no-alternative title

ចង់ដឹងថា Xiaomi CyberDog មានសមត្ថភាពប៉ុណ្ណា តោះទស្សនាវីដេអូផ្លូវការរបស់ឆ្កែសុវត្ថិភាពនេះទាំងអស់គ្នា!

កាលពីដើមសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Xiaomi បានបង្ហាញចេញជាផ្លូវការណ៍នូវសមិទ្ធិផលថ្មីមួយទៀតរបស់ខ្លួដែលមិនមែនជាស្មាតហ្វូននោះទេ នេះគឺជាឆ្កែសុវត្ថិភាពដែលគេឈ្មោះថា គឺជា CyberDog។ នេះគឺជាឆ្កែរ៉ូបូតដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងឆ្កែរ៉ូបូត Boston Dynamic’s Spot។ នៅពេលនេះ ក្រុមហ៊ុនចិនមួយនេះក៏បានប្រកាសជាផ្លូវការណ៍នូវវីដេអូថ្មីដែលបង្ហាញអំពីរ៉ូបូតថ្មីនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រមហ៊ុននេះ គឺបាននិយាយថា CyberDog របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ គឺប្រើប្រាស់នូវ Jetson Xavier NX AI Supercomputer របស់ក្រុមហ៊ុន NVIDIA សម្រាប់ប្រព័ន្ធ Embedded និង Edge Systems ដែលមានម៉េមូរីទំហំ 128GB។ ឆ្កែរ៉ូបូតនេះ គឺមានបំពាក់មកជាមួយនូវកាមេរ៉ា និងម៉ៃក្រូហ្វូន រួមនិងសេនស័រជាច្រើនថែមទៀតផង។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ឆ្កែរ៉ូបូតនេះ គឺមានមុខងារជាច្រើនទៀត រួមមានដូចជាការគ្រប់គ្រងជាសំឡេង និងអាចធ្វើការគ្រប់គ្រងបានតាមរយៈស្មាតហ្វូនថែមទៀត។

វីដេអូចុងក្រោយបំផុតចេញពីក្រុមហ៊ុននេះ គឺផ្តល់អោយយើងមើលឃើញថា វាដំណើរការដូចទៅនឹងមនុស្សយន្តពិតៗ។ បើមើលទៅលើវីដេអូនេះ ក្រុមហ៊ុន Xiaomi គឺផ្តោតសំខាន់ទៅលើភាពធន់របស់វា និងរហ័សរហួននៅក្នុងការចល័តថែមទៀត។ CyberDog នេះ គឺមានតម្លៃ 9,999 Yuan (1,540 ដុល្លារអាមេរិក) ហើយវាក៏អាចប្រើប្រាស់ក្នុងការគ្រប់គ្រងទៅលើផលិតផលជាច្រើនទៀតនៅក្នុងផ្ទះដូចជាទូរទស្សន៍ ម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងឧបករណ៍បន្សុទ្ធខ្យល់ថែមទៀត តាមរយៈនៃប្រើប្រាស់នូវ XiaoAI System៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន