no-alternative title

Republic of Gamers (ROG) បានប្រកាសចេញសមិទ្ធិផលថ្មីៗររបស់ខ្លួន ដែលទទួលបាននូវពានរង្វាន់នៅក្នុងកម្មវិធី CES® 2022 Innovation Awards

ក្រុមហ៊ុន Republic of Gamers (ROG) បានប្រកាសចេញសមិទ្ធិផលថ្មីៗររបស់ខ្លួន ដែលទទួលបាននូវពានរង្វាន់នៅក្នុងកម្មវិធី CES® 2022 Innovation Awards ដែលមានផលិតផលសរុបទាំងអស់ចំនួនដល់ 20 ដែលត្រូវបានស្ថាប័ននេះ ផ្តល់នូវពានរង្វាន់ជាផលិតផលដែលមានការការរចនាស្អាតជាងគេ និងមានការច្នៃប្រឌិតជាមួយគំនិតឆ្នើមជាងគេនៅក្នុងវិស័យនៃ ច្ចេកវិទ្យាអ្នកប្រើប្រាស់ដែលកំពុងតែមានការប្រកួតប្រជែង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ROG គឺជាម៉ាយីហោមួយ ដែលមានភាពល្បីល្បាញ និងជាក្រុមហ៊ុនដែលឈានមុខគេលើពិភពលោកនៅក្នុងឧស្សាហកម្មហ្គេមកុំព្យូទ័រ ជាមួយនឹងបណ្តាញដ៏ទូលំទូលាយ ដែលផ្តល់នូវបទពិសោធន៍មិនគួរឱ្យជឿ នៅក្នុងការនាំមកនូវហ្គេមជាច្រើនប្រភេទដែលកំពុងតែនាំមុខគេ។ នៅឆ្នាំនេះ ផលិត ផល ROG ដែលទទួលបាននូវពានរង្វាន់ពីស្ថាប័ន CES 2022 Innovation Awards គឺមានជាច្រើនម៉ូដែល និងច្រើនប្រភេទផ្សេងៗគ្នា ដែលក្នុងនោះរួមមានដូចជា ROG Zephyrus Duo 16 (GX650), Zephyrus G14 (GA402) Zephyrus G14 AW SE (GA401QEC), ROG Strix SCAR 15/17 និង ROG Strix G15/17 (G533Z/G733Z និង G513R/G713R), Flow Z13 (GZ301), Cetra TWS Pro (R75), Ergo Gaming Chair (SL40), Rapture GT-AXE16000 និង Maximus Z690 Extreme Glacial ជាដើម។

សូមជំរាបថា CES Innovation Awards គឺជាពានរង្វាន់មួយ ដែលបានបង្កើត និងផលិតឡើងដោយសមាគមន៍ Consumer Technology Association (CTA)® ដែលស្ថាប័ននេះ គឺតែងតែធ្វើការវាយតម្លៃទៅលើផលិតផលនានា និងមានការផ្តល់ពានរង្វាន់សម្រាប់ការរចនា និងវិស្វកម្មឆ្នើម នៅក្នុងផលិតផលបច្ចេកវិទ្យាអ្នកប្រើប្រាស់ចំនួន 28 ប្រភេទផ្សេងៗគ្នា។ គណៈកម្មាការនេះ គឺមានចៅក្រមសុទ្ធតែជាអ្នកជំនាញក្នុងឧស្សាហកម្ម រួមទាំងសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ អ្នករចនា វិស្វករ និងអ្នកពាក់ព័ន្ធជាច្រើនទៀត ដើម្បីធ្វើការត្រួតពិនិត្យ និងវាតតម្លៃដោយមាបការផ្អែកលើការច្នៃប្រឌិត វិស្វកម្ម និងមុខងារ សោភ័ណភាព និងការរចនា។ សម្រាប់បញ្ជីឈ្មោះផលិតផលពេញលេញដែលទទួលពានរង្វាន់ CES 2022 Innovation Awards រួមទាំងការពណ៌នាអំពីផលិតផល ហើយនិងរូបថតលម្អិតនោះ គឺលោកអ្នកអាចចូលតាម Link: www.CES.tech/innovation   

ROG Zephyrus Duo 16 (GX650)

ROG Zephyrus Duo 16 គឺជាហ្គេមីងម៉ាស៊ីនជំនាន់ថ្មី ដែលត្រូវបានក្រុមហ៊ុននេះ ផលិតចេញជាមួយនឹងរូបភាពភាពលេចធ្លោដំបូងរបស់ខ្លួន និងជាកុំព្យូទ័រយួរដៃលេងហ្គេមអេក្រង់ពីរ ដែលមានការនាំមកនូវបទពិសោធន៍ថ្មីៗសម្រាប់ឧស្សាហកម្មកុំព្យូទ័រថ្មីៗ ដែលមានភាពអស្ចារ្យជាទីបំផុត។ ម៉ាស៊ីនថ្មីនេះ គឺទទួលបាននូវពានរង្វាន់កិត្តិយសទាំងផ្នែក Gaming ហើយនិង Computer Hardware & Components សម្រាប់ពាន CES 2022 Innovation Awards ។ សម្រាប់ Zephyrus Duo 16 ឆ្នាំ 2022 ទាំងអស់ និងបង្ហាញខ្លួនរួមជាមួយនិង ROG ScreenPad Plus ហើយភ្ជាប់មកជាមួយ MUX Switch ផងដែរ។ អេក្រង់នេះ នឹងផ្តល់នូវជម្រើសរវាងអេក្រង់ Nebula HDR Mini LED ដែលមានពន្លឺភ្លឺខ្លាំង 1100 nits និងបន្ទះ Dual Spec ថ្មីដែលផ្តល់ការបង្ហាញចេញនូវអេក្រង់កម្រិត 4K@120Hz និង FHD@240Hz នៅក្នុងអេក្រង់តែមួយ។

ROG Flow Z13 (GZ301) ទទួលបានរង្វាន់ពីរប្រភេទ

សម្រាប់ម៉ូដែល ROG Flow Z13 គឺជាថេប្លេតលេងហ្គេមដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដែលទទួលបាននូវពានរង្វាន់ កិត្តិយសនៅក្នុងប្រភេទ Gaming ដែលមានផ្ទុកនូវកម្លាំងខ្លាំងទៅលើការលេងហ្គេមជាច្រើន ជាមួយរូបរាង ដែលតួខ្លួនដ៏ស្រាលបំផុត។ ROG Flow Z13 គឺមានភ្ជាប់មកជាមួយនឹង Windows 11 និង MUX Switch និងមានអង្គចងចាំរ៉េមប្រភេទ LPDDR5 5200MHz។ ROG Flow Z13 នេះ មានការរចនាបែបអតីតកាល និងបែបអនាគត ដែលត្រូវបានគេច្របាច់បញ្ចូលគ្នា ដោយមានបំផុសគំនិតនៅលំហអាកាសនៅសតវត្សរ៍ទី 20 ដោយមានការរួមបញ្ចូលចក្ខុវិស័យរបស់ ROG សម្រាប់អនាគតនៃការលេងហ្គេម ដែលហៅថា ការចល័តចុងក្រោយ។

ROG Rapture GT-AXE16000

ROG Rapture GT-AXE16000 ក៏ទទួលបានពានរង្វាន់កិត្តិយសនៅក្នុងប្រភេទហ្គេម។ ROG Rapture GT-AXE16000 គឺជារ៉ោតទ័រលេងហ្គេម quad-band WiFi 6E ដំបូងបង្អស់របស់ពិភពលោក ដែលមានសក្តានុពលនៅក្នុងកម្រិតហ្វ្រេកង់ពេញលេញចំនួន 4 គឺ 2.4 GHz, និងពីរទៀតគឺ 5GHz bands និង 6GHz។ ជាមួយនឹងបណ្តាញ 160@MHz នៅក្នុង 5GHz និង 6GHz គឺមានផ្តល់ល្បឿនលឿនបំផុត។ នៅលើរ៉ោតទ័រលេងហ្គេមនេះ ក៏មានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា ASUS RF ហើយនិង RangeBoost Plus ជាមួយនឹងស៊ីភីយូ Broadcom ព្រមទាំងបន្ទះឈីបចុងក្រោយបំផុត សម្រាប់ការកែលម្អជួរសញ្ញាវ៉ាយហ្វាយ និងការគ្របដណ្តប់សរុបរហូតដល់ 38% និងចរន្តសរុប 18%។ 

ROG Maximus Z690 Extreme Glacial

Motherboard ROG Maximus Z690 Extreme Glacial គឺជាបន្ទះបដមួយមានសមត្ថភាពខ្ពស់បំផុត ដែលមានការបញ្ចូលនូវវិស្វកម្មជំនាន់ថ្មី liquid-cooled engineering។ បន្ទះបដនេះ ទទួលបានកិត្តិយសទាំងផ្នែក Gaming និង Computer Hardware & Components។ បន្ទះបដនេះ មានបំពាក់នូវប្រព័ន្ធត្រជាក់ monolithic គួរឱ្យចាប់អារម្មណ៍ ដែលត្រូវបានគេស្គាល់យ៉ាងសាមញ្ញថា គឺជា EK UltraBlock ដែលអាចធ្វើឲ្យ motherboard ទាំងមូល នៅតែត្រជាក់ដោយមិនចាំបាច់ភ្ជាប់ជាមួយនឹងបណ្តាញទឹក និងឧបករណ៍ចាប់សញ្ញា ហើយនិង heatsinks នោះទេ ពីព្រោះថា បន្ទះបដនេះត្រូវបានធ្វើការបង្កើតឡើងយ៉ាងប្រុងប្រយ័ត្នបំផុត។ motherboard នេះ ក៏មានការបង្កើតនូវចំណេះដឹងថ្មី ដែលទទួលបានពីការពង្រឹងពីវិស្វកម្មជំនាន់មុន ដើម្បីពង្រីកនូវទិដ្ឋភាពដ៏ធំទូលាយរួចទៅហើយនៃ heatsinks និង coolant circulation។ Motherboard នេះ នូវរន្ធ M.2 បន្ថែមចំនួនពីរ ដែលទទួលបានអត្ថប្រយោជន៍ពី UltraBlock និងត្រូវបានជំរុញបន្ថែដើម្បីធ្វើឱ្យត្រជាក់ VRM ដើម្បីគាំទ្រដល់ស៊ីភីយូ Intel Core™ ជំនាន់ទី 12 ដើម្បីអាចទាញយកអត្ថប្រយោជន៍បន្ថែមទៀត។

ROG Zephyrus G14 AW SE (GA401QEC)

សម្រាប់ម៉ូដែល ROG Zephyrus G14 គឺត្រូវបានបង្កើតឡើងដោយការចាប់ដៃគូជាមួយ DJ Alan Walker ដែលបានបង្កើតនូវអ្វីៗគ្រប់យ៉ាងដ៏ល្អឥតខ្ចោះសម្រាប់អ្នកបង្កើតមាតិកាថ្មី និងអ្នកលេងហ្គេម ដែលរួមបញ្ចូលគ្នានូវភាពចល័តល្អបំផុតនៅក្នុងថ្នាក់ជាមួយនឹងដំណើរការដ៏ខ្លាំងក្លានៃ CPU AMD Ryzen™ 9 5900HS និងក្រហ្វិក NVIDIA GeForce RTX™ 3050 Ti GPU។ ROG បានបង្កើតឧបករណ៍នេះ សម្រាប់លោក Walker ដែលមានការបំពេញដោយបន្ទះអក្សរពិសេសមួយនៅលើគម្រប ផ្លាកលេខផ្ទាល់ខ្លួ នដែលមាននិមិត្តសញ្ញា ROG និង AW និងដៃអាវដែលរំលេចភាពជាដៃគូ។ ឥឡូវនេះ CES បានផ្តល់នូវពានរង្វាន់ កិត្តិយសដល់ Zephyrus G14 AW SE ទាំងផ្នែក Gaming និង Computer Hardware & Components ។

ROG Zephyrus G14 (GA402)

ROG Zephyrus G14 ត្រូវគេបានទទួលស្គាល់ថា គឺជាម៉ាស៊ីនហ្គេមដ៏មានថាមពលនិងមានភាពទាន់សម័យ មានរូបរាងតូចងាយស្រួលយកតាមខ្លួនបាន ដែលនេះគឺជាការរចនាជាមួយនឹងការកែលម្អថ្មីសម្រាប់ឆ្នាំ 2022។ Zephyrus G14 ថ្មីនេះ ដំណើរមកជាមួយ ប្រព័ន្ធ Windows 11 នៅលើក្តារដែលជា [EMBARGO] ជាមួយនឹង MUX Switch, ROG Intelligent Cooling ជាមួយ Liquid Metal ដែលជួយជុំរុញអោយដំណើរការមានភាពរលូន និងល្អបំផុត។ ម៉ាស៊ីននេះ គឺរចនាឡើងជាមួយភាពឥតខ្ចោះ ដើម្បីផ្តល់ជូននូវថាមពលពិសេសនៅក្នុងទម្រង់តែមួយ ដែលងាយស្រួលយកតាមខ្លួន។ ម៉ាស៊ីននេះទទួលបានកិត្តិយសនៅក្នុងប្រភេទហ្គេមច្នៃប្រឌិតឆ្នាំ 2022។

Zephyrus G14 មានរូបរាងដ៏រលោង និងមានពណ៌ Eclipse Grey ឬ Moonlight White ហើយនិងមានរំលេចនូវស្លាកសញ្ញា Prismatic Logo ជាមួយនឹងពណ៌លំគ្នា ដែលមើលទៅដូចឆ្លុះកញ្ចក់ ។ គម្របនៃម៉ាស៊ីននេះ ក៏ត្រូវបានគ្របដណ្ដប់ដោយរន្ធជាច្រើនដែលមានចំនួន 14,969 ជាមួយនឹង LEDs ខ្នាតតូចចំនួន 1,449 គ្រាប់ នៅលើម៉ូដែលនេះ ដែលផ្គុំគ្នាបង្កើយជាអេក្រង់ AniMe Matrix™ ដែលបច្ចុប្បន្ននេះ មាម LEDs ច្រើនជាងម៉ូដែលកាលពីឆ្នាំមុន ផ្តល់នូវលទ្ធភាពនៃចលនាថ្មី និងធំជាងមុន។

ROG Strix SCAR 15/17 និង ROG Strix G15/17 (G533Z/G733Z និង G513R/G713R)

ROG Strix SCAR និង ROG Strix G15/G17 ក៏ជាប្រភេទ Gaming ថ្មីស្រឡាងត្រូវបានរចនាឡើងដោយមានអ្នកចូលចិត្តកីឡាអេឡិចត្រូនិកក្នុងចិត្ត និងមានដំណើរការដោយសមាសធាតុលំដាប់កំពូល និងបំពាក់ដោយប្រព័ន្ធប្រតិបត្តិការ Windows 11 និងអេក្រង់មានកំរិតខ្ពស់ រួមជាមួយ MUX Switch ហើយនិង ROG Intelligent Cooling ជាមួយឹនិង Liquid Metal ផងដែរ។ ម៉ាស៊ីនថ្មីនេះ ក៏បានទទួលបាននូវពានរង្វាន់កិត្តិយស CES 2022 Innovation Awards ផងដែរ។

 

សូមជំរាបថា ROG ក៏នៅមានផលិតផលបន្ថែមចំនួនពីរ ដែលត្រូវបានទទួលស្គាល់ជាមួយនឹង CES 2022 Innovation Awards ហើយនឹងត្រូវបានដាក់ឱ្យដំណើរការនៅពេលក្រោយក្នុងឆ្នាំ 2022 ផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន