no-alternative title

ក្រុមហ៊ុន ASUS និង Republic of Gamers អបអរសារទរទៅលើភាពជោគជ័យនៃការឈរនៅលើលំដាប់កំពូលនៃកុំព្យូទ័រ AMD Ryzen Gaming របស់ខ្លួន

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS និង ASUS Republic of Gamers (ROG) បានបង្ហាញនូវភាពជោគជ័យរបស់ខ្លួនយ៉ាងខ្លាំង តាមរយៈការបន្តនូវភាពជាដៃគូជាមួយនឹងក្រុមហ៊ុន AMD ក្នុងការបង្កើតនូវឧបករណ៍ dynamic gaming ជាច្រើនជាមួយនឹងការសម្រេចបាននូវគោលដៅនៃការសម្រេចបាននូវចំណែកទីផ្សារចំនួន 61.7% សម្រាប់ត្រកូល Ryzen™ ដែលជាកុំព្យូទ័រយួរដៃលេងហ្គេមដែលមានការពេញនិយមទូទាំងពិភពលោកចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ 2020 នេះបើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ GfK ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រលេងហ្គេម ASUS និង ROG gaming ប្រើប្រាស់នូវបន្ទះឈីប AMD processors បានក្លាយជាម៉ាស៊ីនដែលលក់ដាច់បំផុតនៅក្នុងអាមេរិកខាងជើង អ៊ឺរ៉ុបខាងកើត និងអ៊ឺរ៉ុបខាងលិច មជ្ឈឹមបូព៌ានិងអាហ្វ្រិក (EMEA) និងតំបន់អាស៊ី - ប៉ាស៊ីហ្វិក (APAC)។ កុំព្យូទ័រទាំងនេះ បានផ្តល់អោយអ្នកប្រើប្រាស់នូវដំណោះស្រាយជាច្រើនសម្រាប់ការបង្កើតនូវ Content ថ្មី និងការលេងហ្គេមកាន់តែអស្ចារ្យ ហើយបើនិយាយអំពីតម្លៃវិញ គឺពិតជាល្អមែនទែន។ ជាមួយនឹងការដំណើរការនូវ AMD Ryzen platform នេះ ក្រុមហ៊ុន ASUS និង ROG នាំមុខគេនៅក្នុងការនាំយកនូវបទពិសោធន៍នៃការលេងហ្គេមកាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់។ ម៉ាស៊ីនកុំព្យូទ័រ Ryzenជាច្រើននេះរួមមាន ROG Zephyrus G14 ដែលឈ្នះពានរង្វាន់ Red Dot កុំព្យូទ័រ ROG Zephyrus G15 ដែលមានរូបរាងស្តើង កុំព្យូទ័រ ROG Strix GA35 ដ៏ខ្លាំងក្លា និង TUF Gaming A15 ធន់ក្នុងការប្រើប្រាស់ និងកុំព្យូទ័រលេងហ្គេម A17 gaming ថែមទៀតផង។

កុំព្យូទ័រ ROG Zephyrus G14

ការបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ CES 2020 សម្រាប់កុំព្យូទ័រលេងហ្គេម ROG Zephyrus G14 គឺមានអេក្រង់ទំហំ 14-inch ត្រូវបានចាត់ទុកថា ជាម៉ាស៊ីនដែលមានការឌីស្សាញយ៉ាងស្រស់ស្អាត និងឈ្នះនូវពានរង្វាន់ Red Dot នៅក្នុងនាមជាកុំព្យូទ័រលេងហ្គេមដ៏ល្អបំផុតសម្រាប់ឆ្នាំ 2020 នេះថែមទៀតផង។ ក្រុមហ៊ុន ROG បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន AMD យ៉ាងជិតស្និទ្ធិបំផុតសម្រាប់កុំព្យូទ័រមួយនេះដើម្បីបង្កើតនូវ APU ក្នុងការកាត់បន្ថយទៅលើការកើនឡើងនៃកំដៅបានយ៉ាងល្អបំផុត។ ជាមួយនឹងបច្ចេកវិទ្យា 7nm fabrication technology  ធ្វើអោយកុំព្យូទ័រ Zephyrus G14 នេះអាចប្រើប្រាស់បានលើសពី 10 ម៉ោង។ កុំព្យូទ៧រនេះមានភ្ជាប់ជាមួយនឹង PANTONE® Validated FHD 120 Hz  ឬកម្រិតភាពច្បាស់ WQHD ដែលទ្រទ្រង់នូវបច្ចេកវិទ្យា AMD FreeSync™ technology  ដែលអាចធ្វើការដំណើរការបានយ៉ាងល្អរវាង GPU និងអេក្រង់យ៉ាងរលូននៅក្នុងពេលលេងហ្គេមថែមទៀតផង។

កុំព្យូទ័រ ROG Zephyrus G15

សម្រាប់កុំព្យូទ័រ ROG Zephyrus G15 នេះ ប្រើប្រាស់នូវបន្ទះឈីប AMD Ryzen 7 4800HS mobile APU ដែលប្រើប្រាស់នៅលើម៉ាស៊ីនកុំព្យូទ័រ Zephyrus G14 ដែលធ្វើការបង្កើនទៅលើល្បឿនគណនាដល់ទៅ 2 ដងទៅលើអង្គគណនារបស់វា។ ជាមួយនឹង 8 cores និង 16 threads កុំព្យូទ័រ Zephyrus G15 នេះ ប្រើប្រាស់បានយ៉ាងល្អបំផុតសម្រាប់មុខងារ multitasking, content creation និងការងារជាច្រើនទៀត។ វាមានអេក្រង់ដែលមានកម្រិត 240 Hz/3ms ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា AMD FreeSync technology ។ ដូចនេះ ការលេងហ្គេមធំៗពិតជាគ្មានបញ្ហានោះទេ។

កុំព្យូទ័រ ROG Zephyrus GA502

ក្រុមហ៊ុន ROG បានធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងក្រុមហ៊ុន AMD ក្នុងការបង្ហាញនូវកុំព្យូទ័រ ROG Zephyrus GA502 ហើយវាគឺមានការអភិវឌ្ឍនៅក្រោមឥទ្ធិពលនៃកុំព្យូទ័រយួរដៃ ROG Zephyrus G15 និង ROG Zephyrus G14 ផងដែរ។ វាមានភ្ជាប់ជាមួយនឹង 4- core, 8- thread AMD Ryzen 7 3750H mobile APU កុំព្យូទ័រ Zephyrus GA502 នេះមានទម្ងន់ 2.1 kg និងកម្រាស់ 20 mm ថែមទៀត។ កុំព្យូទ័រ Zephyrus GA-series គ្រប់គ្រងទៅលើការលក់នៅក្នុងឆ្នាំ ២០១៩ ហើយវាក្លាយជាកុំព្យូទ័រលេងហ្គេមដែលមានរូបរាងស្តើងបំផុតដែលដំណើរការនូវបន្ទះឈីប AMD ។

កុំព្យូទ័រ ROG Strix GA35 និង GA15 

កុំព្យូទ័រលើតុ ROG gaming desktops នេះគឺប្រើប្រាស់នូវបច្ចេកវិទ្យា AMD Ryzen technologies ចុងក្រោយបំផុត។ កុំព្យូទ័រលេងហ្គេមនៅលើតុ Strix GA35 នេះ គឺភ្ជាប់ជាមួយនឹង AMD Ryzen processors ជំនាន់ទី 3 រហូតដល់ទៅ Ryzen 9 3950X CPU ។ ជាមួយនឹងការភ្ជាប់នូវ 16 cores និង 32 threads នោះ ប្រព័ន្ធនេះគឺដំណើរការនូវមុខងារធ្ងន់ៗជាច្រើនដូចជា video encoding និង 3D rendering បានយ៉ាងរលូនដោយគ្មានបញ្ហានោះទេ។ កុំព្យូទ័រ Strix GA15 នេះ មានភ្ជាប់ជាមួយនឹង AMD Ryzen 7 3800X CPU គឺមានភ្ជាប់ជាមួយនឹង 8 cores និង 16 threads ដែលល្អនៅក្នុងការធ្វើការងារប្រចាំថ្ងៃ និងការកម្សាន្តថែមទៀត។

កុំព្យូទ័រ TUF Gaming A15 និង A17 

សម្រាប់បន្ទះឈីប AMD Ryzen 4000 Series Mobile Processors ដំណើរការនៅលើកុំព្យូទ័រ TUF Gaming A15 និង A17 នៅក្នុងឆ្នាំ 2020 នេះ។ ជាមួយនឹងការបំពាក់នូវ  8 cores និង 16 threads នេះ កុំព្យូទ័រលេងហ្គេមទាំងនេះគឺមានភ្ជាប់ជាមួយនឹងសមត្ថភាពខ្លាំងក្នុងការធ្វើការងារធំៗ និង multitasking បានដោយគ្មានបញ្ហាអ្វីនោះទេ។ វាមានការបង្កើននូវកម្រិត 144 Hz refresh rate នៅលើម៉ូឌែល  15-inch និង 120Hz នៅលើម៉ូឌែល 17-inch editions ថែមទៀត។

ម៉ូឌែលពិសេសនៃ G14

សម្រាប់ម៉ូឌែលពិសេសនៃកុំព្យូទ័រ ROG Zephyrus G14 នេះគឺបង្កើតឡើងនៅក្នុងឆ្នាំ 2020 នេះគឺមានការសហការពីលោក Alan Walker ដែលជា DJ និងអ្នកផលិតតន្រ្តី។ កុំព្យូទ័រនេះមានអេក្រង់ AniMe Matrix™ LED display ដែលអាចធ្វើការបង្កើតនូវ lighting effect ផ្ទាល់ខ្លួនក្រោមការជម្រុញពីតន្រ្តីរបស់គាត់។ កុំព្យូទ័រ Zephyrus G14 នេះនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន