ក្រុមហ៊ុន Asus បានប្រកាសចេញនូវស្មាតវ៉ចជំនាន់ថ្មី VivoWatch 6 ដែលជាម៉ូដែល flagship មានការបំពាក់នូវមុខងារតាមដានទៅលើសុខភាពថែមទៀតផង។ ស្មាតវ៉ចថ្មីនេះ មានទម្ងន់ 60g និងមានអេក្រង់ទំហំ 1.39-អ៊ីង AMOLED touchscreen នឹងមានការការពារដោយកញ្ចក់ Gorilla Glass។ ជាមួយគ្នានេះនៅលើអេក្រង់នេះ មានកម្រិតពន្លឺដល់ទៅ 350nits។ ស្មាតវ៉ច Asus VivoWatch នេះ មានមុខងារក្នុងការវាស់ទៅលើសម្ពាធឈាម និងការទ្រទ្រង់ ECG និងបំពាក់នូវ ASUS Blood Pressure និង ASUS ECG apps ជាដើម។
បន្ថែមពីលើមុខងារទាំងនេះ នៅលើនាឡិកានេះ ក៏នូវមានមុខងារក្នុងការវាស់ទៅលើសមាសភាគនៃរាងកាយ គុណភាពនៃការគេង រួមជាមួយនឹងសន្ទស្សន៍ Relaxation Index ថែមទៀតផង។ ក្រុមហ៊ុន ASUS បន្តថា ស្មាតវ៉ច នេះក៏មានសេនស័រ medical-grade ECG និង PPG sensors ផងដែរ។ នៅលើស្មាតវ៉ច VivoWatch 6 នេះ មានសិនស័រ bioelectrical impedance (BIA) sensor ដែលផ្តល់នូវភាពងាយស្រួលនៅក្នុងការប្រើប្រាស់តាមដានសុខភាពបានថែមទៀតផង។
នៅពេលដែលដាក់មេដៃ និងម្រាមដៃចង្អុលនៅលើសេនស័រមុខនាឡិកានោះ នាឡិកានេះ នឹងបង្ហាញចេញនូវកម្រិតភាពធាត់នៃតួរខ្លួន និងកម្រិតនៃសាច់ដុំ បរិមាណទឹក និងកម្រិតនៃមេតាប៉ូលីសថែមទៀតផង។ ស្មាតវ៉ចនេះ អាចតាមតាមទៅលើសកម្មភាពនៃប្រព័ន្ធប្រសាទ Autonomic nervous system និងការប្រើប្រាស់នុវមុខងារនៃការវាស់ទៅលើចង្វាក់បេះដូងបាននិងការគណនាទៅលើសន្ទស្សន៍ Relaxation Index ផងដែរ។ វាក៏មានមុខងារមួយទៀតដែលមានឈ្មោះហៅថា Body Harmony Analysis ផងដែរ។ ស្មាតវ៉ច VivoWatch 6 នេះ បំពាក់នូវ dual-band GPSនិងអាចប្រើប្រាស់បានដល់ទៅ 14 ថ្ងៃ។
លោក Sharon Pan ដែលជាអគ្គនាយករបស់ផ្នែក Smart Health Product Planning នៅក្នុងក្រុមហ៊ុន ASUS បានមានប្រសាសន៌ថា “នៅក្នុងការប្រើប្រាស់នូវភាពច្នៃប្រឌិតដ៏ទំនើប និងជំនាញវេជ្ជសាស្រ្តនោះ ស្មាតវ៉ច ASUS VivoWatch 6 នេះត្រូវបានឌីស្សាញឡើងដើម្បីជួយអ្នកប្រើប្រាស់អោយធ្វើការតាមដានទៅលើគោលដៅនៃសុខភាពរយៈពេលវែងបានយ៉ាងងាយស្រួល។”
កម្មវិធី ASUS HealthConnect app ក៏នឹងផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការតាមដានទៅលើសុខភាពបានយ៉ាងល្អ។ កម្មវិធីនេះក៏មានបញ្ចូលនូវសេវាកម្ម Care Track ដែលអនុញ្ញាតអោយសមាជិកនៅក្នុងគ្រួសារអាចមើលទៅលើទីតាំង និងស្ថានភាសុខភាពនៅក្នុងពេល real-time ។ ក្រុមហ៊ុន ASUS មិនទាន់បញ្ជាក់ពីការដាក់លក់ស្មាតវ៉ច VivoWatch 6 នេះនៅឡើយ ទេ។ ប៉ុន្តែក្រុមហ៊ុននេះ បានទម្លាយអំពីតម្លៃរបស់ស្មាតវ៉ចនេះថា មានតម្លៃ £110 / €130 / $140./ 1020 Yuan៕