MSI Creator Z16 Hiroshi Fujiwara Limited Edition កុំព្យូទ័រយួរដៃដែលបង្ហាញពីប្រណិតភាព និងភាពទំនើបទាន់សម័យគ្មានពីរក្នុងលោក

ក្រុមហ៊ុនផលិតម៉ាស៊ីនកុំព្យូទ័រ Windows កម្រិតថ្នាក់ Premium របស់ដែនដីនៃកោះតៃវ៉ាន់ MSI បានបង្ហាញចេញនូវម៉ាស៊ីនកុំព្យូទ័រម៉ូដែលពិសេសបំផុតមួយដែលមានឈ្មោះថា MSI Creator Z16 Hiroshi Fujiwara Limited Edition នៅក្នុងព្រឹត្តិការណ៍ MSIology: Tech Meets Aesthetic ដែលប្រារព្ធធ្វើឡើងកាលពីពេលថ្មីៗនេះ។

 

no-alternative title

ហើយកុំព្យូទ័រម៉ូដែលពិសេស MSI Creator Z16 Hiroshi Fujiwara Limited Edition  គឺជាម៉ាស៊ីនកុំព្យូទ័រដំបូង និងមានតែមួយក្នុងលោកដែលបានសហការផលិតជាមួយនឹងបុគ្គលដ៏ល្បីឈ្មោះរូបនេះ ដើម្បីផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដ៏ទំនើបអស្ចារ្យគ្មានពីរសម្រាប់អ្នកប្រើប្រាស់។ Hiroshi Fujiwara គឺជាតន្រ្តីករ ផលិតករ និងជាអ្នករចនាម៉ូដសំលៀកបំពាក់ដ៏ល្បីល្បាញបំផុតក្នុងប្រទេសជប៉ុន និងនៅលើពិភពលោក។ លោក Hiroshi Fujiwara  ត្រូវបានគេផ្តល់រហ័សនាមឲ្យថា The godfather of street fashion។

លោក Hiroshi Fujiwara បានធ្វើការសហការក្នុងរចនាលើផលិតផលប្រើប្រាស់ម៉ាកល្បីៗ និងពេញនិយមបំផុតនៅលើពិភពលោករួមមានដូចជា ម៉ាករថយន្ត Maserati, កាបូបម៉ាក LOUIS VUITTON, ស្បែកជើង និងសំលៀកបំពាក់ម៉ាក NIKE, TAG Heuer, Jordan, CYBERPUNK «2077», KAWS, Playboys, BVLGARI, Beats និងផលិតផលល្បីៗជាច្រើនទៀត។ 

ហើយសម្រាប់ MSI Creator Z16 Hiroshi Fujiwara Limited Edition គឺជាកុំព្យូទ័រដំបូងគេក្នុងលោកដែលបានសហការផលិតដោយ Hiroshi Fujiwara ដើម្បីបង្ហាញពីភាពពេញនិយម និងភាពស្រស់ស្អាតបំផុតជាមួយនឹងការរចនាឡើងតាមបែប “Black on Black” ដែលរំលេចជាមួយនឹងនិមិត្តសញ្ញាផ្លេកបន្ទោលចំនួនពីរចាំឆ្លុះនៅពីលើផ្ទៃតួរកុំព្យូទ័រដែលស្រោបដោយលោហៈធាតុដែលការរចនានេះត្រូវបាន MSI ហៅថា Stellar Black aluminum។ ការចាប់ដៃសហការគ្នារវាង MSI និង Hiroshi Fujiwara  គឺមិនត្រឹមតែជាការបង្ហាញពីលក្ខណៈសម្បត្តិទំនើបភាពនៃម៉ាកសញ្ញាទាំងពីរនោះទេ ប៉ុន្តែ គឺជាការបង្ហាញចេញនូវសោភ័ណ្ឌភាពផ្នែកសិល្បៈដ៏អស្ចារ្យបំផុតមួយគ្មានពីរនៅលើពិភពលោក។

ក្រៅតែបង្ហាញពីប្រណិតភាពនៃភាពពេញនិយមហើយ MSI Creator Z16 Hiroshi Fujiwara Limited Edition ត្រូវបាន MSI ធ្វើការច្នៃប្រឌិតផលិតឡើងជាមួយនឹងបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត។ ម៉ាស៊ីនកុំព្យូទ័រយួរដៃម៉ូដែលពិសេសនេះត្រូវបាន MSI បំពាក់មកជាមួយនឹងអង្គ CPU Intel-core i9 ជំនាន់ទី 11 ភ្ជាប់មកជាមួយអង្គ GPU Nvidia RTX-30 Series។

MSI Creator Z16 Hiroshi Fujiwara Limited Edition បំពាក់មកជាមួយអេក្រង់ទំហំ 16 អ៊ីញខ្នាត 16:10 Golden ratio ដែលជាបច្ចេកវិទ្យាអេក្រង់ mini-LED Display ផលិតដោយក្រុមហ៊ុន AUO  AmLED Technology រួមជាមួយផ្ទាំងក្តារចុចប្រភេទ mini-LED Backlit Keyboard ហើយនិងបច្ចេកវិទ្យា  AI-powered optimization system-MSI Center ជាដើម។ ម៉ាស៊ីនកុំព្យូទ័រម៉ូដែលពិសេសនេះ គឺផលិតឡើងមានចំនួនត្រឹមតែ 3,000 គ្រឿងតែប៉ុណ្ណោះ។ 

MSI Creator Z16 Hiroshi Fujiwara Limited Edition គឺជានិមិត្តរូបនៃការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះដែលបង្ហាញពីសោភ័ណ្ឌភាពផ្នែកសិល្បៈ និងវប្បធម៌តាមដងវិថីដែលនាំមកនូវស្មារតីនៃភាពច្នៃប្រឌិតដ៏អស្ចារ្យនៅក្នុងយុគសម័យថ្មីនេះ៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
វ៉ែនតាវៃឆ្លាត OPPO Air Glass កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងមុខងារពិសេសៗកាន់តែអស្ចារ្យជាងមុន

វ៉ែនតាវៃឆ្លាត OPPO Air Glass កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងមុខងារពិសេសៗកាន់តែអស្ចារ្យជាងមុន

ដោយ ប៉េងលីន
ទីបំផុតកំពូលស្មាតហ្វូនស៊េរីចុងក្រោយ Huawei nova 9 បង្ហាញវត្តមានជាផ្លូវការហើយជាមួយនឹងតម្លៃត្រឹមតែ...

ទីបំផុតកំពូលស្មាតហ្វូនស៊េរីចុងក្រោយ Huawei nova 9 បង្ហាញវត្តមានជាផ្លូវការហើយជាមួយនឹងតម្លៃត្រឹមតែ...

ដោយ ប៉េងលីន
 Xiaomi Zone – Pochentong (ពោធិ៍ចិនតុង) ចាប់បើកហើយ!

Xiaomi Zone – Pochentong (ពោធិ៍ចិនតុង) ចាប់បើកហើយ!

ដោយ ប៉េងលីន
ហាងលក់រាយនៅតំបន់អឺរ៉ុប បានទម្លាយចេញនូវតម្លៃរបស់ Galaxy S22 Series ដែលបំពាក់នូវបន្ទះឈីប Exynos 2200

ហាងលក់រាយនៅតំបន់អឺរ៉ុប បានទម្លាយចេញនូវតម្លៃរបស់ Galaxy S22 Series ដែលបំពាក់នូវបន្ទះឈីប Exynos 2200

ដោយ ប៉េងលីន
ដើម្បីអបអរបុណ្យចូលឆ្នាំចិន! OPPO ផ្តល់ជូនប្រូម៉ូសិនពិសេសរាល់ការទិញ OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ2022

ដើម្បីអបអរបុណ្យចូលឆ្នាំចិន! OPPO ផ្តល់ជូនប្រូម៉ូសិនពិសេសរាល់ការទិញ OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ2022

ដោយ ប៉េងលីន
OPPO Find X5 Lite នឹងក្លាយជាម៉ូដែលថ្មីរបស់ស្មាតហ្វូន Reno7 ដែលគ្រោងនឹងចេញលក់សម្រាប់ទីផ្សារសកល

OPPO Find X5 Lite នឹងក្លាយជាម៉ូដែលថ្មីរបស់ស្មាតហ្វូន Reno7 ដែលគ្រោងនឹងចេញលក់សម្រាប់ទីផ្សារសកល

ដោយ ប៉េងលីន