ក្រុមហ៊ុន MSI បង្ហាញនូវកុំព្យូទ័រ MSI HX Gaming Laptops នៅក្នុងព្រឹត្តិការណ៍ Ahead of the Curve

MSI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេនៅលើកុំព្យូទ័រ gaming និង Creator Laptop នោះមានមោទនភាពក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រ laptops ជាច្រើនដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប  Intel® HX series processors ជំនាន់ទី 12 ។ សម្រាប់កុំព្យូទ័រនេះមិនត្រឹមតែមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់នោះទេ ប៉ុន្តែវាក៏មានភ្ជាប់ជាមួយនឹងមុខងារពិសេសៗជាច្រើនដែលនៅក្នុងនោះមានភ្ជាប់ជាមួយនឹង mechanical keyboard ជាមួយនឹង Cherry MX switches ហើយវាក៏មានភ្ជាប់ជាមួយនឹងអេក្រង់ QHD 240Hz OLED ដំបូងបំផុតរបស់ពិភពលោកផងដែរ។ កុំព្យូទ័រថ្មីនេះគឺមានសមត្ថភាពខ្លាំងក្លាបំផុត។

កុំព្យូទ័រ gaming laptop ថ្មីនេះមានការពង្រឹងទៅលើសមត្ថភាពកាន់តែប្រសើរ និងខ្លាំងក្លាជាងម៉ូឌែលមុនៗជាមួយនឹងការបង្កើននូវសមត្ថភាព CPU ខ្លាំងជាងមុនដល់ទៅ 100% ។ នេះគឺដោយសារតែប្រព័ន្ធ cooling system ហើយកុំព្យូទ័រ gaming laptops ថ្មីនេះក៏អាចបង្កើននូវសមត្ថភាពបន្ទះឈីប  Intel® HX processors ចុងក្រោយបំផុតនេះទៅដល់កម្រិត 150W turbo power ។ វាក៏ប្រើប្រាស់នូវបច្ចេកវិទ្យា  MSI OverBoost technology ដែលអាចបង្កើននូវល្បឿន CPU និង GPU បានកម្រិតខ្ពស់មិនធម្មតានោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុន MSI ក៏ប្រើប្រាស់នូវអេក្រង់ Samsung Display QHD 240Hz OLED ដំបូងបំផុតរបស់ពិភពលោកនៅលើកុំព្យូទ័រ gaming laptop ថ្មីនេះ។ វាក៏មានកម្រិត resolution និង  refresh rate ខ្ពស់ និងកម្រិត super-low response time, super-wide color gamut និង super-high contrast ratioផងដែរ។

 

លោក Bobby Su អ្នកគ្រប់គ្រងទូទៅ និងអនុប្រធានរបស់ក្រុមហ៊ុន Samsung របស់តៃវ៉ាន់ និយាយថា “សម្រាប់អេក្រង់ QHD 240Hz OLED ដ៏ធំបំផុតរបស់ពិភពលោកនឹងផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុតជាមួយនឹងកម្រិតពណ៌ដ៏អស្ចារ្យ និងល្បឿនលឿនក្នុងការប្រើប្រាស់។ បន្ថែមពីនេះទៀតនោះ សម្រាប់កញ្ចក់អេក្រង់ OLED នេះក៏មានភ្ជាប់ជាមួយនឹងកម្រិតពន្លឺពណ៌ខៀវតិចជាងមុនផងដែរ។ ក្រុមហ៊ុន Samsung OLED នឹងផ្តល់នូវស្តង់ដារថ្មីនៃអេក្រង់ gaming laptop នេះ។”

 

សម្រាប់អេក្រង់ប្រណិតនេះពិតជាសំខាន់ណាស់សម្រាប់អ្នកអាជីព និង creators ។ វាក៏មានភ្ចាប់ជាមួយនឹងបច្ចេកវិទ្យា True Pixel technology ដែលធានាថាអេក្រង់នេះគឺមានកម្រិតពណ៌ដ៏ល្អបំផុត។ ពេលនេះ ក្រុមហ៊ុន MSI ក៏ប្រើប្រាស់នូវកម្រិតពណ៌ផ្តាច់មុខ  Delta-E ឬ  Gammaសម្រាប់វាស់ទៅលើអេក្រង់នេះផងដែរ។ សម្រាប់កុំព្យូទ័រ MSI gaming laptopថ្មីនេះក៏មានភ្ជាប់ជាមួយនឹង mechanical keyboard ជាមួយនឹង  Cherry MX switches និង per-key RGB lighting និងកម្មវិធីផ្តាច់មុខ  SteelSeries GG control software ផងដែរ។

កុំព្យូទ័រ MSI gaming laptops ថ្មីនេះក៏មានភ្ជាប់ជាមួយនឹងវិញ្ញាបនបត្រ Meta-Ready ដែលបង្ហាញអំពីភាពរលូននៃការប្រើប្រាស់នៅក្នុងពិភព Metaverse ផងដែរ។ វាក៏មានភ្ជាប់ជាមួយនឹងកម្មវិធី  Animaze software ដែលផ្តល់នូវ  Avatar ជាច្រើនក្នុងការប្រើប្រាស់ថែមទៀត។ ក្រុមហ៊ុន MSI នឹងរៀបចំនូវព្រឹត្តិការណ៍  “MSIology: Ahead of the Curve”នេះនៅថ្ងៃទី 7 ខែមិថុនានេះនៅវេលាម៉ោង 10:00 AM PDT ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ MSI Gaming YouTube channel

កុំព្យូទ័រ Titan GT77 ដ៏អស្ចារ្យ

កុំព្យូទ័រ Titan GT series នេះមានបំពាក់នូវសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ និងប្រព័ន្ធត្រជាក់  cooling system ដ៏អស្ចារ្យថែមទៀត។ វាក៏បានឈ្នះនូវពានរង្វាន់  Gold Choice of the Bestសម្រាប់ពានរង្វាន់  COMPUTEX Award ផងដែរ។ កុំព្យូទ័រ Titan GT77 នេះក៏មានភ្ជាប់ជាមួយនឹងRGB light-bar និង mechanical keyboard ជាមួយនឹង Cherry MX Ultra Low Switch ថែមទៀត។ ជាមួយនឹងបច្ចេកវិទ្យា Cooler Boost Titian technologyដែលមានកង្ហារចំនួន 4,បំពង់បំភាយកំដៅចំនួន 7 និង  phase-change thermal pad រួមជាមួយនឹងបន្ទះឈីប  16-core Intel® HX series processor ចុងក្រោយបំផុតបានធ្វើអោយម៉ាស៊ីននេះខ្លាំងក្លាគ្មានគូប្រៀបនោះទេ។ Titan GT77 នេះមានភ្ជាប់ជាមួយនឹង150W MTP (Maximum Turbo Power) និងល្បឿនលឿនជាងមុនទ្វេរដងបើធៀបជាមួយនឹង CPU ជំនាន់មុននេះ។  Titan GT77 នេះក៏ប្រើប្រាស់នូវបច្ចេកវិទ្យា  OverBoost technology ផ្តាច់មុខផងដែរ។ វាមាន  4 memory slots និង  4 M.2 slots ដែលល្អនៅក្នុងការលេងហ្គេមប្រភេទ AAA ថែមទៀត។ 

កុំព្យូទ័រ  Raider GE77 HX/67 HX7

Raider GE seriesនេះជាប្រភេទកុំព្យូទ័រ gaming laptops ដ៏ទាន់សម័យដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប 16-core Intel® HX processor និងកម្លាំង  150W MTP (Maximum Turbo Power) ។ វាក៏មានការបញ្ចូលគ្នានៃ CPU និង GPU ដែលមានកម្លាំងដល់ទៅ 250W និងបច្ចេកវិទ្យា OverBoost technology ផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏ប្រើប្រាស់នូវអេក្រង់ QHD 240Hz OLED ដំបូងបំផុតរបស់ពិភពលោកថែមទៀត។ វាមានកម្រិត super-low 0.2ms response time, super-wide DCI-P3 100% color gamut និង  super-high 1,000,000:1 contrast ratio ផងដែរ។នេះគឺជាកុំព្យូទ័រល្អបំផុតសម្រាប់អ្នកលេងហ្គេម។

កុំព្យូទ័រ Vector GP76 HX/66 HX

សម្រាប់កុំព្យូទ័រ  Vector GP Series នេះគឺជាបង្កើតឡើងជាមួយនឹង concept ថ្មី ហើយសម្រាប់ឈ្មោះ “Vector” នេះគឺបង្ហាញអំពីការរំពឹងរបស់ក្រុមហ៊ុន MSI សម្រាប់ម៉ូឌែល  GP series នេះអាចបំពេញនូវសេចក្តីត្រូវការរបស់  gaming, engineering ឬផ្នែកវិទ្យាសាស្រ្តជាដើម។ ជាមួយនឹងបច្ចេកវិទ្យា ooler Boost 5 Technology នេះ កម្លាំងម៉ាស៊ីនរបស់កុំព្យូទ័រ Vector នេះគឺឈានដល់ទៅកម្រិត 250W ។ វាពិតជាល្អមែនទែននៅក្នុងការដំណើរការហ្គេមបានយ៉ាងរលូន។

កុំព្យូទ័រ CreatorPro X17 សម្រាប់អ្នកអាជីព

កុំព្យូទ័រ CreatorPro X17 នេះគឺបង្កើតឡើងសម្រាប់អ្នកអាជីព។ វាមានភ្ជាប់ជាមួយនឹងសមាសភាគពិសេសៗជាច្រើនដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លា អេក្រង់ច្បាស់ វិញ្ញាបនបត្រ ISV និងសុវត្ថិភាពដែលជឿជាក់ជាទីបំផុត។ វាក៏ប្រើប្រាស់នូវបន្ទះឈីប 16-core Intel® HX processor ចុងក្រោយបំផុត និងក្រាហ្វិកកាត NVIDIA® RTX™ A5500 Laptop GPU ។ វាក៏មានភ្ជាប់ជាមួយនឹង Delta-E ឬ  Gamma ផងដែរ។ កុំព្យូទ័រ CreatorPro X17 នេះក៏មានភ្ជាប់ជាមួយនឹង  TPM module ដែលការពារទិន្នន័យបានយ៉ាងល្អបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម