MSI Gameverse គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបាននាំមកនូវបន្ទះឈីប Intel® H series ជំនាន់ទី 12 សម្រាប់កុំព្យូទ័រ Gamingនិង Content Creation

ក្រុមហ៊ុនបច្ចេកវិទ្យា MSI ដែលជាក្រុមហ៊ុននាំមុខគេទៅលើហ្គេមលំដាប់ពិភពលោកបានប្រកាសបង្ហាញនូវព្រឹត្តិការណ៍និម្មិតមួយដែលមានឈ្មោះហៅថា MSIology: Gameverse ដើម្បីប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេម និង Content Creation Laptop ថ្មីរបស់ខ្លួន។

 

no-alternative title

ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Intel® H series processors ជំនាន់ទី 12 ក្រាហ្វិកកាត NVIDIA® GeForce RTX™ 3080 Ti Laptop GPU និងប្រព័ន្ធដំណោះស្រាយ thermal solutions ផ្តាច់មុខរបស់ក្រុមហ៊ុនMSI អាចបង្កើនទៅលើកម្លាំងម៉ាស៊ីនរបស់កុំព្យូទ័រនេះឈានទៅកាន់កម្រិតខ្ពស់បំផុតថែមទៀត។ ក្រុមហ៊ុន MSI មិនត្រឹមតែបង្កើនទៅលើកម្លាំងម៉ាស៊ីនរបស់កុំព្យូទ័រនោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏បញ្ចេញនូវកុំព្យូទ័រ Laptop Meta ជាច្រើនម៉ូឌែលដើម្បីភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ពិភព Metaverse ។

MSI Gameverse: កូនសោររបស់អ្នកទៅកាន់ Metaverse

ក្រុមហ៊ុនបច្ចេកវិទ្យា MSI តែងតែផ្តោតទៅលើការឌីស្សាញ កម្លាំងម៉ាស៊ីនខ្លាំងក្លា និងបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត។ ពេលនេះ ក្រុមហ៊ុន MSI បានប្រកាសបង្ហាញនូវចក្ខុវិស័យរបស់ខ្លួននៅក្នុង MSI Gameverse ហើយ។ ប្រសិនបើអ្នកជា Content Creator ឬអ្នកប្រើប្រាស់ VR នោះ កុំព្យូទ័រ MSI ចុងក្រោយនេះគឺជាស្ពានមួយក្នុងការភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ Metaverse ។ លោក Derek Chen ប្រធានផ្នែកលក់ និងទីផ្សាររបស់កុំព្យូទ័រMSI Notebook នៅជុំវិញពិភពលោកនិយាយថា “ក្រុមហ៊ុន MSI នៅតែបង្កើនទៅលើតម្រូវការកាន់តែច្រើនបន្ថែមទៀតនៅក្នុង Metaverse តាមរយៈកុំព្យូទ័រ Meta នេះ។”

Phase-Change Liquid Metal Pad: អាថ៌កំបាំងនៃកម្លាំងដ៏ខ្លាំងក្លារបស់ MSI

ក្រុមហ៊ុន MSI មានមោទនភាពក្នុងការប្រកាសបង្ហាញនូវបច្ចេកវិទ្យាត្រជាក់ cooling technology ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Phase-Change Liquid Metal Pad ។ នៅពេលដែលកំដៅរបស់កុំព្យូទ័រនេះឈានដល់ទៅ 58° Celsius (136° F) នោះបច្ចេកវិទ្យា Phase-Change Liquid Metal Pad អាចបញ្ចូននូវលំហូរខ្យល់បានលឿន និងផ្តល់នូវភាពត្រជាក់បានល្អជាងមុនដល់ទៅ 10% ។

Stealth GS77 ការបញ្ចូលគ្នារវាងកុំព្យូទ័រអាជីវកម្ម និងកុំព្យូទ័រលេងហ្គេម

ក្រុមហ៊ុនបច្ចេកវិទ្យា MSI បានប្រកាសបង្ហាញនូវកុំព្យូទ័រ Flagship gaming Laptop របស់ខ្លួនដែលមានឈ្មោះហៅថា Stealth GS77 ដែលឈ្នះនូវពានរង្វាន់ 2022 CES Innovation Awards ចុងក្រោយបំផុត។ កុំព្យូទ័រ Stealth GS77 នេះមានការឌីស្សាញរូបរាងថ្មី និងធន់ក្នុងការប្រើប្រាស់បើធៀបជាមួយនឹងម៉ូឌែលមុនៗថែមទៀត។

កុំព្យូទ័រ Stealth GS77 នេះគឺមាន trackpad ធំជាងមុន50% និងចន្លោះនៅលើ key ធំជាងមុន 8% ។ កុំព្យូទ័រ Stealth GS77 នេះក៏មានភ្ជាប់ជាមួយនឹង lock សម្រាប់បិទទៅលើកាមេរ៉ាដើម្បីការពារទៅលើឯកជនភាពផងដែរ។ បន្ថែមពីនេះទៀតនោះ MSI Stealth G77 នេះមានបន្ទះឈីប CPU ជំនាន់ទី 12 ចុងក្រោយបំផុត និងក្រាហ្វិកកាត Nvidia GeForce RTX 3080 Ti Laptop GPU ថែមទៀត។ លោក Marc Chen ប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន MSI និយាយថា “កម្លាំងថាមពលរបស់កុំព្យូទ័រ Stealth GS គឺមិនអាចរំលងបាននោះទេ។ វាអាចប្រើប្រាស់នៅក្នុងការងារប្រចាំថ្ងៃ និងល្អនៅក្នុងពេលលេងហ្គេមថែមទៀត។”

Raider GE series កម្លាំងម៉ាស៊ីនខ្លាំងក្លា

លោក Eddie Chen ប្រធានផ្នែកផលិតផលទីផ្សាររបស់ក្រុមហ៊ុន MSI និយាយថា “នៅពេលដែលយើងនិយាយអំពីកម្លាំងម៉ាស៊ីននោះ កុំព្យូទ័រ Raider GE គឺស្ថិតនៅក្នុងលំដាប់ឈានមុខគេ។”

កុំព្យូទ័រ  MSI Raider GE series នេះមិនត្រឹមតែប្រើប្រាស់នូវ i9 CPU ជំនាន់ទី 12 និងក្រាហ្វិកកាត Nvidia GeForce RTX 3080 Ti Laptop GPU នោះទេ ប៉ុន្តែវាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា OverBoost technology របស់ក្រុមហ៊ុន MSI ថែមទៀតដែលមានកម្លាំងដល់ទៅ 220W។ វាច្រើនជាង 13% បើធៀបជាមួយនឹងម៉ាកយីហោក្រុមហ៊ុនផ្សេង។

Crosshair 15 Rainbow Six Extraction Edition ម៉ូឌែលថ្មីដែលជាការសហការរបស់ក្រុមហ៊ុន Ubisoft

ក្រុមហ៊ុន MSI ប្រកាសអំពីកិច្ចសហការជាមួយនឹងក្រុមហ៊ុន  Ubisoft ទៅលើម៉ូឌែលថ្មីមានឈ្មោះហៅថា Crosshair 15 Rainbow Six Extraction Edition ។ វាមានការឌីស្សាញយ៉ាងស្រស់ស្អាតទាក់ភ្នែក និងល្អបំផុតនៅក្នុងការលេងហ្គេមថែមទៀត។

Crosshair 15 Rainbow Six Extraction Edition រូបរាងនៃការឌីស្សាញស្រស់ស្អាតទាក់ទាញភ្នែក

នៅក្នុងការឌីស្សាញសម្រាប់អ្នកលេងហ្គេម FPS នោះ កុំព្យូទ័រ MSI Crosshair 15 នេះប្រើប្រាស់នូវអេក្រង់ QHD 240Hz និងក្រាហ្វិកកាត Nvidia RTX 3070Ti GPU ដែលមានកម្លាំងដល់ទៅ 140 watts TGP ដែលមានកម្លាំងខ្លាំងជាង 50% បើធៀបជាមួយនឹងកុំព្យូទ័រដែលមានលក្ខណៈសម្បត្តិដូចគ្នា។ អ្វីដែលពិសេសនោះ Crosshair 15 គឺជាកុំព្យូទ័រ “Meta Ready” laptop ។ 

Marc Desfosses អ្នកសរសេរកម្មវិធីនាំមុខរបស់ Rainbow Six

កុំព្យូទ័រ MSI Crosshair 15 Rainbow Six Extraction Edition គឺជាម៉ូឌែលសហការរបស់ក្រុមហ៊ុន Ubisoft និង MSI ។ វាមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងល្អបំផុតនៅក្នុងការលេងហ្គេម។ វាមានកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់។ ក្រុមហ៊ុន Intel ក៏មានមោទនភាពក្នុងការប្រកសបង្ហាញនូវplatform ថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MSI នេះផងដែរ។ លោក Greg Cnossen ដែលជាប្រធានផ្នែកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Intel Global Consumer និយាយថា ស្ថាបត្យកម្មថ្មីនៃ CPU ជំនាន់ទី 2 នេះគឺមានការពង្រឹងទាំងកម្លាំងម៉ាស៊ីន និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់ដែលមាន 14-cores នៅក្នុងបន្ទះឈីប H series CPU នេះ។

ទទួលយកនូវបទពិសោធន៍ថ្មីជាមួយនឹងកុំព្យូទ័រ MSI Creator 17 និង Creator Z16P 

ក្រុមហ៊ុនបច្ចេកវិទ្យា MSI បានប្រកាសបង្ហាញនូវ Content Creation Series laptop នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ ក្រុមហ៊ុន MSI ប្រកាសបង្ហាញនូវអ្នកឈ្នះពានរង្វាន់ CES Innovation Award នោះគឺ Creator Z17 ។ ជាមួយនឹងការឌីស្សាញជាមួយនឹងតួខ្លួនអាលុយមីញ៉ូម និងអេក្រង់ 16:10 ការឌីស្សាញទៅលើ Creator Z17 គឺល្អឥតខ្ចោះ។

កុំព្យូទ័រ Creator 17 និង Creator Z16P 

កុំព្យូទ័រ Creator Z17 ភ្ជាប់ជាមួយនឹង MSI Pen ហើយនេះគឺជាកុំព្យូទ័រ 17-inch laptop ដំបូងបំផុតដែលទ្រទ្រង់នូវ Pen Touch នេះ។ លោក Bruce Lin ប្រធានផ្នែកគ្រប់គ្រងជាន់ខ្ពស់របស់ Notebook និយាយថា “មិនថាអ្នកស្ថិតនៅកន្លែងណានោះទេ កុំព្យូទ័រ Creator Z17 គឺជាដៃគូរដ៏ឥតខ្ចោះរបស់អ្នក។” ក្រុមហ៊ុនMSI ក៏អាប់ដេតនូវម៉ូឌែលរបស់ Creator Z16 នោះគឺ Creator Z16P។ កុំព្យូទ័រនេះប្រើប្រាស់នូវប្រព័ន្ធត្រជាក់ថ្មី “Vapor Chamber Cooler” របស់ក្រុមហ៊ុន MSI ដែលមានផ្ទៃត្រជាក់ដល់ទៅ 76% និងលំហូរខ្យល់ដល់ទៅ 65% ហើយកម្លាំងរបស់វាគឺដល់ទៅ 70% បើធៀបជាមួយនឹងម៉ូឌែលជំនាន់មុន។

កុំព្យូទ័រ Z17 និង Creator Z16P ប្រើប្រាស់នូវបច្ចេកវិទ្យា MSI True Pixel technology, 100% DCI-P3 color gamutនិង 2 delta-E color accuracy ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រ Creator Series នេះប្រើប្រាស់នូវ i9 CPU ជំនាន់ទី 12 និងក្រាហ្វិកកាត Nvidia GeForce RTX 3080 Ti Laptop GPU ។ នេះគឺជាប្រភេទ “Meta-Ready” laptops ។

បច្ចេកវិទ្យា MSI Center AI Technology ដ៏អស្ចារ្យ

មិនត្រឹមតែពង្រឹងទៅលើផ្នែក hardware នោះទេ ក្រុមហ៊ុន MSI ក៏ធ្វើការនៅលើបច្ចេកវិទ្យាឆ្លាតវៃជាច្រើនទៀតដែលនាំយកនូវបទពិសោធន៍ដ៏អស្ចារ្យបំផុត។ ជាមួយនឹងបច្ចេកវិទ្យា MSI Center ក៏មានមុខងារ AI Modes ជាច្រើនថែមទៀត។ សម្រាប់មុខងារ “Smart Auto” នេះអាចមើលនៅលើស្ថានភាពនៃការ Sign in របស់អ្នក ហើយវាក៏មាន modes ផ្សេងៗទៀតដែលអ្នកអាចជ្រើសរើសបានផងដែរ។ នៅក្នុង “Ambient Silent AI”  នេះក៏អាចកាត់បន្ថយសំឡេងរំខានបានយ៉ាងល្អថែមទៀត។ 

Meta-Ready  ជាមួយនឹងកុំព្យូទ័រ MSI Laptops

 សម្រាប់កុំព្យូទ័រ MSI Gaming និង Content Creation series គឺមានការ upgrade ទៅកាន់បន្ទះឈីប Intel H series processor ជំនាន់ទី 12 និងក្រាហ្វិកកាតចុងក្រោយបំផុត Nvidia GeForce RTX 3080 Ti Laptop GPU សម្រាប់កុំព្យូទ័រ Meta-Ready laptops ។ កុំព្យូទ័រ MSI laptops ស៊េរីថ្មីជំនាន់ទី 12 នេះនាំយកអ្នកទៅកាន់ពិភពនិម្មិតដ៏អស្ចារ្យបំផុត៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
វ៉ែនតាវៃឆ្លាត OPPO Air Glass កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងមុខងារពិសេសៗកាន់តែអស្ចារ្យជាងមុន

វ៉ែនតាវៃឆ្លាត OPPO Air Glass កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងមុខងារពិសេសៗកាន់តែអស្ចារ្យជាងមុន

ដោយ ប៉េងលីន
ទីបំផុតកំពូលស្មាតហ្វូនស៊េរីចុងក្រោយ Huawei nova 9 បង្ហាញវត្តមានជាផ្លូវការហើយជាមួយនឹងតម្លៃត្រឹមតែ...

ទីបំផុតកំពូលស្មាតហ្វូនស៊េរីចុងក្រោយ Huawei nova 9 បង្ហាញវត្តមានជាផ្លូវការហើយជាមួយនឹងតម្លៃត្រឹមតែ...

ដោយ ប៉េងលីន
 Xiaomi Zone – Pochentong (ពោធិ៍ចិនតុង) ចាប់បើកហើយ!

Xiaomi Zone – Pochentong (ពោធិ៍ចិនតុង) ចាប់បើកហើយ!

ដោយ ប៉េងលីន
ហាងលក់រាយនៅតំបន់អឺរ៉ុប បានទម្លាយចេញនូវតម្លៃរបស់ Galaxy S22 Series ដែលបំពាក់នូវបន្ទះឈីប Exynos 2200

ហាងលក់រាយនៅតំបន់អឺរ៉ុប បានទម្លាយចេញនូវតម្លៃរបស់ Galaxy S22 Series ដែលបំពាក់នូវបន្ទះឈីប Exynos 2200

ដោយ ប៉េងលីន
ដើម្បីអបអរបុណ្យចូលឆ្នាំចិន! OPPO ផ្តល់ជូនប្រូម៉ូសិនពិសេសរាល់ការទិញ OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ2022

ដើម្បីអបអរបុណ្យចូលឆ្នាំចិន! OPPO ផ្តល់ជូនប្រូម៉ូសិនពិសេសរាល់ការទិញ OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ2022

ដោយ ប៉េងលីន
OPPO Find X5 Lite នឹងក្លាយជាម៉ូដែលថ្មីរបស់ស្មាតហ្វូន Reno7 ដែលគ្រោងនឹងចេញលក់សម្រាប់ទីផ្សារសកល

OPPO Find X5 Lite នឹងក្លាយជាម៉ូដែលថ្មីរបស់ស្មាតហ្វូន Reno7 ដែលគ្រោងនឹងចេញលក់សម្រាប់ទីផ្សារសកល

ដោយ ប៉េងលីន