MSI បង្ហាញនូវកុំព្យូទ័រយួរដៃរស៊េរីថ្មី បំពាក់នូវបន្ទះឈីប Intel ជំនាន់ទី 12 ដែលមានការផ្តោតទៅលើអាជីវកម្ម និងការងារប្រចាំថ្ងៃ

ក្រុមហ៊ុន MSI ដែលនាំមុខគេទៅលើផ្នែក Hardware កុំព្យូទ័រ និងដំណោះស្រាយទៅលើអាជីវកម្មឆ្លាតវៃជាច្រើនបានប្រកាសចេញនូវកុំព្យូទ័រសម្រាប់អាជីវកម្ម និងសម្រាប់ការធ្វើការងារស៊េរីថ្មីត្រកូល Summit, Prestigeនិង Modern Series ដែលប្រើប្រាស់នូវបន្ទះឈីប  Intel® Core™ Processor ជំនាន់ទី 12 ។ ក្រុមហ៊ុន MSI ក៏ធ្វើការកែសម្រួលទៅលើផលិតផលរបស់ខ្លួនដើម្បីបង្កើនទៅលើផលិតភាពការងារ និងតម្រូវការសម្រាប់អ្នកប្រើប្រាស់ផងដែរ។

ជាមួយគ្នានេះ វិញ្ញាបនបត្រ Intel® Evo™ platform ក៏ត្រូវបានផ្តល់ជូនទៅលើកុំព្យូទ័រ Summit និង Prestige series ដោយសារតែការឌីស្សាញរូបរាងទម្ងន់ស្រាល ការប្រើប្រាស់ល្បឿនលឿន និងថាមពលថ្មប្រើប្រាស់បានយូរផងដែរ។ បន្ថែមពីនេះទៀតនោះ វាប្រើប្រាស់នូវក្រាហ្វិកកាត NVIDIA ដែលធ្វើអោយកុំព្យូទ័រ  Summit និង Prestige series នេះជួយអាជីវកម្ម និងការងាររបស់ពួកគេបានដល់គោលដៅថែមទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កុំព្យូទ័រម៉ូឌែល Summit Flip ក៏មានការឌីស្សាញទម្រង់ថ្មី 360° 2-in-1 ដែលអាចប្រើប្រាស់បានជា Tablet Mode ផងដែរ។ សម្រាប់ម៉ូដែល Modern Series វិញ គឺមានភាពពទាក់ទាញបំផុត ដែលនេះគឺជាការច្នៃប្រឌិត និងឌីស្សាញឡើង នៅក្រោមស្នាដៃរបស់លោក Lorraine Sorlet ដែកជាបគ្គុលដ៏ល្បីល្បាញរបស់បារាំង។

 

លោក Derek Chen ដែលជាប្រធានផ្នែកលក់ និងទីផ្សាររបស់កុំព្យូទ័រ  MSI Notebook នៅជុំវិញពិភពលោក បានបញ្ជាក់ថា “ក្រុមហ៊ុន MSI មានគោលដៅក្នុងការផលិតនូវកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ហើយកុំព្យូទ័រសម្រាប់អាជីវកម្ម Business Series laptops នេះគឺបង្កើតឡើងសម្រាប់បំពេញតម្រូវការនៅកន្លែងការងារ។ គោលដៅស្នូលរបស់យើងមិនមានការផ្លាស់ប្តូរនោះទេ យើងមានគោលដៅក្នុងការបង្កើននូវកម្រិតផលិតភាពការងាររបស់អ្នកដល់កម្រិតខ្ពស់បំផុត។”

Summit Series បង្ហាញខ្លួនដើម្បីភាពជោគជ័យ

Summit Series គឺជាប្រភេទកុំព្យូទ័រ Business & Productivity laptop កំពូលរបស់ក្រុមហ៊ុន MSI ចាប់តាំងពីឆ្នាំ 2019 ។ ក្រៅពីវត្តមានរបស់កុំព្យូទ័រ Summit E13 Flip Evo និង Summit E16 Flip នោះ កុំព្យូទ័រ Summit E14 Flip Evo គឺផ្តល់នូវទំហំថ្មីមួយទៀតសម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់។ កុំព្យូទ័រ Summit E14 Flip Evo នេះប្រើប្រាស់នូវក្រាហ្វិកកាត NVIDIA® GeForce RTX™ Graphics ដើម្បីបង្កើននូវប្រសិទ្ធិភាពក្នុងការប្រើប្រាស់។ អេក្រង់របស់វាក៏ការពារភ្នែកបានយ៉ាងប្រសើរផងដែរ។  កុំព្យូទ័រ Summit series នេះបំពាក់នូវប្រព័ន្ធសុវត្ថិភាពខ្ពស់ កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា និងការឌីស្សាញជាមួយនឹងភាពទាក់ទាញបំផុត។ លោក  Steven Yang អ្នកគ្រប់គ្រងការលក់ក្នុងតំបន់របស់កុំព្យូទ័រ MSI Notebook និយាយថា “កុំព្យូទ័រនេះគឺដើម្បីបំពេញនូវតម្រូវការរបស់អ្នកនៅកន្លែងធ្វើការងារ និងបង្កើននូវផលិតភាពការងាររបស់អ្នកដល់កម្រិតខ្ពស់បំផុត៕”

Prestige Series បង្ហាញខ្លួនជាមួយនឹងភាពប្រណិតបំផុត

សម្រាប់ការឌីស្សាញទៅលើរូបរាងរបស់ស្មាតហ្វូន Prestige Series ពិតជាទាក់ទាញមែនទែន។ កុំព្យូទ័រ Prestige 15 និង Prestige 14 គឺមានរូបរាងស្តើង និងទម្ងន់ស្រាលក្នុងការប្រើប្រាស់បំផុត។ កុំព្យូទ័រនេះបំពាក់នូវHi-Res Audio ជាមួយនឹង  DTS Audio Processing ដែលផ្តល់នូវគុណភាពសំឡេងអស្ចារ្យបំផុត។ កាន់តែពិសេសជាងនេះទៀតនោះ អ្នកអាចធ្វើការជ្រើសរើសនូវ NVIDIA® GeForce RTX™ Graphics ឬ Intel® Evo™ platform ។ វាក៏មានបច្ចេកវិទ្យា True Pixel technology ដែលផ្តល់នូវរូបភាពច្បាស់ក្នុងការប្រើប្រាស់បំផុត។

Modern Series ផ្តល់នូវភាពទាក់ទាញជារៀងរាល់ថ្ងៃ

កុំព្យូទ័រ Modern Series គឺមានការពេញនិយមខ្លាំងណាស់សម្រាប់ពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុន MSI ក៏សហការជាមួយនឹងអ្នកឌីស្សាញដ៏ល្បីល្បាញ  Lorraine Sorlet ជនជាតិបារាំងផងដែរដែលធ្វើអោយការឌីស្សាញទៅលើកុំព្យូទ័រ “Modern” នេះទាក់ទាញបំផុត។ កុំព្យូទ័រ Modern series នេះគឺក្លាយជាជម្រើសដ៏ល្អបំផុតជាមួយនឹងការឌីស្សាញគែមស្តើង និងអេក្រង់ 180° flip យ៉ាងទាន់សម័យបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម