no-alternative title

ម៉ាស៊ីនថតរូបស៊េរីថ្មី Fujifilm GFX50S II ត្រូវបានប្រកាសចេញផ្លូវការណ៍ហើយជាមួយតម្លៃខ្ទង់ $3,999

ក្រុមហ៊ុនផលិតម៉ាស៊ីនថតរូបរបស់ជប៉ុន Fujifilm បានប្រកាសចេញម៉ាស៊ីនថតរូបស៊េរីថ្មីម៉ូដែល GFX50S II ដែលជាជំនាន់បន្ទាប់ពី GFX50S ដែលបានប្រកាសចេញកាលឆ្នាំ 2016។ ម៉ាស៊ីនថតជំនាន់ថ្មីនេះគឺមានតម្លៃធូរថ្លៃច្រើនបើធៀបនឹងកាមេរ៉ាស៊េរីថ្មីៗដទៃទៀត ក៏ដូចជាជំនាន់មុនរបស់វា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Fujifilm GFX50S II បំពាក់មកជាមួយសែនស័រផលិតរូបភាព និងវីដេអូទំហំ 51.4MP ខ្នាត 55mm ដែលជាសែនស័រមានទំហំធំ 1.7 ដង បើធៀបនឹងសែនស័រ 35mm full-frame ដែលមានវត្តមានប្រើនៅលើកាមេរ៉ាដែលមានកម្រិតតម្លៃប្រហាក់ប្រហែលគ្នាដូចជា  Sony A7R IV, Canon EOS R5, និងPanasonic S1R ជាដើម។ GFX50S II មានភ្ជាប់មកជាមួយមុខងារទប់លំនឹងកម្រិត  five-axis IBIS (in-body image stabilization) ដែលមានលទ្ធភាពទប់លំនឹងសែនស័រកាមេរ៉ាបានខ្ពស់ក្នុងកម្រិត 6.5 Stops។

បន្ថែមពីនេះ GFX50S II នៅមានមុខងារ Pixel Shift Multi-Shot ដែលអាចបង្កើនផលិតភាពក្នុងការផលិតរូបភាពបានក្នុងកម្រិតគុណភាពខ្ពស់បំផុតដល់ទំហំ 200MP ថែមទៀតផង។  GFX50S II ភ្ជាបមកជាមួយមុខងារ Eyes Detection Autofocus ប៉ុន្តែ មិនមានមុខងារ AF និង Phase Detection នោះទេ។ ម៉ាស៊ីនថត Fujifilm ជំនាន់ថ្មីនេះអាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080px។

Fujifilm GFX50S II មានតួរខ្លួនផលិតឡើងពីសារធាតុអាលុយមីញ៉ូមអាល់ឡយ និងរំលេចជាមួយស្បែកត្រង់ផ្នែកខាងក្រោម កន្លែងកាន់ខាងស្តាំ និងផ្នែកខាងឆ្វេង។ នៅផ្នែកខាងលើមានអេក្រង់ LCD តូចមួយទំហំ 1.8 អ៊ីញ និងខាងក្រោយមានអេក្រង់ LCD ទំហំ 3.2 អ៊ីញដែលអាចបត់ឡើងបាន។ ម៉ាស៊ីនកាមេរ៉ាថតរូបស៊េរីថ្មីនេះមានតម្លៃខ្ទង់ $3,999 និងតម្លៃខ្ទង់ $4,499 បូកបន្ថែមជាមួយលែនតស៊េរី GF 35-70mm F4.5-5.6 WR lens។ ក្នុងពេលជាមួយគ្នានេះដែរ Fujifilm ក៏បានប្រកាសចេញម៉ាស៊ីនថតម៉ូដែលថ្មីមួយទៀតមានឈ្មោះថា Fujifilm X-T30 II ដែលជាម៉ូដែលកំនែប្រែថ្មីចេញពីជំនាន់ X-T30។ 

ចំនុចពិសេសរបស់ម៉ូដែលមួយនេះ គឺមានអេក្រង់ LCD  កម្រិត 1.63 ពាន់លានពណ៌នៅផ្នែកខាងក្រោយ បង្កើនផលិតភាពលើមុខងារ autofocus លឿនជាងមុននៅពេលថតនៅទីតាំងខ្សោយពន្លឺ មុខងារ  Subject tracking, Two new film simulation modes, Classic Neg និង ETERNA Bleach Bypass ជាដើម។ Fujifilm X-T30 II ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ក្នុងតម្លៃខ្ទង់ $899 សម្រាប់តួរម៉ាស៊ីន និងតម្លៃ $999 ជាមួយការបន្ថែមនូវលែនតស៊េរី XC 15-45mm F3.5-5.6 power zoom lens ហើយនិង $1,299 ជាមួយការបន្ថែមលែនតស៊េរី 18-55mm F2.8-4 lens។ 

បន្ថែមពីនេះ Fujifilm ក៏បានប្រកាសចេញម៉ាស៊ីនថតស៊េរីថ្មីមួយទទៀម៉ូដែល X-T3 WW ដែលមានតម្លៃធូរថ្លៃជាងជំនាន់ X-T3។ ម៉ាស៊ីនថតស៊េរីចុងក្រោយនេះមានជម្រើសពណ៌ខ្មៅមួយប៉ុណ្ណោះ ដោយក្រុមហ៊ុននឹងចេញលក់ជាមួយតម្លៃខ្ទង់ $1,099 និងដល់ $1,499 ជាមួយការបន្ថែមលែនតស៊េរី 18-55mm F2.8-4 lens។ ហើយម៉ាស៊ីនថតរូបស៊េរីថ្មីរបស់ Fujifilm ទាំង 3 ស៊េរីនេះនឹងមានចេញដាក់លក់ផ្លូវការណ៍ចាប់ពីខែតុលា ឆ្នាំ 2021 ទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន