ដ្រូន DJI Mavic 3 Classic បំពាក់នូវកាមេរ៉ា 20MP Hasselblad បង្ហាញខ្លួនជាផ្លូវការជាមួយតម្លៃ 1600 ដុល្លារ

ថ្មីៗនេះ DJI ដែលជាក្រុមហ៊ុនផលិតដ្រូនរបស់ចិន ទើបតែប្រកាសចេញនូវដ្រូនថ្មីរបស់ខ្លួននៅក្នុងម៉ូឌែល Mavic 3។ សម្រាប់ដ្រូននេះ គឺមានឈ្មោះហៅថា Mavic 3 Classic ត្រូវបានក្រុមហ៊ុនសម្រេចដាក់អោយប្រើប្រាស់នូវកាមេរ៉ា L2D-20c aerial ដែលជាបច្ចេកវិទ្យាថ្មីមួយ មានការសហការផលិតជាមួយនឹងក្រុមហ៊ុនម៉ាកយីហោរបស់ប្រទេសស៊ុយអែត Hasselblad។

រូបភាពពាណិជ្ជកម្ម
no-alternative title

ដ្រូន Mavic 3 Classic នេះ គឺមានការបំពាក់នូវសេនស័រ Professional-grade 4/3 CMOS sensor ដែលមានកាមេរ៉ា 20 megapixels (5280x3956px) និងមាន Native dynamic range ចាប់ពី Aperture F/2.8 ដល់ Aperture F/11 variable aperture ហើយនិងអាចហ៊្សូមបាន 3x digital zoom ដែលមានការបញ្ចូលគ្នាជាមួយនឹង Hasselblad natural color solutions (HNCS) ថែមទៀតផង។ ដ្រូននេះ អាចថតនៅក្នុងកម្រិតរូបភាព 12-bit color-depth នៅក្នុង RAW format។ 

សម្រាប់ការថតវីដេអូនៅលើដ្រូននេះ គឺមានការទ្រទ្រង់បានជាមួយនិងកម្រិត  5.1K/50fps, 4K/60fps (oversampling) និងកម្រិត 4K/120fps slow-motion recording formats។ ដ្រូននេះទ្រទ្រង់នូវ  10-bit HLG color mode ។ បន្ថែមពីនេះទៀតនោះ ដ្រូននេះក៏ទ្រទ្រង់នូវ 10-bit D-log ។ ដ្រូននេះប្រើប្រាស់នូវបច្ចេកវិទ្យា  DJI O3+ image transmission technology ដែលអាចទំនាក់ទំនងបានចម្ងាយ 15Km ហើយវាមានគុណភាពរូបភាព 1080p/60fps ។

ជាមួយគ្នានេះ នៅលើ Mavic 3 Class ថ្មីនេះ ក៏មានភ្ជាប់ជាមួយនឹងមុខងារ constant-speed cruise  ហើយក៏ទ្រទ្រ់ងនូវ  high-speed mobile phone connection, intelligent follow 5.0, master lens, one-click short film, panoramic shooting និងជាច្រើនទៀត។ Classic droneនេះមានថាមពលថ្ម  5000mAh ដែលអាចហោះហើរបានដល់ទៅ 46 នាទី។ ដ្រូននេះមានទម្ងន់ 895 gramsនិងអាចបត់បាននៅក្នុងវិមាត្រ 221×96.3×90.3 mm។ DJI Mavic 3 Classic មានតម្លៃ  $1,600 ៕

 

ព័ត៌មានពាណិជ្ជកម្ម