no-alternative title

MSI នាំមកនូវការរៀបចំការិយាល័យធ្វើការ ដែលការឌីស្សាញអស្ចារ្យបំផុត ដើម្បីជួយបង្កើនលើប្រសិទ្ធិភាពការងារអោយបានកាន់តែល្អ

MSI ដែលជាក្រុមហ៊ុនផលិតឧបករណ៍ Hardware ដ៏ខ្លាំងក្លាទៅលើវិស័យហ្គេមនោះបានផ្តល់នូវផលិតផល និងដំណោះស្រាយជាច្រើនសម្រាប់អ្នកប្រើប្រាស់។ ចាប់ផ្តើមពីការផ្តល់នូវដំណោះស្រាយដូចជាការតម្លើងនូវម៉ូនីទ័រច្រើនសម្រាប់ប្រើប្រាស់នៅក្នុងការិយាល៏យនោះ ក្រុមហ៊ុន MSI ក៏ផ្តល់នូវដំណោះស្រាយជាច្រើនទៀតសម្រាប់អ្នកដែលធ្វើការងារពីផ្ទះដើម្បីបង្កើនប្រសិទ្ធិភាពការងារកាន់តែខ្ពស់ផងដែរ។ មេរោគរាតត្បាតបានបង្ខំអោយយើងគ្រប់គ្នាគិតឡើងវិញទៅលើវិធីក្នុងការធ្វើការងារ គំនិតថ្មីនៃការរៀបចំនូវការិយាល័យនៅក្នុងផ្ទះដែលវាពិតជាសំខាន់ខ្លាំងមែនទែន។ ជាមួយនឹងអ្នកដឹកនាំអាជីវកម្មច្រើនជាង 82% ដែលត្រូវផ្តល់បទសម្ភាសន៍ដោយ Gartner និយាយថា ការធ្វើការងារជាលក្ខណៈ Hybrid (ការធ្វើការងារពីចម្ងាយ) នៅក្រោយការចប់នៃមេរោគរាតត្បាតនេះ វានឹងនៅតែក្លាយជានិន្នាការថ្មីសម្រាប់ពេលអនាគត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែលការធ្វើការងារពីផ្ទះ និងការធ្វើការងារជាលក្ខណៈ Hybrid បានក្លាយជារឿងបរិបទថ្មី ហើយវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការឌីស្សាញទៅលើកន្លែងការងារដែលផ្តល់នូវបទពិសោធន៍នៃការធ្វើការងារដោយមិនមានការរឹតត្បឹត។ ប្រសិនបើអ្នកពិបាកក្នុងការស្វែងរកនូវគំនិតក្នុងការរៀបចំការិយាល័យក្នុងផ្ទះដ៏ល្អបំផុតនោះ ក្រុមហ៊ុន MSI អាចជួយបាន! ក្រុមហ៊ុនMSI បានផ្តល់នូវផលិតផលជាច្រើនដែលឌីស្សាញឡើងដើម្បីបង្កើននូវផលិតភាពការងាររបស់អ្នកទោះបីជាអ្នកនៅផ្ទះក៏ដោយ។ អ្នកនៅតែត្រូវការនូវ Hardware និងគ្រឿងសង្ហារឹមដ៏សក្តិសមដើម្បីបង្កើតនូវកន្លែងការងារមួយដែលអ្នកអាចធ្វើការងារដោយគ្មានសម្ពាធនោះទេ។ នេះគឺជាគំនិតក្នុងការរៀបចំនូវការិយាល័យចំនួន 4 ប្រភេទដែលមានការពេញនិយមទូទៅនៅក្នុងពេលបច្ចុប្បន្ននេះ។

 

សម្រាប់អ្នកជំនាញផ្នែកអាជីវកម្ម (Business Professionals)

ក្រុមហ៊ុន MSI ដឹងច្បាស់ថា ការធ្វើការងារគឺនឹងចំណាយពេលវេលាច្រើនជារៀងរាល់ថ្ងៃ។ ជាមួយនឹង AM241P AIO PC របស់ក្រុមហ៊ុន MSI បំពាក់នូវបច្ចេកវិទ្យា Anti-Flicker និង Anti-Glare Technologies ដើម្បីធានាថាអ្នកប្រើប្រាស់នៅតែអាចធ្វើការងារបានយូរនិងមិនរោយភ្នែកនោះទេ។ សម្រាប់ម៉ូនីទ័រនេះក៏កាត់បន្ថយទៅលើពន្លឺពណ៌ខៀវដែលធ្វើអោយការមើលកាន់តែល្អប្រសើរជាងមុន និងមិនអស់កម្លាំងនៅក្នុងការអាននោះទេ។ ប្រសិនបើអ្នកជាធម្មតាកាន់កុំព្យូទ័រ Laptop ហើយអ្នកទម្លាប់ធ្វើការងារនៅផ្ទះនោះ អ្នកអាចប្រើប្រាស់ជាមួយនឹង បច្ចេកវិទ្យា Instant Display Technology របស់ក្រុមហ៊ុន MSI ដើម្បីបើក MSI AM241P AIO PC ជាម៉ូនីទ័រដោយមិនចាំបាច់បើកម៉ាស៊ីន PC នោះទេ។

ការរៀបចំម៉ាស៊ីន (Recommended Setup)

 

សម្រាប់អ្នកជំនាញផ្នែក STEM 

ប្រសិនបើអ្នកជាអ្នកប្រើប្រាស់ច្រើននោះ អ្នកអាចនឹងត្រូវការម៉ាស៊ីនដែលមានកម្លាំងខ្លាំងក្លាដើម្បីសម្រេចការងាររបស់អ្នក។ បន្ថែមពីនេះទៀត អ្នកនឹងផ្តោតខ្លាំងបំផុតគឺទៅលើការរៀបចំនូវម៉ូនីទ័ររបស់អ្នក។ ការរៀបចំជាលក្ខណៈអាជីពនេះគឺដូចទៅនឹងការចង់បានរបស់  programmers/developers ឬអ្នកវិទ្យាសាស្រ្តផងដែរ។ ការរៀបចំនេះគឺមានម៉ាស៊ីន Desktop PC ដ៏ខ្លាំងក្លាមួយដែលអាចភ្ជាប់ទៅកាន់ម៉ូនីទ័រ Modern MD271QP Business Monitors ចំនួន 2 ទៀតដែលធានាថាកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់ និងមិនធ្វើអោយរោយភ្នែកនៅពេលដែលប្រើប្រាស់យូរនោះទេ។

ការរៀបចំម៉ាស៊ីន (Recommended Setup)

 

សម្រាប់គ្រូបង្គោល (Instructors)

ការរៀបចំនូវថ្នាក់អនឡាញគឺពិតជារឿងដែលស្មុគស្មាញមួយដែលអ្នកត្រូវកំណត់ទៅលើទីតាំងដែលសិស្សអាចមើលឃើញអ្នកបានច្បាស់ ឬទីតាំងដែលអេក្រង់ងាយស្រួលក្នុងការមើលថែមទៀត។ ជាមួយនឹង Modern AM242TP គឺមានរូបរាងស្ទាយ៍យ៉ាងទាក់ទាញដែលមានអេក្រង់ 23.8” Touch Panel! វាអាចបង្កើននូវប្រសិទ្ធិភាពការងារបានយ៉ាងមានប្រសិទ្ធិភាពបំផុត។ 

ការរៀបចំម៉ាស៊ីន (Recommended Setup)

 

សម្រាប់អ្នកបង្កើតថ្មី (Creators)

នៅពេលដែលធ្វើការឌីស្សាញប្រកបដោយភាពច្នៃប្រឌិតនៅក្នុងកន្លែងការងាររបស់អ្នកនោះ វាមានការផ្តោតទៅលើកម្លាំងម៉ាស៊ីន ក្រាហ្វិកកាត កម្រិតភាពច្បាស់ខ្ពស់ និងអេក្រង់ដែលមានពណ៌ច្បាស់គឺជាកតា្តដែលសំខាន់ខ្លាំងមែនទែន។ កុំព្យូទ័រ MSI Creator P50 desktop ផ្តល់នូវផ្នែក Hardware ដ៏ខ្លាំងក្លា និងប្រព័ន្ធបំភាយកំដៅយ៉ាងឆ្លាតវៃបំផុត។ សម្រាប់ Creator P50 desktop ជាមួយនឹង MSI MS321UP 32” 4K monitor នេះពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់។ MSI MS321UP monitor នេះក៏មានភ្ចាប់ជាមួយនឹង KVM switch ដែលអនុញ្ញាតអោយអ្នកអាចធ្វើការគ្រប់គ្រងទៅលើឧបករណ៍ជាច្រើនទៀតក្នុងការតភ្ជាប់អេក្រង់នេះជាមួយនឹង Keyboard និង Mouse ថែមទៀត៕

ការរៀបចំម៉ាស៊ីន (Recommended Setup)

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន