no-alternative title

Dell បានបញ្ចេញម៉ូនីទ័រស៊េរីថ្មីដែលប្រើប្រាស់នូវបន្ទះអេក្រង់ mini-LED Display ដំបូងគេក្នុងលោក ដែលមានតម្លៃខ្ទង់ $5,000

សម្រាប់បច្ចេកវិទ្យាអេក្រង់ថ្មី mini-LED Display ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗជាច្រើនត្រៀមប្រើប្រាស់នៅលើឧបករណ៍របស់ពួកគេក្នុងពេលអនាគត។ ហើយនាពេលកន្លងមកក្រុមហ៊ុន Apple ត្រូវបានប្រភពជាច្រើនរាយការណ៍ថាត្រៀមបញ្ចេញឧបករណ៍ iDevices មួយចំនួនរបស់ខ្លួនដែលប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ថ្មីនេះនៅចុងឆ្នាំនេះផងដែរ។ យ៉ាងណាមិញសម្រាប់ក្រុមហ៊ុន Xiaomi របស់ចិនវិញទើបតែបានបញ្ចេញកំពូលស្មាតធីវីជំនាន់ថ្មីរបស់ខ្លួនដែលប្រើប្រាស់អេក្រង់ mini-LED Display រួចហើយដែរ កាលពីចុងខែកញ្ញាដែលទើបកន្លងទៅថ្មីនេះ។ ឥលូវនេះដល់វេនរបស់ក្រុមហ៊ុន Dell វិញម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតកុំព្យូទ័រម៉ាកល្បីមួយនេះបានប្រកាសចេញនូវម៉ូនីទ័រស៊េរីថ្មីទំហំ 24”,34” ដែលការប្រើរន្ធចម្លងប្រភេទ USB-C និងម៉ូនីទ័រម៉ូដែល P-Series ចំនួន 3 ស៊េរីផ្សេងទៀត។ ជាងនេះទៅទៀតកាលបីថ្ងៃអង្គារម្សិលមិញនេះ Dell ក៏បានប្រកាសចេញនៅម៉ូនីទ័រស៊េរីថ្មីហៅថា “UltraSharp 32 HDR PremierColor Monitor” ឬហៅថា “UP3221Q” ដែលម៉ូនីទ័រថ្មីត្រូវបានក្រុមហ៊ុនប្រាប់អោយដឹងថាគឺជាម៉ូនីទ័រដំបូគេក្នុងលោកដែលបំពាក់បច្ចេកវិទ្យាអេក្រង់ថ្មី mini-LED Backlit Display ដែលមានអំពូលបាញ់ពន្លឺ 2,000 dimming zones ជាមួយបច្ចេកវិទ្យាចាក់ពណ៌ DCI-P3 99.8% និង Adobe RGB Color gamut 93% ក៏ដូចជាទ្រទ្រង់នូវមុខងារ VESA-certified HDR 1000 ជាមួយកម្រិតបង្ហាញចេញដល់ 4K IPS Panel។ 

បន្ថែមពីនេះវាក៏ភ្ជាប់នូវមុខខងារវ៉ាស់កម្រិតពណ៌របស់ក្រុមហ៊ុន Calman ថែមទៀតផង។ មុខងារសំខាន់មួយទៀតដែលមាននៅលើម៉ូនីទ័រ Dell-UP3221Q គឺ Picture-to-Picture ដែលវាអនុញ្ញាតិអោយអ្នកប្រើប្រាស់អាចភ្ជាប់ម៉ាស៊ីនកុំព្យូទ័រពីរជាមួយវាបានក្នុងពេលតែមួយដើម្បីបង្ហាញរាល់កិច្ចការងារទាំងឡាយដែលមាននៅលើម៉ាស៊ីនកុំព្យូទ័រទាំងពីរនៅលើអេក្រង់តែមួយរបស់វា។ 

ជាងនេះទៅទៀតវាក៏អនុញ្ញាតិអោយយើងធ្វើការកំនត់កម្រិតពណ៌ (Color Space) ផ្សេងគ្នារវាងម៉ាស៊ីនកុំព្យូទ័រទាំងពីរក្នុងពេលដំណាលគ្នាបានផងដែរ។ Dell-UP3221Q ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ក្នុងតម្លៃខ្ទង់ $5,000 ហើយវាក៏មានស៊េរីដែលមានតម្លៃដល់ទៅជិត $10,000 ផងដែរ។ ហើយសម្រាប់ម៉ូនីទ័រស៊េរីថ្មីនេះគឺនឹងអាចរកជាវបានចាប់ពីថ្ងៃទី 05 នាខែវិច្ឆិកា, 2020៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន