no-alternative title
no-alternative title
no-alternative title

ASUS ប្រកាសចេញនូវកុំព្យូទ័រ Copilot+ PCs បំពាក់នូវបច្ចេកវិទ្យា AI ស៊េរីថ្មីជាច្រើនម៉ូឌែលក្នុងព្រឹត្តិការណ៍ Computex 2024

 

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ASUS បានឈានជើងចូលទៅក្នុងយុគសម័យកុំព្យូទ័រ  Copilot+ PCs — ដែលមានការបំពាក់នូវបច្ចេកវិទ្យា AI កម្រិតខ្ពស់ជាមួយនឹង  45+ TOPS NPU AI engines — នៅក្នុងអំឡុងនៃព្រឹត្តិការណ៍និម្មិត Always Incredible របស់ខ្លួននៅក្នុង  Computex 2024 តាមរយៈការប្រកាសបង្ហាញនូវកុំព្យូទ័រជាច្រើនម៉ូឌែលនៅក្នុងផលបត្រទំនិញរបស់ខ្លួនដូចជា  ProArt, Zenbook និង Vivobook ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អ្នកបង្កើតមាតិកា (creators) កុំព្យូទ័រស៊េរីថ្មី ASUS ProArt laptops ចំនួន ៣ គឺមានការបញ្ចូលគ្នាទៅលើភាពចល័ត និងថាមពលដ៏ខ្លាំងក្លាប្រកបដោយភាពច្នៃប្រឌិតយ៉ាងអស្ចារ្យ។ កុំព្យូទ័រនេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបញ្ចេញនូវភាពច្នៃប្រឌិតទៅគ្រប់កន្លែងដែលគាត់បានទៅដល់។

 

កុំព្យូទ័រថ្មីនេះមានម៉ូឌែល 16-inch ProArt P16 clamshell និង 13-inch ProArt PX13 convertible ដែលមានកម្លាំងដល់ទៅ 50 TOPS [Next-Gen AMD Ryzen™ AI processor] ជាមួយនឹង  321 TOPS NVIDIA® GeForce RTX™ 4070 Laptop GPU និង 13-inch PZ13 detachable ផ្អែកទៅលើ  AI-enabled Snapdragon® Platform ថែមទៀត។ កុំព្យូទ័រទាំងនេះនឹងក្លាយជា Tools ដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់តាមរយៈការបញ្ជាចេញពីចុងម្រាមដៃរបស់អ្នកប្រើប្រាស់ដែលមានដូចជា  ASUS DialPad, AI-powered StoryCube និង MuseTree apps និង  ProArt Creator Hub control center ថែមទៀត។

 

សម្រាប់អ្នកដែលចូលចិត្តទៅលើការឌីស្សាញ និងបច្ចេកវិទ្យាទាន់សម័យនោះពិតជាពេញចិត្តទៅលើការឌីស្សាញនៃរូបរាងរបស់កុំព្យូទ័រ 16-inch ultraportable ASUS Zenbook S 16 (UM5606) ដែលមានកម្រាស់ស្តើងត្រឹមតែ 1.1cm ជាមួយនឹងបន្ទះឈីប AMD Ryzen™ AI processor ហើយវាក៏បំពាក់នូវមុខងារជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ចាប់ពី  Ceraluminum™ lid រហូតដល់ការឌីស្សាញ CNC របស់ខ្លួនយ៉ាងទាន់សម័យបំផុត។ Ceraluminum គឺជាបច្ចេកវិទ្យាជាន់ខ្ពស់ទៅលើសេរ៉ាមិចជាមួយនឹងរូបរាងថ្មី និងអារម្មណ៍ថ្មីក្នុងការប្រើប្រាស់ផងដែរ។

 

នៅក្នុងព្រឹត្តិការណ៍សម្ភោធន៍នេះផងដែរ ASUS Vivobook S 15 (S5507) បានក្លាយជាកុំព្យូទ័រ Copilot+ PC ដំបូងបំផុតរបស់ក្រុមហ៊ុននេះ។ វាគឺជាកុំព្យូទ័រ AI ដែលមានរូបរាងស្លីមស្តើងស្រស់ស្អាត និងថាមពលប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាមួយនឹង AI-enabled Snapdragon X Elite Platform ថែមទៀត។ សម្រាប់ម៉ូឌែលជាច្រើនឆ្នាំ 2024 នៅក្នុងត្រកូល Vivobook នោះគឺ 14-inch Vivobook S14 (M5406), 15.6-inch Vivobook S 15 (M5506) និង 16-inch Vivobook S (M5606) — ពេលនេះក៏មានការ upgrade ទៅលើលក្ខណៈសម្បត្តិរបស់វាផងដែរដែលមានដូចជាបន្ទះឈីប AMD Ryzen™ AI processor ជាដើម។

 

សម្រាប់មុខងារ Windows AI ថ្មីជាច្រើនដូចជា Recall និង Cocreator នៅក្នុង Paint នឹងអាចដំណើរការបាននៅលើកុំព្យូទ័រ ASUS Vivobook S 15 នៅថ្ងៃទី 18 ខែមិថុនខាខាងមុខនេះ ខណៈពេលដែលម៉ូឌែលជាច្រើនទៀតនឹងទទួលបាននូវការអាប់ដេតឥតគិតថ្លៃដើម្បីទទួលបាននូវបទពិសោធន៍នៃការប្រើប្រាស់ Copilot+ PC បាននៅពេលដែលដំណើរការរួចរាល់។ កុំព្យូទ័រ Zenbook S 16, ProArt P16 និង PX13 ដែលបំពាក់នូវបន្ទះឈីប AMD Ryzen™ AI processor នេះពេលនេះក៏អាចធ្វើការ pre-order បាននៅលើវេបសាយ http://asus.com  សម្រាប់ទូទាំងពិភពលោក និងវេបសាយ http://BestBuy.com  នៅក្នុងសហរដ្ឋអាមេរិក។

 

សម្រាប់កុំព្យូទ័រ Zenbook S 16 គឺមានតម្លៃចាប់ពី US$1,399 ។ សម្រាប់កុំព្យូទ័រ ProArt PX13 convertible  អាចរកទិញបាននៅក្នុងតម្លៃចាប់ពី US$1,699 ហើយកុំព្យូទ័រ ProArt P16 clamshell laptop អាចរកទិញបាននៅក្នុងតម្លៃចាប់ពី US$1,899 ។ កុំព្យូទ័រ ProArt គ្រប់ម៉ូឌែលនឹងមានការផ្តល់ជូននូវ Adobe Creative Suite subscription រយៈពេល ៣ ខែ និង CapCut Pro subscription រយៈពេល ៦ ខែដោយឥតគិតថ្លៃថែមទៀត។

 

ASUS គឺជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោកដែលផ្តល់នូវដំណោះស្រាយទៅលើភាពច្នៃប្រឌិត និងឧបករណ៍បច្ចេកវិទ្យាកម្រិតខ្ពស់នាំមុខគេរបស់ពិភពលោក ឧបករណ៍ components និងដំណោះស្រាយជាច្រើនទៀតក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដែលលើកកម្ពស់ទៅលើការងាររស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់ទីកន្លែង។ ជាមួយនឹងក្រុមអ្នកជំនាញខាងស្រាវជ្រាវ និងអភិវឌ្ឍជាង 5000 នាក់របស់ក្រុមហ៊ុន ASUS បានបន្តក្នុងការគិតឡើងវិញកាន់តែប្រសើរឡើងទៅលើបច្ចេកវិទ្យាជាច្រើនក្នុងពេលបច្ចុប្បន្នសម្រាប់ថ្ងៃស្អែកជានិច្ច ហើយក្រុមហ៊ុននេះក៏ទទួលបាននូវពានរង្វាន់ដល់ទៅ 11 សម្រាប់គុណភាព ការច្នៃប្រឌិត និងការឌីស្សាញ ហើយក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមហ៊ុនដែលមានការកោតសរសើរខ្លាំងបំផុតរបស់ពិភពលោក World’s Most Admired Companies នៃទស្សនាវដ្តី Fortune ផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍