no-alternative title

Leica បានបញ្ចេញម៉ាស៊ីនថតរូបស៊េរីថ្មីម៉ូដែល Q2 Monochrome ប្រភេទ Full-Frame របស់ខ្លួន ដែលមានតម្លៃរហូតដល់ទៅ $6,000 ឯណោះ

ក្រុមហ៊ុនផលិតម៉ាស៊ីនថតរូបដ៏ធំ និងល្បីឈ្មោះរបស់អាល្លឺម៉ង់ Leica បានប្រកាសចេញម៉ាស៊ីនថតរូបជំនាន់ថ្មីចុងក្រោយរបស់ខ្លួនស៊េរី Q2 Monochrome ដែលស្ថិតក្នុងស្រឡាយ Full-Frame Camera។ ម៉ាស៊ីនថតរូបជំនាន់ថ្មីនេះចេញមកជំនូសដំណែងម៉ូដែល Q2 ដែលចេញកាលពីឆ្នាំមុន។ Leica Q2 Monochrome ត្រូវបានក្រុមហ៊ុនភ្ជាប់មកជាមួយសែនស័រថតរូបទំហំ 47.3MP ជាប្រភេទ Full-Frame Monochrome Sensor។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងសែនស័រថ្មីនេះត្រូវបានក្រុមហ៊ុនច្របាច់បញ្ចូលនៅលើកញ្ចក់លែន fixed Lens ស៊េរី Summilux 28mm f/1.7 ASPH ដែលជាលែនគោលប្រើប្រាស់នៅលើជំនាន់ Leica Q2។ ម៉ាស៊ីនថតរូប Leica Q2 Monochrome ជំនាន់ថ្មីនេះមានភ្ជាប់ដោយកម្រិត IS ខ្ពស់រហូតដល់ទៅ 100,000 ឯណោះនោះក៏ដោយសារតែវាប្រើប្រាស់សែនស័រ Monochrome ជំនាន់ថ្មី និងមានប្រព័ន្ធគណនាប្លង់ថត Autofocus System លឿនជាងមុនដែលអាចចាប់សំគាលប្លង់បានរហ័ត្រឹមតែ 0.15  វិនាទីប៉ុណ្ណោះ។ 

កាមេរ៉ាជំនាន់ថ្មីនេះក៏មានសមត្ថភាពផលិតប្លង់បែប Burst Full-resolution បានដល់ 10fps ថែមទៀតផង។ ជាងនេះទៅទៀតក៏វាអនុញ្ញាតិអោយយើងអាចថតវីដេអូបែប Monochrome Video បានដល់កម្រិត 4K 24fps/30fps និងកម្រិត 1080px  ចាប់ពី 24fps/30fps/60fps ដល់ 120fps ផងដែរ។ សម្រាប់ការផ្តិតរូបភាពនៅទីតាំងខ្សោយពន្លឺវិញវាធ្វើការបានយ៉ាងល្អជាមួយសមត្ថភាពផ្តិតយករូបភាពបានក្នុងគុណភាពខ្ពស់មានភ្លឺច្បាស់ កាត់បន្ថយគ្រាប់ Noise បានយ៉ាងប្រសើរបំផុត និងបង្កើនកម្រិត Dynamic rang បានខ្ពស់ជាងមុនទៀងផង។ 

យ៉ាងណាមិញដោយសារតែម៉ាស៊ីនថតរូប Full-Frame Monochrome ជំនាន់ថ្មីនេះត្រូវបាន Leica ដំឡើងមកជាមួយសែនស័រថ្មីដែលមានសមត្ថភាពក្នុងការផលិតរូបភាព និងវីដេអូបានក្នុងកម្រិតគុណភាពខ្ពស់ ដូចនេះវាបង្កើនតម្លៃខ្ពស់ជាងជំនាន់ Leica Q2 ដែលចេញកាលពីឆ្នាំមុន $1,000 ផងដែរ ដោយវាត្រូវបានក្រុមហ៊ុន Leica ប្រកាសដាក់លក់ក្នុងតម្លៃខ្ទង់ $6,000 ហើយវាត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ចាប់ពីថ្ងៃប្រកាសចេញនេះទៅតាមរយះបណ្តាហាងដែលជាដៃគូសហការទទួលបានសិទ្ធិក្នុងការចែកចាយបន្តពីក្រុមហ៊ុន Leica ផ្ទាល់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន