានទំហំធំជាងមមុនសម្រាប់ការប្រើប្រាស់បានគ្រប់ម្រាមដៃតែម្តង។ វាមានការឆ្លើយតបលឿនជាងមុនដល់ទៅ 30% និងប៉ះយ៉ាងរលូនជាងមុនដល់ទៅ 35% ថែមទៀត។ សម្រាប់ក្តារចុចរបស់វាគឺជាប្រភេទ  Backlit Keyboard ដែលមានគម្លាតគ្រាប់ Key ដល់ទៅ 1.5mm ។ កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃសម្រាប់ការពារសុវត្ថិភាពទៅលើម៉ាស៊ីនរបស់អ្នកបានថែំទៀត។

អ្នកមិនចាំបាច់ធ្វើការវាយបញ្ចូលនូវលេខសម្ងាត់ទៀតនោះទេតាមរយៈការប្រើប្រាស់នូវការផ្ទៀងផ្ទាត់ FIDO 2 ។ សម្រាប់ការ Login គឺគ្រាន់តែប៉ះម្រាមដៃរបស់អ្នកនៅលើ Fingerprint Sensor នេះ ជាការស្រេច។ បន្ថែមពីនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Cooler Boost 3 Technology ផ្តាច់មុខរបស់ក្រុមហ៊ុន MSI កង្ហារចំនួន 2 និងរន្ធបំភាយកំដៅចំនួន 3 ថែមទៀតផង៕

អាចរកជាបាននៅតាមហាង ដែលមានក្នុង Link ខាងក្រោមនេះ 

https://www.chantracomputer.com/?fbclid=IwAR2cGWhHh0jPqqu7Unx5n9sSRY4wnPGus63u81wl407k0nVOtvWR6J4msPQ#msir 

សម្រាប់ព័ត៌មានបន្ថែម អាចចូលទីនេះ https://www.msi.com/Content-Creation/Prestige-15-A10X 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម