no-alternative title

ចង់បានកុំព្យូទ័រយួរដៃថ្មី មានកម្រ៉ាស់ស្តើង មានបច្ចេកវិទ្យាខ្ពស់ និងមានតម្លៃធូថ្លៃឬទេ? MSI Modern 14 ជាមួយនឹងប្រូម៉ូសិន Back to School គឺជាជម្រើសដ៏ល្អបំផុត

MSI Modern 14 គឺជាកុំព្យូទ័រម៉ូដែលថ្មីនេះ ដែលត្រូវបានបំពាក់មកជាមួយ Intel® Core™ Processors 10th Gen ដំបូងគេងបង្អស់នៅកម្ពុជា គឺពិតជាជម្រើសល្អបំផុតសម្រាប់ អ្នកប្រើប្រាស់ទូទៅ និងជាពិសេសសម្រាប់ Content Creator, Designer, Video Editor…… ដោយសារតែសមត្ថភាពរបស់ម៉ាស៊ីននេះ គឺដំណើរការលើរ៉េមបានរហូតដល់ទំហំ 4GB DDR4-2666 និងប្រើ SSD ប្រភេទ 256GB NVMe PCIe ធ្វើអោយសម្ថភាពដំណើរការរបស់វាកាន់ខ្ពស់ ជាពិសេសមានតម្លៃសមល្មម និងត្រូវតាមការចង់បាន សម្រាប់អ្នកប្រើប្រាស់បច្ចុប្បន្ន ដែលចង់បានកុំព្យួទ័រ ដែលមានកម្រ៉ាស់ស្តើង ថ្មកាន់បានយូរ ហើយនិងមានសមត្ថភាព អាចធ្វើការងារបានច្រើនក្នុងពេលតែមួយ។ នៅពេលនេះ ក្រុមហ៊ុន MSI ប្រចាំនៅប្រទេសកម្ពុជា បាននាំមកនូវ ប្រូម៉ូសិនថ្មី Back to School សម្រាប់អតិថិជន ដូច្នេះ MSI Modern 14 គឺជាជម្រើសដ៏ល្អបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា បន្ទាប់ពីមានវិបត្តិការរីករាលដាលនៃមេរោគ កូវីដ-19 នៅតាមបណ្តាប្រទេសជាច្រើន នៅទូទាំទាំងពិភពលោកមក ឃើញថា ការជ្រើសរើសការបំពេញការងារពីផ្ទះត្រូវបានក្រុមហ៊ុន និងស្ថាប័ននានា បានប្រតិបត្តិគ្រប់ៗគ្នា។ ដូច្នេះហើយតម្រូវការនៃការប្រើប្រាស់កុំព្យូទ័រយួដៃស៊េរីថ្មី គឺមានការកើនឡើងជាលំដាប់ មួយរយៈចុងក្រោយនេះ។ 

MSI Modern 14 គឺជាកុំព្យូទ័រយួរដៃជំនាន់ថ្មី របស់ក្រុមហ៊ុន MSI ដែលបំពាក់នូវបន្ទះឈីប Intel® Core™ Processors ជំនាន់ទី 10 ចុងក្រោយបង្អស់ ជាមួយក្រាហ្វិកជាប់ Intel Graphic (UMA / MX250 2GB) ដែលអាចអោយលោកអ្នកបំពេញការងារ បានកាន់រហ័សជាងមុន។ MSI Modern 14 មានទម្ងន់ស្រាលបំផុត 1.19Kg និងកម្រាស់ស្តើងបំផុត 15.9mm តែប៉ុណ្ណោះ ដែលនឹងផ្តល់នូវភាពងាយស្រួល សម្រាប់លោកអ្នកយកតាមខ្លួន និងធ្វើការងារបានគ្រប់ទីកន្លែង។ កុំព្យទ័រយួដៃថ្មីនេះ មានការរចនារូបរាងយ៉ាងទាន់សម័យ ជាមួយនឹងតួខ្លួនធ្វើពីអាលុយមីញ៉ូមយ៉ាងស្រស់ស្អាត ជាមួយនឹងគ្រាប់ចុច Keyboard ពណ៌ស និងមានភ្លើងយ៉ាងស្រស់ស្អាត ធ្វើអោយ Modern 14 កានតែមានភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់ ហើយថែមទាំងធន់ក្នុងការប្រើប្រាស់ទៀតផង។ 

MSI Modern 14 ថ្មីនេះ មានអេក្រង់ទំហំ 14 អ៊ីង បំពាក់លើតួរបស់វាដែលមានត្រឹមតែ 13 អ៊ីង មានកម្រិតភាពច្បាស់ FHD IPS-Level ដែលការពារចំណាំងផ្លាតចេញពីអេក្រង់ថែមទៀតផង។ MSI Modern 14 មានគែមព័ទ្ធអេក្រង់ស្តើង Thin Bezel កម្រាស់ត្រឹមតែ 5.7mm ដូចនេះ កម្រិតអេក្រង់របស់វា គឺមានភាពធំទូលាយនៅក្នុងការទស្សនា។ អ្វីដែលកាន់តែពិសេសនោះ MSI Modern 14 ត្រូវបានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា True Color Technology ផ្តល់ជូននូវកម្រិតពណ៌ និងពន្លឺច្បាស់ ជាមួយនឹង modes ច្រើនយ៉ាង ដែលល្អបំផុតក្នុងការប្រើប្រាស់នៅលើកិច្ចការប្រចាំថ្ងៃរបស់អ្នក។

ដោយសារតែភាពអំណោយផល នៃការបំពាក់មកជាមួយនូវបន្ទះឈីប ក្រាហ្វិច លំដាប់ខ្ពស់ហើយនោះ MSI Modern 14 ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា Cooler Boost 3 ដែលមានកង្ហាខាងក្នុងម៉ាស៊ីន 2គ្រាប់ ជួយឲ្យម៉ាស៊ីនកុំព្យួទ័រមួយនេះ រក្សាបាននៅភាពត្រជាក់ជានិច្ច។ សម្រាប់ការរចនារន្ធ សម្រាប់ភ្ជាប់ផ្តល់ភាពងាយស្រួលមែនទែន មានដូចជា រន្ធ USB ដល់ទៅ 4 ប្រភេទ USB3.2 Gen1 Type-C និង USB3.2 Gen1 Type-A ដែលបានល្បឿន 10x នៃ USB 2.0។

មួយទៀតគឺរន្ធ SD Card Reader រន្ធ Audio Combo រន្ធ HDMI និងរន្ធ Power DC-in ផងដែរ។ MSI Modern 14 ត្រូវបានភ្ជាប់មកជាមួយនឹងប្រព័ន្ធសំឡេង Nahimic 3 Audio និងផ្តល់អោយលោកអ្នកអាចធ្វើការពង្រឹងទៅលើសមត្ថភាព នៃការចាក់តន្រ្តីកាន់តែពិរោះអស្ចារ្យរណ្តំចិត្ត ជាមួយនឹងកម្រិត Virtual Surround Sound របស់អ្នក។

ដូច្នេះ លោកអ្នកក៏អាចរីករាយជាមួយនឹងប្រព័ន្ធសំឡេងកម្រិតដូចនៅក្នុងរោងកុនផងដែរ នៅពេលដែលអ្នកប្រើប្រាស់ជាមួយនឹងកុំព្យូទ័រ ទោះបីជានៅផ្ទះ ហាងកាហ្វេ ក៏ដោយ។ សម្រាប់ថាមពលថ្មវិញ Modern 14 មានសមត្ថភាពអាចប្រើប្រាស់ការងារបានរយៈពេល 10 ម៉ោង ដោយគ្មានបញ្ហានោះទេ។ ដូច្នេះ មិនថាការធ្វើការងារ ឬការកម្សាន្តនោះទេ កុំព្យូទ័រ MSI Modern 14 នេះ គឺកំណត់ស្ទីលផ្ទាល់ខ្លួនរបស់អ្នក ហើយរីករាយជាមួយពេលវេលាដ៏អស្ចារ្យ ដែលអ្នកបង្កើតក្នុងជីវិត។

MSI Modern 14 ជាមួយនឹងប្រូម៉ូសិនន Back to School គឺជាជម្រើសដ៏ល្អបំផុត    

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន