no-alternative title

Canon imageCLASS MF3010 ម៉ាស៊ីនព្រីន ស្កែន កូពីស៊េរីថ្មី ផ្តល់នូវដំណោះស្រាយដ៏ប្រសើរបំផុតសម្រាប់ការិយាល័យធ្វើការរបស់លោកអ្នក

នេះគឺជាម៉ាស៊ីនព្រីនធ័រស៊េរីថ្មីរបស់ Canon ម៉ូដែល imageCLASS MF3010 ដែលជាម៉ាស៊ីនប្រភេទ Monochrome Laser Printer ដែលមានមុខងារប្រើប្រាស់បានបីគឺព្រីន ស្កែន និងថតចម្លងដែលជាដំណោះស្រាយដ៏ល្អប្រសើរបំផុតសម្រាប់ការិយាល័យធ្វើការរបស់លោកអ្នក។ ម៉ាស៊ីនព្រីនធ័រស៊េរីថ្មីនេះគឺវាផ្តល់នូវអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ដ៏ល្អបំផុតជាមួយភាពសន្សំសំចៃខ្ពស់ក្នុងការប្រើប្រាស់ និងធ្វើអោយការងាររបស់លោកអ្នកប្រព្រឹត្តិទៅបានយ៉ាងរលូនរហ័សទាន់ចិត្ត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនារូបរាងឡើងប្រកបដោយភាពងាយស្រស់ស្អាតសម្រាប់ការប្រើប្រាស់

Canon imageCLASS MF3010 មានទំងន់ 8.2 គីឡូក្រាមជាមួយទំហំវិមាត្ររួម 372 x 371 x 254mm តូចល្មមងាយស្រួលទុកដាក់ពិសេសបំផុតសម្រាប់ការិយាល័យធ្វើការរបស់លោកអ្នកដែលមានទំហំតូច។ តួរខ្លួនរបស់វាទាំងមូលត្រូវបានស្រោបដោយជ័រស្វិតហាប់រឹងមាំធន់ក្នុងការប្រើប្រាស់។ វាមានភ្ជាប់ដោយអេក្រង់តូចមួយដែលមានការរចនាឡើងយ៉ាងស្រស់ស្អាតជាប្រភេទអេក្រង់ LCD សម្រាប់អោយយើងមើលលើមុខងារប្រើប្រាស់ដូចជាកំនត់ចំនួនសន្លឹងសម្រាប់កូពី កម្រិតទឹកម្សៅថ្នាំ ការស្កែន ជាមួយនឹងប៊ូតុងសម្រាប់ធ្វើការកំនត់ផ្សេងៗដែលតំរៀបមួយជួរស្ថិតនៅខាងក្រោម។ វាមានរន្ធ USB2.0 ដែលជាប្រភេទ Hi-Speed សម្រាប់ដោតភ្ជាប់ជាមួយនឹង USB Flash Drive ក្នុងការព្រីន និងស្កែនឯកសារបានកាន់តែងាយស្រួលភ្លាមៗដោយមិនចាំបាច់ភ្ជាប់ជាមួយកុំព្យូទ័រឡើយ។

លទ្ធភាពក្នុងការប្រើប្រាស់កូពី ព្រីន ស្កែន

Monochrome Laser Printer ស៊េរីថ្មី Canon imageCLASS MF3010 នេះមានភ្ជាប់ជាមួយម៉េមូរីទំហំ64MB សម្រាប់ប្រតិបត្តិការលើកិច្ចការងារទូទៅ។ វាមានសមត្ថភាពអាចអោយយើងព្រីន ឬកូពីឯកសារជាមួយនឹងក្រដាស A4 បាន 18 សន្លឹក និង Letter បាន 19 សន្លឹកក្នុងមួយនាទីជាមួយទំហំរីសូលូស្ស៊ិន 600x600px។ បន្ថែមពីនេះវាក៏មានភ្ជាប់នូវមុខងារ 2-in-1 ID Card Copy សម្រាប់កូពីអត្តសញ្ញាណប័ណ្ឌផងដែរ។ ហើយសម្រាប់មុខងារស្កែនវិញអាចអោយយើងធ្វើការស្កែនឯកសារពណ៌បានជាមួយកម្រិតទឹកពណ៌ 24-bit ប្រើប្រាស់សែនស័រស្កែនប្រភេទ CIS (Color Contact Image Sensor) ជាមួយទឹកពណ៌ច្បាស់ដិតល្អ និងទ្រទ្រង់ការស្កែនទៅជាឯកសារប្រភេទ PDF, JPEG, TIFF និង BMP ជាមួយទំហំរីសូលូហ្ស៊ិនខ្ពស់បំផុតដល់ទៅ 9600x9600px។

ការប្រើប្រាស់ប្រកបដោយភាពសន្សំសំចៃខ្ពស់

ការជ្រើសរើសប្រើជាមួយនឹងម៉ាស៊ីនព្រីនធ័រ Canon ស៊េរីថ្មីមួយនេះវាមិនត្រឹមតែធ្វើអោយការងាររបស់យើងដំណើរការទៅបានលឿនរហ័សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវអត្ថប្រយោជន៍ដល់ការសន្សំសំចៃខ្ពស់ក្នុងការប្រើប្រាស់ថែមទៀតផង។ ក្នុងនោះវាជាម៉ាស៊ីនព្រីនធ័រប្រភេទ Monochrome LaserPrinter ដែលប្រើប្រាស់កំប៉ុងម្ស៉ៅទឹកថ្នាំប្រភេទ Toner Cartridge 325/125 ដែលមួយកំប៉ុងអាចអោយយើងព្រីន ឬកូពីឯកសារបានរហូតដល់ 1,600 សន្លឹក ព្រមទាំងមានមុខងារ Tone Saver Mode សម្រាប់ជួយសន្សំសំចៃការប្រើប្រាស់ម៉្សៅទឹកថ្នាំផងដែរ។ ម៉ាស៊ីនព្រីនធ័រ Canon មួយនេះទ្រទ្រង់កំលាំងភ្លើង 960W ប៉ុន្តែនៅពេលប្រតិបត្តិការវាប្រើភ្លើងតែ 450W ហើយនៅពេល Stand-by វាប្រើភ្លើងតែ 2.5W និងនៅពេលវាបិទដំណើរការ(sleep mode) វាប្រើភ្លើងតែ 1.4W ប៉ុណ្ណោះ ដូចនេះវាពិតជាជួយសន្សំសំចៃយើងបានច្រើនមែនទែនតែម្តង។

ការតភ្ជាប់មានភាពងាយស្រួល

ជាមួយ Canon imageCLASS MF3010 ស៊េរីថ្មីនេះវាអាចអោយយើងតភ្ជាប់បានជាមួយនឹងម៉ាស៊ីនកុំព្យូទ័រដែលប្រតិបត្តិការជាមួយនឹង Windows 2000 រហូតដល់ Windows 10 (32bit/64bit) ឬ Linux OS និង Mac OS X ចាប់ពីជំនាន់ 10.4 ឡើងទៅដោយប្រើខ្សែ USB2.0 Hi-Speed ជាមួយនឹង Driver ស៊េរី UFRII LT V4 Printer Driver V7.1.2 ប៉ុន្តែវាមិនអាចអោយយើងភ្ជាប់តាមរយះ Wi-Fi និង Local LAN បាននោះទេ។  សរុបមក… ប្រសិនបើលោកអ្នកចង់បានម៉ាស៊ីនព្រីនធ័រដែលមានទំហំតូចល្មម តែមានសមត្ថភាពប្រើការរហ័សទាន់ចិត្ត និងផ្តល់ជូននូវការសន្សំសំចៃកម្រិតខ្ពស់ Canon imageCLASS MF3010 ពិតជាស័ក្តិសមបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងការិយាល័យរបស់លោកអ្នក និងមិនធ្វើអោយចង្អៀតកន្លែងធ្វើការរបស់លោកនោះទេ៕

អាចរកបាននៅ៖ https://www.facebook.com/SenzeBistroBar 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន