no-alternative title

ASUS ប្រកាសបើកដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវរួមនឹង ASUS-National Taiwan University (NTU) ដើម្បីពង្រឹងនិងការជម្រុញទៅលើបច្ចេកវិទ្យាឆ្លាតវៃ

ក្រុមហ៊ុនបច្ចេកវិទ្យា ASUS បានប្រកាសអំពីការបើកដំណើរការនូវមជ្ឈមណ្ឌលស្រាវជ្រាវរួមគ្នា ASUS-National Taiwan University (NTU) នៅក្នុងទីក្រុងតៃប៉ិ តៃវ៉ាន់តាមរយៈការសហការគ្នាជាមួយនឹង NTU ដើម្បីពង្រឹងទៅលើសមត្ថភាពក្នុងការអភិវឌ្ឍទៅលើការសិក្សាផ្នែកឧស្សាហកម្ម និងការជម្រុញទៅលើបច្ចេកវិទ្យាឆ្លាតវៃសម្រាប់ពេលអនាគតផងដែរ។

នៅក្នុងព្រឹត្តិការណ៍នៃការប្រកាសមួយពីអគ្គនាយក Jonney Shih របស់ក្រុមហ៊ុន ASUS និងលោក Chung-Ming Kuan អគ្គនាយករបស់ NTU និយាយថា មជ្ឈមណ្ឌលថ្មីនេះគឺមានការរួមបញ្ចូលនូវទេពកោសល្យពិសេសពីវិស័យធុរកិច្ច និងវិស័យអប់រំជាច្រើនទៀតដែលមានគោលដៅក្នុងការបណ្តុះបណ្តាលទៅលើអ្នកដឹកនាំជាច្រើននាពេលអនាគតនៅក្នុងវិស័យនៃបច្ចេកវិទ្យាឆ្លាតវៃ។ នៅក្នុងការបង្កើតឡើងជាមួយនឹងការវិនិយោគទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍដែលមានទឹកប្រាក់សរុបចំនួន 3.5 លានដុល្លារអាមេរិកនេះ មជ្ឈមណ្ឌលនេះនឹងផ្តោតទៅលើផ្នែកជាច្រើនដូចជាអេឡិចត្រូម៉ាញេទិចកម្រិតខ្ពស់ កុំព្យូទ័រជំនាន់ថ្មី ឧបករណ៍ IoT និង AI ជាមួយនឹងការប្រមូលផ្តុំនូវធនធានជាច្រើនពីគ្រប់វិស័យដើម្បីសម្រេចបាននូវរបកគំហើញថ្មីនៃការស្រាវជ្រាវ និងការជម្រុញទៅលើបច្ចេកវិទ្យាឆ្លាតវៃឈានទៅមុខបន្តទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅក្នុងព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំជាច្រើនរបស់ក្រុមហ៊ុន ASUS និង NTU បានសាទរចំពោះការចាប់ផ្តើមនូវភាពជាដៃគូនេះ។ លក Jonney Shih អគ្គនាយករបស់ក្រុមហ៊ុន ASUS និយាយថា “នៅក្នុងនាមជាអ្នកដឹកនាំទៅលើផ្នែក motherboards និង computing ក្រុមហ៊ុន ASUS បានពង្រីកនូវរបកគំហើញថ្មីនៃបច្ចេកវិទ្យា AI និង AIoT ដើម្បីទាញនូវនិន្នាការឌីជីថលដែលកំពុងតែបង្កើនល្បឿនយ៉ាងលឿននៅក្នុងឧស្សាហកម្មនេះ។ នៅក្នុងការបញ្ចូលគ្នានៃរបកគំហើញនូវបច្ចេកវិទ្យាជាច្រើនរបស់ក្រុមហ៊ុន ASUS ជាមួយនឹងមូលដ្ឋានគ្រឹះនៃការស្រាវជ្រាវដ៏រឹងមាំរបស់NTU យើងកំពុងតែកំណត់ទៅលើស្តង់ដារថ្មីសម្រាប់កិច្ចសហការនៃការសិក្សាផ្នែកឧស្សាហកម្មជាមួយនឹងការនាំយកនូវការស្រាវជ្រាវ និងការអភិវឌ្ឍរបស់តៃវ៉ាន់ដើម្បីឆ្ពោះទៅលើកម្រិតដ៏ខ្ពស់មួយនៅលើឆាកអន្តរជាតិ។”

S.Y. Hsu  សហនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ASUS និយាយថា “ក្រុមហ៊ុន ASUS បានជម្រុញទៅលើការសិក្សាផ្នែកឧស្សាហកម្មនេះ និងសម្ព័ន្ធភាពជាយុទ្ធសាស្រ្តដើម្បីរៀបចំនូវផែនការយ៉ាងសកម្មទៅលើបច្ចេកវិទ្យាសំខាន់ៗ និងការអភិវឌ្ឍទៅលើផ្នែកជាច្រើនទៀតនៃអាជីវកម្ម។” “តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមហ៊ុន ASUS និង NTU មជ្ឈមណ្ឌលនេះនឹងភ្ជាប់នូវធនធានសិក្សាជាច្រើនទៀតជាមួយនឹងកម្មវិធីឧស្សាហកម្មថ្មីៗដើម្បីជម្រុញក្រុមហ៊ុនASUS និងឧស្សាហកម្មនេះអោយបន្តឆ្ពោះទៅមុខបន្ថែមទៀត។”

 

លោក Chung-Ming Kuan អគ្គនាយករបស់ក្រុមហ៊ុន NTU និយាយថា “NTU និងក្រុមហ៊ុន ASUS បង្កើតនូវកិច្ចសហការរួមគ្នារយៈពេលវែង ហើយយើងចាប់ផ្តើមធ្វើការនៅលើមជ្ឈមណ្ឌលនេះ។ សាស្រ្តាចារ្យជាច្រើនរបស់ NTU គឺមកពីផ្នែកស្រាវជ្រាវផ្សេងៗគ្នាដូចជាវិស្វករផ្នែកអេឡិចត្រូនិច និងវិទ្យាសាស្រ្តកុំព្យូទ័ររហូតដល់ផ្នែកវេជ្ជសាស្រ្តដើម្បីប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទៅលើអនាគតរបស់មជ្ឈមណ្ឌលនេះ។” “យើងទន្ទឹងរង់ចាំក្នុងការសហការកាន់តែអស្ចារ្យបន្តទៀតរវាងសមាជិកនៃមហាវិទ្យាល័យ សិស្សានុសិស្ស និងមេដឹកនាំឧស្សាហកម្មដើម្បីបង្ហាញអំពីសមត្ថភាពនៃការសិក្សារបស់ NTU របស់យើង។”

លោក  Jonney Shih អគ្គនាយករបស់ក្រុមហ៊ុន ASUS បាននិយាយថា “ក្រុមហ៊ុន ASUSកំពុងតែពង្រីកទៅលើការច្នៃប្រឌិតថ្មីៗជាច្រើនទៅលើបច្ចេកវិទ្យា AI និង AIoT ដើម្បីទាញយកនូវនិន្នាការឌីជីថលនៅក្នុងឧស្សាហកម្មនេះ។ មជ្ឈមណ្ឌលរួមគ្នា ASUS-NTU នេះគឺជាកន្លែងភ្ជាប់បច្ចេកវិទ្យាដ៏ឆ្លាតវៃឈានមុខគេរបស់ពិភពលោក។”

 

ក្រុមហ៊ុន ASUS ខិតខំប្រឹងប្រែងក្នុងការក្លាយខ្លួនជាអ្នកដឹកនាំឧស្សាហកម្មទៅលើបច្ចេកវិទ្យា AI និង AIoT ដែលរួមបញ្ចូលនូវសមត្ថភាពថ្មីនៃរបកគំហើញដ៏អស្ចារ្យតាមរយៈផ្នែក hardware និង software ជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃជាច្រើន។ ជាមួយនឹងគោលដៅធំៗចំនួន ៣ មជ្ឈមណ្ឌលនេះផ្តោតទៅលើផ្នែក ៣ សំសាន់ៗនោះគឺ ឧបករណ៍បច្ចេកវិទ្យាថ្មីបំផុត អ៊ីនធឺណិត & Multimedia និង ទិន្នន័យវិទ្យាសាស្រ្ត និងសុខភាពឆ្លាតវៃ។ ក្រុមហ៊ុននេះក៏បង្កើតនូវផែនការក្នុងការជ្រាវជ្រាវទៅលើគម្រោងជាច្រើនជាមួយនឹងរយៈពេលខ្លី និងរយៈពេលវែងផងដែរ។

នៅក្នុងការសហការជាមួយនឹង NTU នេះ ក្រុមហ៊ុន ASUS នឹងធ្វើការបង្រួបបង្រួមនូវធនធាននៃការស្រាវជ្រាវ និងការអភិវឌ្ឍជាច្រើននៅក្នុងនាយកដ្ឋានផ្សេងៗគ្នាដើម្បីប្រមូលផ្តុំនូវការស្រាវជ្រាវ និងសមត្ថភាពរបស់នាយកដ្ឋានទាំង 7 រួមទាំងមន្ទីរពេទ្យសាកលវិទ្យាល័យតៃវ៉ាន់ផងដែរ។ ក្រៅពីការពង្រីកនូវសមត្ថភាពនវានុវត្តន៍នេះ ក្រុមហ៊ុន ASUS នឹងបន្តក្នុងការបញ្ជូននូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកសិក្សា និងការបណ្តុះបណ្តាលនូវទេពកោសល្យដ៏អស្ចារ្យនៃការស្រាវជ្រាវ និងការអភិវឌ្ឍតាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវរួមគ្នា  ASUS-NTUអោយជាប់ចំណាត់ថ្នាក់លេខ 1 នៅក្នុងអាស៊ី និងលំដាប់កំពូលរបស់ពិភពលោកថែមទៀត។

 

កិច្ចសហការរវាងសហគ្រាស គ្រឹះស្ថានសិក្សា និងរដ្ឋាភិបាលទៅលើផលប៉ះពាល់នៃឧស្សាហកម្ម

បន្ថែមពីលើការវិនិយោគរបស់ក្រុមហ៊ុន ASUS នៅក្នុងការទ្រទ្រង់ទៅលើការអភិវឌ្ឍរបស់ខ្លួន មជ្ឈមណ្ឌលនេះក៏នឹងត្រូវបានឧបត្ថម្ភពីមជ្ឈមណ្ឌលស្រាវជ្រាវឧស្សាហកម្ម Academia-Industry Research Center (AIR Center) របស់ក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្រ្តរបស់តៃវ៉ាន់ផងដែរ។ តាមរយៈការដើរតួជាអ្នកបង្កើតនូវភាពច្នៃប្រឌិតថ្មី ការជម្រុញទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍ និងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាឆ្លាតវៃកម្រិតខ្ពស់នោះ ក្រុមហ៊ុន ASUS មានគោលដៅក្នុងការនាំយកនូវនូវភាពរឹងមាំថ្មីនៃឧស្សាហកម្មព័ត៌មាន និងទំនាក់ទំនងសម្រាប់ការតភ្ជាប់ទំនាក់ទំនងអន្តរជាតិ និងការបង្កើនទៅលើចក្ខុវិស័យកាន់តែវែងឆ្ងាយរបស់ក្រុមហ៊ុន ASUS សម្រាប់ពិភពលោកផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន