no-alternative title

បែកធ្លាយព័ត៌មានរបស់កាមេរ៉ា GoPro Hero 10 Black មុនការប្រកាសចេញជាផ្លូវការណ៌នៅថ្ងៃទី 15 ខែកញ្ញាខាងមុខនេះ

ក្រុមហ៊ុន GoPro ត្រូវបានគេដឹងថា បានត្រៀមខ្លួនរួចហើយក្នុងការប្រកាសបង្ហាញនូវកាមេរ៉ាថ្មីរបស់ខ្លួននៅថ្ងៃទី 15 ខែកញ្ញានេះ។ ប៉ុន្តែនៅថ្ងៃនេះមានការបែកធ្លាយថ្មីមួយបានទម្លាយនូវវត្តមានរបស់កាមេរ៉ា Hero 10 Black នេះហើយ។ សូមជំរាបថាកាលពីប៉ុន្មានថ្ងៃមុននេះ  Roland Quandt ដែលចេញពី WinFuture បានទម្លាយអំពីតម្លៃរបស់កាមេរ៉ា Hero 10 Black នេះនៅក្នុងអ៊ឺរ៉ុប ហើយនៅពេលនេះ គាត់បានទម្លាយអំពីការឌីស្សាញ លក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់កាមេរ៉ាស៊េរីថ្មីរបស់ក្រុមហ៊ុន GoPro នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

GoPro នឹងធ្វើទីផ្សារទៅលើកាមេរ៉ា Hero 10 Black នេះជាកាមេរ៉ាដ៏ខ្លាំងក្លាបំផុតនៅក្នុងចំនោមកាមេរ៉ា GoPro។ កាមេរ៉ា Hero 10 Black នេះមានបន្ទះឈីប GP2 chip ដែលមានល្បឿនលឿនជាងមុនទ្វេរដង និងការពង្រឹងទៅលើសមត្ថភាពនៃ hardware របស់វាផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏មានមុខងាររក្សាលំនឹង HyperSmooth 4.0 ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតបានយ៉ាងល្អដោយមិនមានការរំខាននោះទេ។ បើនិយាយអំពីការឌីស្សាញទៅលើរូបរាងរបស់កាមេរ៉ា Hero 10 Black នេះប្រហែលជាមិនមានអ្វីប្លែកច្រើនជាងកាមេរ៉ា Hero 9 Black នោះទេ។

នៅក្នុងរបាយការណ៍នេះ បាននិយាយថា GoPro Hero 10 Black គឺមានកាមេរ៉ាទំហំ  23 megapixels និងការថតវីដេអូកម្រិត  5.3K ថែមទៀតផង។ បន្ថែមពីនេះទៀត សម្រាប់វីដេអូ slow-motion នេះ អាចថតបាននៅក្នុងកម្រិតយឺតដល់ទៅ 8 ដងនៅក្នុងកម្រិត 2.7K ។ កាមេរ៉ា Hero 10 Black នេះ អនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការ Extract រូបភាពនៅក្នុងទំហំ 15.3 megapixels ចេញពីវីដេអូ 5.3K នេះផងដែរ។ កាមេរ៉ា  GoPro នេះ គឺមាន Lens ថ្មីជាមួយនឹង hydrophobic layer ដើម្បីកាត់បន្ថយនូវការរំខានផ្សេងៗផងដែរ។

កាមេរ៉ា Hero 10 Black នេះ មានអេក្រង់ទំហំ 2.7-inch ដូចទៅនឹងម៉ូឌែលជំនាន់មុនផងដែរ ប៉ុន្តែសម្រាប់កម្រិត  refresh rate របស់វាគឺលឿនជាងមុន។ ក្រុមហ៊ុន GoPro អះអាងថាកាមេរ៉ា Hero 10 Black ស៊េរីថ្មីនេះនឹងមាន Touch Control ល្អជាងមុន និង Shutter លឿនជាងមុនក្នុងការប្រើប្រាស់។ ថាមពលថ្មរបស់កាមេរ៉ានេះគឺ 1720mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន