ASUS Zenbook 14 OLED (UX3402) បង្ហាញខ្លួនជាមួយសមត្ថភាពខ្លាំង និងមានរូបរាងស្តើងទាក់ទាញខ្លាំងមែនទែន

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ASUS បានប្រកាសបង្ហាញនូវកុំព្យូទ័រម៉ូដែលថ្មី  Zenbook 14 OLED (UX3402) របស់ខ្លួនដែលមានសមត្ថភាពខ្លាំងក្លា រូបរាងទាន់សម័យ ជាមួយនឹងអេក្រង់ទំហំ 14-inch។ កុំព្យូទ័រនេះពិតជាមានភាពស្រស់ស្អាតល្អឥតខ្ចោះ និងទំនើបបំផុតនៅក្នុងត្រកូល Zenbook series ។ ជាមួយនឹងការផ្តល់នូវបទពិសោធន៍នៃសំឡេងកម្រិតរោងកុននោះ កុំព្យូទ័រ Zenbook 14 OLED នេះមានអេក្រង់ទំហំ 16:10 2.8K 90Hz OLED NanoEdge 550-nit PANTONE® Validated 90Hzជាមួយនឹង 100% DCI-P3 gamut ដ៏អស្ចារ្យបំផុត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អេក្រង់របស់កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងវិញ្ញាបនបត្រ DisplayHDR™ True Black 500 និងវិញ្ញាបនបត្រ  TÜV Rheinland  សម្រាប់ការពារភ្នែក។ កុំព្យូទ័រនេះប្រើប្រាស់នូវប្រព័ន្ធសំឡេង Harman Kardon Dolby Atmosដែលផ្តល់នូវគុណភាពសំឡេងពិរោះរណ្តំជាទីបំផុត។ កុំព្យូទ័រ Zenbook 14 OLED នេះប្រើប្រាស់នូវបន្ទះឈីប 12th Generation Intel® Core™ processors និងក្រាហ្វិកកាត Intel® Iris® Xe graphics ជាមួយនឹងរ៉េមទំហំ 8GB និងថាសផ្ទុកទិន្នន័យ PCIe® 512 SSDs រួមជាមួយនឹងបច្ចេកវិទ្យា WiFi 6E ចុងក្រោយបំផុតថែមទៀត។ 

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះប្រើប្រាស់នូវថាមពលថ្មទំហំ 75 Wh  ជាមួយនឹងកម្រាស់ 16.9 mm  និងទម្ងន់ស្រាលត្រឹមតែ 1.39 kg  ។ កុំព្យូទ័រ  Zenbook 14 OLED នេះប្រើប្រាស់នូវរន្ធដោត  I/O ports ជាច្រើនដូចជា 2x Thunderbolt™ 4 USB-C® ports, HDMI® 2.0 port,USB 3.2 Gen 2 Type-A port, microSD card reader និង  audio combo jack ផងដែរ។ កុំព្យូទ័រ Zenbook 14 OLED  នេះ ក៏មានប្រើប្រាស់នូវ 180° lay-flat ErgoLift hinge ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Powerរួមជាមួយនឹង ASUS NumberPad 2.0 និងបច្ចេកវិទ្យា ASUS 3D Noise Reduction (3DNR)  និង  MyASUS webcam effects ។ កុំព្យូទ័រនេះប្រើប្រាស់នូវ  ASUS ErgoSense keyboard និង touchpad ។ ជាមួយនឹងការសហការជាមួយនឹងក្រុមហ៊ុន Intel នោះ កុំព្យូទ័រ Zenbook 14 OLED  នេះប្រើប្រាស់នូវ Hardware ដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុន Intel ។

 

បទពិសោធន៍ការទស្សនាដូចរោងភាពយន្ត

កុំព្យូទ័រ Zenbook 14 OLED នេះផ្តល់នូវប្រព័ន្ធសំឡេងដ៏អស្ចារ្យជាមួយនឹងអេក្រង់ 16:10 2.8K OLED NanoEdge 550-nit 90Hz touchscreen ដែលផ្តល់នូវពណ៌យ៉ាងល្អអស្ចារ្យបំផុត។ ជាមួយនឹងការឌីស្សាញ NanoEdge ផ្តល់អោយកុំព្យូទ័រនេះមានគែម Bezel ស្តើង និងអេក្រង់កម្រិត 90%  screen-to-body ratio ។ អេក្រង់នេះមានកម្រិត PANTONE® Validated និង DisplayHDR™ True Black 500  ដែលផ្តល់នូវភាពច្បាស់ក្នុងការប្រើប្រាស់បំផុត។ 

កម្លាំងម៉ាស៊ីនខ្លាំងក្លា ទម្ងន់ស្រាល និងរូបរាងស្លីម

កុំព្យូទ័រ Zenbook 14 OLED នេះប្រើប្រាស់នូវកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាជាមួយនឹងបន្ទះឈីប 12th Generation Intel® Core™ i7 processor រ៉េមទំហំ 8GB ក្រាហ្វិកកាត Intel Iris Xe graphics និងថាសរឹងផ្ទុកទិន្នន័យ 512 SSD ។ ថាមពលថ្មរបស់វាមានទំហំ 75Wh ។ កុំព្យូទ័រនេះប្រើប្រាស់នូវ WiFi 6E (802.11ax)ដែលមានកម្រិតនៃការតភ្ជាប់  gigabit-class wireless connections និងបច្ចេកវិទ្យា ASUS WiFi Master Premium technology រួមជាមួយនឹង ASUS WiFi Stabilizer ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់បំផុត។  កុំព្យូទ័រ Zenbook 14 OLED មានរូបរាងស្លីម និងទម្ងន់ស្រាលក្នុងការប្រើប្រាស់។ វាមានកម្រាស់ស្តើងត្រឹមតែ 16.9 mm និងទម្ងន់  1.39 kg ។ កុំព្យូទ័រនេះមានរន្ធ ultrafast Thunderbolt™ 4 USB-C® ports , 4K UHD external displays និងល្បឿននៅក្នុងការផ្ទេរទិន្នន័យ 40 Gbps  ។ វាក៏មាន HDMI® port និង USB 3.2 Gen 2 Type-A port ជាមួយនឹង microSD card reader ផងដែរ។

រូបរាងទាន់សម័យ ការឌីស្សាញដ៏ល្អឥតខ្ចោះ

កុំព្យូទ័រ Zenbook 14 OLED នេះមានពណ៌ថ្មីដ៏ទាក់ទាញនោះគឺ Ponder Blue ។ វាប្រើប្រាស់នូវ 180° ErgoLift hinge  ដែលងាយស្រួលក្នុងការចែករំលែក និងការសហការ រួមជាមួយនឹង  ASUS NumberPad 2.0 ដែលងាយស្រួលក្នុងការវាយបញ្ចូលទិន្នន័យ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Powerដែលងាយស្រួលក្នុងការ login តាមរយៈWindows Hello ។ សម្រាប់កាមេរ៉ារបស់វាមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ASUS 3D Noise Reduction (3DNR) និងការបន្ថែមMyASUS webcam effects  ដែលធ្វើអោយវីដេអូខលកាន់តែល្អប្រសើរជាងមុន។ 

ការដាក់លក់ និងតម្លៃ

កុំព្យូទ័រ ASUS Zenbook 14 OLED (UX3402)  នេះរកទិញបានហើយនៅគ្រប់ហាងចែកចាយរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជាជាមួយនឹងតម្លៃពិសេស $949។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងអ្នកតំនាងរបស់ក្រុមហ៊ុន៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម