no-alternative title

MSI Raider GE78 HX អេក្រង់ 240Hz បន្ទះឈីប Raptor Lake HX មានលក់នៅលើទីផ្សារកម្ពុជាហើយ!

Raider HE78 HX គឺជាកុំព្យូទ័រលេងហ្គេមស៊េរីថ្មិបំផុតរបស់ក្រុមហ៊ុន MSI ដែលមានបំពាក់នូវបន្ទះឈីប Intel Core i9-13950HX, Nvidia GeForce RTX 4090, អេក្រង់កម្រិត QHD+ និងមានរ៉េម 64GB DDR5 5,200 RAM ហើយនិងថាមពលថ្ម 99.9 Wh។ កុំព្យូទ័រលេងហ្គេមនេះដាក់លក់នៅក្នុងទីផ្សារកម្ពុជាហើយ ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន MSI ទើបតែប្រកាសចេញនូវ MSI Raider GE77 ជាមួយនិងបន្ទះឈីប Alder Lake HX ចុងក្រោយបំផុត។ សម្រាប់កុំព្យូទ័រ Raider GE78 HX ដែលបង្ហាញខ្លួននៅពេលនេះ គឺមានការបំពាក់នូវប្រព័ន្ធ hardware ដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន  Nvidia និង Intel។ 

 

ជាមួយនិងវត្តមាន MSI Raider GE78 HX ថ្មីនេះ គឺមានការ upgrades កាន់តែច្រើនក្នុងការប្រើប្រាស់ ហើយក្រុមហ៊ុន MSI ក៏ខិតខំប្រឹងប្រែងដើម្បីពង្រឹងទៅលើប្រព័ន្ធម៉ាស៊ីនកាន់តែមានភាពខ្លាំងក្លាផងដែរ។ សម្រាប់ឈ្មោះរបស់  Raider GE78 HX នេះ គឺដូចទៅនឹង CPU ដែលនឹងប្រើប្រាស់នៅលើម៉ាស៊ីននេះ។ កុំព្យូទ័រនេះ ប្រើប្រាស់នូវបន្ទះឈីប Intel ចុងក្រោយបំផុតនោះគឺ Core i9-13950HX។ ក្រុមហ៊ុន MSI បានប្រកាសជាផ្លូវការណ៌ថា សម្រាប់ GPU នោះ អ្នកអាចជ្រើសរើសនូវជម្រើសជាមួយនឹងក្រាហ្វិកកាត Nvidia GeForce RTX 4090 និង  RTX 4080 ។ 

ក្រុមហ៊ុន MSI អះអាងថា សម្រាប់ CPU និង GPU នេះគឺមានកម្លាំងថាមពលសរុបដល់ទៅ 250 Watts ។ បច្ចេកវិទ្យា Cooler Boost 5 របស់ក្រុមហ៊ុន MSI នេះក៏មានការឌីស្សាញជាមួយនឹង  dual-heat pipe ដែលធ្វើអោយប្រព័ន្ធបំភាយខ្យល់នេះដំណើរការបានយ៉ាងល្អ។

 

សម្រាប់អ្នកប្រើប្រាស់ជាច្រើនដែលស្វែងរកនូវកុំព្យូទ័រដែលមានអេក្រង់ mini LED/OLED នោះ ក្រុមហ៊ុន MSI បានប្រើប្រាស់នូវអេក្រង់ទំហំ 17.3-អ៊ីង QHD+ (2,560 x 1,600) 16:10 240Hz IPS LCD សម្រាប់កុំព្យូទ័រ  Raider GE78 HX នេះ។ អេក្រង់នេះ គឺមានកម្រិត FHD+ ។ ក្រុមហ៊ុន MSI ក៏មានបំពាក់នូវ IR-enabled webcam ហើយវាក៏មានប្រព័ន្ធសុវត្ថិភាព privacy shutter ផងដែរ។  បន្ថែមពីនេះទៀតនោះ នៅលើម៉ាស៊ីននេះ ក៏មានភ្ជាប់ជាមួយនឹង  RGB strips នៅផ្នែកខាងក្រោយរបស់កុំព្យូទ័រថែមទៀត។ សម្រាប់ keyboard ក៏មានភ្ជាប់ជាមួយនឹង per-key RGB ផងដែរ។

 

កុំព្យូទ័រ MSI Raider GE78 HX នេះទ្រទ្រង់នូវទំហំ 64GB DDR5 5,200 និងអង្គចងចាំទំហំ 2TB solid-state storage ។ សម្រាប់ I/O Ports របស់ម៉ាស៊ីននេះ មានដូចជា 1x Thunderbolt 4 port, 2x USB 3.2 Gen2 Type-C ports, 2x  USB 3.2 Gen2 Type-A ports, 1x HDMI 2.1 port, 1x  Ethernet jack, 1x micro SD card reader និង 1x 3.5mm audio jack ។ កុំព្យូទ័រនេះមាន 6 speakers របស់Dynaudio និងទ្រទ្រង់នូវ  Wi-Fi 6E ។ ដូចគ្នាទៅនឹងកុំព្យូទ័រលេងហ្គេមជាច្រើនទៀត វាក៏មានថាមពលថ្មទំហំ 99.9 Wh និង  330 Watt charger ថែមទៀត៕

រីឯតម្លៃរបស់វា គឺសមរម្យមែនទែន គឺត្រឹមតែ $4,399 ប៉ុណ្ណោះដោយមានការថែមជូនកាតាបដ៏ស្រស់ស្អាត Gaming Headset, Mouse M99 Pro និងមានការធានាត្រឹមត្រូវ 2 ឆ្នាំពីក្រុមហ៊ុន។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន