no-alternative title
no-alternative title
no-alternative title

MSI ប្រារព្ធនូវព្រឹត្តិការណ៌អបអរខួប 20 ឆ្នាំនៃឡែបថបរបស់ខ្លួននៅក្នុងផ្សារទំនើប Aeon Mall ភ្នំពេញ ជាមួយនិងកម្មវិធីពិសេសជាច្រើន

កាលពីថ្ងៃទី 6-7 ខែកក្កដាកន្លងទៅនេះ ក្រុមហ៊ុន MSI ដែលជាក្រុមហ៊ុននាំមុខគេទៅលើកុំព្យូទ័រ AI PC កុំព្យូទ័រលេងហ្គេម កុំព្យូទ័រសម្រាប់អ្នកជំនួញ កុំព្យូទ័រសម្រាប់អ្នកផលិតមាតិកា និងផលិតភាពការងារ ក៏ដូចជាដំណោះស្រាយទៅលើឧបករណ៍ AIoT បានប្រារព្ធនូវព្រឹត្តិការណ៌អបអរខួប 20 ឆ្នាំនៃឡែបថបរបស់ខ្លួន នៅក្នុងផ្សារទំនើប Aeon Mall ភ្នំពេញ ដែលមានការ ដាក់តាំងបង្ហាញនូវផលិតផលថ្មីៗ និងមានបំពាក់នូវបច្ចេកវិទ្យា AI ជាច្រើន ហើយថែមទាំងមានការចែកជូននូវកាដូជាច្រើនទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិតការណ៌ដ៏ឱឡារឹកនេះ គឺមានមនុស្សជាច្រើនបាននាំគ្នាទៅទស្សនានូវផលិតផលថ្មីៗជាច្រើនរបស់ក្រុមហ៊ុន MSI ដែលមានការបំពាក់មកជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត ដែលបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ។

បើតាមប្រសាសន៌របស់លោក Bryan ដែលជាប្រធានក្រុមហ៊ុន MSI ប្រចាំនៅកម្ពុជា បានអោយដឹងថា ព្រឹត្តិការណ៌នេះ គឺពិតជាអស្ចារ្យបំផុតពីព្រោះថា នេះគឺការអបអរដល់ខួប 20 ឆ្នាំរបស់ MSI Laptop ហើយក៏ជាឱកាសល្អមួយសម្រាប់ការបង្ហាញនូវផលិតផលថ្មីៗរបស់ MSI ដែលទើបតែមានអភិវឌ្ឍឡើងជាមួយ AI ផងដែរ។ 

សូមជំរាបថា នៅក្នុងព្រឹត្តិការណ៌ អបអរខួប 20 ឆ្នាំនៃ MSI Laptop នេះ ក្រុមហ៊ុន MSI បានរៀបចំនូវកម្មវិធីថ្មីៗជាច្រើន ក្នុងរួមមានការដាក់តាំងបង្ហាញនូវ MSI Laptop ជំនាន់ថ្មីៗជាច្រើន រួមមានទាំង ប្រភេទ Gaming GT,GS, Cyborg និង MSI Creator រួមនិងឧបរករណ៌លេងហ្គេម Claw ក៏ដូចជា ម៉ូនីទ័រ និង PC ជំនាន់ថ្មីរបស់ MSI ផងដែរ។ 

ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោគ គ្រីស ឌីណា និង Fa Seng ហើយនិងអ្នកលេងហ្គេមជាច្រើនរូប ចូលរួមប្រកួតប្រជែងលេងហ្គេមជាមួយឡែបថប់ MSI ដើម្បីញាំងអោយកម្មវិធីនេះកាន់តែមានភាពរីករាយផងដែរ។ នៅក្នុងព្រឹត្តិការណ៌ អបអរខួប 20 ឆ្នាំនៃ MSI Laptop នេះ ក្រុមហ៊ុន MSI ក៏មានការរៀបចំនូវការប្រកួត Tournament ដែលមានការចូលរួមពីក្រុមជាច្រើនទៀតផង។ 

បន្ថែមពីនេះ នៅក្នុងព្រឹត្តិការណ៌នេះ ក៏ការដើរបង្ហាញម៉ូតពីសំណាក់តារាម៉ូដែលដ៏ស្រស់ស្អាតជាច្រើនរួប ជាមួយនិងការកាន់នូវ Laptop MSI ហើយនិងឧបរករណ៌ហ្គេម Claw ក៏ដូជជាការចូលរួមសំដែងពីតារា រ៉េប ដ៏ល្បី នៅក្នុងប្រទេសកម្ពុជាថែមទៀតផង។

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម