no-alternative title

ក្រុមហ៊ុន ASUS បានបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដែលបានបំពាក់ជាមួយនឹង CPU Intel ជំនាន់ទី 11 ដំបូងគេជាទម្រង់ Intel Evo Platform Design

ក្រុមហ៊ុន ASUS បានប្រកាសពីឡេបថប់ជំនាន់ថ្មីរបស់ខ្លូននៅក្នុងកម្មវិធី Built for Brilliance រួមបញ្ចូលជាមួយនឹង CPU ជំនាន់ទី 11 របស់ Intel® Core™ និង ជាឡេបថប់ដំបូងគេដែលបានទទួលស្គាល់ជាទម្រង់ Intel® Evo™ ។ ឡេបថប់ទាំងនោះរួមមាន ZenBook Flip S (UX371) ដែលជាឡេបថប់មានរាងស្ដើងជាងគេលើសកលលោក និង ជាឡេបថប់របស់ ASUS ដំបូងគេដែលត្រូវបានទទួលស្គាល់នៅក្នុងទម្រង់ Intel Evo Platform, ZenBook S (UX393) ឡេបថប់ដែលស្ដើងនិងស្រាលជាងគេ 3:2 3.3K, ZenBook 14 (UX435EA/EG) ឡេបថប់ដែលតូចជាងគេរបស់ត្រកូល ZenBook ទំហំ 14 អ៊ីងជាមួយនឹង ScreenPad, ZenBook 14 Ultralight (UX435EAL/EGL) ឡេបថប់ 14 អ៊ីងដែលស្រាលជាងគេនៃត្រកូល ZenBook មានទម្ងន់ស្រាលរហូតដល់ 980ក្រាម, ZenBook Pro 15 (UX535) ឡេបថប់តូចជាងគេទំហំ 15 អ៊ីង ដែលមានអេក្រង់ជាប្រភេទ 4K OLED, និង ExpertBook B9 (B9400) ឡេបថប់ទំហំ14 អ៊ីងដែលជាប្រភេទ Business Laptop។ ឡេបថប់ប្រចាំឆ្នាំ ២០២០ របស់ ASUS បានស្វែងរកដំណោះស្រាយឈានមុខគេក្នុងវិស័យឧស្សាហកម្មដើម្បីផ្តល់នូវផលិតភាពនិងបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Samson Hu ដែលជា នាយកប្រតិបត្តិការរងរបស់ AUS បាននិយាយថា “ក្រុមហ៊ុន ASUS ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលឈានមុខនៃការរចនាកុំព្យូទ័រ និងការបង្កើតអ្វីដែលថ្មីៗ។ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន ASUS គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលតែងតែផ្ដល់ជូននូវឡេបថប់បំពាក់ CPU ជំនាន់ចុងក្រោយគេរបស់ Intel”។ គាត់បានបន្តទៀតថា “ឡេបថប់ឆ្នាំនេះគឺផ្ដល់ជូននូវបទពិសោធន៍ថ្មីៗជាច្រើនសម្រាប់អ្នកប្រើប្រាស់ដោយដាក់បច្ចេកវិជ្ជាទំនើបនៅចុងម្រាមដៃរបស់ពួកគេ។ តាមរយៈការផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ជាមួយនឹង display ចុងក្រោយគេបង្អស់, សម្លេង, Software និងបច្ចេកវិទ្យាភ្ជាប់បណ្តាញចុងក្រោយបំផុត, ASUS ផ្តល់នូវការបង្កើតថ្មីដែលមិនគួរឱ្យជឿនិងផ្លាស់ប្តូររបៀបដែលអ្នកប្រើប្រាស់ទាក់ទងនឹងឧបករណ៍របស់ពួកគេ”។

ឡេបថប់របស់ ASUS ថ្មីៗនេះ បានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី 11 និងក្រាហ្វិច Intel®Iris® Xe ជំនាន់ថ្មី  នៃការអនុវត្តសម្រាប់ឡេបថប់ដែលស្តើង ស្រាលនិងផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ដែលមានបទពិសោធន៍ចុងក្រោយក្នុងផលិតភាពការច្នៃប្រឌិតល្បែង និងកំសាន្ត។ ប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី 11 ប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យា AI ដើម្បីផ្តល់ល្បឿនលឿននិងមុខងារដែលមិនធ្លាប់មានសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រប្រចាំថ្ងៃហើយរួមបញ្ចូលជាមួយនឹង Intel® WiFi 6 និង Thunderbolt ™ 4 ផ្តល់នូវការតភ្ជាប់ដែលអាចទុកចិត្តបានលឿន។ ក្រាហ្វិច Intel Iris Xe ថ្មីផ្តល់នូវក្រាហ្វិចកម្រិតខុសគ្នាសម្រាប់បទពិសោធន៍ប្រព័ន្ធផ្សព្វផ្សាយជំនាន់ក្រោយ។

ក្រុមហ៊ុន ASUS បានផ្តល់នូវបទពិសោធន៍កុំព្យូទ័រយួរដៃមិនគួរឱ្យជឿសម្រាប់អ្នកប្រើប្រាស់។ ក្នុងអំឡុងពេលនៃកម្មវិធីសម្ពោធនេះ ក្រុមហ៊ុន ASUS បានបង្ហាញរូបរាង Zenbook Flip S (UX371, FHD LED-backlit 1W panel version) ដែលត្រូវបានបញ្ជាក់ថាជាការរចនាកុំព្យូទ័រយួរដៃរបស់ Intel Evo platform ដោយធានាថាវាត្រូវនឹងការបញ្ជាក់ជំនាន់ទី 2 និងការច្នៃប្រឌិតថ្មីរបស់ Project Athena របស់ Intel ។ កុំព្យូទ័រយួរដៃផ្សេងទៀតនៅក្នុងឆ្នាំ 2020 ត្រូវបានកំណត់គោលដៅសម្រាប់ការផ្ទៀងផ្ទាត់ផ្អែកលើស្តង់ដារទាំងនេះដោយរង់ចាំការត្រួតពិនិត្យនិងការសាកល្បងបន្ថែមទៀត។ កុំព្យូទ័រយួរដៃជាមួយនឹងការផ្ទៀងផ្ទាត់របស់ Intel Evo នាំមកនូវការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃការបំពេញមុខងារនិងការឆ្លើយតបខ្ពស់ ការប្រើប្រាស់ថាមពលថ្មប្រកបដោយប្រសិទ្ធភាព និងការមើលឃើញដ៏អស្ចារ្យដើម្បីបង្កើតកុំព្យូទ័រយួរដៃជំនាន់ថ្មីដែលផ្តល់នូវបទពិសោធន៍ពិសេសបានគ្រប់ទីកន្លែង។ បន្ថែមលើប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី 11 កុំព្យូទ័រយួរដៃដែលមានមូលដ្ឋានលើ Intel Evo មានក្រាហ្វិច Intel Iris Xe, Intel WiFi 6 និង Thunderbolt 4 ។

អនុប្រធាន របស់ក្រុមហ៊ុន Mobile Computing Platforms Intel បាននិយាយថា “ក្រុមហ៊ុន ASUS មានកុំព្យូទ័រយួរដៃស៊េរីថ្មីដ៏អស្ចារ្យជាមួយនឹងបច្ចេកវិទ្យាដំណើរការថ្មី របស់ Intel™ និងការច្នៃប្រឌិតប្រកបដោយបទពិសោធន៍ដែលយើងសម្រេចរួមគ្នាតាមរយៈគំរោង Project Athena រួមទាំងទម្រង់ Intel Evo platform ដំបូងគេដែលមាននៅ ASUS Zenbook Flip S” ។ គាត់ក៏បានបន្តទៀតថា “ប្រព័ន្ធដំណើរការរបស់ Intel® Core™  ជំនាន់ទី 11 របស់យើងជាមួយក្រាហ្វិច Intel Iris Xe ផ្តល់ជូននូវដំណើរការល្អបំផុតសម្រាប់កុំព្យូទ័រយួរដៃស្តើងនិងស្រាលដែលមានភាពខុសប្លែកគ្នាជាច្រើនចំពោះជីវិតដែលផ្តល់នូវផលិតភាពការបង្កើតនិងការកម្សាន្តផ្សេងៗ”។

កុំព្យូទ័រស៊េរីថ្មីក៏ត្រូវបានបំពាក់ដោយ Microsoft Windows ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។ លោក Nicole Dezen អនុប្រធានផ្នែកដៃគូផ្នែកលក់នៃក្រុមហ៊ុន Microsoft Corp បាននិយាយថា “ក្រុមហ៊ុន ASUS នៅតែបន្តជំរុញការច្នៃប្រឌិតនៅគ្រប់ Window PCs ដើម្បីបំពេញតំរូវការរបស់អតិថិជនដែលមានការវិវត្តជាប្រចាំ” ។ គាត់បន្តទៀតថា “ពីកុំព្យូទ័រយួរដៃ ExpertBook B9  ដែលត្រូវនឹងស្តង់ដារយោធានិងភាពងាយស្រួលសំរាប់អ្នកជំនួញ មកកុំព្យូទ័រយួរដៃ ZemBook របស់ពួកគេដែលមានក្រាហ្វិចការចុងក្រោយគេ, សម្លេង និង Wifi 6 ចុងក្រោយបំផុតអតិថិជនប្រាកដជាពេញចិត្តនឹងសុវត្ថិភាពនិងផលិតភាពរបស់កុំព្យូទ័រថ្មីទាំងនេះ”។ ក្រុមហ៊ុន ASUS រួមបញ្ចូលគ្នានូវដំណើរការរបស់ Intel ចុងក្រោយបំផុតផ្ដល់នូវបទពិសោធន៍ដល់អ្នកប្រើប្រាស់ពិសេសដោយផ្អែកលើទម្រង់ Intel Evo និងបច្ចេកវិទ្យាផ្សេងៗទៀត ដើម្បីផ្តល់នូវកុំព្យូទ័រយួរដៃល្អដែលផ្តល់ថាមពលដល់អ្នកប្រើប្រាស់នៅក្នុងពិភពលោកឲ្យមានការវិវត្តជានិច្ច។

 

ASUS និងបច្ចេកវិទ្យាឈានមុខគេនៅក្នុងឧស្សាហកម្មកុំព្យូទ័រថ្មី

បន្ថែមលើការដាក់បញ្ចូលកុំព្យូទ័រយួរដៃដែលបានផ្ទៀងផ្ទាត់នៅលើទម្រង់ Intel Evo និងការផ្តល់កុំព្យូទ័រយួរដៃជាមួយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី 11 ការបង្កើតកុំព្យូទ័រយួរដៃនៅឆ្នាំនេះផ្តល់អំណាចដល់អ្នកប្រើប្រាស់ជាមួយនឹងដំណោះស្រាយទាន់សម័យពីក្រុមហ៊ុន ASUS រួមទាំងកុំព្យូទ័រមួយចំនួនដែលឆ្លើយតបទៅនឹងការកើនឡើងនៃការធ្វើការពីចម្ងាយ។ កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន ASUS ដែលបំពាក់ដោយអេក្រង់ OLED ផ្តល់ជូននូវរូបភាពច្បាស់ ជាក់ស្តែង និងមិនប៉ះពាល់ដល់ភ្នែក។ អេក្រង់និមួយៗផ្ដល់នូវពណ៌ Ultra-vivid color និង Blur-free motion ជាមួយនឹង 100% DCI-P3 color gamut និង អេក្រង់ឆ្លើយតបលឿន រហូតដល់ 0.2 ms, VESA DisplayHDR™ 500 True Black, 1,000,000:1 contrast ratio, និង PANTONE® Validated certification។ ពួកគេក៏ត្រូវបានបញ្ជាក់ដោយ TÜV Rheinland ថាបានកាត់បន្ថយពន្លឺពណ៌ខៀវហើយមិនមានពន្លឺភ្លឺរលោងសម្រាប់ការការពារភ្នែករបស់អ្នក។

 

ASUS ScreenXpert 2.0 នៅលើ ASUS ScreenPad ផ្តល់នូវផលិតភាពនិងសមត្ថភាពជាមួយនឹងការរចនានៃការប្រើប្រាស់កាន់តែរលូនជាមួយនឹងការងារជាច្រើនក្នុងពេលតែមួយ ដែលមាននៅលើកម្មវិធីរបស់ ASUS។ MYASUS គឺជា software មួយប្រភេទទៀតដែលផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់កម្មវិធី ASUS និង software ដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់រក្សាប្រព័ន្ធកុំព្យូទ័ររបស់ពួកគេ បង្កើនប្រសិទ្ធភាពប្រតិបត្តិការកុំព្យូទ័រនិងទាក់ទងក្រុមហ៊ុនសម្រាប់សេវាកម្មនិងការគាំទ្របន្ទាប់ពីការទិញ។ ការគ្រប់គ្រងប្រព័ន្ធយ៉ាងទូលំទូលាយដែលមាននៅក្នុង MyASUS រួមទាំង Fan Profile ដែលជាឧបករណ៍បញ្ជាល្បឿនកង្ហារដោយផ្អែកលើការប្រើប្រាស់របស់អ្នក។ Fan Profile អនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់ប្រព័ន្ធកង្ហាររបស់ម៉ាស៊ីនជា Whisper Mode សម្រាប់កន្លែងធ្វើការដែលមានភាពស្ងប់ស្ងាត់, Performance Mode សម្រាប់ការធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវថាមពលនិងកម្តៅរបស់ម៉ាស៊ីន ឬ Standard Mode សម្រាប់ការងារប្រចាំថ្ងៃ។

 

ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់នៅពេលធ្វើការពីផ្ទះឬពីចម្ងាយ ក្រុមហ៊ុន ASUS ក៏ផ្តល់នូវបច្ចេកវិទ្យា ASUS Wifi Master និង AI noise-canceling audio។ បច្ចេកវិទ្យា ASUS WiFi Master ដែលរួមបញ្ចូលប្រព័ន្ធ WiFi SmartConnect, WiFi Stabilizer, និង WiFi RangeBoost ធានាថាអ្នកប្រើប្រាស់រីករាយនឹងការតភ្ជាប់មានស្ថេរភាព និងល្បឿនលឿន។ ប្រព័ន្ធសម្លេង AI noise-canceling  សម្រាប់ដកសំលេងរំខានដែលមិនចង់បានចេញពីការនិយាយ ឬសម្លេងរំខាននានាដែលនៅជុំវិញខ្លូនអ្នកប្រើប្រាស់ក្នុងកំឡុងពេលការធ្វើការហៅចេញ។ អ្នកអាចរកកម្មវិធី ClearVoice Mic and Speaker បានតាមរយៈ MYASUS វានឹងមិនចាប់យកសំលេងរំខានព័ទ្ធជុំវិញនោះទេ ផ្ទុយទៅវិញវានឹងផ្តោតលើសំលេងនីមួយៗដែលទទួលបានដោយមេក្រូ ផ្តល់អោយអ្នកប្រើប្រាស់នូវសំលេងដ៏ច្បាស់។

 

កុំព្យូទ័រយួរដៃរបស់ ASUS ជាមួយនឹង Intel Core ជំនាន់ទី 11

ASUS ZenBook Flip S (UX371)

កុំព្យូទ័រយួរដៃ ZenBook Flip S គឺជាកុំព្យូទ័រយួរដៃ ASUS ដំបូងគេដែលត្រូវបានផ្ទៀងផ្ទាត់ថាជាកុំព្យូទ័រយួរដៃ Intel Evo platform design។ នេះគឺជាកុំព្យូទ័រយួរដៃដែលអាចយកតាមខ្លូនបានយ៉ាងស្រួលដែលកម្រាស់ 13.9 mm និង ទម្ងន់ 1.2kg។ អេក្រង់ touchscreen ដែលមានពណ៌អេក្រង់ច្បាស់កម្រិត Ultra-Vivid 4K UHD OLED NanoEdge PANTONE ជាមួយនឹងអេក្រង់ធំទូលាយកម្រិតពណ៌ 100% DCI-P3 color gamut និង VESA DisplayHDR 500 True Black-certified សម្រាប់ពណ៌ខ្មៅ និងភាពឌិតនៃពណ៌អេក្រង់។ វាក៏បានបញ្ជាក់ពី TÜV Rheinland-certified សម្រាប់ការថែរក្សាភ្នែក ហើយវាក៏អាចប្រើប្រាស់ជាមួយនឹងប៊ិចរបស់ ASUS Pen ក្នុងក្មរិតសម្ពាធ 4096។

ZenBook Flip S មានការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណិតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហម។ កុំព្យូទ័រនេះអាចបង្វិលបានរហូតដល់ 360°  អាចប្រើប្រាស់បានជាកុំព្យូទ័រយួរដៃ, និង Tablet - ឬក៏បែបណាក៏បានទៅតាមការប្រើប្រាស់របស់អ្ននប្រើ។ ASUS NumberPad 2.0 អនុញ្ញាតឱ្យបញ្ចូលទិន្នន័យបានរហ័សហើយការរចនាក្តារចុចថ្មីកាន់តែទូលាយបន្ថែមភាពងាយស្រួល។

 

ប្រព័ន្ធដំណើរការត្រូវបានផ្ដល់ឲ្យរហូតដល់ Intel Core i7 ជំនាន់ទី 11 ជាមួយនឹងក្រាហ្វិក Intel Iris Xe រួមបញ្ចូលជាមួយរ៉េមរហូតដល់ទៅ 16 ជីហ្កាបៃនិង 1 TB PCIe® 3.0 x4 SSD ។ សម្រាប់ការតភ្ជាប់ចុងក្រោយ ZenBook Flip S ផ្តល់នូវរន្ធដោត Thunderbolt ™ 4 USB-C®ចំនួន ២, រន្ធ USB 3.2 Gen 1 Type-A និងរន្ធ HDMI ។ ថ្មដែលមានសមត្ថភាពខ្ពស់នៅក្នុង ZenBook Flip S អាចកាន់បានរយៈពេលរហូតដល់ 15 ម៉ោងឯណោះ គឺគ្រប់គ្រាន់សម្រាប់ការធ្វើការពេញមួយថ្ងៃ។ 

ASUS ZenBook Flip 13 (UX363)

ZenBook Flip 13 មានកម្រាស់ត្រឹមតែ 13.9mm និងទម្ថន់ 1.3kg មានអេក្រង់ដែលអាចបត់បានរហូតដល់ 360° ដែលអាចប្រើប្រាស់បានជាកុំព្យូទ័រយួរដៃ Table ឬអ្វីៗផ្សេងទៀតបាន។ វាក៏មាន ErgoLift hinge ដែលអាចបង្ហើបនិងរុញក្តារចុចទៅមុខដើម្បីងាយស្រួលវាយនិងធ្វើឱ្យប្រព័ន្ធត្រជាក់ដើរបានល្អ។ ជាមួយនឹងថ្មដែលមានសមត្ថភាពខ្ពស់ ៦៧ Wh ដែលអាចដំណើរការបានរហូតដល់ទៅ ១៤ ម៉ោងលើការសាកម្តង ZenBook Flip 13 គឺល្អសម្រាប់ការធ្វើការប្រចាំថ្ងៃ។ ZenBook Flip 13 អាចសាកថ្មបានលឿនជាមួយនឹងឆ្នាំងសាកដែលមានថាមពល ៦៥ វ៉ាត់ហើយឧបករណ៍ ASUS USB-C®ងាយស្រួលសាកអាចឱ្យអ្នកប្រើប្រាស់ទាញយកអត្ថប្រយោជន៍ពីឧបករណ៍សាក USB-C ឬ USB-C Power Delivery (PD) យ៉ាងទូលំទូលាយ។

 

ZenBook Flip 13 បំពាក់អេក្រង់ដែលធំទូលាយ NanoEdge FHD OLED touchscreen ដែលអាចប្រើប្រាស់ជាមួយនឹងប៊ិច ASUS Pen។ អេក្រង់នេះអាចគាំទ្រដល់កម្រិតសម្ពាធ 4096 ដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួល ។ សម្រាប់ដំណើរការរបស់ម៉ាស៊ីនវិញ, ZenBook Flip 13 ត្រូវបានបំពាក់ដោយ Intel Core i7 ជំនាន់ទី 11 ជាមួយនឹងក្រាហ្វិច Intel Iris Xe និងរ៉េមទំហំ ១៦ ជីកាបៃ សម្រាប់ការផ្ទុកបានរហូតដល់ 1 TB PCIe 3.0 SSD ។

ASUS ZenBook S (UX393)

ZenBook S គឺជាកុំព្យូទ័រយួរដៃទំហំ 13.9 អ៊ីញដែលអាចទទួលយកបានដោយមានគំរូទម្រង់សមាមាត្រ 3:2។ វាមានកំរាស់ 15.7mm និងទម្ងន់ 1.35kg  និងត្រូវបានរចនាឡើងបានយ៉ាងល្អប្រសើរជាមួយនឹងការបង្រួមដោយលោហៈធាតុដែលមានរាងតូចច្រឡឹងដែលបង្កើតនូវរូបសណ្ឋានផលិតភាពថ្មីគួរឱ្យចាប់អារម្មណ៍។ វាត្រូវបានគេបំពាក់អេក្រង់ទំហំ 3.3K (3300 x 2200) NanoEdge PANTONE touchscreen ដែលមានទំហំអេក្រង់ 3:2 មានទំហំសមល្មមដែលផ្តល់នូវកន្លែងមើលឃើញកាន់តែ។ ថ្មដែលមានសមត្ថភាពខ្ពស់ 67Wh ជាមួយនឹងការសាកបានយ៉ាងឆាប់រហ័សដែលមាននៅ ZenBook S រហូតដល់ 12 ម៉ោង។ ការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណិតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហមនិងអក្សរឡូហ្គូ ASUS នៅចំកណ្តាលបន្ថែមភាពទាក់ទាញយ៉ាងល្អឥតខ្ចោះ។ វាក៏មាន ErgoLift hinge ដែលអាចបង្ហើបនិងរុញក្តារចុចទៅមុខដើម្បីងាយស្រួលវាយនិងធ្វើឱ្យប្រព័ន្ធត្រជាក់ដើរបានល្អ។ ចំពោះការដំណើរការល្អឥតឈប់ឈរ ZenBook S ត្រូវបានបំពាក់ដោយ Intel Core i7 ជំនាន់ទី 11 ដែលមានរ៉េមរហូតដល់ 16 ជីហ្កាបៃនិង 1TB PCIe 3.0 x4 M.4 SSD។ វាមានរន្ធដោត HDMI និងUSB 3.2 Gen 1 Type-A រួមជាមួយនឹងរន្ធដោត Thunderbolt 4 USB-C ចំនួន 2 និងរន្ធដោតកាត MicroSD ។ Software ចុងក្រោយបង្អស់របស់ MyASUS អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីកុំព្យូទ័រយួរដៃនិងស្មាតហ្វូនរបស់ពួកគេហើយ ASUS NumberPad 2.0 ផ្តល់នូវការបញ្ចូលទិន្នន័យជាលេខបានយ៉ាងងាយស្រួល។ កាមេរ៉ាអ៊ីប្រភេទ IR (IR Camera) អនុញ្ញាតឱ្យអ្នកប្រើអាចស្កេនមុខបានយ៉ាងងាយស្រួលជាមួយ Window Hello។

 

ASUS ZenBook 14 Ultralight (UX435EAL/EGL)

មានទម្ងន់ត្រឹមតែ980ក្រាម Zenbook 14 Ultralight មានរួមបញ្ចូលទាំងភាពងាយស្រួលក្នុងការយកតាមខ្លូនជាមួយនឹងសមត្ថភាពដំណើរការខ្លាំង និងមានរូបរាងស្អាតដែលជាជម្រើសដ៍ល្អសម្រាប់អ្នកដែលចូលចិត្តយកលេបថបតាមខ្លួន។

Zenbook 14 Ultralight ដំណើរការដោយប្រព័ន្ធដំណើរការ Intel Corei7 ជំនាន់ទី 11 រួមជាមួយក្រាហ្វិក Intel Iris Xe(UX435EAL) រី ក្រាហ្វិកដាច់ NVIDIA® GeForce® MX450 (UX435EGL)។ សម្រាប់រូបភាពដែលមើលមិនសូវច្បាស់ ZenBook 14 Ultralight ត្រូវបានបំពាក់នូវគែមដ៏ស្តើងដែលសឹងតែមិនមានគែមសោះនៅជ្រុងទាំង 4 នៃអេក្រង់ ,ដែលពិសេសខ្លាំងត្រង់វាស្តើងខ្លាំងដែលលាតដណ្តប់សឹងតែ92%នៃផ្ទៃលេបថប។ ZenBook 14 Ultralight ត្រូវបានគេឌីហ្សាញដើម្បីផ្តល់នូវបទពិសោធន៏ដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ ជាមួយនឹង ក្តារចុច របស់ASUSដែលផ្តល់ភាពងាយស្រួលក្នុងការវាយបញ្ចូលទិន្នន័យ,ចំណែកឯ ErgoLift hinge ដែលមានផ្តល់នូវភាពងាយស្រួលក្នុងការវាយផ្សេងៗនិងមានជាមួយសំណុំនៃរន្ធI/O port ,រួមបញ្ចូលទាំង រន្ធ Thunderbolt 4 USB -C ចំនួន 2, USB3.2 Gen1 Type-A, រន្ធHDMI2.0និងរន្ធ Micro SDមួយ។វាក៏បានរួមបញ្ចូលទាំងIntel  wifi6(802.11ax) ដែលជាបច្ចេកវិទ្យាលឿនក្នុងការភ្ជាប់ ដែលមានបន្ថែមជាមួយនឹង ASUS WiFi Master technology។

ASUS ExpertBook B9 (B9400)

ASUS ExpertBook B9 មានលក្ខណៈពិសេសត្រង់ តួនៅលេបថបមានរាងតូចងាយស្រូលក្នុងការកាន់ ដែលមានទម្ងន់ត្រឹមតែ880gដែលមានលក្ខណៈនិងរូបរាងស្តើងដែលផ្តល់ងាយស្រួលក្នុងការយកតាមខ្លួន។ វាត្រូវបានគេបង្កើតមកសម្រាប់ការយកតាមខ្លូនជាមួយនិងថ្មកាន់ពេញមួយថ្ងៃ ,និង មានការរចនាទៅលើប្រព័ន្ធផ្ទុកទិន្នន័យចំនួន២ , រន្ធដោតI/o Portមកមួយឈុតនិងមាន ក្តារចុចលេខជំនាន់ថ្មីរបស់ASUS,មានបច្ចេកវិទ្យា ទំនើបដែលធ្វើអោយការងារ មានភាពល្អប្រសើរ និងមានប្រសិទ្ធភាព ។ បានតម្លើងយ៉ាងរឹងមាំដោយ magnesium-lithium alloy និងមានបន្ថែមជាមួយ  រចនាសម្ព័ន្ធយ៉ាងរឹងមាំ។វាត្រូវបំពេញជាមួយនឹង US MIL-STD 810H ដែលជាកម្រិតUS military standards និងមានសុវត្ថិភាពក្នុងការរក្សានៅទិន្នន័យ។

ExpertBook B9បានបំពាក់ជាមួយប្រព័ន្ធដំណើរការ Intel Core i7 ជំនាន់ទី១១ រួមជាមួយក្រាហ្វិក Intel Iris Xe graphics និង ប្រព័ន្ធ ដ៏លឿន Intel WiFi 6, ដែលផ្តល់នូវ ការទាញទិន្នន័យបានយ៉ាងរហ័សនិងក្រាហ្វិកលឿន។SDDពីរ ដែលមានជាមួយនឹងបច្ចេកវិទ្យា RAID 0 និង RAID 1ដែលផ្តល់នៅជម្រើសដ៏លឿនក្នុងការបញ្ជូនទិន្នន័យ និង មានសុវត្ថិភាពក្នុងការបម្រុងទុកទិន្នន័យ ។ បន្ថែមជាមួយនឹងដំណោះស្រាយ វីដេអូរ ដែលរួមបញ្ចូលជាមួយនឹងAI Noise  canceling audioសម្រាប់សម្លេងកាន់តែច្បាស់ និងរួមជាមួយ ASUS WiFi Master technologyសម្រាប់ បច្ចេកវិទ្យា ការតភ្ជាប់បណ្តាញInternetមានស្ថេរភាព។ ExpertBook B9 រូមបញ្ចូលទាំង ប្រអប់គ្រឿងបន្លាស់ ដែលងាយស្រួលសម្រាប់អ្នកប្រើប្រាស់ហើយវាក៏អាចជាប្រអប់បឍ្ឈរលេបថបផងដែរ។អាចចល័តបានគ្រប់ទីកន្លែង មានសមត្ថភាពខ្លាំងនិងស្វិតស្វាញ, ExpertBook B9  គឺជាដៃគូដ៏ល្អបំផុតសម្រាប់ពិភពក្រុមហ៊ុន។

ASUS ZenBook 14 (UX435EA/EG)

ZenBook 14 គឺជាលេបថបដែលអាចយកតាមខ្លួនបានដែលរួមបញ្ចូលជាមួយនឹងសមត្ថភាពខ្លាំងនិង មានងាយស្រួលយកតាមខ្លួនដោយសារតែទម្ងន់ស្រាលស្តើងនិងមានភាបស្រស់ស្អាត។មានទម្ងន់ ស្រាលត្រឹមតែ1.19kg , ZenBook 14 ក៏រួមបញ្ចូលទាំងបច្ចេកវិទ្យាថ្មីរបស់ASUSគឺអេក្រង់ទី២សម្រាប់ធ្វើអោយ  ផលិតភាពប្រសើរឡើង និងបំពាក់ជាមួយប្រព័ន្ធដំណើរការ Intel Coreជំនាន់ទី១១ និង ក្រាហ្វិក Intel Iris Xe integrated graphics (UX435EA) រឺក៏ NVIDIA GeForce MX450 discrete graphics (UX435EG). ការបន្ថែមចុងក្រោយនេះគឺ ZenBook Classic series ក៏មានមានបំពេញជាមួយនឹងរន្ធ I/O ports  រួមបញ្ចូលទាំង រន្ធ Thunderbolt 4 USB -C ចំនួន២, USB3.2 Gen1 Type-A, រន្ធHDMI2.0និងរន្ធ Micro SDមួយ,រន្ធដោតកាស. ZenBook 14 ក៏ផ្តល់នូវត្រូវបានបំពាក់នូវគែមដ៏ស្តើងដែលសឹងតែមិនមានគែមសោះនៅជ្រុងទាំង៤នៃអេក្រង់ ,ដែលពិសេសខ្លាំងត្រង់វាស្តើងខ្លាំងដែលលាតដណ្តប់សឹងតែ92%នៃផ្ទៃលេបថបដែលមាន២ទ្រង់ទ្រាយគឺ Pine Grey and Lilac Mist.។

ASUS ZenBook Flip 15 (UX564)

ZenBook Flip 15គឺមានភាពប្លែក ស្អាតនិង ល្អ ។ ជាមួយនឹងអេក្រង់ 4K UHD OLED NanoEdge ដែលមានកម្រិត ច្បាស់ និងមាន touch Screen  ដោយមានបំពាក់ជាមួយ PANTONEមានសុពលភាពសម្រាប់ភាពត្រឹមត្រូវនៃពណ៌, TÜV Rheinland សម្រាប់ថែទាំភ្នែក ដែលផ្តល់នូវ 100% DCI-P3 color gamutនិងមានលក្ខណៈពិសេសត្រង់360° ErgoLift hinge.   ការឌីហ្សាញនៃ ZenBook Flip 15មានផ្ទៃលាតសឹងតែ 90%នៃលេបថប ។វាត្រូវបានគាំទ្រដោយ ASUS Pen active stylus ជាមួយនឹង ការទទួលសម្ពាធ 4096ដង , ដែលមានជាមួយ ASUS WiFi Master technologyដែលអាចជួយអោយ បណ្តាញផ្សេងៗមានស្ថេរភាព និងមាននៅរន្ធដោត I/O ports ដែលរួមបញ្ចូលទាំង Thunderbolt 4 USB-C និងមានបំពាក់ជាមួយប្រព័ន្ធដំណើរការ Intel Coreជំនាន់ទី 11 ដែលមានបំពាក់ជាមួយក្រាហ្វិក NVIDIA® GeForce® GTX 1650 Tiដែលជាប្រភេទក្រាហ្វិក សម្រាប់លេងហ្គេមបង្កើនល្បឿនផលិតភាពនិងភាពច្នៃប្រឌិត។ ZenBook Flip 15គឺជាដៃគូកែរច្នៃប្រឌិតប្រកបដោយភាពច្នៃប្រឌិតរួមបញ្ចូលគ្នានូវការសមត្ថភាពដំណើរការ ដែលអាចបត់បែនបានជាមួយនឹងការយកតាមខ្លួនដោយងាយស្រួល។

ASUS VivoBook Flip 14 (TP470)

VivoBook Flip 14គឺជាលេបថបដែលអាចបទបែនបានយ៉ាងងាយស្រួលជាមួយនឹងលេបថប touchscreenជាមួយនឹងការអាចបង្វិលបាន 360 ដឺក្រេដែលអាចប្រើជាលេបថបបឍ្ឈរ និងថេបប្លេកបាន រឺអាចប្រើជាអ្វីក៍បានដែរ។វាក៍អាចប្រើជាមួយនឹង ASUS Pen active stylus សម្រាប់ការបញ្ចូលនិងការសរសេរត្រឹមត្រូវដែលអាចដំណើរការយ៉ាងល្អ។ គ្រប់យ៉ាងគឺស្រាលជាមួយvivobook Flip 14 , ដែលមានបំពាក់ជាមួយប្រព័ន្ធដំណើរការ Intel Core i7 ជំនាន់ទី 11 រួមជាមួយក្រាហ្វិក with Intel Iris Xe ដែលមានបំពាក់ដោយអង្គចងចាំដែលអាចតម្លើងបាន រហូតទៅដល់16GBនិងមាន PCIe SSDអាចតម្លើងបានរហូតដល់1TBនិងរន្ធដោត I/Oដែលមាន រួមបញ្ចូលទាំង រន្ធ Thunderbolt 4 USB-C ។វាក៏មានរូបរាងពណ៏ខ្មៅរលោង Indie Blackនិងទឹកប្រាក់រលោង Transparent Silver។ ចំណែកឯEnter Keyក៏មានពណ៏លឿង។  VivoBook Flip 14 គឺជាលេបថបដែលល្អបំផុតសម្រាប់ការកំសាន្តនិងធ្វើការងារគ្រប់ទីកន្លែង។

ASUS ZenBook 13/14 (UX325/UX425)

Zenbook 13(UX325) និង Zenbook 14 (UX425) គឺជាលេបថបមាន ទំហំ 13និង 14 អ៊ីង ជំនាន់ថ្មីនៃត្រកូល Zenbook ដែលមានរូបរាងកាន់តែស្រាល និងស្តើង ជាងជំនាន់មុនៗ។ Zenbook 13 មានទំងន់ត្រឹមតែ 1.07kg ហើយម៉ូដែលទាំងពីរមានកម្រាស់ស្តើងត្រឹមតែ 13.9mm ប៉ុន្តែការរចនាដ៏ស្តើងនេះ ក៏នៅតែផ្តល់ជូននូវកន្លែងរន្ធដោតទូលាយល្អដូចជា រន្ធ HDMI, រន្ធ USB Type-A , USB-C, និង MicroSD card reader។ វាគឺជាលេបថបទំហំ 13អ៊ីង និង14អ៊ីង ដែលស្តើងជាងគេ និងផ្តល់ជូននូវការតភ្ជាប់ដ៏ល្អ។អេក្រង់សឹងតែគ្មានគែម NanoEdge display ផ្តល់ជូននូវបរិវេនអេក្រង់ដល់ទៅ 90% នៃផ្ទៃលេបថប ជាមួយនឹងមុខងារ Ultra-low power 1-watt display ដែលអាចប្រើប្រាស់ថ្មបានយូរ។ អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់ ASUS NumberPad 2.0, ការប្រប្រាស់ថ្មបានដល់ទៅ 21 ម៉ោង, ការរចនាក្តារចុច Edge-to-edge, Ergolife hinge ដែលធ្វើអោយបាតលេបថបហើបឡើង, និង IR កាម៉េរ៉ា ដែលស្កេងមុខបានយ៉ាងរហ័ស។ Zenbook13/14 មានជម្រើសពីរពណ៌ដ៏ស្រស់ស្អាតគឺ ពណ៌ ប្រផេះ(Pine Grey) និង ពណ៌ ស បែកស្វាយ Lilac Mist៕   កម្លាំងខ្លាំងរបស់ CPU Intel Core processor ជំនាន់ទី11 មាន រ៉េម 32GB ដែលអាចធ្វើការបានជាច្រើនមុខក្នុងពេលតែមួយ ជាមួយនឹង 1TB PCIe 3.0 x2 SSDs និង ប្រព័ន្ធ Wifi6(802.11ax) ចុងក្រោយគេបង្អស់ ដែលធ្វើអោយការងាររបស់អ្នកកាន់តែល្អឥតខ្ចោះ។ 

 

ASUS VivoBook S13/S14/S15 (S333/S433/S533)

Vivobook S13(S333), S14 (S433), និង S15(S533) ជាប្រភែទលេបថប 13/14/15 អ៊ីងផ្តល់ជូននូវភាពល្អឥតខ្ចោះនៃលក្ខណៈនិងកម្លាំង ដែលបំពាក់ជាមួយរូបរាងដ៏លេចធ្លោរ។ លេបថប Vivobook S បានរចនាជាមួននឹង Daimond-cut edges ដែលមើលទៅភ្លឺដូចជាគ្រាប់ពេជ្រ និងផ្ទៃឆ្នូតរលោង មានជម្រើសពណ៌ជាច្រើនដែលអ្នកអាចជ្រើសរើសទៅតាមបុគ្គលិកលក្ខណៈរបស់អ្នក។ អ្វីដែលពិសេសនោះគឺ ការរចនាពណ៌នៅលើ Enter Key ដែលមិនមានពីមុនមក និងមានភាពស្រស់ស្អាត។ Vivobook S ថ្មីនេះបានបំពាក់ជាមួយនឹង CPU Intel Core i7  ជំនាន់ទី11 ជាមួយនឹង Intel Iris Xe graphics, មានរ៉េម 16GB, PCIe SSD ជាមួយនឹង Intel® Optane™ Memory H10 ដែលជូននូវល្បឿនលឿន ក៏ដូចជាការផ្តល់ជូននូវរន្ធដោតដែលសាកសមក្នុងការប្រើប្រាស់ផងដែរ។ 

 

 

ASUS VivoBook 14/15 (K413/K513/X413/X513)

Vivobook 14/15 ជាលេបថបចម្រុះពណ៌ដែលបង្កើតឡើង សម្រាប់តម្រូវការនិងការកំសាន្ត។ លេបថប X413/X513 ជាម៉ូដែលដែលមានតួជាប្លាស្ទីក មានជម្រើសពណ៌ដូចជា ពណ៌ស (Dreamy White) ពណ៌ខៀវ (Cobalt Blue) និងពណ៌ខ្មៅ ( Bespoke Black)។ រីឯ ម៉ូដែល K413 និង K513 ត្រូវបានរចនាគំរបពីដែក ដែលមានពណ៌ ទឺកមាស (Hearty Gold) ពណ៌ខ្មៅ (Indie Black) និងពណ៌ទឹកប្រាក់ (Transparent Silver)។ ការបំពាក់ជាមួយនឹង CPU Intel Corei7 ជំនាន់ទី 11 និង ក្រាហ្វិក Intel Iris Xe, រ៉េម16GB, Wifi6, និងសមត្ថភាពរបស់ PCie SSD បានធ្វើអោយ Vivobook 14 និង 15 ផ្តល់ជូនដល់អ្នកប្រើប្រាសើនូវបទពិសោធន៏ប្រើប្រាស់ដ៏អស្ចារ្យ។ ASUS NumberPad 2.010 របស់ Vivobook 14 បានធ្វើអោយការងារគណនារបស់អ្នកកាន់តែមានភាពងាយស្រួលនិងមានប្រសិទ្ធិភាព, ការរចនាពណ៌នៅលើ Enterkey, ក៏ដូចជាការបំពាក់នូវ Dual-storage នៅលើ Vivobook 15 ដែលធ្វើអោយល្បឿនដំណើរការនៃ SSD និង HDD កាន់តែលឿន។ 

ASUS laptops with 10th Generation Intel Core processors 

ASUS ZenBook Pro 15 (UX535) គឺជាលេបថបម៉ូដែលក្រោយគេបង្អស់នៃ Zenbook Pro ដែលជាតម្រួវការសម្រាប់ការច្នៃប្រឌិត ក៏ដូចជាលេចថបដែលតូចជាងគេទំហំ 15.6 អ៊ីង ដែលបំពាក់ជាមួយនឹងអេក្រង់ 4K UHD ULED touchscreen៕  ភាពឆើតឆាយរបស់ Zenbook Pro 15 អនុញ្ញាតអោយអ្នកបង្កើតភាពច្នៃប្រឌិត បង្កើតការងាររបស់គេបានគ្រប់ទីកន្លែង។ ការរចនាគែមទាំងបួនកាន់តែស្ដើង NanoEdge 4K UHD OLED touchscreen។ អេក្រង់ធំទូលាយ ដែលផ្ដល់នូវពណ៌ DCI-P3 color ធានាបាននូវពណ៌ច្បាស់ 100% និង បរិវេនអេក្រង់ដល់ទៅ 88% នៃផ្ទៃលេបថប ដែលធ្វើអោយការមើលកាន់តែច្បាស់ត្រជាក់ភ្នែក។   Zenbook Pro 15 បំពាក់ជាមួយនឹង CPU Intel® Core™ i7 និង i5 H-series processors រ៉េម 16G, ក្រាហ្វិក NVIDIA GeForce GTX 1650 Ti និង 1TB PCIe 3.0 x4 SSD។  សម្រាប់ការបង្កើតផលិតភាព Zenbook Pro 15 បានបូកបញ្ចូលនូវ ASUS ScreenPad™ ចុងក្រោយគេបង្អស់ ជាមួយនឹង 5.65 អ៊ីង secondary color touchscreen បង្កើតឡើងនៅលើ Touchpad ដែលធ្វើអោយការទំនាក់ទំនងកាន់តែងាយស្រួល តាមរយៈ ScreenXpert 2.0. 

 

Zenbook Pro 15 បានបំពាក់ជាមួយសមត្ថភាពខ្ពស់ ថ្ម 96 វ៉ាត់ ម៉ោង និង រន្ធដោតដូចជា៖ 3 USB-C®, USB 3.2 Gen 1 Type-A, HDMI 2.0, an audio jack, and a SD card reader។ Ergolift hinge ធ្វើអោយការវាយឯកសាររបស់អ្នកកាន់តែមានភាពងាយស្រួល ក៏ដូចជាការបំពាក់នូវ IR កាម៉េរ៉ា ដែលអាចធ្វើការស្កេនមុខរបស់អ្នកជាមួយកម្មវិធី Windows Hello។ Wifi6 (802.11ax) ផ្តល់ជូនការចាប់យក Internet បានលឿន ដែលបង្កើតឡើងដោយ ASUS WiFi Master Premium technology។ 

ASUS Zen AiO 24/22 (A5400/A5200)

Zen AiO 24/22 គឺជា All-in-one PCs ដែលមានកម្លាំងម៉ាស៊ីនខ្លាំង និងរូបរាងដ៏ស្រស់ស្អាត។ រូបរាងដ៏ស្រស់ស្អាតនេះបានភ្ជាប់ជាមួយនឺងជើងទ្រធ្វើពីដែក ជាមួយ Frabric-protected, និង សំលេងដែលធានាដោយ Harman Kardon។ អេក្រង់ទំហំ 23.8/21.5 អ៊ីង NanoEdge Display និង បរិវេនអេក្រង់ដល់ទៅ 93% នៃផ្ទៃ ដែលមាននៅក្នុង Zen AiO 24/22 PCs ធ្វើអោយការទស្សនាកាន់តែត្រជាក់ភ្នែក។  វាបានបំពាក់ជាមួយនឹង CPU Intel Core i7 processor និងក្រាហ្វិក ដាច់ NVIDIA® MX330, ដែលវាពិតជាធ្វើអោយការកាត់តរូបភាព និងវីដេអូកាន់តែមានភាពរលូន ក៏ដូចជាការ Render 3D graphics ផងដែរ។  Dual SSD អាចប្រើប្រាស់ជាមួយ RAID 0 និង RAID 1 ដែលផ្តល់ជម្រើសសម្រាប់ការផ្ទេរទិន្នន័យលឿនជាងមុនឬការទុកទិន្នន័យអោយមានសុវត្ថិភាព។ការបញ្ចូលរន្ធ HDMI អាចភ្ជាប់បានជាមួយកុំព្យូទ័រយួរដៃ ឧបករណ៍ចល័ត Game Console ឬ Set-top TV box សម្រាប់ការទស្សនា Screen កាន់តែធំ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន