no-alternative title

MSI បញ្ចេញនូវកុំព្យូទ័រលេងហ្គេមម៉ូដែលថ្មីរបស់ខ្លួន Bravo 15 ដែលមានការពង្រឹងសមត្ថភាក្នុងការប្រើប្រាស់កាន់តែខ្លាំងបំផុត

MSI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សនាំមុខគេទៅលើការឌីស្សាញ និងបច្ចេកវិទ្យានៃ Hardware ហ្គេមនោះបានបញ្ចេញនូវកុំព្យូទ័រលេងហ្គេមស៊េរីថ្មីម៉ូដែល Bravo 15 ជំនាន់ថ្មីរបស់ខ្លួនថ្មីមួយទៀតដែលបំពាក់នូវបន្ទះឈីប AMD។ កុំព្យូទ័រស៊េរីថ្មីនេះបំពាក់នូវបន្ទះឈីប AMD Ryzen™ 5000 H-Series Mobile Processor ចុងក្រោយបំផុត និងក្រាហ្វិកកាត Radeon™ RX 5500M Graphics ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន MSI នឹងបន្តក្នុងការពង្រឹងទៅលើទីផ្សារកុំព្យូទ័រយួរដៃដែលប្រើប្រាស់នូវបន្ទះឈីប AMD ដើម្បីបំពេញបំណង និងអ្វីដែលជាការចង់បានរបស់អ្នកលេងហ្គេមជាច្រើននៅជុំវិញពិភពលោក។

បន្ទះឈីបចុងក្រោយបំផុត AMD Ryzen™ 5000 H-Series Mobile Processorsដ៏ខ្លាំងក្លា

សម្រាប់កុំព្យូទ័រ Bravo 15 នេះ គឺត្រូវបានក្រុមហ៊ុននេះ ប្រើប្រាស់នូវបច្ចេកវិទ្យា cutting-edge កម្រិត 7nm នៅលើបន្ទះឈីប AMD Ryzen™ 5000 H-Series Processors ដែលមានការពង្រឹងសមត្ថភាពល្អជាងមុនដល់ទៅ 15% ។ នៅក្នុងការពង្រឹងទៅលើកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លានេះ កុំព្យូទ័រ Bravo 15 នេះបានក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកលេងហ្គេមគ្រប់រូប។

បទពិសោធន៍នៃការលេងហ្គេមដ៏ល្អឥតខ្ចោះជាមួយនឹងការឌីស្សាញរូបរាងប្រកបដោយភាពច្នៃប្រឌិតខ្ពស់

កុំព្យូទ័រលេងហ្គេម Bravo 15 មានការឌីស្សាញផ្តាច់មុខជាមួយនឹងបច្ចេកវិទ្យា Cooler Boost 5 thermal technology ដែលនាំយកនូវដំណោះស្រាយនៃប្រព័ន្ធត្រជាក់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាមួយនឹងកង្ហារចំនួន 2 និងបំពង់បំភាយកំដៅចំនួន 6 ។ ការឌីស្សាញឡើងវិញទៅលើបំពង់បំភាយកំដៅនេះអាចអោយខ្យល់ដំណើរការចេញចូលបានយ៉ាងល្អដើម្បីធានាថាអ្នកលេងហ្គេមនឹងទទួលបាននូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុត។ កុំព្យូទ័រនេះ មានគែម Bezel ត្រឹមតែ 5mm នឹងបំពាក់នូវ Hotkey ដែលអាចបំពេញនូវតម្រូវការរបស់អ្នកលេងហ្គេមបាន។

កុំព្យូទ័រលេងហ្គេម Bravo 15 នេះបំពាក់នូវ MSI Center ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ទាំងអស់អាចរៀបចំនូវបញ្ជីនៃកម្មវិធីរបស់ពួកគេបានដើម្បីជៀសវៀងការប្រើប្រាស់នូវកម្មវិធីមិនចាំបាច់ និងកុំអោយប្រព័ន្ធ system ប្រឹងខ្លាំងក្នុងការដំណើរការ។ បន្ថែមពីនេះទៀតនោះ Bravo 15 នេះគឺមានកម្មវិធី MSI App player ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យរវាងការប្រើប្រាស់នៅលើស្មាតហ្វូន និងកុំព្យូទ័រ។

ដើម្បីជួយអោយអ្នកប្រើប្រាស់ជាច្រើនអាចលេងហ្គេមបានលឿនជាងមុននោះ កុំព្យូទ័រ Bravo 15 នេះគឺជាកុំព្យូទ័រលេងហ្គេមដំបូងបំផុតដែលមានការទ្រទ្រង់ជាមួយនឹងមុខងារ modern standby ដែលធានាថាអ្នកប្រើប្រាស់អាចធ្វើការ Login បានលឿនជាងមុនក្នុងការប្រើប្រាស់។

ជាមួយនឹងតម្រូវការយ៉ាងសម្បូរបែបនៅក្នុងទីផ្សារលេងហ្គេមនោះ ក្រុមហ៊ុនMSI បានផ្តល់នូវដំណោះស្រាយជាច្រើននផ្សេងៗគ្នាសម្រាប់អ្នកលេងហ្គេមជាច្រើនជាមួយនឹងកុំព្យូទ័រដែលមានសមត្ថភាពខ្លាំងក្លានិងការឌីស្សាញយ៉ាងល្អឥតខ្ចោះ។ កុំព្យូទ័រ Bravo 15 ស៊េរីថ្មីនេះ គឺជាកុំព្យូទ័រលេងហ្គេមដ៏ល្អបំផុតទាំងកម្លាំងម៉ាស៊ីន និងសមត្ថភាពសម្រាប់អ្នកលេងហ្គេមទាំងអស់។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន