ASUS Zenbook 14X OLED (UX5400) កុំព្យូទ័រស៊េរីថ្មី មានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាល និងមានតម្លៃខ្ទង់ $1299 ប៉ុណ្ណោះ

ក្រុមហ៊ុន ASUS ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Zenbook 14X OLED (UX5400) ដែលមានកម្រាស់ស្តើងទំហំ 14-inch និងទម្ងន់ស្រាលក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះមានការឌីស្សាញនៅក្នុងកម្រិត 16:10 aspect-ratio។ កុំព្យូទ័រ Zenbook 14X OLED នេះមានអេក្រង់ប្រភេទ 4K OLED HDR NanoEdge ដែលផ្តល់នូវកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1,000,000:1 contrast ratio ថែមទៀត។ 

 

no-alternative title

បន្ថែមពីនេះទៀតនោះ វាក៏មានការទទួលស្គាល់នូវកម្រិតពណ៌ PANTONE® Validatedនិង 100% DCI-P3 gamut ដែលបញ្ជាក់ថាអេក្រង់នេះពិតជាច្បាស់កម្រិតល្អពិតប្រាកដមែន។ វាក៏មានការទទួលស្គាល់ដោយ TÜV ដែលអាចកាត់បន្ថយនូវពន្លឺពណ៌ខៀវបានយ៉ាងមានប្រសិទ្ធិភាពបំផុត។ សម្រាប់កម្រិត 16:10 aspect ratioធ្វើអោយកុំព្យូទ័រនេះមានកម្រិតអេក្រង់ 92% screen-to-body ratio ដែលផ្តល់នូវផ្ទៃទំហំធំក្នុងការទស្សនា និងកាត់បន្ថយនូវការការអូសនៅលើអេក្រង់ថែមទៀត។

ជាមួយនឹងការបំពាក់នូវបន្ទះឈីប Intel® Core™ i7 processorជំនាន់ទី 11 ជាមួយនឹងបច្ចេកវិទ្យា ASUS Intelligent Performance Technology (AIPT) ដែលធ្វើអោយម៉ាស៊ីននេះខ្លាំងក្លាក្នុងការប្រើប្រាស់ និងក្រាហ្វិកកាតប្រភេទ " Intel Iris Xᵉ Graphics "  ដែលធ្វើអោយម៉ាស៊ីននេះមានល្បឿនលឿនក្នុងការប្រើប្រាស់ថែមទៀត។ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវ Intel WiFi 6 connectivity ក្នុងការពង្រឹងទៅលើបច្ចេកវិទ្យា ASUS WiFi Master Premium technology ដែលមាន ASUS WiFi Stabilizer ក្នុងការកាត់បន្ថយទៅលើកម្រិត interference និងបច្ចេកវិទ្យា ASUS WiFi SmartConnect សម្រាប់ការតភ្ជាប់ដ៏អស្ចារ្យថែមទៀត។

កុំព្យូទ័រ Zenbook 14X OLED នេះ មានការឌីស្សាញរូបរាងស្លីម ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 16.9 mm ហើយវាក៏មានរន្ធ I/O ports ជាច្រើនដូចជា 1x USB Type-A port,2x USB-C® Thunderbolt™ 4 ports,1x microSD card slot និង 1x audio jack។ កុំព្យូទ័រ Zenbook 14X OLED នេះក៏ទទួលស្គាល់គុណភាពស្តង់ដារយោធា MIL-STD-810H របស់សហរដ្ឋអាមេរិកដែលបង្ហាញអំពីភាពធន់ និងការជឿជាក់នៅក្នុងការប្រើប្រាស់ថែមទៀត។ កុំព្យូទ័រ Zenbook 14X OLED នេះក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ដើម្បីធ្វើការ login បានលឿន និងបច្ចេកវិទ្យា ASUS ScreenPad™សម្រាប់លំហូរការងារកាន់តែរលូន។

អេក្រង់ច្បាស់គ្មានគូប្រៀប

កុំព្យូទ័រ 14-inch Zenbook 14X OLED នេះមានអេក្រង់ដែលមានកម្រិតភាពច្បាស់ 4K OLED HDR NanoEdge ជាមួយនឹងគែម bezels ស្តើង និងកម្រិត 16:10 aspect ratio ដែលផ្តល់នូវទំហំធំជាងមុន 18% ក្នុងការធ្វើការបើធៀបជាមួយនឹងអេក្រង់ប្រភេទ 16:9 ។ អេក្រង់នេះងាយស្រួលនៅក្នុងការអូសចុះក្រោម និងឡើងលើ ហើយវាក៏ល្អបំផុតនៅក្នុងការអាន ការសរសេរ និងកូដផងដែរ។ អេក្រង់នេះ មានកម្រិតភាពច្បាស់ 100% DCI-P3 color gamut និងការទទួលស្គាល់ PANTONE® Validated ទៅលើកម្រិតនៃពណ៌របស់វាថែមទៀត។ បច្ចេកវិទ្យា OLED គឺអាចប្រែពណ៌ខ្មៅបានដល់ទៅ 1,000,000:1 contrast ratio ដែលធ្វើអោយងាយស្រួលក្នុងការទស្សនា ហើយអេក្រង់នេះ ក៏ទទួលស្គាល់ដោយ TÜV ដែលកាត់បន្ថយនូវពន្លឺពណ៌ខៀវប៉ះពាល់ដល់ភ្នែកផងដែរ។

កម្លាំងម៉ាស៊ីនខ្លាំងក្លា

ជាមួយនឹងការបំពាក់នូវបន្ទះឈីប Intel® Core™ i7-1165G7 processor ជំនាន់ទី 11 រ៉េមទំហំ 16GB និងក្រាហ្វិកកាត NVIDIA GeForce MX450 កុំព្យូទ័រ Zenbook 14X OLEDនេះមានសមត្ថភាពខ្ពស់ក្នុងការធ្វើការងារ multitasking បានយ៉ាងមានប្រសិទ្ធិភាព។ វាមានបំពាក់នូវម៉េមូរី 512G SSD និង gigabit-class Intel WiFi 6 (802.11ax ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់ Apps និងបើកទៅលើវេបសាយដោយគ្មានការរង់ចាំនោះទេ។ ក្រៅពីនេះ វាមានកម្រាស់ស្តើងត្រឹមតែ 16.9 mm កុំព្យូទ័រ Zenbook 14X OLED នេះមានរន្ធ I/O ports ជាច្រើនក្នុងការប្រើប្រាស់ដូចជា USB 3.2 Gen 2 Type-A port,2x USB-C Thunderbolt 4 ports, HDMI® port, microSD card slot និង audio jack ជាដើម។ 

សម្រាប់បច្ចេកវិទ្យា ASUS Intelligent Performance Technology (AIPT) គឺជាដំណោះស្រាយអាចកាត់បន្ថយទៅលើកំដៅបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុត។ វាមានមុខងារសំខាន់ចំនួន 3 គឺ Performance Mode សម្រាប់ការងារធ្ងន់ៗ Balanced Mode សម្រាប់ការងារប្រចាំថ្ងៃ និង Whisper Mode ដែលផ្តល់នូវភាពស្ងាត់ក្នុងការប្រើប្រាស់ និងសន្សំសំចៃថាមពលថែមទៀត។ ការប្រើប្រាស់នូវបច្ចេកវិទ្យា ASUS Intelligent Performance Technology នៅក្នុង Performance mode អាចធ្វើអោយល្បឿនរបស់កុំព្យូទ័រ Zenbook 14X OLED នេះលឿនជាងមុនដល់ទៅ 70% បើធៀបជាមួយនឹងកុំព្យូទ័រធម្មតានោះ។

បទពិសោធន៍ថ្មីនៃការប្រើប្រាស់

បទពិសោធន៍របស់អ្នកប្រើប្រាស់នៅលើកុំព្យូទ័រ Zenbook 14X OLED គឺកាន់តែប្រសើរជាងមុន។ កុំព្យូទ័រនេះប្រើប្រាស់នូវត្រចៀកបត់ 180° ErgoLift hinge ដែលមានភាពងាយស្រួលក្នុងការវាយអត្ថបទ និងចែករំលេកនូវ content ណាមួយជាមួយនឹងមនុស្សដែលស្ថិតនៅក្នុងកន្លែងប្រជុំជាមួយគ្នាថែមទៀត។សម្រាប់ ASUS ScreenPad ក៏ក្លាយជា touchscreen ទី 2 ដែលងាយស្រួលក្នុងការប្រើប្រាស់ផងដែរក្នុងការគ្រប់គ្រងទៅលើការងារ multitasking។ កុំព្យូទ័រ Zenbook 14X OLED ក៏មានភ្ជាប់ជាមួយនឹងសេនស័រស្កេនក្រយ៉ៅដៃដែលស្ថិតនៅលើប៊ូតុង Power ដែលងាយស្រួលក្នុងការ login ដោយប្រើប្រាស់នូវ Windows Hello។

តម្លៃ និងកាលបរិច្ឆេទនៃការលក់

កុំព្យូទ័រ ASUS Zenbook 14X OLED (UX5400) នេះអាចរកទិញបាននៅតាមហាងតំណាងចែកចាយទាំងអស់របស់ក្រុមហ៊ុន Asus ជាមួយនឹងតម្លៃចាប់ផ្តើមពី $1299 ។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន ASUS ៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
មានការទម្លាយចេញនូវរូបគំនូសព្រោង និងការ Pre-Order របស់ OPPO Reno 8, Reno 8 Pro និង Reno 8 Pro+ នៅមុនថ្ងៃប្រកាស!

មានការទម្លាយចេញនូវរូបគំនូសព្រោង និងការ Pre-Order របស់ OPPO Reno 8, Reno 8 Pro និង Reno 8 Pro+ នៅមុនថ្ងៃប្រកាស!

ដោយ ប៉េងលីន
realme 9 Series ដែលមានកាមេរ៉ា 108MP HM6 ដំបូងគេបង្អស់ បានចេញលក់ហើយ តម្លៃចាប់ពី 239 ដុល្លារ

realme 9 Series ដែលមានកាមេរ៉ា 108MP HM6 ដំបូងគេបង្អស់ បានចេញលក់ហើយ តម្លៃចាប់ពី 239 ដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន ASUS ROG បង្ហាញនូវផលិតផលថ្មីៗជាច្រើននៅក្នុងព្រឹត្តិការណ៍និម្មិត For Those Who Dare: Boundless

ក្រុមហ៊ុន ASUS ROG បង្ហាញនូវផលិតផលថ្មីៗជាច្រើននៅក្នុងព្រឹត្តិការណ៍និម្មិត For Those Who Dare: Boundless

ដោយ ប៉េងលីន
ស្មាតហ្វូន vivo  Y55 ដែលមានគុណភាពលើសពីតម្លៃ បានចេញលក់ជាផ្លូវការហើយ

ស្មាតហ្វូន vivo Y55 ដែលមានគុណភាពលើសពីតម្លៃ បានចេញលក់ជាផ្លូវការហើយ

ដោយ ប៉េងលីន
 តោះ! មកស្តាប់ពីអារម្មណ៍ពិតរបស់តារាប្រុសស្រីជាច្រើនអ្នក ជាមួយការបើកប្រអប់ Unbox លើស្មាតហ្វូនស៊េរីថ្មី OPPO A96 ទាំងអស់គ្នា (មានវីដេអូ)

តោះ! មកស្តាប់ពីអារម្មណ៍ពិតរបស់តារាប្រុសស្រីជាច្រើនអ្នក ជាមួយការបើកប្រអប់ Unbox លើស្មាតហ្វូនស៊េរីថ្មី OPPO A96 ទាំងអស់គ្នា (មានវីដេអូ)

ដោយ ប៉េងលីន
ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មីទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មីទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ដោយ ប៉េងលីន