ក្រុមហ៊ុន ASUS បង្ហាញវត្តមានជាផ្លូវការនូវកុំព្យូទ័រ Vivobook 13 Slate OLED (T3300) នៅក្នុងទីផ្សារប្រទេសកម្ពុជា!

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS មានបេសកកម្មមួយក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដែលមិនគួរអោយជឿ ដើម្បីលើកកម្ពស់ការរស់នៅរបស់មនុស្សគ្រប់គ្នាគ្រប់ទីកន្លែងជាមួយនឹងវត្តមានរបស់កុំព្យូទ័រស៊េរីថ្មី Vivobook 13 Slate OLED ។ កុំព្យូទ័រនេះជាប្រភេទ 2-in-1 Windows 11 ហើយវាបំពាក់នូវអេក្រង់ 13.3-inch Windows ដំបូងបំផុតរបស់ពិភពលោកដែលផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការរីករាយជាមួយនឹងការងារគ្រប់យ៉ាង គ្រប់ទីកន្លែង។

 

ចាប់ពីពេលនេះ  គឺមិនចាំបាច់ក្នុងការកាន់នូវឧបករណ៍ច្រើនប្រភេទសម្រាប់កន្លែងធ្វើការ និងកន្លែងកម្សាន្តនោះទេ។ កុំព្យូទ័រនេះ គឺមានអេក្រង់ OLED touchscreen ភ្លឺច្បាស់ពណ៌ធម្មជាតិ និងបន្ទះឈីប quad-core Intel® processor ថែមទៀត។ កុំព្យូទ័រនេះភ្ជាប់ជាមួយនឹង Full-Size Keyboard ដែលអាចផ្តាច់ចេញបាន ហើយវាក៏មាន Cover Stand ដែលមានត្រចៀកបត់ដល់ទៅ 170°។ 

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះ មានភ្ជាប់ជាមួយនឹងប៊ិច ASUS Pen 2.0 ហើយវាភ្ជាប់ជាមួយនឹងកន្លែងដាក់ប៊ិចជាប្រភេទម៉ាញ៉េទិកផងដែរ។ កុំព្យូទ័រនេះអាចប្រើប្រាស់នៅផ្ទះជាប្រភេទ Landscape ឬ Portrait Mode ដោយមិនចាំបាច់ត្រូវការ Keyboard នោះទេ។ វាផ្តល់នូវភាពងាយស្រួលក្នុងការសរសេរ ការវាយអត្ថបទ ឬការទស្សនាកម្សាន្តជាដើម។ នេះគឺជាការឆ្លងចូលទៅក្នុងពិភពថ្មីនៃសេរីភាពដ៏អស្ចារ្យ!

នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍អនឡាញ លោក Nicole Dezen អនុប្រធានផ្នែកសាជីវកម្មនៃក្រុមហ៊ុន Microsoft Corp និយាយថា “ប្រព័ន្ធប្រតិបត្តិការ Windows 11 ផ្តល់អោយអ្នកប្រើប្រាស់នូវផលិតភាពការងារដ៏អស្ចារ្យ បទពិសោធន៍នៃការលេងហ្គេម និងការកម្សាន្តដែលគ្មានគូប្រៀប ហើយវត្តមានរបស់កុំព្យូទ័រ ASUS Vivobook 13 Slate OLED គឺពិតជាអស្ចារ្យបំផុត។” 

នៅក្នុងឆ្នាំ 2022 នេះ កុំព្យូទ័រ Vivobook 13 Slate OLED នឹងមានប្រភេទ editions ផ្សេងទៀតដែលជាកិច្ចសហការរវាងវិចិត្រករ Steven Harrington និង Philip Colbert ។ កុំព្យូទ័រ Vivobook 13 Slate OLED នេះគឺមានអេក្រង់ធំដល់ទៅ 13.3-inch OLED Dolby Vision touchscreen — ដែលមានសមត្ថភាពក្នុងការបង្ហាញនូវពណ៌ដល់ទៅ 1.07 ពាន់លានពណ៌។ អេក្រង់ដ៏អស្ចារ្យនេះមានកម្រិត 16:9 widescreen aspect ratio ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនា Full-Screen ដ៏អស្ចារ្យនៅក្នុងការមើលវីដេអូនិងកម្មវិធីទូរទស្សន៍ដែលខុសប្លែកពី  16:10 ឬ  4:3 ។ 

 

អេក្រង់នេះក៏ទទួលបាននូវវិញ្ញាបនបត្រ PANTONE® Validated ជាមួយនឹងកម្រិតពណ៌  cinema-grade 100% DCI-P3 gamut និង DisplayHDR™ True Black 500 ថែមទៀត។ អេក្រង់នេះមានកម្រិត 1,000,000:1 contrast ratio ដែលច្បាស់នៅទីងងឹតថែមទៀត។ អេក្រង់ OLED នេះមានកម្រិត0.2ms response time និងមានពន្លឺពណ៌ខៀវក្នុងការកាត់បន្ថយការប៉ះពាល់ដល់ភ្នែកដល់ទៅ 70% បើធៀបទៅនឹងអេក្រង់ LCD ហើយវាក៏ទទួលបាននូវវិញ្ញាបនបត្រ TÜV Rheinland ផងដែរ។

កុំព្យូទ័រនេះប្រើប្រាស់នូវ 4-speaker Dolby Atmos sound system ដែលប្រើប្រាស់នូវ smart amplifier ដែលផ្តល់នូវសំឡេងលឺខ្លាំងជាងមុនដល់ទៅ 3.5 ដងថែមទៀត។ សំឡេងវិញគឺច្បាស់ និងពិរោះបំផុត។ នៅក្នុង video streaming និង cloud gaming គឺពិតជាដំណើរការលឿនមែនទែនជាមួយនឹង ultrafast WiFi 6 និងបច្ចេកវិទ្យាASUS WiFi Master technology ។ អ្នកប្រើប្រាស់ក៏ទទួលបាននូវ Xbox® Game Pass Ultimate ឥតគិតថ្លៃ១ ខែពេញផងដែរជាមួយនឹងកុំព្យូទ័រ  Vivobook 13 Slate OLED នេះ។

កុំព្យូទ័រ Vivobook 13 Slate OLED នេះមានអេក្រង់ touchscreen និងភ្ជាប់ជាមួយនឹង ASUS Pen 2.0 ដែលងាយស្រួលក្នុងការសរសេរ និង  4096-level pressure sensitivity, 5-350 gram pen-tip និង  266 Hz sampling rate ។ សម្រាប់ការសាកថ្មគឺប្រើប្រាស់ជាមួយនឹង USB-C charger និងងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងប៊ូតុង  Bluetooth®ផងដែរ។ អ្នកប្រើប្រាស់ក៏ទទួលបាននូវការប្រើប្រាស់  Adobe® Creative Cloud® subscription ឥតគិតថ្លៃ ១ ខែផងដែរ។  Vivobook 13 Slate OLED នេះមានគម្លាត Key ដល់ទៅ 19.05 mm ផងដែរ។ 

បើនិយាយអំពីកម្លាំងម៉ាស៊ីនវិញនោះ កុំព្យូទ័រនេះមានបន្ទះឈីប quad-core 3.3 GHz Intel processor ថាសផ្ទុកទិន្នន័យ 256 GB PCIe® Gen 3.0 x4 SSD និងរ៉េម 8GB LPDDR4X RAM ។ វាក៏មានបច្ចេកវិទ្យា Intel Bridge technology ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់នូវ Android App នៅលើប្រព័ន្ធប្រតិបត្តិការ Windows 11 ផងដែរ។ បើនិយាយអំពីការភ្ជាប់ទំនាក់ទំនងនោះ វាមាន 2x USB-C ports, 1x audio jack និង 1x microSD card reader ។ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវ fingerprint sensor នៅលើប៊ូតុង Power ផងដែរ។ កុំព្យូទ័រនេះមានថាមពលថ្មទំហំ 50 Wh និងអាចសាកថ្មតាមរយៈ power bank ឬ USB-C charger ។ នៅក្នុងការសាកថ្ម 39 នាទីគឺមានថាមពល 60% ។ 

កុំព្យូទ័រ Vivobook 13 Slate OLED នេះមានកាមេរ៉ាខាងមុខទំហំ 5 MP សម្រាប់ថតរូបភាព Selfie និងវីដេអូខល ខណៈពេលដែលកាមេរ៉ាខាងក្រោយគឺមានទំហំ 13 MP ដែលអាចផ្តិតរូបភាពច្បាស់បានយ៉ាងអស្ចារ្យបំផុត។ វាក៏មានបច្ចេកវិទ្យា AI Noise-Canceling Audio ដែលផ្តល់នូវសំឡេងលឺច្បាស់នៅក្នុងពេលប្រជុំ ឬនៅពេលដែលមានមនុស្សច្រើនផងដែរ។ Vivobook 13 Slate OLED នេះក៏មានប្រភេទ Artist Editions ដែលមានការចូលរួមពី Steven Harrington និង Philip Colbert ។

កុំព្យូទ័រ Vivobook 13 Slate OLED នេះមានភ្ជាប់ជាមួយនឹង keyboard, cover stand និង ASUS Pen 2.0 ។ ASUS Vivobook 13 Slate OLED នឹងដាក់លក់នៅក្នុងប្រទេសកម្ពុជាឆាប់ៗនេះជាមួយនឹងតម្លៃ $749 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO កំពុងស្វែងរកម្ចាស់ប្រាក់លានជារៀងរាល់ថ្ងៃ! អ្នកណាខ្លះចង់ក្លាយជាសេដ្ឋីប្រាក់លានចុងឆ្នាំ2022?

OPPO កំពុងស្វែងរកម្ចាស់ប្រាក់លានជារៀងរាល់ថ្ងៃ! អ្នកណាខ្លះចង់ក្លាយជាសេដ្ឋីប្រាក់លានចុងឆ្នាំ2022?

ដោយ ប៉េងលីន
លេចធ្លាយព័ត៌មានសំខាន់របស់ Redmi K60 Series នៅមុនការសម្ពោធជាផ្លូវការណ៌!

លេចធ្លាយព័ត៌មានសំខាន់របស់ Redmi K60 Series នៅមុនការសម្ពោធជាផ្លូវការណ៌!

ដោយ ប៉េងលីន
 ASUS Exclusive Store បើកសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារកម្ពុជា ជាមួយនិងការដាក់តាំងលក់ផលិតផលជាច្រើន

ASUS Exclusive Store បើកសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារកម្ពុជា ជាមួយនិងការដាក់តាំងលក់ផលិតផលជាច្រើន

ដោយ ប៉េងលីន
Samsung Galaxy S23 និង Galaxy S23 Plus បង្ហាញវត្តមាននៅលើ FCC មុនការប្រកាសចេញនៅខែកុម្ភៈ

Samsung Galaxy S23 និង Galaxy S23 Plus បង្ហាញវត្តមាននៅលើ FCC មុនការប្រកាសចេញនៅខែកុម្ភៈ

ដោយ ប៉េងលីន
ក្រុមហ៊ុន GGEAR GROUP សហការជាមួយ Footprints International School រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2022

ក្រុមហ៊ុន GGEAR GROUP សហការជាមួយ Footprints International School រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2022

ដោយ ប៉េងលីន
តើអ្នកជួបរឿងអ្វីខ្លះក្នុងឆ្នាំ 2022? តោះបង្ហោះរូបបង្ហាញអារម្មណ៍ ដើម្បីបានកាដូជាច្រើនដោយ Free Free ពី OPPO!

តើអ្នកជួបរឿងអ្វីខ្លះក្នុងឆ្នាំ 2022? តោះបង្ហោះរូបបង្ហាញអារម្មណ៍ ដើម្បីបានកាដូជាច្រើនដោយ Free Free ពី OPPO!

ដោយ ប៉េងលីន