Panasonic បង្ហាញនូវកាមេរ៉ា LUMIX S5II និង S5IIX ដែលបំពាក់នូវមុខងារ Phase Detection Autofocus

នៅថ្ងៃនេះ Panasonic ដែលជាក្រុមហ៊ុនផលិតកាមេរ៉ាដ៏ធំមួយនៅលើពិភពលោក ទើបតែប្រកាសចេញនូវកាមេរ៉ា LUMIX S5II និង LUMIX S5IIX ដែលជាប្រភេទកាមេរ៉ា Full-Frame mirrorless hybrid ថ្មីបំផុតរបស់ខ្លួន ដោយកាមេរ៉ាថ្មីទាំងពីរ នេះ គឺមានការបំពាក់មកជាមួយនូវមុខងារ video recording ថ្មីៗជាច្រើន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Panasonics បានបញ្ជាក់ថា កាមេរ៉ាជំនាន់ថ្មីនេះ គឺជាម៉ូដែលកាមេរ៉ាដំបូងបំផុតរបស់ខ្លួន ដែលត្រូវបានធ្វើការបំពាក់មកនូវមុខងារ PDAF ឬ phase detection autofocus។ កាមេរ៉ា Panasonic LUMIX នS5II និង LUMIX S5II នេះប្រើប្រាស់នូវសេនស័រដែលមានទំហំដល់ទៅ 24.2MP 35mm ប្រភេទ Full-Frame CMOS sensor និងមាមការគាំទ្រដោយប្រព័ន្ធ្ Phase Hybrid Auto-Focus system ហើយនិងមានការប្រើប្រាស់បញ្ចូលគ្នានៃ PDAF រួមនិង Contrast Detection Systems ហើយនិង 779 AF points សម្រាប់ continuous human & animal tracking ថែមទៀតផង។

សម្រាប់សមត្ថភាពនៃការថតវីដេអូនៅលើកាមេរ៉ា Panasonic LUMIX នS5II និង LUMIX S5II គឺអាចធ្វើការថតវីដេអូបានដល់ទៅកម្រិត 6K កម្រិត 10-bit 4:2:0 ឬ 4K កម្រិត 10-bit 4:2:2 recording ហើយនិងអាចថតវីដេអូ non-stop 4K ដោយមិនមានការកើនឡើងកំដៅនោះទេ។ កាមេរ៉ានេះ មាន Dynamic range 14+ Stops ជាមួយនឹង V-Log/V-Gamut និងទ្រទ្រង់នូវ real time LUTs ថែមទៀតផង។ ជាមួយគ្នានេះក៏នូវមានមុខងារ image stabilization system ថ្មីដែលមានការបញ្ចូលគ្នានៃ 5-axis Body IS និង 2-axis lens-based OIS ។ នៅក្នុងវីដេអូ វាក៏មាន Active IS mode ដែលជួយកុំអោយមានភាពរង្គើនៅលើកាមេរ៉ាផងដែរ។

សម្រាប់មុខងារជាច្រើនទៀតរបស់ Panasonic LUMIX នS5II និង LUMIX S5II  គឺមានដូចជា Dual native ISO, 9fps AFS/7fps AFC burst mode ជាមួយនឹង Mechanical Shutter និង 30fps AFS/AFC ហើយនិង Electronic Shutter, 48kHz/24-bit internal microphone recording និង 96kHz/24-bit ជាមួយនឹង External Microphone, Full-sized HDMI port, 3680K dot OLED viewfinder, 3.0-inch fully articulating 1840K dot touchscreen, USB-C charging, splash & dust-resistant magnesium alloy diecast body, dual-band Wi-Fi និង Bluetooth ថែមទៀតផង។ កាមេរ៉ា Panasonic LUMIX S5II នេះមានតម្លៃ  $2000។ សម្រាប់ម៉ូដែល S5IIX មានតម្លៃ $2200៕

 

ព័ត៌មានពាណិជ្ជកម្ម