no-alternative title

ASUS និង ROG បង្ហាញនូវផលិតផលថ្មីៗសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្ម ហើយនិងហ្គេមីងជាច្រើន ដែលប្រកបដោយភាពច្នៃប្រឌិតបំផុតនៅក្នុងព្រឹត្តិការណ៍ IFA 2022

ក្រុមហ៊ុន ASUS ទើបតែប្រកាសបង្ហាញនូវផលិតផលថ្មីៗជាច្រើនដែលគួរអោយទាក់ទាញនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ IFA 2022 ។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 6 ខែកញ្ញានេះចាប់ពីម៉ោង 10 ព្រឹកដល់ម៉ោង 6 យប់ ហើយសម្រាប់ស្តង់របស់ក្រុមហ៊ុន ASUS គឺស្ថិតនៅក្នុង Messe Venue, Hall 11.2 (Berlin ExpoCenter City, Messedamm 22, 14055 ទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់)។

កុំព្យូទ័រសម្រាប់អាជីវកម្មថ្មីៗជាច្រើនម៉ូឌែលក៏ប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះដែលក្នុងនោះមានម៉ូឌែល ExpertBook B6 Flip ដែលជាប្រភេទកុំព្យូទ័រ mobile workstation ដ៏ខ្លាំងក្លាដែលឌីស្សាញសម្រាប់ការងារធំៗជាមួយនឹងកុំព្យូទ័រ ExpertBook B5 និង ExpertBook B5 Flip ។ សម្រាប់ Zenbook 17 Fold OLED ក៏ប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍និម្មិតដ៏ពិសេសមួយ និងថ្ងៃសន្និសីទសារព័ត៌មាននោះនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ ហើយអ្នកទស្សនាអាចទទួលបាននូវបទពិសោធន៍ផ្ទាល់ៗក្នុងការប្រើប្រាស់ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ផលិតផលថ្មីៗដែលប្រកបដោយភាពច្នៃប្រឌិតថ្មីៗរបស់ក្រុមហ៊ុន ASUS និង ROG នេះនឹងមានវត្តមានផងដែរដែលក្នុងនោះមានម៉ូឌែល ROG Flow Z13, Strix Scar 17 SE និង TUF Dash F15 gaming PCs; ProArt Display OLED PA27DCE, ProArt Display OLED PA32DC, ZenScreen OLED MQ13AH និង ZenScreen OLED MQ16AH រួមជាមួយនឹងផលិតផលលេងហ្គេមជាច្រើនទៀតដូចជា ROG Strix Impact III mouse; កុំព្យូទ័រ Zenbook និង Vivobook ជំនាន់ថ្មីដែលក្នុងនោះមាន Zenbook 14 Duo OLED, Zenbook 16X OLED និង Vivobook 16X OLED និងស្មាតហ្វូនត្រកូល Zenfone 9 និង ROG Phone 6 series ថែមទៀត។

សាធារណជនក៏ត្រូវបានអញ្ជើញអោយចូលរួមនៅក្នុងស្តង់របស់ក្រុមហ៊ុន ASUS នេះដើម្បីទទួលបាននូវបទពិសោធន៍នៃការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់ទៅលើផលិតផលជាច្រើនដែលក្នុងនោះរួមមាន laptops, desktops, displays, peripherals, networking, commercial products, motherboardsនិងជាច្រើនទៀត។

កុំព្យូទ័រសម្រាប់អ្នកប្រើប្រាស់ (Consumer laptops)

កុំព្យូទ័រ Zenbook Pro 14 Duo OLED (UX8402) ដ៏ខ្លាំងក្លានេះអនុញ្ញាតអោយ creators អាចបង្ហាញនូវថាមពលរបស់ពួកគេ។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប 12th Gen Intel Core i9-12900H CPU និងក្រាហ្វិកកាត NVIDIA GeForce RTX™ 3050 Ti GPU ដែលធ្វើអោយម៉ាស៊ីនកាន់តែខ្លាំងក្លារួមជាមួយនឹងបច្ចេកវិទ្យា ASUS IceCool Plus ដែលធ្វើអោយម៉ាស៊ីនត្រជាក់ក្នុងការប្រើប្រាស់ និង  ScreenPad™ Plus secondary touchscreen t ដែលផ្តល់នូវបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់ថែមទៀត។

Zenbook S 13 Flip OLED (UP5302) គឺជាកុំព្យូទ័រ  13.3-inch premium convertible ដែលមានទម្ងន់ស្រាលក្នុងការប្រើប្រាស់ដែលបានឌីស្សាញឡើងសម្រាប់អ្នកប្រើប្រាស់ដែលមានជីវិតមមាញឹកខ្លាំង។ ជាមួយនឹងការប្រើប្រាស់នូវ 360° ErgoLift hinge នោះ កុំព្យូទ័រ Zenbook S 13 Flip OLED អនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការ ឬកម្សាន្តនៅក្នុងទម្រង់ជា laptop, tent, stand, tablet បានផងដែរ។ វាមានទម្ងន់ត្រឹមតែ 1.1 kgនិងកម្រាស់ស្តើងត្រឹមតែ  14.9 mm ដែលពិតជាងាយស្រួលក្នុងការចល័តមែនទែន។

កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប 12th Generation Intel Core processors និងក្រាហ្វិកកាត NVIDIA GeForce RTX 3060 GPU ដែលធ្វើអោយកុំព្យូទ័រ Zenbook Pro 16X OLED (UX7602) មានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ និងបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន។ វាក៏មាន  AAS Ultra mechanism ដែលផ្តល់នូវភាពងាយស្រួលក្នុងការចុចនៅលើ Keyboard ផងដែរ។ វាក៏មាន  per-key White RGB intelligent lighting system, ASUS Dial និង touchpad ធំក្នុងការប្រើប្រាស់ថែមទៀត។

សម្រាប់កុំព្យូទ័រ Vivobook Pro 16X OLED (N7601) នេះប្រើប្រាស់នូវបន្ទះឈីប  12th Gen Intel Core i9-12900H processor និងក្រាហ្វិកកាត  NVIDIA GeForce RTX 3070 Ti Laptop GPU រួមជាមួយនឹងបច្ចេកវិទ្យា IceCool Pro thermal technology ដែលធ្វើអោយម៉ាស៊ីនខ្លាំងក្លា។ វាមានអេក្រង់ 120 Hz 3.2K OLED HDR 16:10 ឬ 60 Hz 4K OLED HDR 16:10 ជាមួយនឹងកម្រិតអេក្រង់  90.3% screen-to-body ratio ។ កុំព្យូទ័រនេះមានបំពាក់នូវ  ASUS DialPad ហើយវាក៏មាន  I/O ports ជាច្រើនដែលក្នុងនោះមាន  MicroSD Express 7.1 card reader និង Thunderbolt™ 4 ផងដែរ។

កុំព្យូទ័រហ្គេមីង (Gaming laptops)

កុំព្យូទ័រហ្គេមីង ROG Strix SCAR 17 Special Edition (G733) បំពាក់នូវប្រព័ន្ធ hardware និង cutting-edge cooling solutions ជាច្រើនដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យ។ វាក៏ប្រើប្រាស់នូវប្រព័ន្ធ Conductonaut Extreme liquid metal របស់ ROG ដែលធ្វើអោយកុំព្យូទ័រ SCAR 17 SE នេះខ្លាំងក្លាមិនធ្លាប់មាននោះទេ។ កុំព្យូទ័រនេះប្រើប្រាស់នូវ CPU TDP 65 W ចេញពីបន្ទះឈីប 12th Gen Intel Core i9-12950HX processor និងក្រាហ្វិកកាត GPU TGP 175 W ជាមួយនឹង Dynamic Boost ដែលធ្វើអោយកុំព្យូទ័រ SCAR 17 SE នេះខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះប្រើប្រាស់នូវអេក្រង់កម្រិត FHD 360 Hz ឬ QHD 240 Hz ដែលធ្វើអោយកុំព្យូទ័រ SCAR 17 SE នេះច្បាស់ក្នុងការទស្សនាបំផុត។ 

នៅក្នុងនាមជាថេប្លេតហ្គេមីងដ៏ខ្លាំងក្លាបំផុតរបស់ពិភពលោកនោះ ROG Flow Z13 (GZ7301) នេះមានរូបរាងស្តើង និងទម្ងន់ស្រាលក្នុងការប្រើប្រាស់។ វាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 បន្ទះឈីប 14-core 12th Gen Intel Core i9-12900H processor, NVIDIA GeForce RTX 3050 Ti Laptop GPU, MUX Switchនិងម៉េមូរី 5200 MHz LPDDR5 ។ វាក៏មានអេក្រង់ចំនួន 2 គឺកម្រិត 4K 60 Hz ជាមួយនឹង 85% DCI-P3 coverage ឬ Full HD 120 Hz ជាមួយនឹង 100% sRGB coverage។

ASUS TUF Dash F15 (FX517) — ម៉ូឌែលឆ្នាំ 2022 នេះក៏មានការអាប់ដេត និងការ upgrade ជាច្រើនជាមួយនឹងការប្រើប្រាស់នូវ hardware ចុងក្រោយបំផុត និងកម្រាស់ត្រឹមតែ 20 mm ។ កុំព្យូទ័រនេះមានបន្ទះឈីប 12th Gen Intel Core i7-12650H processor និង NVIDIA GeForce RTX 3070 Laptop GPUជាមួយនឹង MUX Switch ថែមទៀត។ កុំព្យូទ័រនេះមានអេក្រង់កម្រិត QHD 165 Hz ជាមួយនឹង 100% coverage DCI-P3 ហើយវាក៏មាន dual PCIe 4.0-capable SSD slots ដែលធ្វើអោយកុំព្យូទ័រនេះល្អបំផុតសម្រាប់មុខងារ multitasking។

ទទួលយកបទពិសោធន៍ផ្ទាល់ក្នុងការប្រើប្រាស់

សាធារណៈជនត្រូវបានអញ្ជើញអោយចូលទស្សនានៅក្នុងស្តង់របស់ ASUS IFA 2022 ចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 6 ខែកញ្ញានេះចាប់ពីម៉ោង 10 ព្រឹកដល់ម៉ោង 6 ល្ងាចនៅក្នុង Messe Venue, Hall 11.2 (Berlin ExpoCenter City, Messedamm 22, 14055ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់)។

កុំព្យូទ័រ Zenbook 17 Fold OLED (UX9702) និងផលិតផលជាច្រើនទៀតនឹងដាក់បង្ហាញសម្រាប់អោយសាធារណៈជនធ្វើការទស្សនា និងបង្ហាញនៅក្នុងស្តង់របស់ព្រឹត្តិការណ៍ ASUS IFA នេះ។ វាមានការដាក់បង្ហាញនូវ consumer, creator, commercialនិង gaming laptopsនិង PCs; commercial AiOs និង desktops; ASUS និង ROG smartphones; peripherals, displays, motherboards, smart watches, mini PCs, networking devices និង PSUs ជាច្រើនទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន