no-alternative title

ក្រុមហ៊ុន MSI ប្រកាសចេញនូវ LAPTOP SUMMIT SERIES ដែលកុំព្យូទ័រសម្រាប់ផ្នែកអាជីវកម្មដំបូងបំផុត រួមនិងឡូហ្គោថ្មីផងដែរ

MSI ដែលជាក្រុមហ៊ុននាំមុខគេនៅក្នុងការផលិតនូវកុំព្យូទ័រដែលមានសមត្ថភាពខ្លាំងក្លា និងភាពច្នៃប្រឌិតខ្ពស់បំផុតនោះនៅថ្ងៃនេះបានប្រកាសបង្ហាញនូវក្នុងកិច្ចប្រជុំកំពូលពីចម្ងាយរបស់ខ្លួនដែលមានឈ្មោះហៅថា “Determined To Succeed” ហើយក្រុមហ៊ុននេះក៏ឈានជើងចូលទៅក្នុងទីផ្សារអាជីវកម្មតាមរយៈការប្រកាសបង្ហាញនូវកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ៗជាច្រើនថែមទៀត។ 

សម្រាបកុំព្យូទ័រត្រកូល “Business and Productivity” series ថ្មីនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជនដែលជាអ្នកជំនួញថែមទៀត។ កុំព្យូទ័រត្រកូល “Summit Series” គឺជាកុំព្យូទ័រមួយនៅក្នុងត្រកូលកុំព្យូទ័រដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Intel® processor ជំនាន់ទី ១១ ក្នុងការពង្រឹងទៅលើសមត្ថភាពក្នុងការប្រើប្រាស់ និងការធ្វើការងារពីចម្ងាយថែមទៀតនៅក្នុងអំឡុងពេលនៃមេរោគរាតត្បាតកូវីដ ១៩ នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លោក Derek Chen ប្រធានផ្នែកលក់ និងទីផ្សារនៅក្នុងអាជីវកម្ម MSI Notebook Division-Global និយាយថា “សម្រាប់ឆ្នាំ ២០២០ នេះគឺមានការប្រកួតប្រជែងខ្លាំងមែនទែន ប៉ុន្តែវាក៏មានឱកាសជាច្រើនទៀតផងដែរ។ នៅថ្ងៃនេះ យើងមានមោទនភាពមែនទែនកនៅក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រដែលមានសមត្ថភាពខ្លាំងក្លាសម្រាប់ការធ្វើការងារ និងអាជីវកម្មជាមួយនឹងមុខងារជាច្រើនដែលឆ្លើយតបទៅនឹងការផ្លាស់ប្តូររបស់យើង។”

លោក Derek ក៏ប្រកាសបង្ហាញនូវកុំព្យូទ័រថ្មីចំនួន ៣ របស់ក្រុមហ៊ុន MSI នៅក្នុងត្រកូល Business and Productivity seriesថ្មីនេះ។ វាមានត្រកូល "Summit," "Prestige," និង "Modern" ដែលប្រើប្រាស់នូវបន្ទះឈីប Intel® processors ជំនាន់ទី ១១ ដែលមានសមត្ថភាពខ្លាំងក្លា កម្លាំងខ្លាំង និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់សម្រាប់អ្នកជំនួញ និងអ្នកប្រើប្រាស់ជាច្រើនផ្សេងគ្នាថែមទៀត។ សម្រាប់ត្រកូល Summit Series ថ្មីនេះពិតជាអស្ចារ្យមែនទែនសម្រាប់ក្រុមហ៊ុន MSI ។ 

លោក Henri Chen ប្រធានផ្នែកឌីស្សាញរបស់ MSI Notebook Division បានធ្វើការចែករំលែកនូវគំនិតនៅពីក្រោយការឌីស្សាញទៅលើឡូហ្គោថ្មីរបស់ក្រុមហ៊ុន MSI នេះក៏លើកឡើងថា នេះពិតជាការឌីស្សាញដ៏អស្ចារ្យបំផុតសម្រាប់កុំព្យូទ័រនេះ។ លោក Chen បានធ្វើការចែករំលែកនូវឡូហ្គោនេះដើម្បីធ្វើការបង្កើតនូវកុំព្យូទ័រដ៏ប្រណិត និងល្អបំផុតនៅក្នុងឧស្សាហកម្មនេះ។

កុំព្យូទ័រ MSI business laptops នេះគឺមានការឌីស្សាញឡើងសម្រាប់ការបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ និងក្រុមហ៊ុនជាច្រើនថែមទៀត។ វាប្រើប្រាស់នូវបន្ទះឈីប Intel® processor និង Intel® iRIS Xe ជំនាន់ទី ១១ ថែមទៀត។ កុំព្យូទ័រ Summit series នេះគឺមាន ២ ម៉ូឌែល។

សម្រាប់ Summit B Series នេះគឺប្រើប្រាស់បាន ១០ ម៉ោងសម្រាប់ការធ្វើការងារពេញមួយថ្ងៃ។សម្រាប់កុំព្យូទ័រ Summit E series នេះគឺមានការប្រើប្រាស់នូវកាមេរ៉ា infrared ដែលទ្រទ្រង់សម្រាប់បច្ចេកវិទ្យា Windows Hello facial recognition ថែមទៀត។ កុំព្យូទ័រ Summit series នេះក៏មាន Touchscreen ដែលទ្រទ្រង់នូវ multi-touch និងមុខងារ "AI noise cancellation" ថែមទៀត។

អ្វីដែលកាន់តែអស្ចារ្យនៅក្នុងចុងបញ្ចប់នៃព្រឹត្តិការណ៍នេះគឺមានការប្រកាសបង្ហាញនូវម៉ូឌែល MSI Summit E13 Flip ដែលមានអេក្រង់អាចបត់បានកម្រិតដល់ទៅ 360 ដឺក្រេថែមទៀត។ វាគឺងាយស្រួលក្នុងការប្រើប្រាស់មែនទែនសម្រាប់មនុស្សជាច្រើនប្រភេទផ្សេងៗគ្នាផងដែរ។ ក្រុមហ៊ុន MSI ក៏បង្ហាញអំពីការតភ្ជាប់របស់ខ្លួនទៅកាន់ ១២០ ប្រទេសជាមួយនឹងបុគ្គលិករបស់ខ្លួននៅជុំវិញពិភពលោក និងការពង្រឹងទៅលើភាពខ្លាំងរបស់ក្រុមហ៊ុននៅក្នុងពេលដែលមានមេរោគកូវីដ ១៩ នេះ។ កុំព្យូទ័រត្រកូល "Business and Productivity" laptops របស់ក្រុមហ៊ុន MSI នេះនឹងចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២០ នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន