no-alternative title

Xiaomi បង្ហាញចេញនូវម៉ូនីទ័រលេងហ្គេម ដែលមានអេក្រង់កោង រួមនិងម៉ាស៊ីនព្រីនចល័តនៅប្រទេសម៉ាឡេស៊ី

កាលពីខែមុននេះ ក្រុមមហ៊ុន Xiaomi បានបញ្ចេញនូវម៉ូនីទ័រលេងហ្គេម Mi Curved Gaming Monitor ជាមួយនឹងអេក្រង់ទំហំ 34 អ៊ីង នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប ខណៈដែលថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បានប្រកាសបង្ហាញនូវ Mi Portable Photo Printer នៅក្នុងប្រទេសចិនផងដែរ។ យោងតាមព័ត៌មានថ្មី បាននិយាយថា ផលិតផលថ្មីៗទាំងនេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី 24 ខែសីហានេះហើយ ដែលរឿងនេះ គឺពិតជាគួរអោយចាប់អារម្មណ៍មែនទែន ដែលមើលឃើញនូវវត្តមាននៃផលិតផលថ្មីៗជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសម៉ាឡេស៊ី បានទម្លាយនូវវត្តមាននៃផលិតផលជាច្រើនរបស់ក្រុមហ៊ុននេះនៅក្នុងទំព័រ  Facebook Page ផ្លូវការរបស់ខ្លួនផងដែរ។ តម្លៃរបស់ផលិតផលថ្មីនេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃចន្ទនេះនៅពេលដែលវាដាក់លក់ជាផ្លូវការនោះ។ សម្រាប់ម៉ូនីទ័រលេងហ្គេមថ្មីរបស់ក្រុមហ៊ុន Xiaomi នេះ គឺមានអេក្រង់ទំហំ 34-inch ជាមួយនឹងកម្រិតភាពច្បាស់ WQHD 3,440 x 1,440 pixels ។ វាមានអេក្រង់ LCD ជាមួយនឹងកម្រិតកោង 1500R curvature, 21:9 aspect ratio និង  144Hz refresh rate និងមានកម្រិត 85% NTSC color gamut ដែលមានការទ្រទ្រង់ដល់ទៅ 16.7 លានពណ៌ ។ អេក្រង់នេះគឺមានកម្រិត 3000:1 contrast ratio និងកម្រិតពន្លឺ 300 nits ថែមទៀត។ វាក៏មានបច្ចេកវិទ្យា AMD FreeSynce Premium technology និងកម្រិត 4m response time ផងដែរ។

សម្រាប់ម៉ាស៊ីនព្រីនរបស់ក្រុមហ៊ុន Xiaomi គឺងាយស្រួលដាក់នៅក្នុងហោប៉ាវមែនទែន។ វាស្រដៀងគ្នាទៅនឹង Power Bank ហើយវាអាចធ្វើការព្រីនរូបភាពនៅក្នុងកម្រិតភាពច្បាស់ 313 x 400 dpi ។ ផលិតផលនេះអាចធ្វើការព្រីនបានដល់ទៅ ១០ សន្លឹកក្នុងមួយលើក និងចំណាយពេលក្នុងការព្រីន 45 វិនាទីដោយប្រើប្រាស់នូវបច្ចេកវិទ្យា  ZINK – Zero Ink – Technology នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន