MSI នឹងក្លាយម៉ាកយីហោដំបូងគេលើពិភពលោក ដែលបង្ហាញចេញនូវកុំព្យូទ័រយួរដៃ ដែលប្រើអេក្រង់ OLED ល្បឿន 240Hz

កាលពីខែមុននេះ នៅក្នុងព្រឹត្តិការណ៌ Display Week 2022 Expo ក្រុមហ៊ុន Samsung Display បានធ្វើការប្រកាសចេញនូវអេក្រង់ OLED ដំបូងបំផុតនៅលើពិភពលោករបស់ខ្លួន ដែលប្រើប្រាស់នូវល្បឿន 240Hz សម្រាប់បំពាក់ជាមួយនិងម៉ាស៊ីនកុំព្យូទ័រយួរដៃ។ ហើយនៅមុនព្រឹត្តិការណ៌នេះ ក្រុមហ៊ុន Razer ក៏បានជូនដំណឹងពីការការបងា្ហញវត្តមានរបស់ Razer Blade 15 ជំនាន់ថ្មី ដែលនឹងបំពាក់នូវអេក្រង់ថ្មីនេះផងដែរ ខណៈដែលការប្រកាសចេញ គឺនឹងធ្វើឡើងនៅត្រីមាសទី 4 ឆ្នាំ 2022 នេះ។ នៅពេលនេះ អ្វីៗអាចនឹងផ្លាស់ប្តូរហើយ ដោយយសារតែក្រុមហ៊ុន MSI ក៏បានប្រកាសចេញកុំព្យូទ័រយួរដៃដែលប្រើអេក្រង់ប្រភេទនេះដែរ ហើយថែមទាំងបានបញ្ជាក់ពីការចេញលក់ឆាប់ៗនេះថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីក្រុមហ៊ុន MSI គឺបានអោយដឹងថា MSI Raider GE67 HX អាចនឹងមានការ Pre-Order នៅក្នុងខែនេះហើយ ខណៈដែលនៅលើវិបសាយផ្លូវការរបស់ក្រុមហ៊ុននេះ គឺបាននិយាយថា កម្មវិធីនៃការចេញលក់ម៉ាស៊ីនថ្មីនេះ គឺនឹងចាប់ផ្តើមពីខែមិថុណានេះរហូតដល់ថ្ងៃទី 30 ខែកញ្ញាខាងមុខ។ 

ទាក់ទងជាមួយនិងព័ត៌មាននេះ ក្រុមហ៊ុន Samsung Display ក៏ធ្វើការសេចក្តីថ្លែងការដោយបានបញ្ជាក់ផងដែរថា អេក្រង់ 240Hz OLED display របស់ខ្លូន ដែលនឹងត្រូវប្រើប្រាស់សម្រាប់កុំព្យូទ័រយួរដៃនោះ គឺនឹងបង្ហាញវត្តមាននៅលើម៉ូដែល MSI Raider GE67 HX ដែលមានទំហំ 15.6 អ៊ីង ដែលនេះគឺជា Gaming Laptop។ ក្រុមហ៊ុនបញ្ជាក់ថា នៅពេលនេះ គឺបាននឹងកំពុងតែដំណើរការផលិតជាទ្រង់ទ្រាយធំថែមទៀតផង។ Samsung Display បានបន្ថែមថា អេក្រង់នេះគឺបង្ហាញចេញបានជាមួយទំហំ 2560x1440 pixels (QHD) ល្បឿន 240Hz refresh rate ហើយអេក្រង់នេះ គឺបានតម្លើងមកជាមួយនិងមុខងារឆ្លើយតបកម្រិត 0.2ms និងមានកម្រិតពន្លឺ 1,000,000:1 contrast ratio។ ហើយជាពិសេសគឺមានការទទួលស្គាល់ពីស្ថា ប័ន Vesa DisplayHDR True Black 600។ 

 

ព័ត៌មានពាណិជ្ជកម្ម