no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

កាមេរ៉ា Sony ចំនួន 35 ម៉ូដែល ទទួលបាន Software ថ្មីអាចធ្វើជា Webcam ផ្តល់អោយអ្នកប្រើប្រាស់ធ្វើការ Live Stream បានម៉ាអេម

ខណៈពេលដែលមនុស្សជាច្រើនចាប់ផ្តើមធ្វើការងារពីផ្ទះ និងប្រើប្រាស់នូវកម្មវិធីខលជាវីដេអូសម្រាប់កិច្ចការងារប្រជុំពីចម្ងាយនោះ មនុស្សជាច្រើនដឹងថា សម្រាប់ Webcam ដែលភ្ជាប់ជាមួយនឹងកុំព្យូទ័ររបស់ពួកគេ គឺពិតជាមិនល្អនោះទេ។ ប្រសិនបើអ្នកប្រើប្រាស់នូវកាមេរ៉ាឌីជីថលរបស់ក្រុមហ៊ុន Sony នោះ អ្នកអាចទទួលបាននូវការខលវីដេអូកាន់តែប្រសើរជាងមុនថែមទៀតជាមួយនឹងមិត្តរួមការងាររបស់អ្នក។

 

no-alternative title

នៅពេលនេះ ក្រុមហ៊ុន Sony បានប្រកាសបង្ហាញនូវកម្មវិធីនៅលើ Desktop មួយដែលមានឈ្មោះហៅថា  Imaging Edge Webcam ដែលអនុញ្ញាតអោយកាមេរ៉ាឌីជីថលទាំងអស់របស់ក្រុមហ៊ុន Sony អាចប្រើប្រាស់ជា Webcams សម្រាប់ការខលវីដេអូផងដែរ។ អ្នកប្រើប្រាស់ជាច្រើនអាចប្រើប្រាស់នូវកាមេរ៉ារបស់ពួកគេសម្រាប់ធ្វើការ Streaming ផងដែរ។ អ្វីដែលអ្នកត្រូវការនោះគឺខ្សែ USB និងកម្មវិធី Software ប៉ុណ្ណោះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Sony គឺបាននិយាយថា Imaging Edge Webcam អនុញ្ញតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការ Live Stream និងខលជាវីដេអូបាននៅក្នុងវិធីដែលងាយស្រួលបំផុតជាមួយនឹងបច្ចេកវិទ្យា advanced imaging technology របស់ក្រុមហ៊ុន Sony ដូចជា autofocus ឈានមុខ និងគុណភាពរូបភាពច្បាស់កម្រិតខ្ពស់ជាងមុនថែមទៀត។

សម្រាប់ Software នេះអាចប្រើប្រាស់បានជាមួយនឹងកាមេរ៉ាចំនួន 35 ម៉ូឌែលនោះគឺ  Alpha 9 II, Alpha 9, Alpha 7R, Alpha 7R III, Alpha 7S II, Alpha 7S, Alpha 7 III, Alpha 6400, Alpha 6100, RX100 VII, RX100 VI, RX0 II, RX0, vlog camera ZV-1 និង  Alpha 7S III ផងដែរ។ វាដំណើរការនៅលើកុំព្យូទ័រដែលដំណើរការនូវ  Windows 10 64bit ៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម