no-alternative title

Xiaomi បញ្ចេញនូវជើងម៉ូនីទ័រលេងហ្គេមបញ្ឈរដែលមានការឌីស្សាញរូបរាងយ៉ាងប្រណិតជាមួយនឹងកម្រិតនៃការលំងាកដល់ទៅ 360°

Xiaomi Youpin ទើបតែបង្ហាញនូវជើងម៉ូនីទ័របញ្ឈរលេងហ្គេម e-sports ថ្មីដែលមានលក្ខណៈពិសេសៗជាច្រើនដូចជាភ្លើងនៅក្នុង e-sports រន្ធដោត USB ចំនួន 2 ដៃកាន់អាលុយមីញ៉ូម និងកម្រិតលំងាកបានមុំដល់ទៅ 360° ថែមទៀតផង។ សម្រាប់ម៉ូនីទ័រលេងហ្គេមនេះ គឺមានតម្លៃ 399 yuan (~$58) ហើយវាក៏ដាក់លក់នៅលើគេហទំព័រ Youpin សម្រាប់ទីផ្សាររបស់ចិនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ជើងទម្ររបញ្ឈរម៉ូនីទ័រលេងហ្គេមថ្មីនេះ គឺអាចធ្វើការគ្រប់គ្រងទៅលើការផ្លាស់ទីបានយ៉ាងងាយស្រួល។ ផលិតផលនេះគឺធ្វើការផលិតឡើងដោយក្រុមហ៊ុន Loctek ហើយវាក៏ត្រូវបានធ្វើតេស្តរហូតដល់ទៅ 40,000 ដងនៅក្នុងបន្ទប់ពិសោធន៍ ។ បន្ថែមពីនេះទៀតនោះ ប្រសិនបើអ្នកធ្វើការបម្លាស់ទីវាចំនួន 10 ដងក្នុងមួយថ្ងៃនោះ ក្រុមហ៊ុននេះ អះអាងថា វាអាចប្រើប្រាស់បានយ៉ាងហោចណាស់ 11 ឆ្នាំ។

បើនិយាយអំពីរូបរាងរបស់វានោះ ឧបករណ៍នេះ គឺមានមុខពណ៌ខ្មៅហើយជើងទម្ររបញ្ឈរនេះ គឺមានភ្លើងអំពូលភ្ជាប់មកជាមួយផងដែរ។ វាក៏មានរន្ធដោត USB 3.0 ចំនួន 2 ផងដែរ។ បើនិយាយអំពីការបត់បែនវិញនោះ វាមានកម្រិតនៃការលើកដល់ទៅ  85° ការបត់ចុះក្រោមបាន 15° កម្រិតនៃការលំងាកឆ្វេងស្តាំបានចំនួន  90° និងការទ្រទ្រង់ទៅលើការប្រើប្រាស់នូវអេក្រង់បញ្ឈរ ឬផ្តេកដល់ទៅ +180°~-180°។

 

សម្រាប់ជើងបញ្ឈរម៉ូនីទ័រលេងហ្គេមនេះ គឺអាចទ្របានទម្ងន់នៃការផ្ទុកដល់ទៅ 9 គីឡូក្រាម ហើយវាអាចប្រើប្រាស់បានជាមួយនឹងអេក្រង់ទំហំ 10-34-inch ។ វាក៏អាចប្រើប្រាស់បានជាមួយនឹងអេក្រង់គែមកោង 34-inch Mi ផងដែរ។ វាពិតជាងាយស្រួលមែនទែនក្នុងការតម្លើង។ អ្នកអាចដាក់វាបញ្ឈរ ឬចាប់នៅនឹងតុបានផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន