no-alternative title

Anker ប្រកាសចេញនូវ PowerHouse II 400 ដែលជាឧបករណ៍ផ្ទុកថាមពលអគ្គីសនីជំនាន់ថ្មីរបស់ខ្លួន អាចសាកឧបករណ៍ច្រើនប្រភេទតាមតម្រូវការ

ជាថ្មីម្តងទៀតក្រុមហ៊ុនផលិតគ្រឿងបរិក្ខាអេឡិចត្រូនិចឈ្មោះថា Anker បានប្រកាសចេញនូវឧបករណ៍ផ្ទុកអគ្គិសនីស៊េរីថ្មីម៉ូដែល Anker PowerHouse II 400 ដែលមានលទ្ធភាពអោយអ្នកប្រើប្រាស់អាចសាកឧបករណ៍អេឡិចត្រូនិចបានជាច្រើនប្រភេទតាមតម្រូវការ។ ឧបករណ៍ផ្ទុក អគ្គិសនីស៊េរីថ្មីនេះមានភ្ជាប់នូវរន្ធសាកភ្លើងចេញប្រភេទ AC/DC ដែលអាចសាកបានចាប់ពីស្មាតហ្វូន ថេបប្លែត រហូតដល់ម៉ាស៊ីនស្វានថែមទៀតផង។ Anker PowerHouse II 400 មានសមត្ថភាពផ្ទុកភ្លើងបាន 388Wh ដែលសរុបទៅវាផ្តល់នូវថាមពលបានដល់ទៅជាង 500W ឯណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើឧបរណ៍ផ្ទុកភ្លើងស៊េរីថ្មីមួយនេះមានភ្ជាប់មកជាមួយរន្ធ Car Charger, UBS-A និង USB-C សម្រាប់ភ្លើងអោយទូរស័ព្ទ និងថេបប្លែត ហើយរន្ធ USB-C របស់វាអាចសាកភ្លើងចេញបានលឿនជាមួយកំលាំង 60W។ បើតាមការបញ្ជាក់ពី Anker បានអោយដឹងថាឧបករណ៍ PowerHouse II 400 នេះអាចសាកថ្មរបស់ MacBook Air 2020 ពី 0% ទៅ 50% ក្នុងរយះពេល 40 នាទី។ ជាងនេះទៅទៀតជាមួយរន្ធសាកភ្លើងចេញ AC នៅលើវាអាចអោយយើងប្រើជាមួយឆ្នាំងដាំបាយអគ្គិសនី, កន្រ្តៃអគ្គិសនី, ឧបករណ៍បញ្ចាំងរូបភាព (Projector), ទូរទឹកកក និងឧបករណ៍អគ្គិសនីជាច្រើនផ្សេងទៀត។ 

ហើយអ្វីដែលកាន់តែពិសេសគឺការផ្ទេរចរន្តអគ្គិសនីរបស់វាទៅកាន់គ្រឿងអេឡិចត្រូនិចដែលភ្ជាប់ជាមួយវាគឺមានស្ថេរភាពល្អបំផុតដែលមិនមានចរន្តឡើងចុះៗធ្វើអោយប៉ះពាល់ដល់ឧបករណ៍ដែលដោតសាកជាមួយវានោះឡើយ។ ចំនែកឯការសាកភ្លើងចូលវិញវាប្រើរយះពេល 6.5 ម៉ោងសម្រាប់ការសាកតាមរយះ Wall Charging, 7.5 ម៉ោងតាមរយះ USB-Charging និង 7 ម៉ោងតាមរយះការសាកដោយប្រើថាមពលផ្ទាំងសូឡា (Solar Charging)។ Anker នឹងដាក់លក់ឧបករណ៍  PowerHouse II 400 នៅទីផ្សារប្រទេសចិននៅថ្ងៃទី 21 ក្នុងខែតុលានេះជាមួយតម្លៃខ្ទង់ $389 ហើយវានឹងមានដាក់លក់នៅលើវ៉ិបសាយ Amazon ផងដែរជាមួយតម្លៃខ្ទង់ $355.99៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន