ASUS ZenBook 14 (UX425) កុំព្យូទ័រយួរដៃជំនាន់ថ្មីនៃស៊េរី ZenBook Classic ដែលស្តើង និងស្រាលបំផុត

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសចេញ ZenBook 14 (UX425) ដែលជាកុំព្យូទ័រយួរដៃជំនាន់ថ្មីមានអេក្រង់ទំហំ 13.3 អ៊ីង និង 14 អ៊ីងស្ថិតក្នុងត្រកូលស៊េរី ZenBook Classicសម្រាប់ទីផ្សារកម្ពុជា។ ZenBook 14 ជំនាន់ថ្មីនេះ មានទម្ងន់ត្រឹមតែ 1.17 គីឡូក្រាម ហើយម៉ូដែលទាំងពីរ គឺមានកម្រ៉ាស់ស្តើងត្រឹមតែ 13.9 មីលីម៉ែត្រប៉ុណ្ណោះ គឺកាន់តែស្តើង និងស្រាលជាងជំនាន់មុន។ ជាមួយនឹងការរចនាបែបថ្មី Ultrathin ទៅលើកុំព្យូទ័រយួរដៃជំនាន់ថ្មីនេះ គឺក្រុមហ៊ុន ASUS បានបន្ថែមនូវសមត្ថភាព I/O ដែលផ្តល់នូវភាពងាយស្រួលកាន់តែខ្លាំងក្នុងភ្ជាប់ទំនាក់ទំនង និងការផ្ទេរប្តូរទិន្នន័យ តាមរយៈនៃ រន្ធ HDMI និង USB Type-A បន្ថែមលើ Thunderbolt™ 4 USB- C® និងរន្ធ microSD។ 

 

no-alternative title

កុំព្យូទ័រយួរដៃជំនាន់ថ្មីនេះ មានអេក្រង់ពីរទំហំ គឺម៉ូដែល 13.3អ៊ីង និងម៉ូដែល 14 អ៊ីង និងដែលមានតួខ្លួនស្តើងបំផុតរបស់ពិភពលោក។ ជាមួយនឹងអេក្រង់ NanoEdge នេះ បានធ្វើអោយជ្រុងទាំងបួន គឺត្រូវបានបង្រួមកាន់តែតូចដែលផ្តល់នូវសមាមាត្រអេក្រង់ មានទំហំធំដល់ 90% ធៀបនឹងតួខ្លួន។ ហើយសម្រាប់កាបបង្ហាញលើអេក្រង់ដ៏អស្ចារ្យមួយនេះ គឺប្រើថាមពលត្រឹមតែ 1-watt ប៉ុណ្ណោះ ដែលទាបបំផុត ដោយវានិងជួយឱ្យថាមពលថ្មនៅកម្រិតអតិបរមាជានិច្ច។ 

បន្ថែមពីនេះ ZenBook 14 (UX425) ក៏នឹងមានផ្តល់នូវបទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ផងដែរ ដោយសារតែម៉ាស៊ីននេះ ត្រូវបានក្រុមហ៊ុនធ្វើការអាប់ដេតថ្មីដោយមានបំពាក់នូវ ASUS NumberPad 2.0 និងមានការពង្រឹងបន្ថែមថាមពលថ្ម ដែលអាចតស៊ូបានរហូតដល់ 21 ម៉ោង ព្រមទាំងមានការរចនាក្តារចុចគែមមួយទៅគែមថ្មីបានយ៉ាងល្អឥតខ្ចោះ។ ម៉ាស៊ីននេះ គឺមានការបំពាក់នូវ ErgoLift hinge និងមានកាមេរ៉ា IR សម្រាប់ការសម្គាល់មុខរហ័សទៀតផង។ ZenBook 14 មានពីរពណ៌ថ្មីទំនើបគឺ Pine Gray និង Lilac Mist។

 

ZenBook 14 (UX425) ត្រូវបានក្រុមហ៊ុន ASUS ដាក់អោយដំណើរការស៊ីភីយូប្រភេទ Intel® Core™ ជំនាន់ទី 11 ចុងក្រោយបង្អស់ និងមានអមមកជាមួយនឹងក្រាហ្វិកកាត Intel Iris Xe ជំនាន់ថ្មី ហើយនិងមាន RAM ទំហំដល់ទៅ 16GB ព្រមទាំងមានអង្គចងចាំក្នុងម៉ាស៊ីនទំហំ 512G SSDs ដែលសមត្ថភាពប៉ុណ្នេះ គឺនឹងធ្វើឱ្យម៉ាស៊ីននេះ រត់ជាមួយការងារ និងកិច្ចការបានច្រើន មិនថាផលិតភាពការងារតូចធំ និងការកម្សាន្តនោះទេ គឺដឹងតែរលូនមិនខកបំណងនោះទេ។ មួយវិញទៀត ជាមួយ WiFi 6 (802.11ax) ចុងក្រោយបង្អស់ ក៏នឹងជួយអោយការងារតភ្ជាប់មានដំណើរការល្អឥតខ្ចោះផងដែរ។

 

Timeless beauty, effortless portability

ZenBook 14 (UX425) ដែលជាស៊េរី ZenBook Classic ចុងក្រោយបង្អស់នេះ គឺមានផ្តល់នូវទំហំអេក្រង់ដ៏អស្ចារ្យបំផុត។ សម្រាប់អ្នកដែលចូលចិត្តអេក្រង់ធំ គឺមាន ZenBook 14 ដោយម៉ូដែលនេះ គឺត្រូវបានរចនាឡើងសម្រាប់ការចល័តបានស្រួល មិនបារម្ភច្រើន ដោយសារតែតួម៉ាស៊ីនគឺមានការច្នៃចេញពីលោហៈ ដែលការឌីស្សាញជាមួយការផ្ចិតផ្ចង់ រំលេចចេញរូបរាងជាមួយនិងភាពឆើតឆាយ និងមានកម្រ៉ាស់ត្រឹមតែ 13.9 មីលីម៉ែត្រប៉ុណ្ណោះ។ អ្វីដែលគួរអោយកត់សម្គាល់នោះ គឺ ZenBook 14 ត្រួវបានក្រុមហ៊ុនបង្កើននូវប្រសិទ្ធភាពថាមពល មិនគួរឱ្យជឿផងដែរ ដោយមានសមត្ថភាពប្រើប្រាស់ដ៏អស្ចារ្យបានរហូតដល់ 21 ម៉ោងឯណោះ លើការសាកម្តង មានន័យថា ឆ្នាំងសាកអាចទុកនៅផ្ទះក៏បានដែរ នៅពេលដែលលោកធ្វើដំណើរ ព្រោះថា វាជួយកាត់បន្ថយទម្ងន់ និងបរិមាណច្រើន។

ZenBook 14 គឺជាម៉ាស៊ីនកុំព្យូទ័រយួរដៃជំនាន់ថ្មីដ៏ល្អឥតខ្ចោះ ដែលគេបញ្ចេញសម្រាប់បំពេញតម្រូវការស្របតាមរបៀបរស់នៅដែលកំពុងរីកចំរើននាពេលបច្ចុប្បន្ននេះ។ ការរចនាថ្មីដ៏ទាន់សម័យរបស់ ZenBook 14 នេះ គឺត្រូវបានក្រុមហ៊ុនបង្ហាញចេញជាមួយជម្រើសពណ៌ថ្មីចំនួនពីរដែលមិនធ្លាប់មាន។ Pine Gray គឺជាពណ៌មួយ ដែលបញ្ជាក់ពី ម្លប់ដ៏ភ្លឺចែងចាំង និងមានភាពស្រទន់ ដែលបង្ហាញចេញពីភាពវៃឆ្លាតប្រកបដោយវិជ្ជាជីវៈ និងបង្ហាញពីអាប់ដែតជាពិសេស ដោយបានការឆ្លាក់ចេញអក្សរដែលមានរាងជាលោហៈនៅចំកណ្តាលនៃ ZenBook តែម្តង។ សម្រាប់ពណ៌ Lilac Mist គឺបានបង្ហាញពីភាពទាក់ទាញនៃភាពប្រណីតលំដាប់ខ្ពស់។ ពណ៌នេះ ឆើតឆាយ និងទំនើប មានមន្តស្នេហ៍ និងមាភាពប្រណិតដ៏ល្អឥតខ្ចោះ។

Unrivaled I/O 

ZenBook 14 ត្រូវបានធ្វើការអាប់ដែតទៅកុំព្យូទ័រយួរដៃប្រភេទ Ultrathin យ៉ាងល្អបំផុត។ ម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មីទាំងពីរម៉ូដែលនេះ គឺជាកុំព្យូទ័រយួរដៃដែលមានកម្រ៉ាស់ស្តើងជាងគេបំផុតក្នុងពិភពលោក ដែលមានបន្ថែមនូវសមត្ថភាព I/O។ កុំព្យូទ័រយួរដៃនេះ មានកម្រ៉ាស់ស្តើងត្រឹមតែ 13.9 មីលីម៉ែត្រប៉ុណ្ណោះ ប៉ុន្តែអ្វីដែលពិសេសសម្រាប់ម៉ាស៊ីនដែលមានទំហំតូចមួយនះ គឺត្រូវបានក្រុមហ៊ុនដាក់បន្ថែមនូវរន្ធ HDMI និង USB Type-A បន្ថែមពីលើរន្ធ Thunderbolt 4 USB-C ល្បឿនលឿនចំនួនពីរ និងមានរន្ធសម្រាប់មេម៉រីកាត microSD សម្រាប់ផ្ទេរប្តូរទិន្នន័យបានយ៉ាងងាយស្រួលថែមទៀតផង។ សម្រាប់ការបន្ថែមនូវ I/O នេះ គឺមានប្រើលើកុំព្យូទ័រយួរដៃទាំងពីរតែម្រង គឺទំហំ 13.3 អ៊ីង និង 14 អ៊ីង។

ជាមួយនឹងរន្ធ Thunderbolt 4 USB-C ចំនួនពីរ  គឺភ្ជាប់ឧបករណ៍ផ្សេងៗបានកាន់តែស្រួល ហើយរន្ធនេះ ក៏មានការគាំទ្រជាមួយនឹងការសាកថ្មលឿនផងដែរ ក្នុងនោះវានឹងមានការទ្រទ្រង់បានរហូតដល់ 4K UHD ជាមួយអេក្រង់ខាងក្រៅ ហើយនិងអាចការផ្ទេរឯកសារលឿនបំផុតជាមួយល្បឿនទិន្នន័យរហូតដល់ 40 Gbps។ ZenBook 14 ក៏មានគាំទ្រមុខងារសាកថ្មរហ័ស ASUS USB-C Easy Charge⁵ ដែលអនុញ្ញាតឱ្យពួកគេសាកបានយ៉ាងងាយស្រួលពីឆ្នាំងសាក USB-C ស្តង់ដារបានច្រើនប្រភេទ។ USB-C Easy Charge នេះ ក៏នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរីករាយជាមួយការសាកថ្មលឿនបំផុតជាមួយនឹងឆ្នាំងសាក USB-C Power Delivery-certified ដូចជាឆ្នាំងសាក 65 វ៉ាត់ដែលមាននៅក្នុងប្រអប់ស្រាប់ ឬសាកបានជាមួយរន្ធឆ្នាំងសាកក្រុមហ៊ុនអាកាសចរណ៍ ឧបករណ៍សាកថ្មចល័ត ឬ power bank បានផងដែរ។ 

Ergonomic design

ZenBook 14 មានអេក្រង់ NanoEdge ដែលជ្រុងទាំងបួន គឺមានការចិតមុខគ្រប់ជ្រុង ដែលបញ្ចញពន្លឺភ្លឺច្បាស់ មានការរចនាជាមួយនឹងគែម bezels ស្តើង ដែលបង្កើតសមាមាត្រអេក្រង់បានដល់ទៅតទំហំ 90% បើធៀបនឹងតួខ្លួន ដែលបានធ្វើអោយការទស្សនាជាមួយអេក្រង់នេះមានបទពិសោធន៍ថ្មិជាមួយការមើលកាន់តែស៊ីជម្រៅជាងមុន។ អេក្រង់នេះស៊ីថាមពលទាបត្រឹមតែ 1-watt ប៉ុណ្ណោះ ហើយនឹងមានសមត្ថភាពបញ្ចេញពន្លឺបាន 450 nits (13.3’’) អ្វីដែលមិនគួរឱ្យជឿ គឺការសន្សំសំចៃថ្មបានកាន់តែច្រើន។

ZenBook 14 (UX425) មានការរចនាក្តារចុច Ergonomic ថ្មីចេញពីគែមមួយទៅគែម បង្កើនទំហំក្តារចុចកាន់តែធំផ្តល់បទពិសោធន៍កាន់តែងាយស្រួលក្នុងការវាយអក្សរ។ បន្ថែមពីនេះ ក្រុមហ៊ុន Asus ក៏មានហ៊ីង ErgoLift ដែលផលិតជាពិសេស ដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការវាយអក្សរបានផងដែរ ដោយគ្រាន់តែបើកបើកគម្រប និងកាច់សារេក្តារចុចទៅតាមមុំដែលអ្នកគិតថា អាចនឹងវាយអក្សរល្អបំផុតនោះ។ ហើយការរចនានេះ ក៏នឹងបង្កើតចន្លោះនៅក្រោមកុំព្យូទ័រយួរដៃសម្រាប់លំហូរខ្យល់ត្រជាក់បានមួយកម្រិតថែមទៀតផងដែរ។

 

ជាមួយនឹងទម្រង់កង្ហារត្រជាក់ ដែលមានបំពាក់នៅលើម៉ាស៊ីន ZenBook 14 (UX425) នេះ គឺអ្នកប្រើប្រាស់អាចជ្រើសរើសមុខងារផ្សេងៗគ្នាបានពីរ គឺមុខងារ Whisper សម្រាប់ការធ្វើឱ្យម៉ាស៊ីនត្រជាក់ខ្លាំងបំផុត និងមុខងារស្តង់ដារ សម្រាប់ការប្រើប្រាស់ធម្មតា ដោយមុខងារនេះ គឺនិងរក្សាអោយមានតុល្យភាព ឬរបៀបប្រតិបត្តិការសម្រាប់ភាពត្រជាក់ ដែលមានប្រសិទ្ធភាពខ្ពស់នៅពេលត្រូវការដំណើរការពេញលេញ។ 

មួយវិញទៀត ដើម្បីការជាការឆ្លើយតបជាមួយនិងតម្រូវការអ្នកប្រើប្រាស់ ក្រុមហ៊ុន ASUS ក៏បានធ្វើការពង្រីកបន្ថែមនូវទំហំ NumberPad 2.0 ដើម្បីជួយបង្កើនផលិតភាពការងារបានកាន់តែស្រួលជាមុនផងដែរ។ បន្ទះប៉ះថ្មីនេះ គឺមានមុខងារពីរ គឺមួយជាបន្ទះលេខ ដែលទំហំពេញ និងមានបំភ្លឺដោយ LED រួមបញ្ចូលគ្នា។ លោកអ្នក គ្រាន់តែចុចលើរូបតំណាងនៅលើបន្ទះប៉ះនេះ គឺនឹងបើក ហើយនិងបិទ NumberPad បានភ្លាម។ សម្រាប់ការតម្លើងជាមួយកាមេរ៉ាអ៊ីនហ្វ្រារ៉េដ (IR) វិញ គឺស្ថិតទីតាំងនៅលើគែមខាងលើ ដែលនឹងអនុញាត្តអោយលោកអ្នក អាច ចូលដោយប្រើម៉ាស៊ីននះបាន ដោយមិនចាំបាច់វាយពាក្យសម្ងាត់ដូចមុនៗទេ អ្វីដែលពិសេសម៉ាស៊ីននេះ ក៏មានមុខងារ Windows Hello ដែលកាន់តែងាយស្រួលផងដែរ។ មុខងារនេះ មានសមត្ថភាពអាចដំណើរការបានយ៉ាងលឿនទោះស្ថិតនៅក្នុងលក្ខខណ្ឌពន្លឺតិចក៏ដោយ ដូច្នេះការចូលប្រើ ZenBook 14 គឺមានភាពងាយស្រួល និងលឿនជាងពេលណាៗទាំងអស់។

 

ZenBook 14 ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនូវ ASUS ClearVoice Mic ហើយនិងបច្ចេកវិទ្យា AI-trained noise-cancelling technology ដើម្បីធានានូវការទំនាក់ទំនង និងបញ្ចេញសំឡេងបានយ៉ាងច្បាស់នៅក្នុងការប្រជុំតាមអ៊ីនធឺណិត ឬការខលតាមអ៊ីនធឺណិត។ ម៉ាស៊ីនថ្មីនេះ ក៏មានប្រើបច្ចេកវិទ្យា ASUS ClearVoice Speaker ដើម្បីការពារសម្លេងរំខានបានទៀតផង។

Superb performance

ZenBook 14 (UX425) ត្រូវបានក្រុមហ៊ុន ASUS ដាក់អោយដំណើរការស៊ីភីយូប្រភេទ Intel® Core™ ជំនាន់ទី 11 ចុងក្រោយបង្អស់ និងមានអមមកជាមួយនឹងក្រាហ្វិកកាត Intel Iris Xe ជំនាន់ថ្មី ហើយនិងមាន RAM ទំហំដល់ទៅ 16GB ព្រមទាំងម៉ាស៊ីនទំហំ 512G SSDs ដែលអាចរត់ជាមួយការងារ និងកិច្ចការបានច្រើន មិនថាការងារតូចធំ ឬក៏ ការកម្សាន្តនោះទេ គឺដឹងតែរលូនមិនខកបំណងនោះទេ។ មួយវិញទៀត UX425 ក៏មានបំពាក់នូវជាមួយ WiFi 6 (802.11ax) ចុងក្រោយបង្អស់ ដេីម្បីជួយអោយការងារតភ្ជាប់មានដំណើរការល្អឥតខ្ចោះផងដែរ។ 

ជាមួយនឹង WiFi 6 (802.11ax) ចុងក្រោយបំផុតវិញ គឺអ្នកប្រើប្រាស់ នឹងរីករាយជាមួយនឹងអ៊ីនធើណែតឥតខ្សែដែលមានល្បឿនលឿនជាង WiFi 5 ដល់ទៅ 3X ជាមួយនឹងសមត្ថភាពបណ្តាញច្រើនជាង 4X និង Latency ទាបរហូតដល់ 75%។ ការភ្ជាប់ឥតខ្សែត្រូវបានពង្រឹងជាមួយនឹង ASUS WiFi Smart Connect ដែលជ្រើសរើសប្រភព WiFi ដ៏ល្អបំផុតដោយស្វ័យប្រវត្តិ ដូច្នេះ កុំព្យូទ័រយួរដៃនេះ នឹធ្វើភ្ជាប់យ៉ាងរលូនទៅនឹងសញ្ញា WiFi ដ៏ល្អបំផុត ជាពិសេសគឺចំណុចដែលធ្លាប់ចូលម្តងរួចហើយ។ និយាយទៅមិនថា ការធ្វើការងារ ការបង្កើតថ្មី ឬការកម្សាន្តនោះទេ Zenbook 14 ថ្មីធ្វើឱ្យអ្វីៗគ្រប់យ៉ាងមិនពិបាកឡើយ។

AVAILABILITY & PRICING

ZenBook 14 (UX425) មានលក់នៅគ្រប់ហាងចែកចាយទាំងអស់ក្នុងប្រទេសកម្ពុជា ដែលមានតម្លៃចាប់ពី 1049 ដុល្លារ។ សូមទាក់ទងតំណាង ASUS ដែលនៅជិតអ្នកបំផុត។

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
វ៉ែនតាវៃឆ្លាត OPPO Air Glass កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងមុខងារពិសេសៗកាន់តែអស្ចារ្យជាងមុន

វ៉ែនតាវៃឆ្លាត OPPO Air Glass កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងមុខងារពិសេសៗកាន់តែអស្ចារ្យជាងមុន

ដោយ ប៉េងលីន
ទីបំផុតកំពូលស្មាតហ្វូនស៊េរីចុងក្រោយ Huawei nova 9 បង្ហាញវត្តមានជាផ្លូវការហើយជាមួយនឹងតម្លៃត្រឹមតែ...

ទីបំផុតកំពូលស្មាតហ្វូនស៊េរីចុងក្រោយ Huawei nova 9 បង្ហាញវត្តមានជាផ្លូវការហើយជាមួយនឹងតម្លៃត្រឹមតែ...

ដោយ ប៉េងលីន
 Xiaomi Zone – Pochentong (ពោធិ៍ចិនតុង) ចាប់បើកហើយ!

Xiaomi Zone – Pochentong (ពោធិ៍ចិនតុង) ចាប់បើកហើយ!

ដោយ ប៉េងលីន
ហាងលក់រាយនៅតំបន់អឺរ៉ុប បានទម្លាយចេញនូវតម្លៃរបស់ Galaxy S22 Series ដែលបំពាក់នូវបន្ទះឈីប Exynos 2200

ហាងលក់រាយនៅតំបន់អឺរ៉ុប បានទម្លាយចេញនូវតម្លៃរបស់ Galaxy S22 Series ដែលបំពាក់នូវបន្ទះឈីប Exynos 2200

ដោយ ប៉េងលីន
ដើម្បីអបអរបុណ្យចូលឆ្នាំចិន! OPPO ផ្តល់ជូនប្រូម៉ូសិនពិសេសរាល់ការទិញ OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ2022

ដើម្បីអបអរបុណ្យចូលឆ្នាំចិន! OPPO ផ្តល់ជូនប្រូម៉ូសិនពិសេសរាល់ការទិញ OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ2022

ដោយ ប៉េងលីន
OPPO Find X5 Lite នឹងក្លាយជាម៉ូដែលថ្មីរបស់ស្មាតហ្វូន Reno7 ដែលគ្រោងនឹងចេញលក់សម្រាប់ទីផ្សារសកល

OPPO Find X5 Lite នឹងក្លាយជាម៉ូដែលថ្មីរបស់ស្មាតហ្វូន Reno7 ដែលគ្រោងនឹងចេញលក់សម្រាប់ទីផ្សារសកល

ដោយ ប៉េងលីន