no-alternative title

HUAWEI WATCH FIT ជម្រើសរើសនាឡិកាឆ្លាតវៃ ដែលភ្ជាប់នូវមុខងារគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួនបែប 3D អស់បារម្ភពីហានីភ័យដល់សុខភាព បានមកដល់ហើយ តម្លៃត្រឹមតែ $99 ប៉ុណ្ណោះ

សុខភាពល្អគឺជាទ្រព្យដ៏ល្អប្រសើរ ឥតកាត់ថ្លៃ អាស្រ័យហេតុនេះ ការអនុវត្តន៍ធ្វើលំហាត់ប្រាណជាប្រចាំគឺជាកត្តាចាំបាច់បំផុតដែលមនុស្សម្នាក់ៗមិនគួរមើលរំលង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដើម្បីឲ្យការហាត់ប្រាណកាន់តែមានប្រសិទ្ធ លោកអ្នកអាចពិចារណាលើ នាឡិកាឆ្លាតវៃ HUAWEI WATCH FIT តម្លៃត្រឹមតែ $99 ជាដៃគូ ព្រោះមានបំពាក់នូវមុខងារឈានមុខគេ គ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួនបែប3D សាកម្តងប្រើបាន10ថ្ងៃ។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសនៃនាឡិកាឆ្លាតវៃស៊េរីថ្មី HUAWEI WATCH FIT របស់ក្រុមហ៊ុនហួវៃដែលកំពុងអង្រូនបេះដូងអ្នកប្រើប្រាស់៖ 

1. ចំណុចពិសេសទីមួយ៖ ថាមពលថ្មខ្លាំងកាន់បានយូរ សាកម្តងប្រើបាន10 ថ្ងៃ 

បើនិយាយដល់ថាមពលថ្មវិញ នាឡិកាឆ្លាតវៃស៊េរីថ្មី HUAWEI WATCH FIT ពិតជាលេចធ្លោខ្លាំងមែនទែនគឺកាន់ថ្មសាហាវតែម្តង សាកម្តងប្រើបាន10ថ្ងៃឯណោះ ត្រូវប៉ក់សម្រាប់ សម្រាប់អ្នកចូលចិត្តហាត់ប្រាណ ដោយថ្មើរជើង រត់ ឬជិះកង់ក្នុងរយៈចម្ងាយឆ្ងាយៗ បោះតង់ ឬមានបេសកម្មទៅបណ្តាខេត្ត ឬក្នុងព្រៃភ្នំដែលពិបាកក្នុងការស្វែងកន្លែងសាកថ្ម! 

សម្រាប់ការសាកថ្មវិញគឺលឿនមែនទែន ក្នុងករណីប្រញាប់ខ្លាំងគឺគ្រាន់តែចំណាយពេលសាកថ្មត្រឹមតែ 5នាទីគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ មិនចាំបាច់ស្ពាយឆ្នាំងសាកតាមខ្លួននាំតែហត់។ នាឡិកាឆ្លាតវៃស៊េរីថ្មី HUAWEI WATCH FIT អាចទ្រទ្រង់ការប្រើប្រាស់ ជីភីអេស (GPS) ដោយគ្មានសម្រាករហូតដល់ទៅ 12ម៉ោង ហើយថែមទាំងបង្ហាញនូវភាពស៊ីវិល័យទាន់សម័យរបស់អ្នកថែមមួយកម្រិតទៀត។

2.ចំណុចពិសេសទីពីរ៖ បំពាក់មុខងារគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួនបែប3Dដំបូងគេបង្អស់

HUAWEI WATCH FIT បំពាក់នូវមុខងារពិសេសមួយគ្មានពីរ គឺ “គ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួនបែប 3D” ដែលបង្ហាញរូបភាពរស់រវើកបែប 3D ដើម្បីអនុវត្តន៍ការលំហាត់ប្រាណ តាមវគ្គនីមួយៗ (មានរហូតដល់ 12 មេរៀនលំហាត់ប្រាណ) ហើយជាពិសេសមានមុខងារហាត់ប្រាណច្រើនរហូតដល់ 96 workout modes។ អាស្រ័យហេតុនេះ ប្រើសិនបើមាន នាឡិកាឆ្លាតវៃ ស៊េរីថ្មី HUAWEI WATCH FIT ដូចជាយើងមានគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួនអញ្ចឹង មិនចាំបាច់ចំណាយពេលបើក Internet ឬ YouTube ដើម្បីហាត់តាមនោះឡើយ។ 

កាន់តែពិសេស នាឡិកាឆ្លាតវៃមួយនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំលឹកយើងគ្រប់ពេលវេលាឲ្យហើយធ្វើការលំហាត់ប្រាណ នៅតែដែលយើងជក់ធ្វើការងារពេក ភ្លេចកម្រើក ឬធ្វើចលនា អាស្រ័យហេតុនេះយើងអាចនឹងចាប់ផ្តើមគិតគួរពីសុខភាពរបស់យើងច្រើនជាងមុន ជាជាងបណ្តោយខ្លួនឲ្យធ្វើការហួសកម្លាំងដែលបណ្តាលឲ្យឈឺ ឬអាចមានហានិភ័យដល់ជីវិតក៏ថាបាន អាស្រ័យហេតុនេះជ្រើសរើស នាឡិកាឆ្លាតវៃម៉ាក HUAWEI WATCH FIT ហាក់បីដូចជាយើងកំពុងការពារ និងថែរក្សាសុខភាពរបស់យើង  ប្រសើរជាងព្យាបាល។ 

3. ចំណុចពិសេសទីបីនោះគឺ រូបរាងការឌីហ្សាញ និងកម្រិតបង្ហាញលើអេក្រង់នាឡិកា

នាឡិកាឆ្លាតវៃស៊េរីថ្មី HUAWEI WATCH FIT ត្រូវបានក្រុមហ៊ុនហួវៃសម្រិតសម្រាងជាមួយនឹងរូបរាងស្រស់ស្អាត ស៊ីវិល័យបែបលក្ខណៈហ្វាសិន មានអេក្រង់ធំប្រភេទ AMOLED 1.64” ជាមួយនឹងកម្រិតបង្ហាញច្បាស់ត្រជាក់ភ្នែកងាយស្រួលមើលម៉ោង របៀបហាត់ប្រាណ និង តាមដានទិន្នន័យសុខភាពប្រចាំថ្ងៃ។ ចំណែកឯទម្ងន់វិញគឺស្រាលបំផុត ត្រូវប៉ាន់សម្រាប់អ្នកដែលស្រឡាញ់សុខភាពតាមរយៈការហាត់ប្រាណ។ 

នាឡិកាឆ្លាតវៃស៊េរីថ្មី HUAWEI WATCH FIT មានបីពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ ពណ៌ខ្មៅ ពណ៌បៃតងខ្ចី និងពណ៌ទឹកក្រូច ពិតជាស្រស់ស្អាតមែនទែន ទោះបីជាសម្លឹងមើលពីជ្រុងណាក៏ដោយក៏ស្អាតឥតទាស់តែម្តង។ 

4. ចំណុចពិសេសទី4៖ បំពាក់មុខងារ ផ្តល់ព័ត៌មាន និងតាមដានសុខភាពប្រចាំថ្ងៃ សម្បូរបែបឈានមុខគេបង្អស់

នាឡិកាឆ្លាតវៃម៉ាក HUAWEI WATCH FIT ថែមទាំងបំពាក់មុខងារសម្បូរបែប សម្រាប់ជាជំនួយការផ្តល់ព័ត៌មានសុខភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដូចជា មុខងារ វាស់កម្រិតអ៊ុកស៊ីសែនក្នុងឈាម (SpO2 monitoring), មុខងារវាស់សម្ពាធស្ត្រេស (Huawei TruRelax), មុខងារតាមដានតំណេក (Huawei TruSleep 2.0) និង មុខងារវាស់ចង្វាក់បេះដូង (Huawei TruSeen 4.0)។

សរុបមក ជ្រើសរើស នាឡិកាឆ្លាតវៃម៉ាក HUAWEI WATCH FIT តម្លៃត្រឹមតែ $99 ចំណេញបានទាំងភាពស្រស់ស្អាតស៊ីវិល័យហាយសូរ ហើយថែមទាំងធ្វើឲ្យយើងមានសុខភាពល្អថែមទៀតផង! លោកអ្នកអាចរកជាវនាឡិកាឆ្លាតវៃស៊េរីថ្មី HUAWEI WATCH FIT តម្លៃ $99 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស ហើយសម្រាប់លោកអ្នកចូលចិត្តទិញទំនិញតាមអនឡាញ អាចជាវតាម E-commerce ធំៗរួមមាន Smile Shop, E-GetS និង La Rue។ នៅរុញរាដល់ណាទៀត? 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន